ខ្ញុំឈ្មោះ ឈន ធារី ដែលរស់នៅក្នុងភូមិក្រោល ឃុំគោខ្ចក ស្រុកកំពង់ត្របែកខេត្តព្រៃវែង។ ខ្ញុំមានបងប្អូនច្រើននាក់ ហើយខ្ញុំជាកូនច្បង នៅពេលដែលខ្ញុំយុ១៧ឆ្នាំ ខ្ញុំបញ្ចប់ថា្នក់ទី៩ រួចចាប់ផ្តើមធ្វើការរោងចក្រនៅភ្នំពេញ ប៉ុន្តែ ការងារនោះពិបាក ខ្ញុំបានធ្វើការអស់រយៈពេល១ឆ្នាំ ហើយស្វែងរក កន្លែងធ្វើការផ្សេងទៀត ខ្ញុំធ្លាប់បានធ្វើការងារផ្ទះអោយជនជាតិបរទេស និង បានធ្វើការនៅមត្តេយ្យសិក្សាក្នុងព្រះវិហារ ទាំងអស់ គឺ មានរយៈពេល១០ឆ្នាំ ខ្ញុំបានរស់នៅក្នុងសា្ថនភាពលំបាកអស់កំឡាំង និង បាក់ទឹកចិត្ត ព្រលឹងវិញ្ញាណ មានភាពទន់ខ្សាយអស់សង្ឃឹម ប៉ុន្តែ ខ្ញុំមាននិមិត្តដែលចង់រៀននៅសាលា ខ្ញុំស្រលាញ់កុមារាកុមារី  ដូច្នេះ ខ្ញុំចង់រៀនន្ថែមទៀត ដើម្បីក្លាយជាគ្រូដ៏ល្អម្នាក់ ពេលនោះព្រះអម្ចាស់បានបញ្ជូន អ្នកជំនួយដល់ខ្ញុំ ហើយខ្ញុំបានសួរ ប្តីប្រពន្ធគាត់ថា ហេតុអ្វីបានជាលោកគ្រូអ្នកគ្រូចង់ជួយខ្ញុំ ពួកគាត់បាននិយាយថា...
ខ្ញុំមានអាយុ១៥ឆ្នាំ ដែលបានធ្វើការរោងចក្រ ឥឡូវនេះ ខ្ញុំជានិស្សិត នៅសាកលវិទ្យាល័យព្រះគម្ពីរភ្នំពេញ ដោយសារព្រះគុណរបស់ព្រះជាម្ចាស់ ខ្ញុំឈ្មោះ នន រស្មី ដែលរស់នៅក្នុងភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាងខេត្តណ្តាល។ នៅពេលខ្ញុំមានអាយុ៧ឆ្នាំ ឪពុករបស់ខ្ញុំបានស្លាប់ ម្តាយ និង លោកយាយរបស់ខ្ញុំ បានជំពាក់លុយគេជាច្រើន មកពីថ្លៃមន្ទីរពេទ្យ និង ធ្វើបុណ្យអោយឪពុកខ្ញុំ ម្យ៉ាងទៀត នៅពេលលោកតាខ្ញុំបានសា្លប់និងមានជំពាក់លុយគេទោះបីជាគាត់ធ្វើស្រែ និងធ្វើការងារជាច្រើនយ៉ាងណាក៏ដោយ នៅតែមិនអាចសង់លុយគេអោយរួចក្នុងរយៈពេល១០ឆ្នាំ គ្រួសាររបស់ខ្ញុំគ្មានសុភម្គលទេ ហើយតែងតែមានការព្រួយបារម្មណ៍ ប៉ុន្តែ គ្រួសាររបស់យើងបានទទួលជឿលើព្រះយេស៊ូវ ហើយក៏មានការផ្លាស់ប្តូរទាំងអស់ ខ្ញុំជឿថាព្រះយេស៊ូវ គង់នៅជាមួយយើងខ្ញុំ ពេលមុន ខ្ញុំបានចូលធ្វើការរោងចក្រ អស់រយៈពេល២ឆ្នាំ ដូចបងស្រីរបស់ខ្ញុំ ប៉ុន្តែ ឥឡូវនេះខ្ញុំអាចទទួលអាហាររូបករណ៍ពីព្រះវិហារ ដើម្បីបន្តការសិក្សាឡើងវិញ។ ប៉ុន្មានខែមុនខ្ញុំបានឈឺខ្លាំង...
