Home Testimony គីម ស៊ូយុន (អាយុ​ ៤៥ឆ្នាំ)

គីម ស៊ូយុន (អាយុ​ ៤៥ឆ្នាំ)

0
7923

ខ្ញុំឈ្មោះ គីម ស៊ូយុន ដែលរស់នៅប្រទេសកូរ៉េ ពេលដែលនៅក្មេងគ្រួសាររបស់ខ្ញុំ ក្រីក្រខ្លាំងណាស់ ឪពុកម្តាយ ត្រូវរកលុយ ដើម្បីចិញ្ចឹមកូន ដូច្នេះ ឪពុកម្តាយ មិនសូវថែរក្សាខ្ញុំនិង ប្អូនរបស់ខ្ញុំទេ ខ្ញុំតែងតែមាន ការព្រួយបារម្មណ៍ និង ភ័យខ្លាចក្នុងចិត្ត ហើយមានគំនិតថា បើសិនជាមនុស្សស្លាប់ មនុស្សនោះក្លាយជាយ៉ាងណា។
ពេលដំបូង ដែលខ្ញុំមានអាយុ៨ឆ្នាំ ខ្ញុំបានទៅព្រះវិហារជាមួយមិត្តភក្ដិ ហើយនៅថ្ងៃមួយពេលដែលខ្ញុំ មានអាយុ៩ឆ្នាំ ខ្ញុំបានជួបព្រះជាម្ចាស់ និង ព្រះយេស៊ូវ ក្នុងសុប៉ិនដោយសារពន្លឺខ្លាំងពេក ដូច្នេះ ខ្ញុំមិនអាចមើលឃើញព្រះជាម្ចាស់ទេ ហើយព្រះយេស៊ូវអង្គុយនៅខាងមុខអោបខ្ញុំ ក្រោយមានសុប៉ិននោះ ខ្ញុំបានជឿជាក់ថា ព្រះយេស៊ូវគង់នៅជាមួយខ្ញុំ ហើយខ្ញុំបានចាប់ផ្តើមអធិស្ឋាន ដល់ ព្រះយេស៊ូវ ក្រោយពេលនោះ ទោះបីជាខ្ញុំដើរ នៅផ្លូវងងឹតតែម្នាក់ឯង ខ្ញុំគ្មានភ័យខ្លាច ក្នុងចិត្ត ម្យ៉ាងទៀត នៅពេលដើរបណ្តើរ ខ្ញុំច្រៀងសរសើរបណ្តើរ ព្រះយេស៊ូវ ប្រទានភាពក្លាហានដល់ខ្ញុំ ដូច្នេះ ខ្ញុំសប្បាយរីករាយខ្លាំងណាស់។ និមិត្តរបស់ខ្ញុំ គឺ ចង់ក្លាយជាអ្នកបង្រៀននៅសាលា ប៉ុន្តែ គ្រូសាររបស់ខ្ញុំកី្រក្រ ដូច្នេះ ខ្ញុំមិនអាចចូលរៀន នៅសាកលវិទ្យាល័យបានទេ ប៉ុន្តែ ខ្ញុំចង់រៀន នៅសកលវិទ្យាល័យ ដូច្នេះ ខ្ញុំបានអធិស្ឋានអស់ ពីចិត្ត ដល់ ព្រះយេស៊ូវ នៅពេលខ្ញុំមានអាយុ៣០ឆ្នាំជាង ព្រះយេស៊ូវ ប្រទានពរសម្រាប់ការរៀន ទោះបី ការរៀនពិបាក ក៏ដោយតែ ព្រះយេស៊ូវ បានប្រទានប្រាជ្ញាដល់ខ្ញុំ ដូច្នេះ ខ្ញុំអាចទទួលអាហាររូបករណ៍បាន ខ្ញុំបានបញ្ចប់ការសិក្សា នៅសាកលវិទ្យាល័យរយៈពេល៤ឆ្នាំ បន្ទាប់មកបានបញ្ចប់ ការសិក្សា នៅថ្នាក់អនុបណ្ឌិត នៅសាកលវិទ្យាល័យរយៈពេល២ឆ្នាំទៀត ឥឡូវនេះ ខ្ញុំកំពុងបង្រៀនសិស្ស នៅសាលាផងដែរ។ ចុងបញ្ចប់ ព្រះជាម្ចាស់បានសម្រេចនិមិត្តរបស់ខ្ញុំ គឺ ខ្ញុំចង់ក្លាយជាអ្នកបង្រៀននៅសាលា ពីព្រោះ ព្រះជាម្ចាស់ប្រទានបេសកកម្ម ដល់ ខ្ញុំ ឥឡូវនេះ កំពុងផ្សព្វផ្សាយដំណឹងល្អ ដល់ កូនសិស្ស ដើម្បីបង្កើតអ្នកបំរើ នៅនគរស្ថានសួគ៌ ខ្ញុំសូមសរសើរដំកើងព្រះអង្គដែលមានព្រះជន្មរស់។

តាំងពីដើមមក អ្នករាល់គ្នាមិនបានសូមអ្វី ដោយនូវឈ្មោះខ្ញុំទេ ឥឡូវចូរសូមចុះ នោះអ្នករាលគ្នានឹងបាន ដើម្បីឲ្យសេចក្ដីអំណរ របស់អ្នករាល់គ្នាបានពោពេញពិត (ព្រះគម្ពីរ យ៉ូហាន១៦: ២៤)

សូមចុចអានអំពីសេចក្តីអធិស្ឋាន