ខ្ញុំមានបទពិសោធន៍ធ្វើការ នៅក្រៅប្រទេសដូចជា ម៉ាឡេស៊ី ថៃ ឥឡូវនេះ កំពុងធ្វើការ នៅប្រទេសជប៉ុន នាងខ្ញុំឈ្មោះ ឈន កុសល់ អាយុ២៥ឆ្នាំ មានបងប្អូន៤នាក់ ហើយខ្ញុំជាកូនច្បងនៅក្នុងគ្រួសារ មានស្រុកកំណើតនៅខេត្ដព្រៃវែង ខ្ញុំបានទទួលអ្នកជឿលើព្រះយេស៊ូវ តាំងពីកុមារ មកម្ល៉េះ ហើយក្រុមគ្រួសាររបស់ខ្ញុំក៏បានទទួលជឿលើព្រះយេស៊ូវដែរ។ ខ្ញុំបានឈប់ ពីការសិក្សា ដើម្បីស្វែងរកការងារធ្វើនៅទីក្រុងភ្នំពេញ ដោយសារស្ថានភាព គ្រួសារមាន ការលំបាក និង មានការខ្វះខាត ហើយខ្ញុំជាកូនច្បងត្រូវទទួលបន្ទុក និងជួយដល់ ក្រុមគ្រួសារ ។ ពេលដំបូងដែលខ្ញុំបានមកដល់ទីក្រុង ហើយ ខ្ញុំបានធ្វើការ គឺជាកម្មការនីរោងចក្រ ខ្ញុំធ្វើបាន១ឆ្នាំ ហើយទទួលបានប្រាក់ខែតិចតូច តែប៉ុណ្ណោះ និងមិនសូវទទួលបានការអោយតម្លៃប៉ុន្មាននោះទេ។ ប៉ុន្ដែ ខ្ញុំក៏ខំប្រឹងធ្វើការងារនោះ...
ខ្ញុំជាអ្នកជឿលើសាសនាអ៊ីស្លាមពេលមុន បើមិនជួបព្រះយេស៊ូវខ្ញុំគិតថាឥឡូវនេះ ខ្ញុំក្លាយជាមនុស្សភ្លើតភ្លើនដើរតាមផ្លូវវៀច ខ្ញុំឈ្មោះ រ៉ាម៉ាដានី ដែលមានអាយុ២៥ឆ្នាំ ស្រុកកំណើតរបស់ខ្ញុំ ជាប្រទេសថាន់ចានា នៅក្នុងអាហ្វ្រិក ខ្ញុំមានគ្រួសារដែលជាអ្នកជឿលើសាសនាអ៊ីស្លាម ហើយមានឪពុកម្ដាយបងប្អូនប្រុសស្រី៨នាក់ គឺស្រី១នាក់ និងប្រុស៧នាក់។ ពាក្យអ៊ីស្លាម គឺជាភាសាអារ៉ាប់ មានន័យថា ស្ដាប់បង្គាប់ ហើយ អ៊ីស្លាមជឿលើព្រះអល់ឡោះ គឺហៅមូស្លីម ពាក្យ មូស្លីម មានន័យថា ត្រូវគោរព គ្រាន់ព្រះអល់ឡោះ តែ១ប៉ុណ្ណោះ មូស្លីម មិនផ្លាស់ប្ដូរ សាសនា អ៊ីស្លាមជាដាច់ខាត គម្ពីររបស់អ៊ីស្លាម ហៅថា អល់គួអាន ចែងទុកថា អ្នកណាដែលបោះបង់ចោល សាសានាអ៊ីស្លាម ត្រូវសម្លាប់គេចោល (គម្ពីរអល់គួអាន សូរ៉ា4:89) ដូច្នេះ...