ខ្ញុំឈ្មោះ សាក់ ម៉េងគៀង ដែលរស់នៅក្នុងភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ។ កាលពីខ្ញុំមានអាយុ៨ឆ្នាំ ខ្ញុំមានជំងឺភ្នែក នៅពេលនោះភ្នែករបស់ខ្ញុំ មានការស្រវាំង និង ចុកផ្សា ក្នុងគ្រាប់ភ្នែកខ្លាំងណាស់ នៅពេលដែលម្តាយរបស់ខ្ញុំ បាននាំខ្ញុំទៅឲ្យពេទ្យពិនិត្យ គ្រូពេទ្យបាននិយាយថា ភ្នែករបស់ខ្ញុំរលៀកកែវភ្នែក ហើយគ្រូពេទ្យនោះ ក៏បានឲ្យថ្នាំដាក់ភ្នែកមកខ្ញុំ តែមិនបានជាសះស្បើយទេ គ្រាន់តែបាត់មួយរយៈពេល ប៉ុណ្ណោះ បន្ទាប់មកម្តាយរបស់ខ្ញុំ ក៏នាំទៅមន្ទីពេទ្យផ្សេងទៀត៣កន្លែង ព្រមទាំងកាត់វ៉ែនតាអោយខ្ញុំទៀតផង នៅតែមិនបានជាសះស្បើយសោះ ក្រោយមកទៀត ដល់ខ្ញុំមានអាយុ១២ឆ្នាំ ខ្ញុំក៏ឈប់រៀន   នៅថ្នាក់ទី៧ ដើម្បីធ្វើការងាររោងចក្រយកលុយមកជួយដល់គ្រួសាររបស់ខ្ញុំ ពីព្រោះម្តាយរបស់ខ្ញុំ បានជំពាក់ប្រាក់គេជាច្រើន ដោយសារព្យាបាលជំងឺដល់ខ្ញុំ និង ប្អូនប្រុសរបស់ខ្ញុំដែលវះកាត់ជើង...
ខ្ញុំឈ្មោះ ចេង ប៊ុនធឿន ដែលរស់នៅទីក្រុងភ្នំពេញ ក្នុងឆ្នាំ២០០៣ ខ្ញុំជាទាហានបានជួបគ្រោះថ្នាក់ ដោយសារគ្រាប់មីននៅក្នុងទឹក ដូច្នេះ ខ្ញុំបានកំបុតជើងស្តាំពាក់កណ្តាល ហើយឈឺជើងរហូត ខ្ញុំបានកា្លយជាអ្នកពិការជើងខាងស្តាំ ដោយសារគ្រាប់មីន ក្នុងអាយុ២៥ឆ្នាំ ចាប់ពីពេលនោះមក ខ្ញុំពិតជាអស់សង្ឃឹម ហើយតើត្រូវនៅរស់ដោយយ៉ាងម៉េច ខ្ញុំបានធ្វើការ ផ្សេងៗរយៈពេល៤ឆ្នាំ មានការលំបាកក្នុងជីវិត ប៉ុន្តែ តាំងពីពេលនោះរហូតដល់ឥឡូវនេះ ខ្ញុំកំពង់ធ្វើការក្នុងក្រុមហ៊ុន ដែលបង្កើតឡើងដោយបេសកជន ដើម្បីជួយដល់មនុស្សពិការដោយសារគ្រាប់មីន ហើយខ្ញុំជឿលើព្រះយេស៊ូវតាមរយៈ ក្រុមហ៊ុននោះ ពេលដែលខ្ញុំធ្វើការក្នុងក្រុមហ៊ុននោះ រយៈពេល១០ឆ្នាំ ព្រះយេស៊ូវបានធ្វើការអស្ចារ្យសម្រាប់ខ្ញុំ។ នៅថ្ងៃមួយខ្ញុំបានចូលរួមសិក្ខាសាលា ហើយព្រះមានបន្ទូលថា ព្រះអង្គ នឹងព្យាបាលអោយជាថ្ងៃនោះ ខ្ញុំបានបង្ហាញជើងសម្បនិម្មិត្តដល់គ្រូគង្វាល ក្នុងសិក្ខាសាលាដោយ សេចក្តីជំនឿ ហើយខ្ញុំបានធ្វើតាមព្រះបន្ទូល និង សេចក្តីអធិស្ឋានរបស់គាត់...
