ខ្ញុំឈ្មោះ ស៊ុន ស៊ូយ៉ុន ដែលរស់នៅប្រទេសកូរ៉េ។ ខ្ញុំនិងចែកចាយបទពិសោធន៍ អំពីអំណាចនៃព្រះបន្ទូល របស់ព្រះជាម្ចាស់ ក្នុងព្រះគម្ពីរ នៅឆ្នាំ២០១២ ស្រាប់តែគ្រួសារខ្ញុំបានជួបការលំបាក ស្ថានភាពនៅពេលនោះ គឺ មានម្នាក់បានទទួលជំនួយពីគ្រួសារខ្ញុំ ជាយូរមកហើយ ប៉ុន្តែ គាត់បានបដិសេធគ្រួសារខ្ញុំ ម្យ៉ាងទៀត គាត់បានប្រឆាំងគ្រួសាររបស់ខ្ញុំ នឹង បានធ្វើអាក្រក់ចំពោះយើង ខ្ញុំគិតថាគ្រួសាររបស់ខ្ញុំ នឹង ដួលរលំ ពេលនោះខ្ញុំភ្ញាក់ផ្អើល និង ព្រួយបារម្មណ៍ ក្នុងចិត្តខ្លាំងណាស់ ប៉ុន្តែ ខ្ញុំមិនអាចដោះស្រាយបានសោះ ហើយមិនគួរឲ្យជឿទេថា បានកើតឡើង ចំពោះ គ្រួសារខ្ញុំ ប៉ុន្តែ គ្មានអ្នកណាអាចជួយ ដល់ គ្រួសារខ្ញុំបានឡើយ គ្រួសាររបស់ខ្ញុំ ត្រូវបាត់បង់ទ្រពសម្បត្តិទាំងអស់ ។ ការដែលមានស្ថានភាពលំបាកខ្លាំងបែបនេះ...
ខ្ញុំឈ្មោះ ជីន ស៊ុកហ្យុន រស់នៅប្រទេសកូរ៉េ ហើយគ្រួសារខ្ញុំ មានបងប្អូនស្រី៤ម្នាក់ ខ្ញុំជាកូនស្រីទី៣ ឪពុករបស់ខ្ញុំ ចង់មានកូនប្រុស ប៉ុន្តែ មិនចង់បានកូនស្រីទេ ដូច្នេះនៅពេលខ្ញុំក្មេង ខ្ញុំបានរស់នៅ ដោយគ្មានការយកចិត្តទុកដាក់ពីឪពុក ដូច្នេះ ពេលវេលាកាន់តែទៅមុខ ខ្ញុំគ្មានសេចក្តីអំណរ និង គ្មានសេចក្តីសង្ឃឹម ខ្ញុំបានគិតថា បើសិនជាខ្ញុំ មានអាយុ២០ឆ្នាំ ស្ថានភាពរបស់ខ្ញុំប្រហែលល្អជាងមុន ប៉ុន្តែ ខ្ញុំកាន់តែខ្ញុំអស់កំឡាំង និង ធុញទ្រាន់ ដូច្នេះ ខ្ញុំចង់សម្លាប់ខ្លួនឯង ប៉ុន្តែ ខ្ញុំបានសរសេរស្ថានភាពរបស់ខ្ញុំ ហើយទុកក្នុងប្រអប់ ដើម្បីបើសិនជាខ្ញុំស្លាប់ គ្រួសារ នឹង គ្មានការភ្ញាក់ផ្អើល នៅពេលប្រអប់នោះ ជិតពេញខ្ញុំគិតថា ខ្ញុំជិតសា្លប់ហើយ...
