ព្រះជាម្ចាស់ដែលកំពុងរងចាំលោកអ្នកកែប្រែចិត្តវិលត្រឡប់មកវិញ បើយើងទៅទីកន្លែងផ្សេងៗនោះយើងនិងឃើញមាន ខ្ទមអ្នកតាជាច្រើន នៅកន្លែងដូចដើមឈើ  ទន្លេ វាលស្រែ និង ផ្ទះ មនុស្សជាច្រើនធ្វើ រូបព្រះ ពីថ្ម ឈើ និង ដីឥត ហើយពួកគេជឿជាក់ថាវាជាព្រះព្រមទាំងមានអំណាច ហើយមនុស្សជាច្រើនភ័យខ្លាចចំពោះរូបព្រះ វាគ្រាន់តែជារូបព្រះដែលមនុស្សបានធ្វើប៉ុណ្ណោះ។ តើព្រះជាម្ចាស់ជានរណា? ព្រះជាម្ចាស់ជាព្រះពិត និងមានព្រះជន្មរស់តែមួយអង្គគត់1 ដែលគ្មានកំណត់ខាងឯរួបរាង និង ភាពគ្រប់ល័ក្ខណ៍2 ជាវិញ្ញាណបរិសុទ្ធ3 មិនអាចមើលឃើញគ្មានរូបរាងកាយ4 ឬផ្នែកផ្សំផ្សេងៗ ឬ តណ្ហាឡើយ5 ទ្រង់មិនផ្លាស់ប្តូរ6 គ្មានកំណត់ខាងឯ7 ទីកន្លែង ដែលទ្រង់គង់8 មានភាពអស់កល្ប9 មិនអាចរកយល់បាន10 មានគ្រប់ព្រះចេស្តា11 មានប្រាជ្ញាញ្ញាណបំផុត12  បរិសុទ្ធបំផុត13 មានសេរីភាពបំផុត14 ពេញលេញបំផុត។15  ទ្រង់ធ្វើការសព្វសារពើ ទៅតាមព្រះតម្រិះ នៃ បំណងព្រះហឫទ័យរបស់ទ្រង់16 និង បរិសុទ្ធរបស់ទ្រង់ ដែលសម្រាប់​ ជាសិរីរុងរឿងផ្ទាល់អង្គទ្រង់17 ទ្រង់ប្រកបដោយ សេចក្តីស្រឡាញ់បំផុត18 ប្រកបដោយព្រះគុណ កី្ដមេត្តាករុណា សេចក្តីអត់ធ្មត់ មានជាបរិបូរណ៍ នូវសេចក្ដីល្អ និង...
អារក្្សសាតាំងបានចាកចេញពីកូនរបស់ខ្ញុំ ខ្ញុំឈ្មោះ នូន សិ ដែលរស់នៅក្នុងភូមិក្រោល ឃុំគោខ្ចក ស្រុកកំពង់ត្របែកខេត្តព្រៃវែង។ ថ្ងៃមួយខ្ញុំបានជួបការលំបាកក្នុងគ្រួសារខ្ញុំ ដោយសារកូនប្រុសដែលមានយុ១០ឆ្នាំ សា្រប់តែមានជំងឺស្ពឹកខ្លួននិងខ្វិនដៃខ្វិនជើង ម្យ៉ាទៀតរួញអណ្តាតនិយាយមិនកើត និង ញ៉ាំអាហារមិនបានផងដែរ ខ្ញុំបានភ្ញាក់ផ្អើល ហើយមានការព្រួយបារម្មណ៍ ដូច្នេះ ខ្ញុំបាននាំគាត់ទៅមណ្ឌលសុខភាព និង មន្ទីរពេទ្យធំនៅទីក្រុងភ្នំពេញ បើសិនទៅទីក្រុងភ្នំពេញនោះមានចំងាយឆ្ងាយណាស់។ គ្រួពេទ្យជាច្រើនបាននិយាយថា គាត់មានជំងឺគ្រុនឈាមនឹងរលាកស្រោមខួរក្បាលធ្ងន់ធ្ងរ ប៉ុន្តែ មិនព្យាបាលកូនខ្ញុំ គាត់ឈឺអស់រយ:ពេល៣ខែ គាត់ស្គមខ្លាំងណាស់ នៅតែស្បែក និង ឆ្អឹង ហើយមិនអាចអង្គុយបាន គឺគ្រាន់តែអង្គុយផ្អែកទៅលើមនុស្សដ៏ទៃ។ ថ្ងៃមួយបេសកជនកូរ៉េ បានមកដល់ផ្ទះខ្ញុំ ហើយបានអធិស្ឋានសម្រាប់កូនប្រុសខ្ញុំ គាត់បានអធិស្ឋានតាមរយ:ព្រះគម្ពីរកិច្ចការ ៣:៦ បេសកជនកូរ៉េនោះ បានអធិស្ឋានដោយនូវ ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ ពេលនោះកូនប្រុសរបស់ខ្ញុំ...
