Home Testimony ថ្ងៃនេះសូមចាប់ឱកាសដែលមានសុភមង្គលពិត Testimony ថ្ងៃនេះសូមចាប់ឱកាសដែលមានសុភមង្គលពិត 3월 11, 2019 5292 0 ខាងជើងនៃប្រទេសខ្មែរមានប្រទេសឡាវ ដែលមានភ្នំខ្ពស់ៗ កម្ពស់ 2820 ម៉ែត្រ ភាគច្រើនទឹកដីនៃប្រទេសខ្មែរមាន វាលស្រែធំទូលាយ ប៉ុន្តែប្រទេសឡាវមានភ្នំ 80% ក្នុងចំណោមដីរាប ដូច្នេះហើយប្រទេសនេះខ្វះខាតដីដែលអាចធ្វើស្រែបាន។ ទីកន្លែងនេះជាខេត្ត សៃសំប៊ុន (Xaisomboun) ដែលមានភ្នំច្រើន ជាកន្លែងក្រីក្រជាងគេក្នុងចំណោម 16ខេត្តក្នុងប្រទេសឡាវ អំបូរឈ្មោះថា មុង ដែលរស់នៅទីនេះ ហើយពួកគេដុតភ្លើងនៅតាមជើងភ្នំ ដើម្បីធ្វើស្រែសម្រាប់ការផ្គត់ផ្គង់ស្បៀងអាហាររយៈពេលមួយឆ្នាំ។ សព្វថ្ងៃនេះមានការអស្ចារ្យមួយនៅកន្លែងដែលមនុស្សពិបាករស់នៅមួយនេះ ការអស្ចារ្យនោះគឺជា ពួកយុវជនដែលបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យកសិកម្មនៅទីក្រុង វៀនធៀន (Vientiane) កំពុងរស់នៅ នៅទីនេះដើម្បីធ្វើស្រែរយៈពេលពីរឆ្នាំ។ ភាគច្រើនមនុស្សចង់រស់នៅកន្លែងដែលមានសេចក្ដីសុខសាន្ត និងងាយស្រួល ទោះបីមនុស្សជាច្រើនមិនចង់រស់នៅក្នុងតំបន់ភ្នំ ក៏ដោយ ក៏ពួកគេចូលមកកន្លែងដែលមានក្នុងទីកន្លែងដែលសម្បូរភ្នំ តើពួកគេបានសម្រេចចិត្តបែបនេះយ៉ាងដូចម្ដេច? ហេតុផលនោះគឺ ព្រោះដោយសារពួកគេបានជួបមនុស្សពិសេសម្នាក់។ ជនជាតិកូរ៉េ មានឈ្មោះថា ផាកឆាំងសង ទោះបីគាត់ជាជនជាតិបរទេស ប៉ុន្តែគាត់បានរៀនមុខវិទ្យាពេទ្យសត្វនៅសាកលវិទ្យាល័យកសិកម្មភូមិន្ទឡាវ បន្ទាប់មកក៏គាត់ក្លាយជាពេទ្យសត្វពេលនោះ មានសិស្ស ១០ នាក់បានរៀនជាមួយគាត់ ក្នុងចំណោម ១០ នាក់ មាន បុរស ៤ នាក់ ស្រី ២នាក់ បានប្រលងជាប់ក្លាយជាពេទ្យសត្វ។ ពួកគេតែងតែបានរៀនជាមួយជនជាតិកូរ៉េ ផាកឆាំងសង រយៈពេល ៤ ឆ្នាំ និងអានសៀវភៅមុខវិទ្យាពេទ្យសត្វដែលសរសេរទុកជាភាសារអង់គ្លេស ដូច្នេះពួកគេបានរៀនភាសារអង់គ្លេសពីលោក ផាកឆាំងសង ហើយពួកគេកាន់តែស្គាល់ និងយល់ច្បាស់ចំពោះគាត់ដែលមាននិមត្តិចង់ជួយជនជាតិឡាវដែលមានការលំបាករស់នៅក្នុងតំបន់ភ្នំ។ ក្រោយបញ្ចប់ការសិក្សានៅសាកលវិទ្យសាល័យកសិកម្មភូមិន្ទឡាវ លោកផាកឆាំងសង បានបង្កើតក្រុមហ៊ុនកសិកម្មនៅខេត្ត សៃសំប៊ុន ដែលជាកន្លែងមានភ្នំច្រើន