ខ្ញុំឈ្មោះ ងែត ស្រីមុំ រស់នៅទីក្រុងភ្នំពេញ ចាប់តាំងពី ពេលដែលខ្ញុំមានអាយុ៤ឆ្នាំ ខ្ញុំឈឺជើងខាងស្តាំ ខ្ញុំមានការលំបាកក្នុងជីវិតរបស់ខ្ញុំ រយៈពេល៣៩ឆ្នាំ ប៉ុន្តែតាំងពី៥ឆ្នាំ មុនរហូតដល់ឥឡូវនេះ ខ្ញុំកំពង់ធ្វើការក្នុងក្រុមហ៊ុនគ្រីស្ទបរិស័ទ្ធ បន្ទាប់ពីខ្ញុំបានចូលធ្វើការក្រុមហ៊ុននោះ ខ្ញុំអាចស្គាល់អំពីព្រះយេស៊ូវ ហើយទទួលជឿលើព្រះយេស៊ូវដែលជាព្រះអង្គសង្គ្រោះ។ ៦ខែមុនខ្ញុំមានជំងឺដុំគីស នៅក្នុងសុដន់គ្រូពេទ្យប្រាប់ថា ខ្ញុំត្រូវទទួលការវះកាត់ ទោបីខ្ញុំគ្មានលុយច្រើនដើម្បីទទួលការវះកាត់ក៏ដោយ ប៉ុន្តែ មានការធានាព្យាបាលពី ក្រុមហ៊ុនដែលខ្ញុំធ្វើការ ដូច្នេះ ខ្ញុំអាចទទួលការវះកាត់ ពីមន្ទីរពេទ្យធំជាងគេនៅកាលម៉ែតផងដែរ ហើយប្រធានក្រុមហ៊ុន ដែលជាបេសកជនបានអធិស្ឋានអស់ ពីចិត្តសម្រាប់ខ្ញុំ ដើម្បីជាសះស្បើយពីជំងឺរបស់ខ្ញុំ ខ្ញុំបានទទួលការអធិស្ឋាន ហើយគ្មានការភ័យខ្លាចអ្វីទាំងអស់ ហើយជឿជាក់ថាទ្រង់នឹងព្យាបាលជំងឺខ្ញុំអោយជា ប៉ុន្មានថ្ងៃក្រោយ ខ្ញុំបានទៅមន្ទីរពេទ្យម្តងទៀត ស្រាប់តែមាន ហេតុការណ៍មួយទៀតកើតឡើងផងដែរ បំពង់ករបស់ខ្ញុំមានបញ្ហា ដូច្នេះត្រូវតែវះកាត់ទាំង២ ប៉ុន្តែ ខ្ញុំជឿជាក់លើព្រះយេស៊ូវ ជាព្រះដែលប្រោសជំងឺអោយជា ហើយខ្ញុំបានអធិស្ឋានអស់ពីចិត្ត ២ថ្ងៃក្រោយមកខ្ញុំទៅទទួលការពិនិត្យម្តងទៀត...
កូនខ្ញុំលង់ទឹកព្រះយេស៊ូវបានសង្រ្គោះ ខ្ញុំឈ្មោះ សុង ស្រីធំ រស់នៅភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។ ខ្ញុំទៅព្រះវិហារ ដែលសាងសង់ដោយសារបេសកជន ដើម្បីថ្វាយបង្គំព្រះជារៀងរាល់ថ្ងៃអាទិត្យ ខ្ញុំមានកូនប្រុស២នាក់រាល់ថ្ងៃ ខ្ញុំតែងតែអានព្រះគម្ពីរ និង ធិសា្ឋនសុំសេចក្តីសុខសាន្ត មកពីព្រះជាម្ចាស់ សម្រាប់គ្រួសារខ្ញុំ នៅថ្ងៃសុក្រទី៣១ ខែ៧ ឆ្នាំ២០១៥ ជាថ្ងៃពិសេសសម្រាប់ខ្ញុំ ដែលមានអរព្រះគុណចំពោះព្រះជាម្ចាស់ ពេលនោះកូនប្រុសទី២របស់ខ្ញុំ កំពុងងួតទឹកពាងមុខផ្ទះ ហើយខ្ញុំកំពុងអង្គុយនៅលើគ្រែមុខរោងចក្រ ស្រាប់តែពេលនោះ ព្រះវិញ្ញាណរបស់ព្រះបានប្រាប់ដល់ខ្ញុំថា កូនប្រុសរបស់ខ្ញុំលង់ទឹកពាង ហើយពាងនោះ មានទឹកពេញ ដូច្នេះ ខ្ញុំក៏ស្ទុះ ទៅភ្លាមស្រាប់តែបានឃើញ កូនប្រុសរបស់ខ្ញុំបញ្ឈរភ្នែក និង ត្រដរខ្យល់ ហើយខ្ញុំចាប់លើកកូនប្រុសរបស់ខ្ញុំចេញពីក្នុងពាង បន្ទាប់មកខ្ញុំបានស្រែក នៅក្នុងចិត្តថា ព្រះយេស៊ូវអើយ...
