នេះជារឿងរបស់ ភុតសៃម៉ា ជាសិស្សដែលមាន សេចក្ដីជំនឿនៅក្នុងប្រទេសថៃ

នាងខ្ញុំឈ្មោះ ភុតសៃម៉ា (ជនជាតិថៃ) ជាកូនសិស្សរបស់ខ្ញុំ ចាប់តាំងពី គាត់រៀនថ្នាក់ទី៧ នាងបានរស់នៅ កន្លែងក្នុងក្រុមបេសកកម្ម នៅខេត្ដឈៀងម៉ៃ ក្នុងប្រទេសថៃជាមួយ ប្ដីប្រពន្ធរបស់ខ្ញុំ ហើយនាងបានទទួលការហ្វឹកហាត់ខាងឯសេចក្ដីជំនឿ ឥឡូវនេះ នាងបានបញ្ចប់ការសិក្សានៅវិទ្យាល័យ ហើយបានរៀបការ។ ពេលដែល ភុតសៃម៉ា ជាសិស្សនៅបឋមសិក្សា ម្ដាយរបស់នាងបានស្លាប់ ឪពុករបស់នាង បានរៀបការ ម្ដងទៀត ម្ដាយចុង របស់នាងជាមនុស្ស ដែលគោរពរូបព្រះ ក្រោយមក គាត់បានក្លាយ ជាមេធ្មប់ ដូច្នេះ គាត់មិនពេញចិត្ដអោយ ភុតសៃម៉ា ជឿលើព្រះយេស៊ូវ ហើយនិង ចូលរួមថ្វាយបង្គំ នៅព្រះវិហារ គាត់តែងតែប្រឆាំង ដល់ ភុតសៃម៉ា ដូចជា មិនផ្ដល់ អាហារ និង បោះបង់ចោលនាង នៅក្នុងចម្ការជិតជើងភ្នំ ដែលឆ្ងាយពីផ្ទះ។ ភុតសៃម៉ា ជាក្មេងដែលត្រូវគេបោះបង់ចោល នៅឯជើងភ្នំដ៏សា្ងត់ជ្រងំម្នាក់ឯង តើនាងមានអារម្មណ៍ ភ័យខ្លាចយ៉ាងណា? ប៉ុន្ដែ ព្រះជាម្ចាស់ ជ្រាប អំពីនាង ហើយទ្រង់បានថែរក្សានាង បេសកជន ជាមិត្ដភក្ដិរបស់ខ្ញុំបានដឹង អំពីរឿងនេះ គាត់បាននាំ ភុតសៃម៉ា មកស្នាក់នៅ កន្លែងដែលគ្រប់គ្រងដោយក្រុមគ្រីស្ទបរិស័ទ ដូច្នេះ ភុតសៃម៉ា អាចទៅរៀន ហើយចូលរួមថ្វាយបង្គំ នៅថ្ងៃអាទិត្យ បន្ទាប់មក ខ្ញុំបានជួប ភុតសៃម៉ា នាងមានទំនាក់ទំនងស្និទ្ធស្នាលជាមួយ ពួកសិស្សក្នុងក្រុមគ្រីស្ទបរិស័ទ ភុតសៃម៉ា បានប្រាប់ដល់ខ្ញុំនិងប្រពន្ធថា នាងចង់មកស្នាក់នៅជាមួយពួកយើង ដូច្នេះ ខ្ញុំបានក៏នាំ នាងមកស្នាក់នៅកន្លែងរបស់ខ្ញុំ ពេលនោះ ខ្ញុំបានទៅទទួលនាងពីកន្លែងមិត្ដភក្ដិរបស់ខ្ញុំហើយយកនាងមកស្នាក់នៅកន្លែងរបស់ខ្ញុំ ភុតសៃម៉ា តែងតែមានការទំនាក់ទំនងល្អ ជាមួយកូនសិស្សរបស់ខ្ញុំជានិច្ច បើទោះបី មានរឿងបែបនេះក្ដី ឪពុកម្ដាយរបស់ ភុតសៃម៉ា មិនចាប់អារម្មណ៍ ចំពោះនាងឡើយ ខ្ញុំបាននាំនាងមកស្នាក់នៅ ក្នុងខេត្ដ ឈៀងម៉ៃ ដែលឆ្ងាយពី ឪពុកម្ដាយនាងយ៉ាងណាក៏ដោយក៏ឪពុកម្ដាយនាង មិនព្រួយ បារម្ភដែរ ពេលក្រោយ ខ្ញុំបានដឹងថា ឪពុករបស់នាង មានអារម្មណ៍ អាណិត ចំពោះ កូនស្រីរបស់គាត់ ប៉ុន្ដែ ដោយសារអត្ដចរិតប្រពន្ធរបស់គាត់កាចខ្លាំង ដូច្នេះ ឪពុករបស់ នាងមិនហាន ជួយដល់កូនស្រីទេ ប៉ុន្ដែ មានចំណុច សារៈសំខាន់មួយ គឺ ភុតសៃម៉ា បានអធិស្ឋាន ឥតឈប់ឈរ អស់រយៈពេលជាយូរ សម្រាប់ម្ដាយចុង និង ឪពុករបស់នាង ដែលប្រឆាំងដល់នាង ភុតសៃម៉ា បានផ្ញើសំបុត្រដល់ ម្ដាយចុង ដែលបានបោះបង់ចោលនាង ហើយជួនកាលបានទៅផ្ទះ របស់ឪពុកម្ដាយ ដើម្បីផ្សាយដំណឹងល្អ ដល់ ពួកគាត់ ប៉ុន្មានឆ្នាំក្រោយ នាងបានទទួលការឆ្លើយតបសេចក្ដីអធិស្ឋានមក ពី ព្រះជាម្ចាស់ នៅឆ្នាំមុន ម្ដាយចុងរបស់នាង បានទទួលជឿលើព្រះយេស៊ូវ ក្រោយមក ឪពុករបស់នាង បានទទួលជឿលើព្រះយេស៊ូវផងដែរ។ បន្ទាប់មកទៀត ភុតសៃម៉ា បានអធិស្ឋានឥតឈប់ឈរ ដើម្បីអោយឪពុកម្ដាយរបស់នាង បានចូលរួមថា្វយបង្គំ នៅព្រះវិហារ ក្នុងឱកាសបុណ្យណូអែល ចុងក្រោយ ឪពុកម្ដាយរបស់នាងបានមកព្រះវិហារ និង ចូលរួមថ្វាយបង្គំជាមួយនាង ពេលនោះ បងប្អូនសមាជិកក្នុង ព្រះវិហារ មានការភ្ញាក់ផ្អើលជាខ្លាំង និង សប្បាយរីករាយខ្លាំងណាស់ ដូច្នេះ យើងអាចដឹងថាអំណាច នៃ សេចក្ដីអធិស្ឋាននោះ គឺជាការអស្ចារ្យណាស់។ នៅពេល ឪពុកម្ដាយរបស់ ភុតសៃម៉ា វិលត្រឡប់ទៅផ្ទះវិញ ពួកគាត់តែងតែទៅថ្វាយបង្គំ នៅព្រះវិហារដែលស្ថិតនៅជិតផ្ទះរបស់ពួកគាត់ មុនពេល ម្ដាយចុងរបស់នាង ទទួលជឿលើព្រះយេស៊ូវ គាត់ជាមនុស្សដែលមានទឹកមុខកាចខ្លាំង ប៉ុន្ដែ ក្រោយពី គាត់បានទទួលជឿលើព្រះយេស៊ូវ ទឹកមុខរបស់គាត់ បានផ្លាស់ប្ដូរទៅជាមនុស្សស្លូតវិញ។ ខ្ញុំមានអារម្មណ៍រំភើបចិត្ដ ចំពោះ ភុតសៃម៉ា ដែលខំផ្សាយដំណឹងល្អ សម្រាប់ ក្រុមគ្រួសាររបស់នាង ហើយសេចក្ដីស្រឡាញ់របស់ព្រះយេស៊ូវ បានណែនាំ ដល់នាងផងដែរ។ បងប្អូនទាំងអស់គ្នាអើយ បើមានអ្នកជិតខាង ដូចជា ភុតសៃម៉ា ដែលទទួលការប្រឆាំងក្នុងគ្រួសារ សូមអធិស្ឋាន ដល់ ព្រះជាម្ចាស់ ទ្រង់នឹងឆ្លើយតបសេចក្ដីអធិស្ឋានទាំងនោះផងដែរ។ ភុតសៃម៉ា ជាមនុស្សដែលតែងតែ អធិស្ឋានជានិច្ច ហើយនាងក៏បានទទួលការឆ្លើយតបសេចក្ដីអធិស្ឋាននោះ នាងជាមនុស្ស ដែលមានសេចក្ដីជំនឿខ្លាំង ដូច្នេះ យើងត្រូវប្រែចិត្ដជឿលើព្រះយេស៊ូវ និង ទទួលស្គាល់ថា យើងជាមនុស្សដែលខ្សោយខាងឯសេចក្ដីស្រលាញ់ ដូចជារឿងរបស់ ភុតសៃម៉ា ។ (បេសកជនកូរ៉េ គីម ថេមីន និង ភរិយា អ៊ីន មីនយើង នៅខេត្ដឈៀងម៉ៃ ក្នុងប្រទេសថៃ)