គាត់បានស្វែងរកដីធំទូលាយ ដើម្បីចាប់ផ្ដើមធ្វើស្រែនិងចិញ្ចឹមគោជាច្រើន ពេលនោះមានសិស្ស ៨ នាក់ដែលបានរៀនសាកលវិទ្យាល័យកសិកម្មជាមួយគ្នាបានមក ខេត្ត សៃសំប៊ុនជាមួយលោក ផាកឆាំងសង ផងដែរ។ គាត់បានខ្ចីដីរយៈពេល ១០ឆ្នាំ ហើយបានខ្ចីដីរយៈពេល ២០ឆ្នាំទៀត ដើម្បីផ្លាស់ប្ដូរដីល្អ គាត់បានព្យាយាមធ្វើជីកំប៉ុស ហើយសាបព្រោះថ្មី ដែលជនជាតិឡាវមិនធ្លាប់បានធ្វើពីមុនមក។ បើធ្វើស្រែនៅក្នុងតំបន់ភ្នំត្រូវចាំបាច់មានចំណេះដឹងថ្មី និងកសិករដែលមានអាយុតិច ម្យ៉ាងទៀតដើម្បីថែរក្សាកសិដ្ឋាននិងចិញ្ចឹមសត្វសម្រាប់ពួកអ្នកភូមិនៅក្នុងខេត្ត សៃសំប៊ុន ត្រូវចាំបាច់មានពេទ្យសត្វ ដូច្នេះ លោក ផាកឆាំងសង និងសិស្ស ៨នាក់ដែលបានបញ្ចប់ការសិក្សាសាកលវិទ្យាល័យកសិកម្មបានសម្រេចចិត្តថា រស់នៅខេត្ត សៃសំប៊ុន ដោយមានចិត្តដែលពេញដោយសេចក្ដីអណរផងដែរ។ ជនជាតិបរទេសជាច្រើនធ្វើដំណើរទៅអង្គរវត្ត ហើយមានជនជាតិបរទេសជាច្រើនបានមកប្រទេសឡាវផងដែរ បើជនជាតិកូរ៉េចង់ធ្វើដំណើរទៅប្រទេសឡាវ ពួកអ្នកដំណើរគ្រាន់តែជិះយន្តហោះម្ដងតែប៉ុណ្ណោះ ដូច្នេះហើយមាន ជនជាតិកូរ៉េជាច្រើនបានធ្វើដំណើរទៅប្រទេសឡាវ។ អ្នកខ្លះចង់ស្នាក់នៅប្រទេសឡាវរយៈពេល មួយខែ ឬ ពីរខែ ដូច្នេះយើងមើលឃើញស្លាកដែលសរសេរជាភាសារកូរ៉េតាមហាងនៅផ្សារទំនប់ក្នុងទីក្រុង វៀនធៀន , វាំងវៀង (Vang Vieng), លួងផ្រាបាង (Luang prabang) ហើយលក់គ្រឿងអាហារនិងបន្លែដែលជនជាតិកូរ៉េចូលចិត្ត។ នៅពេលញ៉ាំអាហារជនជាតិកូរ៉េ តែងតែញ៉ាំគីមឈីរៀងរាល់ថ្ងៃ ជនជាតិកូរ៉េមិនសូវចូលចិត្ត ស្ពៃបូកគោមកពីប្រទេសកម្ពុជាដែលមានអាកាសធាតុក្ដៅខ្លាំងនៅចម្ការនោះទេ ប៉ុន្តែជនជាតិកូរ៉េ ចូលចិត្ត ស្ពៃបូកគោ និងឆៃថាវ មកពីប្រទេសឡាវ ពីព្រោះអាកាសធាតុមិនសូវក្ដៅនៅចម្ការក្នុងតំបន់ភ្នំ ដូច្នេះបន្លែនោះឆ្ងាញ់ជាងបន្លែផ្សេងទៀត។ ក្រុមហ៊ុនរបស់លោក ផាកឆាំងសង ដែលធ្វើការជាមួយសិស្ស ៨នាក់ ដែលបានបញ្ចប់រៀនសាកលវិទ្យាល័យកសិកម្មជាមួយគ្នា ផ្គត់ផ្គង់បន្លែដូចជាស្ពៃបូកគោ ឆៃថាវ ម្ទេស ជាដើមដល់កន្លែងភោជនីដ្ឋានកូរ៉េ និងផ្សារកូរ៉េ ម្យ៉ាងទៀត សព្វថ្ងៃនេះមានឱកាសនាំចេញបន្លែផ្សេងៗទៅប្រទេសកូរ៉េផងដែរ។ សព្វថ្ងៃនេះ លោក ផាកឆាំងសង ធ្វើស្រែដោយរបៀបថ្មី