ព្រះជាម្ចាស់បានបង្ហាញចម្ការផ្លែប៉ោម ហើយព្រះជាម្ចាស់មានព្រះបន្ទូលថា វាជារបស់ខ្ញុំតាមរយៈសុបិន្ដ នាងខ្ញុំឈ្មោះ ណុប វណ្ណារី មានអាយុ ៣៤ឆ្នាំ ជាអ្នកជឿលើព្រះយេស៊ូវចាប់តាំងពីឆ្នាំ២០០០ ព្រមទាំងគ្រួសាររបស់ខ្ញុំក៏ជឿលើព្រះយេស៊ូវដែរ។ សព្វថ្ងៃនេះខ្ញុំរៀបការហើយមានកូន២នាក់ ស្រីម្នាក់ បុ្រសម្នាក់ ប្ដីរបស់ខ្ញុំ ជាជនជាតិកូរ៉េ ដែលមានមុខរបធ្វើចម្ការប៉ោម ពួកយើងឥឡូវកំពុងរស់នៅ ប្រទេសកូរ៉េ។ ខ្ញុំចង់ចែកចាយ អំពីជីវិតរបស់ខ្ញុំ ដល់ លោកតា លោកយាយ អ៊ុំ ពូ មីង បងប្អូនទាំង អស់គ្នា ដែលព្រះដឹកនាំជីវិតរបស់ខ្ញុំខ្លះៗតាំងពីមុនរៀបការ រហូត ដល់ពេលនេះ ដោយសារការដឹកនាំ របស់ព្រះធ្វើឱ្យជីវិតរបស់ខ្ញុំផ្លាស់ប្ដូរបន្ដិចម្ដងៗ ពេលមុន ខ្ញុំគ្រាន់តែជាក្មេងម្នាក់ លេងសើចច្រើន មិនមានការយល់ដឹងថា ជីវិតត្រូវរស់នៅ បែបណានោះទេ គឺ...
ព្រះគុណសម្រាប់ជីវិតខ្ញុំ និង ការតស៊ូ រហូតដល់បញ្ចប់ការសិក្សានៅ សាកលវិទ្យាល័យ នាងខ្ញុំឈ្មោះ ឈន ស៊ីនួន មានអាយុ២៦ឆ្នាំ មានស្រុកកំណើតនៅខេត្ដព្រៃវែង ជាអ្នកជឿលើ ព្រះយេស៊ូវ តាំងពីកុមារភាព មកម្ល៉េះ ហើយគ្រួសាររបស់ខ្ញុំជាគ្រីស្ទបរិស័ទ។ សព្វថ្ងៃនេះ ខ្ញុំជាបុគ្គលិកបម្រើការងារនៅក្នុងអង្គការឯកជនមួយ ដែលមានតួនាទីជាប្រធាន គ្រប់គ្រង គម្រោងជួយដល់ស្រ្តីរងគ្រោះដោយសារការជួញដូរមនុស្ស នៅទីក្រុងភ្នំពេញ គឺជាអង្គការគ្រីស្ទាន។ នៅក្នុងជីវិតរបស់ខ្ញុំ បើសិន ជាខ្ញុំក្រឡេកមើលទៅកាលពីពេលដប់ឆ្នាំមុន ខ្ញុំគ្រាន់តែជាក្មេងស្រីម្នាក់ដែលគ្មានចំណេះដឹងអ្វីទាល់តែសោះ។ ពេលនោះ ខ្ញុំបានឈប់ពីការសិក្សា ដើម្បីស្វែងរកការងារ ធ្វើនៅទីក្រុងភ្នំពេញ ដោយសារតែជីវភាព គ្រួសារមានការលំបាក និង ខ្វះខាត នៅពេលដំបូង ដែល ខ្ញុំបានមកដល់ទីក្រុង ខ្ញុំទទួលបានការងារគឺជាអ្នកសំអាត នៅអង្គការមួយ ជាការងារ...
នេះជារឿងរបស់ ភុតសៃម៉ា ជាសិស្សដែលមាន សេចក្ដីជំនឿនៅក្នុងប្រទេសថៃ នាងខ្ញុំឈ្មោះ ភុតសៃម៉ា (ជនជាតិថៃ) ជាកូនសិស្សរបស់ខ្ញុំ ចាប់តាំងពី គាត់រៀនថ្នាក់ទី៧ នាងបានរស់នៅ កន្លែងក្នុងក្រុមបេសកកម្ម នៅខេត្ដឈៀងម៉ៃ ក្នុងប្រទេសថៃជាមួយ ប្ដីប្រពន្ធរបស់ខ្ញុំ ហើយនាងបានទទួលការហ្វឹកហាត់ខាងឯសេចក្ដីជំនឿ ឥឡូវនេះ នាងបានបញ្ចប់ការសិក្សានៅវិទ្យាល័យ ហើយបានរៀបការ។ ពេលដែល ភុតសៃម៉ា ជាសិស្សនៅបឋមសិក្សា ម្ដាយរបស់នាងបានស្លាប់ ឪពុករបស់នាង បានរៀបការ ម្ដងទៀត ម្ដាយចុង របស់នាងជាមនុស្ស ដែលគោរពរូបព្រះ ក្រោយមក គាត់បានក្លាយ ជាមេធ្មប់ ដូច្នេះ គាត់មិនពេញចិត្ដអោយ ភុតសៃម៉ា ជឿលើព្រះយេស៊ូវ ហើយនិង ចូលរួមថ្វាយបង្គំ នៅព្រះវិហារ...