ចូរវិលទៅឯផ្ទះអ្នកទៅហើយប្រាប់ ពីគ្រប់ទាំងការដែលព្រះ បានប្រោស ដល់ អ្នកវិញគាត់ក៏ទៅផ្សាយប្រាប់ ពេញក្នុងទីក្រុងពីគ្រប់ទាំង ការដែលព្រះយេស៊ូវ បានប្រោសដល់ខ្លួន (ព្រះគម្ពីរ លូកា8:39) មានអ្នកដែលបានជួបព្រះយេស៊ូវរួចហើយបានទទួលការផ្លាស់ប្ដូរជីវិត មនុស្សមានអារក្សចូលជាយូរមកហើយនិងរស់នៅផ្នូរ ប៉ុន្ដែមនុស្សអារក្សចូលនោះបានជួបព្រះយេស៊ូវរួចបានជា ហើយទ្រង់មានព្រះបន្ទូលថា ចូរទៅឯផ្ទះអ្នកទៅហើយប្រាប់ ពីគ្រប់ទាំងការដែល ព្រះបានប្រោសដល់អ្នកវិញ។ ស្រី្ដមានការលំបាកដែលមានប្ដី៦នាក់បានជួបព្រះយេស៊ូវ ស្រ្ដីនោះទុកក្អមចោល ហើយរត់ទៅភូមិ ប្រាប់អំពីព្រះយេស៊ូវដែលគាត់បានជួប(ព្រះគម្ពីរយ៉ូហាន4:28-30, ម៉ាកុស5:1-20, លូកា8:26-39) ផ្ទះនៃដំណឹងល្អប្រាប់ អំពី ព្រះយេស៊ូវដែលខ្ញុំបានជួបព្រះយេស៊ូវតាមរយៈ អ៊ីនធើណេត។ • naver cafe (www.cambodiain.com) • កំពុងរៀបចំរឿងល្អក្នុងកាសែត (www.cambodian.today) • កំពុងរៀបចំដើម្បីផ្សាយដំណឹងល្អដល់ប្រទេសជុំវិញកម្ពុជា ប្រទេស ថៃ វៀតណាម ឡាវ មីយ៉ាន់ម៉ា ដោយ Smart Phone (www.goodnews.asia) សូមចុចអានអំពីសេចក្តីអធិស្ឋាន
កាលពីដើមត្រចៀកទូលបង្គំបានគ្រាន់តែឮថ្លែងពីទ្រង់ប៉ុណ្ណោះ តែឥឡូវនេះ ភ្នែកទូលបង្គំបានឃើញទ្រង់ជាក់វិញ មានរឿងស្ត្រីម្នាក់ដែលមានជំងឺធ្លាក់ឈាមរយៈពេល១២ឆ្នាំក្នុងព្រះគម្ពីរ ស្ត្រីនោះចំណាយទ្រព្យសម្បត្ដិទាំងអស់ ដើម្បី ទទួលការព្យាបាល តែជំងឺនោះកាន់តែខ្លាំងឡើង ពេលដែលគាត់មានការលំបាកបែបនេះ គាត់បានឮដំណឹងអំពីព្រះយេស៊ូវហើយជឿជាក់លើដំណឹងនោះ ហើយគាត់ចូលមកក្នុងហ្វូងមនុស្សពីក្រោយទៅពាល់ព្រះពស្រ្ដទ្រង់(ព្រះគម្ពីរ ម៉ាកុស5:25-34) រួចជំងឺរបស់គាត់ដែលគ្មានអ្នកណាអាចព្យាបាលបាន ប៉ុន្តែគាត់បានទទួលជាសះស្បើយដោយសារសេចក្ដីជំនឿរបស់គាត់ ទីបន្ទាល់ អ្នកដែលជឿលើព្រះយេស៊ូវ មានបទពិសោធន៍នៃការអស្ចារ្យពីព្រះយេស៊ូវបែបនេះ ដែលមានក្នុងសៀវភៅ រូបភាព យើងខ្ញុំសង្ឃឹមថា ឥឡូវនេះ បើមានអ្នកមានទុក្ខលំបាក សូមទទួលសេចក្ដីសង្ឃឹម តាមរយៈសៀវភៅនេះ។ • សៀវភៅទីបន្ទាល់ដែលខ្ញុំបានជួបព្រះយេស៊ូវ (ទំហំ A5 មាន១២ទំព័រ មានពណ៌និងរូបភាព) • សៀវភៅតូចសំរាប់ផ្សាយដំណឹងល្អ • សៀវភៅទំហំ A5 ១ក្បាលតម្លៃ១០០០៛ (0.25$) / សៀវភៅតូច១ក្បាល៥០០៛ • បើលោកអ្នកត្រូវការសៀវភៅទាំងអស់នេះ យើងខ្ញុំអាចផ្ញើតាមឡានក្រុងសូរិយ៉ា  • ព្រមទាំងផ្ញើទៅកាន់ប្រទេសថៃ និង ប្រទេសវៀណាម...
