ផាក ជីយើង អើយ ព្រះជាម្ចាស់ ជ្រាបទាំងអស់ អំពី អ្នក ហើយ ព្រះជាម្ចាស់ស្រលាញ់អ្នកមែនទែន

ខ្ញុំឈ្មោះ ផាក ជីយើង ដែលរស់នៅប្រទេសកូរ៉េ ខ្ញុំមានប្ដីជាគ្រូពេទ្យ និង មានកូនប្រុស២នាក់ កូនច្បងរបស់ខ្ញុំ មានអាយុ២៥ឆ្នាំ ជានិស្សិតសាកលវិទ្យាល័យ កូនប្រុសទី២របស់ខ្ញុំ មានអាយុ២០ឆ្នាំ គាត់កំពុងរៀបចំប្រឡងដើម្បីចូលរៀន នៅសាកលវិទ្យាល័យ។ ចាប់តាំងពីឆ្នាំ២០១៣ គ្រួសាររបស់ខ្ញុំ បានជួបការលំបាក កូនប្រុសទី២ បានចាប់ផ្ដើម ប្រព្រឹត្ដការអាក្រក់ ដូចជាប្រឆាំងឪពុកម្ដាយ គាត់តែងតែខឹង ហើយបានបំផ្លាញឥវ៉ាន់ និងនិយាយមិនល្អ នៅថ្ងៃមួយគាត់បានសាកល្បងសម្លាប់ខ្លួនឯង ខ្ញុំបាននាំគាត់ទៅមន្ទីរពេទ្យ ផ្លូវចិត្ដ ច្រើនដងដើម្បី ទទួលការព្យាបាល ពី គ្រូពេទ្យផ្លូវចិត្ត ហើយបានអោយញ៉ាំថ្នាំ ប៉ុន្ដែ គាត់មិនបានផ្លាស់ប្ដូរសោះ ទោះបី ប្ដីរបស់ខ្ញុំ ជាគ្រូពេទ្យតែមិនអាចព្យាបាលគាត់ទេ ហើយមានបញ្ហា ចំពោះ សុខភាពប្ដីរបស់ខ្ញុំ គាត់មានជំងឺទឹកនោមផ្អែម និង មានខ្លាញ់ក្នុងថ្លើម គាត់តែងតែ ផឹកស្រា និង ជក់បារី ខ្ញុំបានអធិសា្ឋន ដល់ ព្រះជាម្ចាស់ដោយហូរទឹកភ្នែក និង បានប្រែចិត្ដជាច្រើន ប៉ុន្ដែ អត់មាន ការឆ្លើយតបពី ព្រះជាម្ចាស់ទេ ដូច្នេះ ខ្ញុំកាន់តែអស់កំឡាំងខាងសាច់ឈាម និង ខាងព្រលឹងវិញ្ញាណផងដែរ។
ថ្ងៃមួយ ខ្ញុំបានទទួលសំបុត្រ ខ្ញុំមានការភ្ញាក់ផ្អើលខ្លាំងណាស់ ខ្ញុំបានហូរទឹកភ្នែកហើយបានស្រែកថា ហាលេលូយ៉ា ព្រះជាម្ចាស់ ដែលមានព្រះជន្មរស់ អ្នកដែលផ្ញើសំបុត្រនោះ ជាមិត្ដភក្ដិរបស់ខ្ញុំ ប៉ុន្ដែ គាត់មិនដឹងអំពីស្ថានភាពគ្រួសាររបស់ខ្ញុំ ដូចមានការលំបាក ដោយសារកូនប្រុស និង ប្ដីរបស់ខ្ញុំ ម្យ៉ាងទៀត គាត់ជាមនុស្សដែលបានជឿលើព្រះពុទ្ធជាយូរ ប៉ុន្ដែ ពេលនោះគាត់បាន ចាប់ផ្ដើមជឿលើព្រះយេស៊ូវ គាត់បានសរសេរក្នុងសំបុត្រថា ជីយើង អើយ ព្រះជាម្ចាស់ ជ្រាបទាំងអស់ អំពី អ្នក ហើយ ព្រះជាម្ចាស់ ស្រលាញ់អ្នកមែនទែន ខ្ញុំបានស្គាល់ថា ព្រះជាម្ចាស់ដែលមានព្រះជន្មរស់ ពិនិត្យមើលឃើញ និង ថែរក្សា តាមរយៈ អ្នកដទៃ ក្រោយពេលពី ខ្ញុំបានទទួលសំបុត្រនោះ ខ្ញុំបានទទួល ការលើកទឹកចិត្ដ ពី ព្រះជាម្ចាស់ ហើយខ្ញុំត្រូវទ្រាំការពិបាក និង រស់នៅដោយមានចិត្ដក្លាហាន ឥឡូវនេះ កូនប្រុសរបស់ខ្ញុំ បានទទួលការកំសាន្ដចិត្ដជាច្រើន ហើយខ្ញុំមានភាពសប្បាយមួយ គឺ ព្រះជាម្ចាស់ ប្រទានសុខភាពល្អ ដល់ ប្ដី របស់ខ្ញុំ គាត់ឈប់ ផឹកស្រា ជក់បារី ហើយមានទំនាក់ទំនងស្និតស្នាលជាមួយ ព្រះជាម្ចាស់ សូមអរព្រះគុណ ដល់ ព្រះជាម្ចាស់ ដែលស្ដាប់សម្លេង សេចក្ដីអធិស្ឋានរបស់ខ្ញុំ និង ប្រទានការលើកទឹកចិត្ដ ដល់ខ្ញុំ ខ្ញុំគិតថា មានអ្នកដែលមានការលំបាកដូចខ្ញុំ សូមជួបព្រះយេស៊ូវ ទ្រង់ស្គាល់ស្ថានភាព ទាំងអស់របស់បងប្អូនរាល់គ្នា សូមមានសេចក្ដីសង្ឃឹម និង សេចក្ដីសុខសាន្ដមកពីព្រះយេស៊ូវ។

យើងរាល់គ្នាបានស្គាល់ ហើយក៏ជឿចំពោះសេចក្ដីស្រឡាញ់ ដែលព្រះទ្រង់មានដល់យើងព្រះទ្រង់ជាតួសេចក្ដីស្រឡាញ់ ឯអ្នកណាដែលនៅជាប់ក្នុងសេចក្ដីស្រឡាញ់ នោះក៏បាននៅជាប់ក្នុងព្រះ ហើយព្រះទ្រង់គង់នៅក្នុងអ្នកនោះដែរ (ព្រះគម្ពីរ ១យ៉ូហាន៤៖១៦)

សូមចុចអានអំពីសេចក្តីអធិស្ឋាន