ទោះបីខ្ញុំជាគ្រូពេទ្យក៏ខ្ញុំមានជំងឺ ប៉ុន្តែព្រះជាម្ចាស់បានព្យាបាលជំងឺរបស់ខ្ញុំ ជាគ្រូពេទ្យជនជាតិកូរ៉េ ឈ្មោះថា អ៊ី ជីនហ្យុង ដែលមាន អាយុ ៤៤ ឆ្នាំ ឥឡូវនេះខ្ញុំកំពុងធ្វើការស្ម័គ្រចិត្ត នៅមន្ទីរពេទ្យ ហេប្រុន ដែលបានបង្កើតឡើងដោយបេសកជនកូរ៉េ ដើម្បីព្យាបាល សម្រាប់អ្នកជំងឺក្រីក្រក្នុងប្រទេសខ្មែរ ដែលស្ថិតនៅក្នុងទីក្រុងភ្នំពេញ។ ចាប់តាំងពីខ្ញុំនៅក្មេងខ្ញុំបានទទួលជឿលើព្រះយេស៊ូវ ហើយខ្ញុំបានក្លាយជាគ្រូពេទ្យផ្នែកវះកាត់ ដោយព្រោះ ខ្ញុំមានមន្ទីរពេទ្យឯកជន ដូច្នេះ ស្ថានភាពគ្រួសាររបស់ខ្ញុំគ្រប់គា្រន់ ហើយមានសុភមង្គលផងដែរ។ ប៉ុន្ដែ នៅថ្ងៃមួយខ្ញុំមានជំងឺរលាកជើងជាខ្លាំងដោយមិនដឹងពីមូលហេតុ ដោយសារ រលាកនិងហើមខ្លាំង នៅជើងខាងស្ដាំង ខ្ញុំឈឺខ្លាំងហើយក្រោកឈរឡើងពិបាក ដូច្នេះ ខ្ញុំបានចូលសម្រាកនៅមន្ទីរពេទ្យ ដើម្បីព្យាបាលរយៈពេល២សប្ដាហ៍ ដូច្នេះ ខ្ញុំមិនបានធ្វើការដោយព្យាបាលអ្នកជំងឺរបស់ខ្ញុំ ហើយមិនអាចទទួលចំណូល ពេលនោះ ខ្ញុំទទួលស្គាល់ថា ទោះបី ខ្ញុំជាគ្រូពេទ្យដែលព្យាបាលអ្នកជំងឺក៏ដោយ ខ្ញុំក៏មានជំងឺដែរ។...
ខ្ញុំទទួលជឿលើព្រះយេស៊ូវហើយ ក្លាយជានិស្សិតពេទ្យ ខ្ញុំបាទឈ្មោះ ឈន ចំរឿន ភេទប្រុស អាយុ ១៩ ឆ្នាំ ជានិស្សិតឆ្នាំទី១ នៅវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ.ភ.ម ទីកន្លែងកំណើត របស់ខ្ញុំគឺ ភូមិក្រោល ឃុំគោខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ខ្ញុំមានបងប្អូន ៤ នាក់ ហើយខ្ញុំជាកូនទី ៤ ដែលរស់នៅ ក្នុងក្រុមគ្រួសារជាកសិករមួយនៅតាមជនបទ ពេលមុនគ្រួសារខ្ញុំ ស្ថិតក្នុងស្ថានភាពលំបាកដោយសារឪពុករបស់ខ្ញុំ គាត់បានលែងល្បែងស៊ីសង ប៉ុន្ដែឥឡូវ គាត់បានទទួលជឿលើព្រះយេស៊ូវ ហើយស្ថានភាពគ្រួសាររបស់ខ្ញុំ បានផ្លាស់ប្ដូរ ឪពុករបស់ខ្ញុំ បានក្លាយជាអ្នកដឹកនាំ ក្នុងក្រុមជុំនំទន្លេជីវិត ហើយបងប្រុសបងស្រីរបស់ខ្ញុំ បានរៀននៅសាកលវិទ្យាល័យ និង បានបញ្ចប់ទាំងអស់គ្នា បងស្រីទី១...