ការមើលឃើញភាពយន្ត រឿងអំពីព្រះយេស៊ូវ
បើកហាងកាត់សក់ផ្ទះនៃដំណឹងល្អដែលធ្វើការបណ្ដើរផ្សាយដំណឹងល្អបណ្ដើរ នៅស្រុកស្អាងខេត្តកណ្ដាល (ផ្លូវលេខ 21) បើលោកអ្នកមានសំណួរ សូមទំនាក់ទំនងមកយើងខ្ញុំតាមរយៈ លេខទូរស័ព្ទ  017 391 419
លោកអ្នកអាចក្លាយជាប្រធានបាន បើលោកអ្នកកាត់សក់ ទទួលបាន សាប៊ូកកសក់ និង សាប៊ូលាងមុខមកពីកូរ៉េដោយឥតគិតថ្លៃ ដ្បិតបងប្អូនអើយអ្នករាល់គ្នា នឹកតាំងពីការយ៉ាងធ្ងន់ ហើយនឿយហត់ដែលយើងខ្ញុំបានធ្វើដោយមិនចង់អោយ អ្នកណាព្រួយដោយសារយើងខ្ញុំទេ យើងខ្ញុំបានផ្សាយដំណឹងល្អ ពីព្រះមកអ្នករាល់គ្នាដោយខំធ្វើការទាំងយប់ទាំងថ្ងៃ។1 អ្នកដែលទទួលព្រះគុណពីព្រះជាម្ចាស់ តើពួកគាត់ធ្វើការនិងរស់នៅយ៉ាងណា? កន្លែងធ្វើការផ្ទះនៃដំណឹងល្អ មានគម្រោងដែលប្តីប្រពន្ធ អ័គ្រីឡា និង ព្រីស៊ីល ក្នុងព្រះគម្ពីរ2  ការងាររបស់ពួកគេរកស៊ីធ្វើជាងសាងសង់ផ្ទះដូចគ្នា3 សាវ័កប៉ុលជាបេសកជនស្នាក់នៅហើយធ្វើការជាមួយពួកគេ4  ប្ដីប្រពន្ធនោះបានអនុញ្ញាតអោយផ្ទះរបស់ពួកគាត់សំរាប់ថ្វាយបង្គំ5 ដើម្បីផ្សាយដំណឹងល្អ6 ជួយកិច្ចការរបស់សាវ័ក ប៉ុលនិងបានស្នាក់នៅជាមួយគ្នា7 ប្តីប្រពន្ធនោះជាអ្នកដែលរួមការងារជាមួយសាវ័កប៉ុល ដែលប្រថុយជីវិត ដោយព្រោះដំណឹងល្អ។ កន្លែងធ្វើការផ្ទះនៃដំណឹងល្អជាកន្លែងដែលគ្រីស្ទបរិស័ទត្រឡប់ក្លាយ ជាកូនរបស់ព្រះជាម្ចាស់ បំរើដោយអំណរដល់មនុស្សលោកីយ នេះកន្លែងធ្វើការផ្ទះនៃដំណឹងល្អ កាត់សក់តម្លៃ1$ សំរាប់ភ្ញៀវម្នាក់ហើយផ្ដល់ជួនសាប៊ូកក់សក់១កញ្ចប់ និង សាប៊ូលាងមុខដោយឥតគិតថ្លៃ ព្រមទាំងសៀវភៅទីបន្ទាល់ខ្ញុំបានជួបព្រះយេស៊ូវដែលមានបទពិសោធ អំពីព្រះគុណនិងការអស្ចារ្យដែលមកពីព្រះជាម្ចាស់។ (សំរាប់កុមារអាយុ៦ចុះក្រោមតម្លៃកាត់សក់3០០០៛) ចំណូលរបស់កន្លែង ធ្វើការផ្ទះនៃ ដំណឹងល្អជួយអ្នកក្រីក្រ និង...
