ខ្ញុំឈ្មោះ សុវណ្ណ យាណ្ណ រស់នៅភូមិទួលសាលា ឃុំសា្អងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។ ខ្ញុំកំពុងបម្រើព្រះ នៅព្រះវិហារផលផ្លែព្រះគ្រីស្ទទួលសាលា។ នៅពេលដែលខ្ញុំ បានអធិស្ឋានសូមអំណោយទានពីព្រះជាម្ចាស់ ហើយនៅពេលនោះ ស្រាប់តែខ្លួនខ្ញុំ ចាប់ផ្តើមក្តៅតាំងពីចុងជើងរហូតពេញទាំងខ្លួន ព្រះជាម្ចាស់ទ្រង់បានប្រទានឲ្យខ្ញុំ ចេះអធិស្ឋាន ដោយប្រើភាសាដទៃ ហើយខ្ញុំនិយាយជាមួយព្រះយេស៊ូវ បន្ទាប់មកខ្ញុំបានឃើញព្រះយេស៊ូវ គង់នៅពីមុខខ្ញុំ ខ្ញុំបាននិយាយជាមួយទ្រង់ ព្រះអង្គបានមានបន្ទូលមកខ្ញុំថា ទ្រង់ឆ្លើយតបចំពោះការអធិស្ឋានរបស់ខ្ញុំ និង សម្រេចឲ្យ រួចព្រះអង្គបាននាំខ្ញុំ ទៅកន្លែងមួយ ដែលមានមនុស្សយ៉ាងច្រើន មានសម្លៀកបំពាក់ពណ៌សភឺ្លចិញ្ចាច ហើយមានពន្លឺពណ៌មាសភ្លឺចាំងយ៉ាងធំ ប្រៀបដូចបល័ង្គរបស់ព្រះជាម្ចាស់ នៅចំកណ្តាលពីមុខមនុស្សទាំងអស់ ហើយឮសម្លេងច្រៀងរាំយ៉ាងអរសប្បាយ ហើយខ្ញុំបានស្គាល់ មនុស្សទាំងអស់នោះ ដោយមានភាពសិ្នតសា្នលជាមួយគ្នា ហើយទោះបីជា ពួកគេនិយាយភាសារបស់ពួកគេ ក៏ខ្ញុំអាចស្តាប់ហើយនិយាយគ្នាបាន។ បន្ទាប់ពីនោះ មកខ្ញុំបាន នៅក្នុងសួនច្បារមានផ្ការុក្ខជាតិយ៉ាងស្រស់សា្អត ដែលមានក្លិនក្រអូបសាយ ខ្ញុំបានរត់លេងនៅទីនោះ ហើយព្រះយេស៊ូវ ទ្រង់គង់នៅមុខខ្ញុំ ហើយខ្ញុំបានគេងនៅជើងរបស់ទ្រង់យ៉ាងមានសុភមង្គល ហើយទ្រង់មានបន្ទូល មកកាន់ខ្ញុំថា នៅទីនេះជានគរស្ថានសួគ៌ ហើយឲ្យខ្ញុំត្រឡប់ទៅវិញ តែខ្ញុំមិនចង់មកទេ រួចទ្រង់មានបន្ទូលថា កូនមានភារៈកិច្ចច្រើនណាស់ត្រូវតែធ្វើ ហើយផ្សាយដំណឹងល្អ ដល់មនុស្សនៅលោកីយ និង នាំមនុស្សមកថ្វាយព្រះ និង មានការងារផ្សេងទៀត ដែលត្រូវធ្វើ។ បន្ទាប់ពីនោះមកខ្ញុំបានភ្ញាក់ ហើយអរព្រះគុណដល់ទ្រង់ នេះគឺជា បទពិសោធន៍ដែលខ្ញុំបានមើលឃើញ ស្ថានសួគ៌ដូចនេះ ខ្ញុំតែងតែអធិស្ឋាន អំពី បេសកកម្មរបស់ខ្ញុំ ដល់ ទ្រង់ដោយអាចនិយាយភាសាដ៏ទៃបាន ហាលេលូយ៉ា។

ដ្បិតអ្នកណាដែលនិយាយភាសាដទៃ នោះមិនមែននិយាយនឹងមនុស្ស គឺទូលនឹងព្រះវិញ ពីព្រោះគ្មានអ្នកណាស្តាប់បានទេ ប៉ុន្តែអ្នកនោះនិយាយជាសេចក្តីអាថ៌កំបាំង ដោយនូវវិញ្ញាណ (ព្រះគម្ពីរ ១កូរិនថូស១៤:២)

សូមចុចអានអំពីសេចក្តីអធិស្ឋាន