ចូរអរសប្បាយ ដោយមានសង្ឃឹម ចូរអត់ធន់ក្នុងសេចក្តីទុក្ខលំបាក ចូរឲ្យខ្ជាប់ខ្ជួនក្នុងសេចក្តីអធិស្ឋាន។ (ព្រះគម្ពីរ រ៉ូម១២៖១២)

ព្រមទាំងប្រើសេចក្តីអធិស្ឋាន និងសេចក្តីទូលអង្វរគ្រប់យ៉ាង ដើម្បីអធិស្ឋានដោយព្រះវិញ្ញាណរាល់ពេលរាល់វេលា ហើយចាំយាមក្នុងសេចក្តីនោះឯង ដោយនូវគ្រប់ទាំងសេចក្តីខ្ជាប់ខ្ជួន និងសេចក្តីទូលអង្វរឲ្យពួកបរិសុទ្ធទាំងអស់។ (ព្រះគម្ពីរ អេភេសូ៦៖១៨)

ដូចជាខ្លួនខ្ញុំក៏ផ្គាប់ដល់ចិត្តមនុស្សគ្រប់គ្នា ក្នុងការទាំងអស់ដែរ ដោយឥតរកផលប្រយោជន៍ដល់ខ្លួនឡើយ គឺជាប្រយោជន៍ដល់មនុស្សជាច្រើនវិញ ដើម្បីឲ្យគេបានសង្គ្រោះរួច។ (ព្រះគម្ពីរ ១កូរិនថូស១០៖៣៣)

តាំងពីដើមមក អ្នករាល់គ្នាមិនបានសូមអ្វី ដោយនូវឈ្មោះខ្ញុំទេ ឥឡូវ ចូរសូមចុះ នោះអ្នករាល់គ្នានឹងបាន ដើម្បីឲ្យសេចក្តីអំណររបស់អ្នករាល់គ្នាបានពោរពេញពិត។ (ព្រះគម្ពីរ យ៉ូហាន១៦៖២៤)

សូមចុចអានអំពីសេចក្តីអធិស្ឋាន