ខ្ញុំឈ្មោះ គីម ស៊ូយុន ដែលរស់នៅប្រទេសកូរ៉េ ពេលដែលនៅក្មេងគ្រួសាររបស់ខ្ញុំ ក្រីក្រខ្លាំងណាស់ ឪពុកម្តាយ ត្រូវរកលុយ ដើម្បីចិញ្ចឹមកូន ដូច្នេះ ឪពុកម្តាយ មិនសូវថែរក្សាខ្ញុំនិង ប្អូនរបស់ខ្ញុំទេ ខ្ញុំតែងតែមាន ការព្រួយបារម្មណ៍ និង ភ័យខ្លាចក្នុងចិត្ត ហើយមានគំនិតថា បើសិនជាមនុស្សស្លាប់ មនុស្សនោះក្លាយជាយ៉ាងណា។ ពេលដំបូង ដែលខ្ញុំមានអាយុ៨ឆ្នាំ ខ្ញុំបានទៅព្រះវិហារជាមួយមិត្តភក្ដិ ហើយនៅថ្ងៃមួយពេលដែលខ្ញុំ មានអាយុ៩ឆ្នាំ ខ្ញុំបានជួបព្រះជាម្ចាស់ និង ព្រះយេស៊ូវ ក្នុងសុប៉ិនដោយសារពន្លឺខ្លាំងពេក ដូច្នេះ ខ្ញុំមិនអាចមើលឃើញព្រះជាម្ចាស់ទេ ហើយព្រះយេស៊ូវអង្គុយនៅខាងមុខអោបខ្ញុំ ក្រោយមានសុប៉ិននោះ ខ្ញុំបានជឿជាក់ថា ព្រះយេស៊ូវគង់នៅជាមួយខ្ញុំ ហើយខ្ញុំបានចាប់ផ្តើមអធិស្ឋាន ដល់ ព្រះយេស៊ូវ ក្រោយពេលនោះ ទោះបីជាខ្ញុំដើរ...
ការដែលខ្ញុំក្លាយជាបណ្ឌិតផ្នែកកសិកម្ម គឺជាការអស្ចារ្យមកពីព្រះជាម្ចាស់ ខ្ញុំឈ្មោះ យូ ឆងហ៊ុន ដែលជាជនជាតិកូរ៉េ ជាប្រធានផ្នែកកសិកម្ម ដែលកែច្នៃពោតថ្មី នៅជិតទន្លេមេគង់ ខាងកើតខេត្តកណ្តាល៤ឆ្នាំមុន ខ្ញុំបានទទួលជាបណ្ឌិតផ្នែកកសិកម្ម នៅសាកលវិទ្យាល័យកូរ៉េ ហើយបានមកប្រទេសខ្មែរ ។ ខ្ញុំបានធំលូតលាស់ក្នុងគ្រួសារ ដែលក្រីក្រ និង មានស្ថានភាពលំបាក ដូច្នេះ ខ្ញុំបានបញ្ចប់វិទ្យាល័យ ហើយបានធ្វើការ ហេតុនេះបានជាខ្ញុំចូលរៀនសាកលវិទ្យាល័យយឺត ក៏ពិតមែន ប៉ុន្តែខ្ញុំត្រូវបានធ្វើការ ដែលជាអ្នកដឹកជញ្ជូនអាហារ និង អ្នកជួសជុលម៉ាស៊ីនហើយខ្ញុំមានគោលបំណងចង់ក្លាយជាសាស្រ្តចារ្យ នៅសាកលវិទ្យាល័យតាំងពី ពេលនោះមក ខ្ញុំបានអធិស្ឋាន ដល់ ព្រះជាម្ចាស់ដើម្បីចូលរៀនអនុបណ្ឌិត ចាប់ពីពេលនោះ មកជីវិតរបស់ខ្ញុំ មានការផ្លាស់ប្តូរ ព្រះជាម្ចាស់បានបញ្ជូនមិត្តរួមថ្នាក់ ដែលមានសេចក្តីជំនឿ នៅជុំវិញខ្ញុំ ហើយបានផ្គត់ផ្គង់ថ្លៃសិក្សារបស់ខ្ញុំតាមរយៈ ក្រុមហ៊ុនពាណិជ្ជកម្ម...