សូមអានអត្ថបទនៅខាងក្រោម អ្នកអាចដោះស្រាយបញ្ហាក្នុងជីវិត របស់អ្នកបាន សព្វថ្ងៃនេះ មនុស្សពេញវ័យជាច្រើនបានចាក់ចេញពីស្រុកកំណើត ដើម្បីស្វែងរក ជីវភាពល្អប្រសើរជាងមុន ពួកគេទៅធ្វើការ នៅប្រទេសខាងក្រៅ ដើម្បីរកប្រាក់ចំណូល ប៉ុន្ដែ ពួកគេមិនមានសុភមង្គលទេ ហេតុអ្វី បានជាពួកគេជួបស្ថានភាពលំបាកបែបនេះ? គ្មានអ្នកណាអាចឆ្លើយតបចំពោះសំណួរនេះបានឡើយ នៅក្នុងលោកីយ៍នេះ។ មានព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្នុងគម្ពីរថា អ្នករាល់គ្នានឹងស្គាល់សេចក្តីពិត ហើយសេចក្តីពិតនោះនឹងប្រោសឲ្យអ្នករាល់គ្នាបានរួច1 ដូច្នេះ តើសេចក្ដីពិតដែលផ្លាស់ប្ដូរជីវិតរបស់អ្នកគឺជាអ្វី? ដូច្នេះ ព្រះជាម្ចាស់មិនសព្វព្រះហឫទ័យចំពោះកូនទ្រង់ដែលរស់នៅ ដោយគ្មាន សុភមង្គលនោះឡើយ ប៉ុន្តែគ្មានអ្នកណាបង្រៀនថា អ្នកជាកូនរបស់ព្រះជាម្ចាស់ ម្យ៉ាងទៀតមនុស្សជាច្រើនសង្ស័យថាតើមនុស្សអាចក្លាយជាកូនរបស់ព្រះជាម្ចាស់យ៉ាងដូចម្ដេច? ហេតុផលនោះ អារក្សសាតាំងបានបោកបញ្ឆោតដល់អ្នក 2 ឥឡូវនេះ អារក្សសាតាំង កំពុងក្រវែល ជុំវិញអ្នក3 ដើម្បីបញ្ឆោត តាមរយៈការល្បួងផ្សេងៗ4 មានហេតុផលជាច្រើនដោយសារមនុស្សធ្លាក់ក្នុងការល្បួង ពីព្រោះ មនុស្សទាំងអស់បានប្រព្រឹត្ដអំពើបាប ហើយស្តាប់ តាមការលួងលោម របស់អារក្សសាតាំងដោយយល់ឃើញ ថាការនោះជាការល្អ។5 ព្រះគម្ពីរចែងទុកថា...
ជោគជ័យបានមកពីបរាជ័យ1008ដង នៅភូមិហេនីប៊ីលក្នុងខេត្ដឥណ្ឌាណឺ នៅសហរដ្ឋអាមេរិច មានបុរសម្នាក់ឈ្មោះថា ហាលេនដាវីឌ សេនឌ័រ(Harland David Sanders) គាត់បានរស់នៅជាមួយឪពុកម្ដាយជាកសិករ និងមានប្អូន២នាក់ ពេលដែលគាត់មានអាយុ៥ឆ្នាំ ឪពុករបស់គាត់បានស្លាប់។ ក្រោយពេល ដែលឪពុករបស់គាត់បានស្លាប់ ម្ដាយរបស់គាត់ បានចូលធ្វើការ នៅរោងចក្រធ្វើម្ហូប ដូច្នេះគាត់បានថែរក្សាប្អូន២នាក់ ហើយធ្វើម្ហូបខ្លួនឯងផងដែរ នៅពេលគាត់អាយុ៧ឆ្នាំ គាត់ចេះធ្វើនំបុ័ង ហើយធ្វើម្ហូបផ្សេងៗពីបន្លែនិងសាច់ដែរ។ ពីព្រោះ ចាប់តាំងពីគាត់មានអាយុ១០ឆ្នាំ បានធ្វើការនៅចំការដោយទទួលបានប្រាក់ខែ 2$ ក្នុង១ខែ ហើយគាត់ជាសិស្សថ្នាក់៧ ដោយសារ គាត់ខំប្រឹងធ្វើការ មិនមានពេលវេលា គ្រប់គាន់ក្នុងការសិក្សា គាត់បានប្រឡងធ្លាក់ ហើយក៏ឈប់រៀន ម្យ៉ាងទៀត នៅពេលដែលគាត់អាយុ១២ឆ្នាំ ម្ដាយរបស់គាត់បានរៀបការម្ដងទៀត ហើយឪពុកចុងគាត់បានប្រើហិង្សាមកលើគាត់ ដូចជា វាយដំមកលើរូបគាត់ ដូច្នេះ នៅពេលដែលគាត់អាយុ១៣ឆ្នាំ...
