ខ្ញុំឈ្មោះ អៀមឡូញ ដែលរស់នៅក្នុងភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។ មុខរបររបស់ខ្ញុំ ជាមេជាងដែលជាអ្នកសាងសង់ផ្ទះ ខ្ញុំជឿលើព្រះយេស៊ូវ ហើយព្រះយេស៊ូវគង់ នៅជាមួយជីវិតរបស់ខ្ញុំគ្រប់ពេលវេលា។ ពេលដែលការអស្ចារ្យកើតឡើង នៅកន្លែងការសាងសង់ព្រះវិហារ នៅភូមិស្ទឹងជ្រៅ ស្រុកតាខ្មៅ ការសាងសង់ឈើឆ្កាង នៅខាងមុខកំពស់ឈើឆ្កាងនោះជិត៤ម៉ែត្រ បេសកជនកូរ៉េ បានប្រាប់ខ្ញុំត្រូវធ្វើឈើឆ្កាងនោះម្នាក់ឯង ប៉ុន្តែ ពេលនោះខ្ញុំឈឺចង្កេះខ្លាំងណាស់ ដូច្នេះ ខ្ញុំបានគិតថា ធ្វើមិនបាន ប៉ុន្តែ ខ្ញុំបានទ្រាំការឈឺ និង ធ្វើឈើឆ្កាងទាល់តែហើយ អារក្សសារតាំងបានធ្វើទុក្ខ ខ្ញុំជាខ្លាំង ពេលដែលខ្ញុំ កំពុងធ្វើការរយៈពេល៣ថ្ងៃ ដូច្នេះ ខ្ញុំបានអធិស្ឋានអស់ពីចិត្ត ពេលបញ្ចប់ធ្វើឈើឆ្កាង សា្រប់តែចង្កេះខ្ញុំបាត់ឈឺ ហើយខ្ញុំបានអរគុណ ដល់ព្រះយេស៊ូវដែលបានការពារខ្ញុំ។
ថ្ងៃក្រោយមកទៀត ខ្ញុំកំពុងសាងសង់ផ្ទះកូនរបស់ខ្ញុំ និង កូនប្រសារបស់ខ្ញុំ ជាអ្នកដឹកនាំ ក្នុងក្រុមសរសើរដំកើង នៅព្រះវិហារដែលសាងសង់ដោយសារបេសកជន ស្រាប់តែអារក្ស ធ្វើទុក្ខខ្ញុំជាខ្លាំង នៅពេលនោះ ខ្ញុំបានអធិស្ឋាន ដូចពេលមុនទៀត ពេលនោះខ្ញុំបាត់ឈឺ ហើយបានអរគុណដល់ព្រះយេស៊ូវ ដែលបានជួយខ្ញុំឲ្យបានជា ពេលដែលខ្ញុំសាងសង់អាគារ ព្រះយេស៊ូវតែងតែប្រទានពរដល់ខ្ញុំ ដូចនេះ អាម៉ែន។

កុំឲ្យភ័យខ្លាចឡើយ ដ្បិតអញនៅជាមួយនឹងឯង កុំឲ្យស្រយុតចិត្តឲ្យសោះពីព្រោះអញជាព្រះនៃឯង អញនឹងចំរើនកំឡាំងដល់ឯង អើ អញនឹងជួយឯង អើ អញនឹងទ្រឯង ដោយដៃស្តាំដ៏សុចរិតរបស់អញ (ព្រះគម្ពីរ អេសាយ៤១:១០)

សូមចុចអានអំពីសេចក្តីអធិស្ឋាន