ខ្ញុំឈ្មោះ ចាង ចុងបុក ដែលរស់នៅប្រទេសកូរ៉េ ។ ខ្ញុំមានកូនស្រីម្នាក់ និង កូនប្រុសម្នាក់ កូនទី១ ជាកូនស្រី ឈ្មោះថា ស៊ិន កូអ៊ុន ខ្ញុំបានអធិស្ឋានអស់ពីចិត្តសំរាប់កូនរបស់ខ្ញុំ ពេលដែលកូនស្រីបានរៀបចំប្រលងដើម្បីចូលរៀននៅសាកលវិទ្យាល័យ ពេលនោះព្រះជាម្ចាស់បង្ហាញអំពីការដែលគាត់នឹងក្លាយជាគ្រូពេទ្យ ប៉ុន្តែគាត់មិនបានជាប់ប្រលងដែលមិនអាចរៀននៅសាកលវិទ្យាល័យ ខ្ញុំមានអារម្មណ៍ពិបាក់ចិត្ត ខ្លាំងណាស់ ដូចជាព្រះជាម្ចាស់បានបោះបង់ខ្ញុំចោល ដូច្នេះខ្ញុំមិនចង់ទៅព្រះវិហារដើម្បីចូលរួមថ្វាយបង្គំទេ។ប៉ុន្តែប្តីរបស់ខ្ញុំបាននាំខ្ញុំទៅព្រះវិហារដើម្បីថ្វាយបង្គំ ពេលនោះខ្ញុំមានបទពិសោធន៍ដ៏អស្ចារ្យ គឺស្រាប់តែខ្ញុំបានឮសម្លេងចេញពីឈើឆ្កាងក្នុងព្រះវិហារ គឺ...