ខ្ញុំឈ្មោះ ចាង ចុងបុក ដែលរស់នៅប្រទេសកូរ៉េ ។ ខ្ញុំមានកូនស្រីម្នាក់ និង កូនប្រុសម្នាក់ កូនទី១ ជាកូនស្រី ឈ្មោះថា ស៊ិន កូអ៊ុន ខ្ញុំបានអធិស្ឋានអស់ពីចិត្តសំរាប់កូនរបស់ខ្ញុំ ពេលដែលកូនស្រីបានរៀបចំប្រលងដើម្បីចូលរៀននៅសាកលវិទ្យាល័យ ពេលនោះព្រះជាម្ចាស់បង្ហាញអំពីការដែលគាត់នឹងក្លាយជាគ្រូពេទ្យ ប៉ុន្តែគាត់មិនបានជាប់ប្រលងដែលមិនអាចរៀននៅសាកលវិទ្យាល័យ ខ្ញុំមានអារម្មណ៍ពិបាក់ចិត្ត ខ្លាំងណាស់ ដូចជាព្រះជាម្ចាស់បានបោះបង់ខ្ញុំចោល ដូច្នេះខ្ញុំមិនចង់ទៅព្រះវិហារដើម្បីចូលរួមថ្វាយបង្គំទេ។ប៉ុន្តែប្តីរបស់ខ្ញុំបាននាំខ្ញុំទៅព្រះវិហារដើម្បីថ្វាយបង្គំ ពេលនោះខ្ញុំមានបទពិសោធន៍ដ៏អស្ចារ្យ គឺស្រាប់តែខ្ញុំបានឮសម្លេងចេញពីឈើឆ្កាងក្នុងព្រះវិហារ គឺ ខ្ញុំស្រលាញ់អ្នក ខ្ញុំស្រលាញ់អ្នក ខ្ញុំស្រលាញ់អ្នក៣ដង នៅឈើឆ្កាងក្នុងព្រះវិហារ ពេលនោះប្តីរបស់ខ្ញុំដែលអង្គុយជាប់ខ្ញុំមិនបាន ឮ សំលេងរបស់ព្រះយេស៊ូវ ប៉ុន្តែខ្ញុំបានឮសំលេងរបស់ព្រះយេស៊ូវយ៉ាងខ្លាំងណាស់ ដូច្នេះការលំបាកក្នុងចិត្តរបស់ខ្ញុំបានបាត់បង់ ហើយខ្ញុំបានថ្វាយសិរីរុងរឿងដល់ព្រះយេស៊ូវ ដោយសេចក្តីអំណរ។ពេលក្រោយមានការដ៏អស្ចារ្យកើតឡើងបន្ថែមទៀត គឺ ថ្ងៃមួយកូនស្រីរបស់ខ្ញុំបានទទួលការអនុញ្ញាត ពីសាកលវិទ្យាល័យចំពោះសិស្សដែលធ្លាប់ប្រលងធ្លាក់ ដូច្នេះគាត់អាចចូលរៀនបាន...
ហាលេលូយ៉ា ខ្ញុំសូមសរសើរដំកើងព្រះជាម្ចាស់ ដែលមានអំណាចដ៏អស្ចារ្យបំផុត ហើយព្យាបាលសម្រាប់មនុស្ស។ ខ្ញុំឈ្មោះ ផាក់ ខ្យុនអុក ដែលរស់នៅប្រទេសកូរ៉េ ឥឡូវនេះម្តាយរបស់ខ្ញុំ មានអាយុ៨៦ឆ្នាំ ពេលមុនម្តាយខ្ញុំឈឺចង្កេះ និង ជើង ជាយូរឆ្នាំមកហើយ ដូច្នេះបានទៅមន្ទីរពេទ្យជាច្រើន ញ៉ាំថ្នាំច្រើនផងដែរ ប៉ុន្តែ ព្យាបាលមិនជា ចុងក្រោយម្តាយខ្ញុំបានសំរេចចិត្តវះកាត់ នៅមន្ទីរពេទ្យធំជាងគេ សាំសុង ហើយបានរង់ចាំ ពេលទទួលវះកាត់ ពេលនោះ ខ្ញុំបានឮថាបេសកជនកូរ៉េ ជីកអណ្តូងនៅភូមិដែលគាត់ផ្សាយដំណឹងល្អ ដូច្នេះម្តាយខ្ញុំឈ្មោះ លី ណាំលី មានបំណងចង់ជួយគាត់ ហើយគាត់បានផ្ញើរលុយដើម្បីជីកអណ្តូង នៅកម្ពុជាហើយប៉ុន្មានថ្ងៃក្រោយ គឺ នៅព្រឹកថ្ងៃអាទិត្យ ម្តាយខ្ញុំបានអធិស្ឋាន ពេលនោះគាត់បានហូរទឹកភ្នែកជាច្រើនបំផុត ក្នុងជីវិតរបស់គាត់ បន្ទាប់មកគាត់ឈរឡើង ហើយបាត់ឈឺចង្កេះ...