តាំងពី អ៊ួ ហារៀម មានអាយុ១០ គាត់បានមកប្រទេសកម្ពុជាច្រើនដងជាមួយឪពុករបស់គាត់។ ពេលដែលគាត់មានវិស្សមកាល នៅក្នុងខែ៨ គាត់តែងតែមកប្រទេសកម្ពុជា ជាមួយឪពុកជាគ្រូពេទ្យ ដើម្បីជួយដល់អ្នកជំងឺក្នុងកម្ពុជាដោយឥតគិតថ្លៃ។ ប៉ុន្មានឆ្នាំមុនគាត់បានមកភូមិទួលសាលា ស្រុកសា្អង ខេត្ដកណ្ដាល ក្នុងរដូវភ្លៀង ពេលនោះឡានតូរី បានរអិលធ្លាក់ចុះក្នុងប្រឡាយ។ ប៉ុន្ដែទោះបីគាត់បានជួបគ្រោះថ្នាក់បែបនេះក៏ដោយក៏គាត់នៅ តែចង់ត្រឡប់មកកម្ពុជាវិញចាប់តាំងពីគាត់រៀនថ្នាក់ទី៤ ក្នុងបឋមសិក្សាទៅ ដល់ ថ្នាក់ទី១១នៅក្នុងវិទ្យាល័យ គាត់បានមកប្រទេសកម្ពុជា ៧ដងគឺមកជារៀងរាល់ឆ្នាំ។ ហារៀមបានទៅភូមិផ្សេងៗច្រើនដងហើយគាត់បានមើលឃើញ កុមារាកុមារីដើរលេងដោយមិនពាក់ស្បែកជើង។ ហារៀម បានអធិស្ឋានថា បើខ្ញុំនឹងចាប់ផ្ដើមធ្វើការ ខ្ញុំនឹងអោយកាដូរស្បែកជើងដល់កុមារាកុមារី ក្នុងប្រទេសកម្ពុជា។ ពេលដែលគាត់ជាសិស្ស នៅវិទ្យាល័យថ្នាក់ទី១១ គាត់បានផ្ញើរសំ​បុត្រមកបេសកជននៅក្នុងប្រទេសកម្ពុជា។ គាត់បានរសសេរថា បើខ្ញុំជាបេសកជនផ្ញើរខ្សែដៃខ្មែរផ្សេងៗដល់គាត់ បន្ទាប់មកគាត់លក់ខ្សែដៃដល់ពួកមិត្ដភក្ដិ នៅក្នុងសាលា ដើម្បីជួយផ្ដល់អោយស្បែកជើងសម្រាប់កុមារាកុមារីខ្មែរផងដែរ។ ខ្ញុំជាបេសកជនក្នុងប្រទេសខ្មែរបានទទួលប៉ះពាល់ចិត្ដមកពីគាត់ ដូច្នេះខ្ញុំបានទិញខ្សែដៃច្រើន ហើយផ្ញើរវាដល់គាត់នៅប្រៃសណីយ៍។ ពេលនោះគាត់កំពុងរៀន នៅវិទ្យាល័យក្នុងប្រទេសអាមេរិច គាត់បាននិយាយអំពីកុមារាកុមារីដែលអត់មានស្បែកជើងដល់ពួកមិត្ដភក្ដិ។ ពួកមិត្ដភក្ដិរបស់គាត់មកពីប្រទេសផ្សេងៗ ដើម្បីរៀន ក្នុងប្រទេសអាមេរិចទោះបីពួកគេមានស្ថានភាពផ្សេងៗក៏ដោយ ក៏ពួកគេចង់ជួយ។ ពួកមិត្ដភក្ដិរបស់គាត់បានទិញខ្សែដៃខ្មែរ ទោះបីមិនកំណត់តម្លៃនោះ...