» ត្រូវស្គាល់ច្បាស់អំពីនគរស្ថានសួគ៌

បើសិនជាលោកអ្នកស្លាប់តើព្រលឹងវិញ្ញាណរបស់លោកអ្នក នឹង ទៅជាយ៉ាងណា?
គ្រីស្ទបរិស័ទដែលទទួលជឿលើព្រះយេស៊ូវអាចទទួលសេចក្ដីសង្គ្រោះ ហើយអាចទៅនគរស្ថានសួគ៌បាន រូបកាយរបស់មនុស្ស បន្ទាប់ពីស្លាប់ហើយនឹងត្រឡប់ទៅជាដីវិញហើយត្រូវពុករលួយ1 ប៉ុន្តែព្រលឹងរបស់ពួកគេដែល(មិនស្លាប់ឬក៏ដេកលក់នោះទេ) ដែលស្ថិតនៅអស់កល្បនោះ ត្រូវត្រឡប់ទៅឯព្រះវិញភ្លាមដែលទ្រង់ជាអង្គដែលបានប្រទានព្រលឹងដល់ ពួកគេព្រលឹងរបស់មនុស្សសុចរិត នឹង បានទទួលបរិសុទ្ធឥតខ្ចោះ ត្រូវបានទទួលអោយចូលទៅក្នុងស្ថានសួគ៌ដ៏ខ្ពស់បំផុត ដែលនៅទីនោះ ពួកគេអាចនិងឃើញព្រះភក្ត្រនៃព្រះក្នុងពន្លឺនិងសិរីរុងរឿង ដោយរង់ចាំការប្រោសលោះដ៏ពេញលេញចំពោះរូបកាយរបស់ពួកគេ។3 ប៉ុន្តែ ព្រលឹងរបស់មនុស្សអាក្រក់ ត្រូវបានបោះចោលទៅស្ថាននរក4 ដែលពួកគេត្រូវទទួលនូវទារុណកម្ម និង សេចក្ដីងងឹតទាំងស្រុងដោយត្រូវបានត្រៀមទុកសំរាប់ ការជំនុំជំរះនៃថ្ងៃចុងក្រោយ5 អ្នកមានម្នាក់ដែលបានធ្លាក់ទៅក្នុងបឹងភ្លើង6 ស្រែកថា ឱលោកឪពុកអើយ បើដូច្នេះសូមលោកចាត់ឲ្យឡាសារទៅឯផ្ទះឪពុកខ្ញុំបន្ដិច ដ្បិតខ្ញុំមានបងប្អូន៥នាក់ សូមអោយគាត់ទៅធ្វើទីបន្ទាល់ប្រាប់គេផង ក្រែងលោគេធ្លាក់មកស្ថាននរកនេះដែរ។7 រូបកាយនៃមនុស្សទុច្ចរិតនឹងរស់ឡើងវិញដោយព្រះចេស្ដានៃព្រះគ្រីស្ទ ដើម្បីទទួលកី្ដអាប់យស ចំណែករូបកាយនៃមនុស្សសុចរិតនឹងរស់ឡើងវិញដោយព្រះវិញ្ញាណទ្រង់ ដើម្បីទទួលកត្ដិយសវិញ ហើយត្រូវបានធ្វើអោយត្រូវនឹងរូបកាយដែលមានសិរីល្អរបស់ទ្រង់។ដូច្នេះសេចក្ដីស្លាប់គឺជាថ្ងៃនៃការជំនុំជំរះនិងជាថ្ងៃនៃការបំផ្លាញចំពោះ មនុស្សដែលមិនជឿ ប៉ុន្ដែចំពោះយើងដែលជឿគឺជាថ្ងៃនៃសេចក្ដីសង្គ្រោះ និង ជាថ្ងៃព្រះពរអស់កល្បជានិច្ច។ នគរស្ថានសួគ៌គឺជាកន្លែងដ៏ស្អាតបំផុត ជាពិតប្រាកដច្រើនជាងអ្វីៗដែលយើងមើលឃើញដោយភ្នែកដែលយើងគិតស្មានមិនដល់ នគរស្ថានសួគ៌គឺជាកន្លែងដែលពេញទៅដោយសុភមង្គលនិងសេចក្ដីអំណរ ដ៏ឥតខ្ចោះនិងគ្រប់លក្ខណៈ កន្លែងនោះគឺជាកន្លែងគ្មានទឹកភ្នែក ការឈឺចាប់ ការស្រេកឃ្លាន ជំងឺ ភាពឯកកោ ត្រមោងត្រមោច ទុក្ខព្រួយ សេចក្ដីសា្លប់ និងអំពើបាបសោះ9 នគរស្ថានសួគ៌មិនអាចទទួលដោយសារលុយ បុណ្យកុសល មានសមត្ថភាពនិងការប្រព្រឹត្តល្អនោះទេ។ នគរស្ថានសួគ៌គឺជាអំណោយរបស់ព្រះដែលប្រទានដល់មនុស្សទទួល សេចក្ដីសង្គ្រោះ10 នគរស្ថានសួគ៌គឺជាទីកន្លែងដែលមិនចូលមកដោយគ្មានសេចក្ដីជំនឿ គ្រាន់តែមនុស្សដែលទទួលជឿលើព្រះយេស៊ូវអាចចូលទៅបាន មានតែមួយផ្លូវដែលចូលបានគឺតាមរយៈព្រះយេស៊ូវ។ ដើម្បីចូលទៅនគរស្ថានសួគ៌បាន យើងត្រូវតែមានការប្រព្រឹត្តអំពើតែមួយ ជាការពិតណាស់ គឺទទួលជឿ លើព្រះយេស៊ូវជាព្រះអង្គសង្គ្រោះ បើយើងជឿលើព្រះយេស៊ូវព្រលឹងវិញ្ញាណរបស់យើងអាចចូលទៅ នគរសា្ថនសូគ៌។ ចូលប្រែចិត្តចុះ ដ្បិតនគរស្ថានសួគ៌ជិតដល់ហើយ11 មានពរហើយអស់អ្នកដែលមានសេចក្ដីកំសត់ខាងឯវិញ្ញណ ដ្បិតនរគស្ថានសួគ៌គឺជារបស់ផងអ្នកទាំងនោះ។12

 


1(លោកុប្បត្តិ3:19;កិច្ចការ13:36) 2(លូកា23:43;សាស្ដា12:7) 3(ហេព្រើរ12:23; 2កូរិនថូស5:1,6,8,ភីលីព1:23 ; កិច្ចការ3:21 ; អេភេសូ4:10) 4(យ៉ាកុប3:6;វិវរណៈ20:14) 5(លូកា16:23-24;កិច្ចការ1:25;យូដា ខ 6-7,1ពេត្រុស3:19) 6(ម៉ាថាយ3:12) 7(លូកា16:2728) 8(កិច្ចការ24:15,យ៉ូហាន5:28-28-9-29;1កូរិនថូស15:43;ភីលីព3:21) 9(វិវរណៈ21:3-4) 10(អេភេសូ2:8) 11(ម៉ាថាយ3:2) 12(ម៉ាថាយ5:3)

សូមចុចអានអំពីសេចក្តីអធិស្ឋាន