សេចក្ដីជំនឿ តើលោកអ្នកអានទីបន្ទាល់ទាំងអស់របស់ជនជាតិខ្មែរ និង ជនជាតិកូរ៉េរួច ហើយតើលោកអ្នកគិតថារឿងនេះ អាចកើតឡើងដូចម្តេចកើត? បើលោកអ្នកមានចម្ងល់និងចង់ស្គាល់ច្បាស់លាស់អំពី ព្រះវរបិតា ព្រះយេស៊ូវដែលពួកគេបានជួប ថ្ងៃនេះការអស្ចារ្យ ក៏ និង កើតមានឡើងក្នុងជីវិតរបស់លោកអ្នកដែល គឺជាការត្រាស់ហៅ។ ពីព្រោះមានចិត្តដែលចង់ស្គាល់អំពីព្រះវរបិតានិងការជឿលើព្រះយេស៊ូវ គឺមិនមែនជាគំនិតរបស់មនុស្សទេព្រោះដោយ ព្រះវិញ្ញាណបរិសុទ្ធណែនាំសំរាប់លោកអ្នក ព្រះដែលណែនាំដល់អ្នកអានទីបន្ទាល់នេះគឺជាព្រះវិញ្ញាណបរិសុទ្ធ។ លោកអ្នកជាកូនរបស់ព្រះជាម្ចាស់ សូមស្តាឡើងនូវទំនាក់ទំនងលោកអ្នកនិងព្រះជាម្ចាស់។ តើលោកអ្នកជានរណា? តើលោកអ្នកបានកើតពីអ្នកណា? តាមរយៈ ការគិតរបស់យើងគឺថាខ្ញុំជាមនុស្សម្នាក់ដែលមានឈ្មោះមាន ក្រុមគ្រួសារមានមិត្តភកិ្ដបងប្អូនមានស្រុកកំណើត មានគេស្រលាញ់រាប់អាននៅក្នុងសង្គម ហើយខ្ញុំបានកើតមកពីឪពុកម្តាយរបស់ខ្ញុំ តែបើយើងគិតឬមានចម្ងល់ អំពីឪពុកម្តាយរបស់យើងគាត់បានកើតមកពីណា ហើយក៏បានរៀបរាបតគ្នា នោះរហូតដល់ចុងបញ្ចប់ យើងនឹងឃើញថា មនុស្ស គឺព្រះជាម្ចាស់ ជាអ្នកបង្កើតមក ដូច្នោះមនុស្សទាំងអស់សុទ្ធតែបានកើតមកពីព្រះជាម្ចាស់។ ព្រះជាម្ចាស់បានបង្កើតផ្ទៃមេឃ និង ផែនដី1 ហើយបានបង្កើតមនុស្សអោយដូចជារូបអង្គទ្រង់ 2 មនុស្សនោះដែលព្រះជាម្ចាស់បានបង្កើតជាលើកដំបូង ជាឪពុកម្តាយដើមដំបូងបង្អស់របស់យើង ដូច្នេះយើងត្រឡប់ជាកូនរបស់ព្រះជាម្ចាស់ ប៉ុន្តែចាប់ពីពេលនោះ រហូតដល់ឥឡូវនេះយើងមិនស្គាល់រឿងពិតនោះ ហេតុអ្វីយើងមិនអាចស្គាល់រឿងនោះ?...
