ខ្ញុំឈ្មោះ ឃិន វ៉ែន ដែលរស់នៅក្នុងភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ។
ខ្ញុំមានចៅដែល តាំងពីកើតឈឺសន្លប់មិនដឹងខ្លួន ដៃខ្វិន និង ជើងខាងស្តាំខ្វិននិយាយមិនរួច ដូច្នេះកូនស្រីរបស់ខ្ញុំ បានយំជារៀងរាល់ថ្ងៃ ប៉ុន្តែ គ្មានវិធីសាស្រ្តក្នុងការព្យាបាលឡើយ ដូច្នេះចៅរបស់ខ្ញុំត្រូវរស់នៅដោយនិយាយមិនរួចកំរើកអត់បានជានិច្ច ប៉ុន្តែ ខ្ញុំជឿលើព្រះយេស៊ូវ ទោះបី មិនព្យាបាលគាត់ នៅមន្ទីរពេទ្យក៏ដោយខ្ញុំបានទុកចិត្ត ចំពោះ ព្រះជាម្ចាស់តាមរយៈ សេចក្តីអធិសា្ឋនក្នុងព្រះគម្ពីរ នៅថ្ងៃមួយខ្ញុំបានអាន ព្រះគម្ពីរ ម៉ាថាយ ៩:១-៧ ខ្ញុំគិតថា ព្រះបន្ទូលនេះដូចជាសា្ថនភាពចៅរបស់ខ្ញុំ ដូច្នេះ ខ្ញុំបានអធិស្ឋានអស់ពីចិត្តតាមរយៈព្រះបន្ទូលនោះ ពេលចៅខ្ញុំមានអាយុ៣ឆ្នាំ ដែលឈឺសន្លប់មិនដឹងខ្លួនដៃខ្វិនបានជាឡើងវិញ រួចដើរបានហើយចាប់ផ្ដើមនិយាយផងដែរ នេះគឺជា ការឆ្លើយតបដ៏អស្ចារ្យមកពីព្រះជាម្ចាស់ ព្រះជាម្ចាស់ ជាព្រះដ៏ពិតដែលមានព្រះជន្មរស់ដូច្នេះខ្ញុំនឹងទុកចិត្តចំពោះព្រះយេស៊ូវគ្រីស្ទ គ្រប់ពេលវេលាទាំងអស់។

ព្រះយេស៊ូវ ទ្រង់ក៏យាងចុះទូក ឆ្លងទៅឯក្រុងរបស់ទ្រង់វិញនោះមានគេនាំមនុស្សសា្លប់ដៃស្លាប់ជើងម្នាក់ដេកលើគ្រែមកឯទ្រង់ កាលទ្រង់ទតឃើញសេចក្តីជំនឿរបស់អ្នកទាំងនោះ ក៏មានបន្ទូលទៅអ្នកស្លាប់ដៃស្លាប់ជើងថា ចូរសង្ឃឹមឡើង កូនអើយ បាបឯងបានអត់ទោសឲ្យឯងហើយ ដូច្នេះមានអាចារ្យខ្លះនឹកក្នុងចិត្តថា មនុស្សនេះពោលពាក្យប្រមាថដល់ព្រះ ឯព្រះយេស៊ូវ ទ្រង់ឈ្វេងយល់គំនិតគេ ក៏មានបន្ទូលថា ហេតុអ្វីបានជាអ្នករាល់គ្នាមានគំនិតអាក្រក់ក្នុងចិត្តដូច្នេះ ដ្បិតដែលថា បាបឯងបានអត់ទោសឲ្យឯងហើយ ឬថា ឲ្យក្រោកឡើងដើរទៅ នោះតើពាក្យណាងាយថាជាជាង ប៉ុន្តែនេះដើម្បីឲ្យអ្នករាល់គ្នាបានដឹងថា កូនមនុស្សមានអំណាច នឹងអត់ទោសបាបនៅផែនដីបានដែរ នោះទ្រង់មានបន្ទូលទៅអ្នកស្លាប់ដៃស្លាប់ជើងថា ចូរក្រោកឡើង យកគ្រែឯងទៅផ្ទះទៅ អ្នកនោះក៏ក្រោកឡើងដើរទៅឯផ្ទះ។ (ព្រះគម្ពីរ ម៉ាថាយ៩:១-៧)

សូមចុចអានអំពីសេចក្តីអធិស្ឋាន