ខ្ញុំឈ្មោះ សុវណ្ណ យាណ្ណ រស់នៅភូមិទួលសាលា ឃុំសា្អងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។ ខ្ញុំកំពុងបម្រើព្រះ នៅព្រះវិហារផលផ្លែព្រះគ្រីស្ទទួលសាលា។ នៅពេលដែលខ្ញុំ បានអធិស្ឋានសូមអំណោយទានពីព្រះជាម្ចាស់ ហើយនៅពេលនោះ ស្រាប់តែខ្លួនខ្ញុំ ចាប់ផ្តើមក្តៅតាំងពីចុងជើងរហូតពេញទាំងខ្លួន ព្រះជាម្ចាស់ទ្រង់បានប្រទានឲ្យខ្ញុំ ចេះអធិស្ឋាន ដោយប្រើភាសាដទៃ ហើយខ្ញុំនិយាយជាមួយព្រះយេស៊ូវ បន្ទាប់មកខ្ញុំបានឃើញព្រះយេស៊ូវ គង់នៅពីមុខខ្ញុំ ខ្ញុំបាននិយាយជាមួយទ្រង់ ព្រះអង្គបានមានបន្ទូលមកខ្ញុំថា ទ្រង់ឆ្លើយតបចំពោះការអធិស្ឋានរបស់ខ្ញុំ និង សម្រេចឲ្យ រួចព្រះអង្គបាននាំខ្ញុំ ទៅកន្លែងមួយ ដែលមានមនុស្សយ៉ាងច្រើន មានសម្លៀកបំពាក់ពណ៌សភឺ្លចិញ្ចាច ហើយមានពន្លឺពណ៌មាសភ្លឺចាំងយ៉ាងធំ ប្រៀបដូចបល័ង្គរបស់ព្រះជាម្ចាស់ នៅចំកណ្តាលពីមុខមនុស្សទាំងអស់ ហើយឮសម្លេងច្រៀងរាំយ៉ាងអរសប្បាយ ហើយខ្ញុំបានស្គាល់ មនុស្សទាំងអស់នោះ ដោយមានភាពសិ្នតសា្នលជាមួយគ្នា ហើយទោះបីជា ពួកគេនិយាយភាសារបស់ពួកគេ ក៏ខ្ញុំអាចស្តាប់ហើយនិយាយគ្នាបាន។ បន្ទាប់ពីនោះ មកខ្ញុំបាន នៅក្នុងសួនច្បារមានផ្ការុក្ខជាតិយ៉ាងស្រស់សា្អត...
ខ្ញុំឈ្មោះ ប៉ាន់ សាឃន់ ជាអ្នកដឹកនាំពួកជុំនំទន្លេជីវិតភូមិក្រោល ឃុំគោខ្ចកស្រុកកំពង់ត្របែកខេត្តព្រៃវែង។ មុនពេលទទួលជឿលើព្រះយេស៊ូវ ជីវិតរបស់ខ្ញុំ ដើរក្នុងផ្លូវអាក្រក់ជាច្រើន ស៊ីផឹក លេងល្បែងស៊ីសង លក់ទ្រព្យសម្បត្តិគោក្របីយកទៅលេងល្បែង មិនស្ដាប់តាមការណែនាំ របស់អ្នកណាទាំងអស់ ធ្វើឲ្យគ្រួសារខ្វះមុខខ្វះក្រោយជីវភាពលំបាកខ្លាំង ញាតិមិត្តមិនរាប់អាន ក្រុមគ្រួសារគ្មានសេចក្ដីសុខសោះឡើយ។ ក្រោយពេលទទួលជឿព្រះយេស៊ូវ ជីវិតរបស់ខ្ញុំបានផ្លាស់ប្រែ ជាថ្មីដោយសារ ព្រះអម្ចាស់យេស៊ូវ ព្រះជាម្ចាស់បានប្រទានពរឱ្យខ្ញុំស្គាល់ការល្អ និង ការអាក្រក់ ដូច្នេះ ខ្ញុំឈប់លេងល្បែងស៊ីសង និង ផឹកស្រា ព្រះយេស៊ូវបានប្រទានពរដល់ខ្ញុំ មានជីវិតថ្មី រស់នៅក្នុងសង្គមដែលមានសេចក្ដីសុខសាន្តដូចអ្នកដទៃ។ ខ្ញុំចង់ស្គាល់ច្បាស់លាស់អំពី ព្រះយេស៊ូវ ដូច្នេះ ខ្ញុំបានចាប់ផ្តើមរៀនព្រះបន្ទូល ហើយខ្ញុំបានក្លាយជាគ្រូគង្វាល ព្រះជាម្ចាស់ បានប្រទានពរដល់ខ្ញុំ ដូច្នេះ ខ្ញុំបានបង្កើតផលល្អគ្រប់គ្រាន់ សម្រាប់ចិញ្ចឹមជីវិតគ្រួសារ ហើយមានញាតិមិត្តរាប់អានឡើងវិញ។...
