ខ្ញុំឈ្មោះ ស៊ុន ស៊ូយ៉ុន ដែលរស់នៅប្រទេសកូរ៉េ។ ខ្ញុំនិងចែកចាយបទពិសោធន៍ អំពីអំណាចនៃព្រះបន្ទូល របស់ព្រះជាម្ចាស់ ក្នុងព្រះគម្ពីរ នៅឆ្នាំ២០១២ ស្រាប់តែគ្រួសារខ្ញុំបានជួបការលំបាក ស្ថានភាពនៅពេលនោះ គឺ មានម្នាក់បានទទួលជំនួយពីគ្រួសារខ្ញុំ ជាយូរមកហើយ ប៉ុន្តែ គាត់បានបដិសេធគ្រួសារខ្ញុំ ម្យ៉ាងទៀត គាត់បានប្រឆាំងគ្រួសាររបស់ខ្ញុំ នឹង បានធ្វើអាក្រក់ចំពោះយើង ខ្ញុំគិតថាគ្រួសាររបស់ខ្ញុំ នឹង ដួលរលំ ពេលនោះខ្ញុំភ្ញាក់ផ្អើល និង ព្រួយបារម្មណ៍ ក្នុងចិត្តខ្លាំងណាស់ ប៉ុន្តែ ខ្ញុំមិនអាចដោះស្រាយបានសោះ ហើយមិនគួរឲ្យជឿទេថា បានកើតឡើង ចំពោះ គ្រួសារខ្ញុំ ប៉ុន្តែ គ្មានអ្នកណាអាចជួយ ដល់ គ្រួសារខ្ញុំបានឡើយ គ្រួសាររបស់ខ្ញុំ ត្រូវបាត់បង់ទ្រពសម្បត្តិទាំងអស់ ។ ការដែលមានស្ថានភាពលំបាកខ្លាំងបែបនេះ ខ្ញុំបានអាន ព្រះគម្ពីរ ទំនុកដំកើងជំពូក៤៤ ដែលមានព្រះបន្ទូលថា ព្រះជាម្ចាស់បានចោលខ្ញុំ ដល់មនុស្សដ៏ទៃ ដែលមិនជឿ ដល់ ព្រះ ទ្រង់បានធ្វើ អោយយើងខ្ញុំ ត្រឡប់ជាសេចក្តីដំណៀលចំពោះ ពួកអ្នកជិតខាង ជាទីមើលងាយ ព្រះបន្ទូលនេះ ដូចជាសា្ថនភាពគ្រួសាររបស់ខ្ញុំ ដូច្នេះ ខ្ញុំមានការភ្ញាក់ផ្អើល ពេលនោះ ខ្ញុំបានអាន ព្រះគម្ពីរ បន្តទៀត ហើយបានអធិសា្ឋន តាមរយៈ ព្រះបន្ទូលពេលនោះ ព្រះជាម្ចាស់លើកដៃខ្ញុំ ហើយសថ្បថា យើងមិនអោយអាហារដល់ខ្មាំងសត្រូវរបស់អ្នក ខ្ញុំបានជឿជាក់លើ ព្រះបន្ទួលនោះ ហើយមានកំឡាំង និង សេចក្តីសង្ឃឹម ខ្ញុំបានអធិសា្ឋន ដល់ ព្រះជាម្ចាស់ សូមផ្លាស់ប្តូរសា្ថនភាព អោយបានល្អប្រសើរឡើងវិញ។ ដូច្នេះ ឥឡូវនេះ ស្ថានភាពគ្រួសារខ្ញុំកំពុងស្តារឡើងវិញ តាមរយៈព្រះបន្ទូលនោះ និង សេចក្តី អធិសា្ឋន របស់ខ្ញុំ ទោះបីជា ក្នុងស្ថានភាពលំបាកបែបនោះក៏ដោយ សេចក្តីស្រលាញ់របស់ព្រះជាម្ចាស់ មិនដែលផ្លាស់ប្តូរ។ ព្រះបន្ទូល នៅក្នុងព្រះគម្ពីរ បានលើកទឹកចិត្ត និង បានឲ្យសេចក្តីសង្ឃឹមដល់ខ្ញុំ ដូច្នេះ ខ្ញុំបានស្គាល់ថា នៅពេលអធិស្ឋានតាមរយៈ ព្រះបន្ទូលក្នុងព្រះគម្ពីរ ពេលនោះ ព្រះបន្ទូល ដែលមានអំណាចចេស្តាបានផ្លាស់ប្តូរ សា្ថនភាពគ្រួសារខ្ញុំ ល្អជាងមុន ព្រះបន្ទូលក្នុង ព្រះគម្ពីរ មិនមែន គ្រាន់តែជាអក្សរ តែជា ព្រះបន្ទូល ដែលមានព្រះជន្មរស់ ។

កាលដើមដំបូងមានព្រះបន្ទូល ព្រះបន្ទូលក៏គង់នៅជាមួយនឹងព្រះ ហើយព្រះបន្ទូលនោះឯងជាព្រះ (ព្រះគម្ពីរ យ៉ូហាន១:១)

សូមចុចអានអំពីសេចក្តីអធិស្ឋាន