ភាគច្រើនក្រុមគ្រួសារនៅតាមជនបទ ក្នុងប្រទេសខ្មែរបានជំពាក់លុយធានាគា ឬលុយរាប់ ហើយជាទូរទៅប្រជាជនជំពាក់លុយដោយសារតែ ពេលដែលមានពិធិរៀបការ បុណ្យ មានជំងឺក្នុងគ្រួសារឬ ត្រូវការ ទិញម៉ូតូ ពួកគេ បានទៅខ្ចីលុយពីធានាគា។តាមរយៈការផ្សព្វផ្សាយរបស់រដ្ឋភិបាលនៅឆ្នាំ២០១៣ នៅក្នុងគ្រួសាររបស់ប្រជាពលរដ្ឋខ្មែរមានកម្ចីលុយ 896$ មកដល់ឆ្នាំ២០១៤ មានការកើនឡើងទៅដល់1482$ ។ ពេលវេលាកន្លងហួសផុតទៅដោយសារពួកគាត់មិនបានសងប្រាក់ ដើម និងបង់ថ្លៃការប្រាក់មិនទាន់ពេលបណ្ដាលឲ្យ ពួកគាត់ជំពាក់លុយគេកាន់តែច្រើនឡើងៗ ហើយបានប៉ះពាល់ទៅដល់ការសិក្សារបស់កូនៗព្រមទាំង បានបញ្ជូនពួកគាត់ឲ្យ ទៅធ្វើការរោងចក្រនិងធ្វើការផ្សេងៗដើម្បីរកលុយ មានយុវជនខ្លះបានភ្លើតភ្លើនចង់បានម៉ូតូល្អនិងទូរស័ព្ទដៃ ហើយបានលួចវាពីមនុស្សដទៃ ហើយបានក្លាយទៅជាចោរ សម្លាប់មនុស្សផងដែរ ពត៌មានបែបនេះយើងបានដឹង បានឃើញតាមរយៈ ការអានកាសែត និង មើលទូរទស្សន៍រៀងរាល់ថ្ងៃ ចំនុចទាំងអស់នេះកើតឡើង ដោយសារតែលុយ ទោះបីលុយមិនមែនជាសេចក្ដីពិតក៏ដោយតែលុយបានគ្រប់គ្រង នៅក្នុងលោកីយនេះ។ ប្រជាជនខ្មែរទាំងអស់ចំនួន15,480,000នាក់ អាយុមធ្យម25ឆ្នាំ អនាគត់ខ្មែរអាស្រ័យលើពួកគេដែលមានសេចក្ដីសង្ឃឹម ដូច្នេះយើងត្រូវប្រាប់អំពីសេចក្ដីពិតដល់ពួកគេ សេចក្ដីពិតគឺជាការទទួលជីវិតថ្មីពីព្រះជាម្ចាស់ វាមិនអាចទិញដោយលុយទេ...
ខ្ញុំឈ្មោះ ឃិន វ៉ែន ដែលរស់នៅក្នុងភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ។ ខ្ញុំមានចៅដែល តាំងពីកើតឈឺសន្លប់មិនដឹងខ្លួន ដៃខ្វិន និង ជើងខាងស្តាំខ្វិននិយាយមិនរួច ដូច្នេះកូនស្រីរបស់ខ្ញុំ បានយំជារៀងរាល់ថ្ងៃ ប៉ុន្តែ គ្មានវិធីសាស្រ្តក្នុងការព្យាបាលឡើយ ដូច្នេះចៅរបស់ខ្ញុំត្រូវរស់នៅដោយនិយាយមិនរួចកំរើកអត់បានជានិច្ច ប៉ុន្តែ ខ្ញុំជឿលើព្រះយេស៊ូវ ទោះបី មិនព្យាបាលគាត់ នៅមន្ទីរពេទ្យក៏ដោយខ្ញុំបានទុកចិត្ត ចំពោះ ព្រះជាម្ចាស់តាមរយៈ សេចក្តីអធិសា្ឋនក្នុងព្រះគម្ពីរ នៅថ្ងៃមួយខ្ញុំបានអាន ព្រះគម្ពីរ ម៉ាថាយ ៩:១-៧ ខ្ញុំគិតថា ព្រះបន្ទូលនេះដូចជាសា្ថនភាពចៅរបស់ខ្ញុំ ដូច្នេះ ខ្ញុំបានអធិស្ឋានអស់ពីចិត្តតាមរយៈព្រះបន្ទូលនោះ ពេលចៅខ្ញុំមានអាយុ៣ឆ្នាំ ដែលឈឺសន្លប់មិនដឹងខ្លួនដៃខ្វិនបានជាឡើងវិញ រួចដើរបានហើយចាប់ផ្ដើមនិយាយផងដែរ នេះគឺជា ការឆ្លើយតបដ៏អស្ចារ្យមកពីព្រះជាម្ចាស់ ព្រះជាម្ចាស់...