ខ្ញុំឈ្មោះ អៀមឡូញ ដែលរស់នៅក្នុងភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។ មុខរបររបស់ខ្ញុំ ជាមេជាងដែលជាអ្នកសាងសង់ផ្ទះ ខ្ញុំជឿលើព្រះយេស៊ូវ ហើយព្រះយេស៊ូវគង់ នៅជាមួយជីវិតរបស់ខ្ញុំគ្រប់ពេលវេលា។ ពេលដែលការអស្ចារ្យកើតឡើង នៅកន្លែងការសាងសង់ព្រះវិហារ នៅភូមិស្ទឹងជ្រៅ ស្រុកតាខ្មៅ ការសាងសង់ឈើឆ្កាង នៅខាងមុខកំពស់ឈើឆ្កាងនោះជិត៤ម៉ែត្រ បេសកជនកូរ៉េ បានប្រាប់ខ្ញុំត្រូវធ្វើឈើឆ្កាងនោះម្នាក់ឯង ប៉ុន្តែ ពេលនោះខ្ញុំឈឺចង្កេះខ្លាំងណាស់ ដូច្នេះ ខ្ញុំបានគិតថា ធ្វើមិនបាន ប៉ុន្តែ ខ្ញុំបានទ្រាំការឈឺ និង ធ្វើឈើឆ្កាងទាល់តែហើយ អារក្សសារតាំងបានធ្វើទុក្ខ ខ្ញុំជាខ្លាំង ពេលដែលខ្ញុំ កំពុងធ្វើការរយៈពេល៣ថ្ងៃ ដូច្នេះ ខ្ញុំបានអធិស្ឋានអស់ពីចិត្ត ពេលបញ្ចប់ធ្វើឈើឆ្កាង សា្រប់តែចង្កេះខ្ញុំបាត់ឈឺ ហើយខ្ញុំបានអរគុណ ដល់ព្រះយេស៊ូវដែលបានការពារខ្ញុំ។ ថ្ងៃក្រោយមកទៀត ខ្ញុំកំពុងសាងសង់ផ្ទះកូនរបស់ខ្ញុំ...
ខ្ញុំឈ្មោះ ថុង ប៊ុនធឿន នៅឆ្នាំ២០០០ខ្ញុំបានធ្វើចំការ និង ជួបគ្រោះថ្នាក់ ផ្ទុះមីនក្នុងចំការធ្វើអោយស្មារបស់ខ្ញុំបានឈឺ ខ្ញុំធ្លាប់បានទៅព្យាបាល នៅមន្ទីរពេទ្យ ប៉ុន្តែ មិនជាសះស្បើយ ហើយរកមិនឃើញ អំពីមូលហេតុបណ្តាលឲ្យឈឺស្មានោះទេ ដូច្នេះ ខ្ញុំក៏មិន ដឹងធ្វើយ៉ាងម៉េចដែរ មានតែកាត់បន្ថយធ្វើការងារធ្ងន់ៗតែប៉ុណ្ណោះ។ ក្រោយបានជួបគ្រោះថា្នក់ ខ្ញុំចូលមកធ្វើការក្នុងក្រុមហ៊ុន ដែលបង្កើតដោយបេសកជន ដើម្បីជួយដល់អ្នកពិការ ដែលគ្រោះថ្នាក់ដោយសារគ្រាប់មីន ខ្ញុំបានស្គាល់ព្រះយេស៊ូវតាមរយៈក្រុមហ៊ុននោះថា ព្រះយេស៊ូវជាព្រះអង្គសង្រ្គោះ និង ព្យាបាលអស់ទាំងជំងឺបានដោយអំណាចចេស្តារបស់ព្រះជាម្ចាស់ ខ្ញុំបានដាក់ចិត្តថ្វាយទៅព្រះជាម្ចាស់ និង ទទួលពិធីជ្រមុជទឹក ដើម្បីទទួលយកការសង្រ្គោះមកពីទ្រង់ នៅឆ្នាំ២០០៦ ចាប់ពីពេលនោះ មកខ្ញុំបានរៀនស្គាល់ទ្រង់ និងព្រះវិញ្ញាណបរិសុទ្ធ ហើយបានអធិស្ឋាន សូមឲ្យទ្រង់ព្យាបាលស្មារបស់ខ្ញុំ និង ព្យាបាលបងប្អូនរួមការងារផ្សេងៗទៀតដែលមានជំងឺ។ ថ្ងៃមួយក្នុងឆ្នាំ២០០៨ ខ្ញុំបានទៅចូលរួមសិក្ខាសាលាស្តី អំពី ធ្វើជំនួញរបស់រីស្ទបរិស័ទ្ធ...