ប៉ុន្តែ អស់អ្នកណាដែលទទួលទ្រង់ គឺអស់អ្នកដែលជឿដល់ព្រះនាមទ្រង់ នោះទ្រង់បានប្រទានអំណាច អោយបានត្រឡប់ជាកូនព្រះ (ព្រះគម្ពីរ យ៉ូហាន1:12) 

ឥឡូវនេះ លោកអ្នកចង់ទទួលជឿលើ ព្រះយេស៊ូវជាព្រះអម្ចាស់សង្គ្រោះ សូមសារភាពតាមរយៈ សេចក្ដីអធិស្ឋានដូចខាងក្រោម៖

ឱព្រះវរបិតា ដែលពេញ ដោយសេចក្ដីស្រឡាញ់ ដ៏បរិបូរណ៌អើយ!  សូមអរព្រះគុណទ្រង់ ដែលបានបង្កើតខ្ញុំ ហើយបានប្រទានឲ្យមានជីវិតរស់នៅ រហូតដល់សព្វថ្ងៃនេះ កូនសូមអរព្រះគុណ ដោយអស់ពីចិត្ត ពីព្រោះ បានជឿព្រះយេស៊ូវ ធ្វើជាព្រះអង្គសង្គ្រោះរបស់ខ្ញុំ និង ជាព្រះអម្ចាស់ខ្ញុំ សូមអត់ទោស អំពើបាបរបស់កូនដែលមិនបានស្គាល់ព្រះអង្គ និង រស់នៅតាមទំនើងចិត្តខ្លួនឯង តាំងពី អតីតកាលកន្លងមក រហូតដល់ពេលនេះ សូមទ្រង់យាងមក គង់ក្នុងចិត្តរបស់ខ្ញុំ កែ

ប្រែខ្ញុំជាថ្មី កូនជឿថា ព្រះយេស៊ូវបានសុគត ដោយដំ នឹងដែកគោល និង បង្ហូរព្រះលោហិត នៅលើឈើឆ្កាង ជំនួសអំពើបាបរបស់កូន ហើយគេបានបញ្ចុះទ្រង់ក្នុងផ្នូរ តែ៣ថ្ងៃក្រោយ ព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ  ខ្ញុំជឿថា ខ្ញុំនឹងចូលទៅនគរស្ថានសួគ៌ តាមរយៈការរស់ឡើងវិញរបស់ទ្រង់  សូមព្រះយេស៊ូវគ្រីស្ទ គង់នៅជាមួយកូន កុំអោយកូនដាច់ចេញពីទ្រង់អស់មួយជីវិត និង សូមឲ្យកូនមានសេចក្ដីសុខសាន្ដ ក្នុងជីវិតដ៏ពេញបរិបូរណ៌ នៅក្នុងទ្រង់ តាំងទ្រង់ធ្វើជាព្រះអម្ចាស់ ក្នុងជីវិតរបស់ខ្ញុំ សូមជួយថែរក្សា ជីវិតរបស់កូន និង​ រស់នៅតាមបំណងព្រះហឫទ័យរបស់ទ្រង់ កូនសូមអធិស្ឋាន ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ អាម៉ែន!។

»បើលោកអ្នកមានចម្ងល់អំពីការកើតជាថ្មី សូមស្វែងរកអត្ថបទនេះ

សូមចុចអានអំពីសេចក្តីអធិស្ឋាន