ដោយដាក់ភ្លើងអំពូលជាច្រើននៅចម្ការធំ ដើម្បីផ្ដល់ពន្លឺដល់បន្លែនៅពេលយប់ សម្រាប់បន្លែដែលនាំចេញទៅប្រទេសកូរ៉េ មានការលូតលាស់ល្អជាង បើដាក់ភ្លើងច្រើននៅចម្ការធំត្រូវការលុយច្រើន ហើយធ្វើការនឿយហត់ ប៉ុន្តែកសិករនៅទីនោះមានអារម្មណ៍សប្បាយ និងមានសុភមង្គល តើមានការអស្ចារ្យបែបនេះយ៉ាងដូចម្ដេច? សម្គាល់នោះជាមានន័យឈ្មោះក្រុមហ៊ុន ‘កសិកម្មសុភមង្គលពិត’ (True Happy Farm) ពាក្យការពិត គឺមានន័យថា មិននិយាយកុហក និងស្មោះត្រង់ ព្រះគម្ពីរចែងទុកមកថា គឺជាព្រះបន្ទូលព្រះជាម្ចាស់ (ព្រះគម្ពីរ 2សាំយូអែល 7:28) ហើយព្រះយេស៊ូវគ្រិស្ទ (ព្រះគម្ពីរ ម៉ាថាយ 22:16)។ ការដែលស្គាល់អំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងព្រះយេស៊ូវ គឺពិតជាមានសុភមង្គលពិត ពួកកសិករនោះជាអ្នកផ្សាយអំពីការដែលមានបទពិសោធន៍នៃការដែលមានសុភមង្គលបែបនេះ ពួកគេនឹងបង្រៀនជំនាញធ្វើស្រែថ្មី និងព្យាបាល សត្វចិញ្ចឹមសម្រាប់ពួកអ្នកភូមិក្នុងខេត្ត សៃសំប៊ុន ហើយនឹងទិញបន្លែមកពីពួកអ្នកភូមិបានរៀនពីរបៀបធ្វើស្រែតាមរយៈពួកគេ ហើយពួកគនឹងផ្គត់ផ្គង់បន្លែនោះនៅហាងផ្សេងៗក្នុងក្រុងផងដែរ។ បច្ចុប្បន្ននេះ ពួកយុវជន 120ម៉ឺននាក់ កំពុងធ្វើការនៅប្រទេសខាងក្រៅផ្សេងៗដើម្បីរកលុយ ម្យ៉ាងទៀត 72ម៉ឺននាក់ កំពុងធ្វើការរោងចក្រកាត់ដេរនៅជុំវិញទីក្រុងភ្នំពេញផងដែរ ទោះបីអ្នកទាំងអស់គ្នាមានការលំបាកក៏ដោយសូមកុំពិបាកចិត្ត សូមស៊ូទ្រាំ និង ចាប់សេចក្ដីសង្ឍឹម និងសុភមង្គលដូចជា ពួកកសិករនៅប្រទេស ឡាវ នោះ។ សុភមង្គលមិនមែននៅឆ្ងាយពីពួកយើងទេ បើអ្នកទាំងអស់គ្នាសម្រេចចិត្តថាស្វែងរកសុភមង្គល ពេលនោះមានអ្នកជំនួយនៅជិតពួកយើង លោក ផាកឆាំងសង ជាកសិករជនជាតិកូរ៉េ និងជាពេទ្យសត្វដែលព្យាបាលសត្វចិញ្ចឹម អ្នកក្រីក្រនៅក្នុងប្រទេស ឡាវ មានសុភមង្គលដោយសារគាត់ អ្នកទាំងអស់គ្នាអាចក្លាយជា មនុស្សដែលមានសុភមង្គលបែបនោះដែរ សុភមង្គលពិតនៅជិតគ្នាជាមួយអ្នកទាំងអស់គ្នាផងដែរ។ ថ្ងៃនេះសូមជួបព្រះយេស៊ូវជាសុភមង្គលពិត និងផ្លាស់ប្ដូរជីវិតរបស់អ្នក។ សូមចុចអានអំពីសេចក្តីអធិស្ឋាន RELATED ARTICLESMORE FROM AUTHOR ការអប់រំនៅផ្ទះនៅពេលសម័យ កូរ៉ូណា Covid-19 តុន ម៉ើ ហៅថា “ម៉ា” សូមកុំបោះបង់ “Never Give up”