ការដែលខ្ញុំក្លាយជាបណ្ឌិតផ្នែកកសិកម្ម គឺជាការអស្ចារ្យមកពីព្រះជាម្ចាស់

ខ្ញុំឈ្មោះ យូ ឆងហ៊ុន ដែលជាជនជាតិកូរ៉េ ជាប្រធានផ្នែកកសិកម្ម ដែលកែច្នៃពោតថ្មី នៅជិតទន្លេមេគង់ ខាងកើតខេត្តកណ្តាល៤ឆ្នាំមុន ខ្ញុំបានទទួលជាបណ្ឌិតផ្នែកកសិកម្ម នៅសាកលវិទ្យាល័យកូរ៉េ ហើយបានមកប្រទេសខ្មែរ ។ ខ្ញុំបានធំលូតលាស់ក្នុងគ្រួសារ ដែលក្រីក្រ និង មានស្ថានភាពលំបាក ដូច្នេះ ខ្ញុំបានបញ្ចប់វិទ្យាល័យ ហើយបានធ្វើការ ហេតុនេះបានជាខ្ញុំចូលរៀនសាកលវិទ្យាល័យយឺត ក៏ពិតមែន ប៉ុន្តែខ្ញុំត្រូវបានធ្វើការ ដែលជាអ្នកដឹកជញ្ជូនអាហារ និង អ្នកជួសជុលម៉ាស៊ីនហើយខ្ញុំមានគោលបំណងចង់ក្លាយជាសាស្រ្តចារ្យ នៅសាកលវិទ្យាល័យតាំងពី ពេលនោះមក ខ្ញុំបានអធិស្ឋាន ដល់ ព្រះជាម្ចាស់ដើម្បីចូលរៀនអនុបណ្ឌិត ចាប់ពីពេលនោះ មកជីវិតរបស់ខ្ញុំ មានការផ្លាស់ប្តូរ ព្រះជាម្ចាស់បានបញ្ជូនមិត្តរួមថ្នាក់ ដែលមានសេចក្តីជំនឿ នៅជុំវិញខ្ញុំ ហើយបានផ្គត់ផ្គង់ថ្លៃសិក្សារបស់ខ្ញុំតាមរយៈ ក្រុមហ៊ុនពាណិជ្ជកម្ម ហើយសេចក្តី អធិសា្ឋន របស់ខ្ញុំក៏បានសម្រេច ពេលមុន ខ្ញុំនៅឆ្ងាយពីព្រះជាម្ចាស់ នៅពេលខ្ញុំទៅព្រះវិហារវិញ អត្ថបទការអធិប្បាយនៅថ្ងៃនោះ គឺ និយាយ អំពី ការត្រឡប់មកវិញរបស់កូនព្រះ ។ ព្រះបន្ទូលនោះ ជារឿងរបស់ខ្ញុំ ដែលបានចាក់ចេញ ពី ព្រះជាម្ចាស់ទៅ កន្លែងឆ្ងាយ ខ្ញុំបានអធិស្ឋានលន់តួបាបហើយមានអារម្មណ៍ថា ទទួលបានសេចក្តីស្រលាញ់របស់ព្រះជាម្ចាស់ យ៉ាងកក់ក្តៅ ខ្ញុំបានសិក្សាអនុបណ្ឌិត និង បណ្ឌិតដោយប្រាជ្ញា ពី ព្រះជាម្ចាស់ ហើយពេលដែលបានមក ប្រទេសកម្ពុជា ដោយចៃដន្យ ពេលនោះ ខ្ញុំបានដឹងថា ខ្ញុំមានបេសកកម្មដែលមកពីព្រះជាម្ចាស់ ហើយខ្ញុំបានបង្កើត ក្រុមហ៊ុនកសិកម្ម ដើម្បីជួយអភិវឌ្ឍន៍វិស័យកសិកម្ម នៅប្រទេសខ្មែរ ព្រះវរបិតាបានណែនាំបែបនេះ មកកាន់ខ្ញុំ គឺជា ព្រះវរបិតាដែលរង់ចាំបងប្អូន ដែលមានការលំបាក ត្រឡប់មកឯទ្រង់វិញ ខ្ញុំស្រលាញ់ព្រះជាម្ចាស់។

២១ទើបវានិយាយថា លោកឪពុក ខ្ញុំបានធ្វើបាបនឹងព្រះ ហើយនឹងលោកឪពុកខ្ញុំមិនគួរឲ្យគេហៅជាកូនរបស់ឪពុកទៀតទេ ២២តែឪពុកប្រាប់ទៅពួកបាវគាត់ថាចូរយកអាវល្អបំផុតចេញ មកបំពាក់ឲ្យវា ហើយយកចិញ្ជៀន នឹងស្បែកជើងមកឲ្យផង ២៣រួចយកកូនគោដែលបំប៉នមកសំឡាប់ចុះ យើង នឹង បរិភោគឲ្យសប្បាយចិត្ត (ព្រះគម្ពីរ លូកា១៥: ២១-២៣)

សូមចុចអានអំពីសេចក្តីអធិស្ឋាន