https://youtu.be/XvX3j6ERpk0
ព្រះយេស៊ូវជាផ្លូវតែមួយគត់ដែលនាំទៅដល់ព្រះវរបិតា តើមានអ្នកណាអាចស្លាប់ជំនួសអ្នកបាន? គ្មានអ្នកណាអាចធ្វើបានទេ ប៉ុន្តែមានតែព្រះអង្គមួយប៉ុណ្ណោះ គឺព្រះយេស៊ូវបានសុគត នៅលើឈើឆ្កាង បង្ហូរព្រះលោហិតជំនួស អំពើបាបរបស់មនុស្ស ដូច្នេះ ព្រះយេស៊ូវ ដោះស្រាយបញ្ហាពី អំពើ បាប ហើយបានចងសម្ព័ន្ធមេត្រី រវាងព្រះជាម្ចាស់ និង មនុស្ស ព្រះជាម្ចាស់បានបើកផ្លូវសំរាប់យើង ក្នុងការប្រោសលោះផ្ដាច់ចេញពីអំពើបាប1។ គ្មានរបៀបណាផ្សេងទៀត ដែលនាំទៅដល់ព្រះវរបិតាទេ លើកលែងតាមរយៈព្រះយេស៊ូវគ្រីស្ទ តែមួយប៉ុណ្ណោះ គ្មានផ្លូវណាដែលនាំទៅដល់ព្រះវរបិតាសោះឡើយ។ មានព្រះបន្ទូលរបស់ព្រះយេស៊ូវថា ខ្ញុំជាផ្លូវ ជាសេចក្តីពិត ហើយជាជីវិត បើមិនមកតាមខ្ញុំនោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ2 ហើយគ្មានសេចក្ដីសង្គ្រោះដោយសារអ្នកណាទៀតសោះ ដ្បិតនៅក្រោមមេឃគ្មាននាមឈ្មោះណាទៀត បានប្រទានមកមនុស្សលោក អោយយើងរាល់គ្នាបានសង្រ្គោះនោះឡើយ3 ព្រះវរបិតាបានប្រទានមកយើង គ្មាននាម ឈ្មោះណាទៀត ក្រៅពីព្រះនាមព្រះយេស៊ូវ អោយយើងរាល់គ្នាបានសង្គ្រោះ នោះឡើយ ព្រះយេស៊ូវបានដោះស្រាយ អំពើ បាបរបស់យើងគ្រប់គ្រានហើយ...
តើព្រះយេស៊ូវជានរណា? ព្រះទ្រង់សព្វព្រះហឫទ័យ នៅក្នុងគោលបំណងអស់កល្បជានិច្ចរបស់ទ្រង់ ដើម្បីជ្រើសរើស តាំងព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រាទ្រង់តែមួយឲ្យធ្វើជាស្ពានមេត្រីរវាងព្រះហើយនិងមនុស្ស3 ព្រះរាជបុត្រានៃព្រះ ជាអង្គទីពីរនៅក្នុងព្រះត្រៃឯក គឺជាព្រះដ៏ពិត និងអស់កល្បជានិច្ច ទ្រង់រូមគ្នាតែមួយជាមួយព្រះវរបិតា ក៏ស្មើរគ្នានឹងព្រះវរបិតាដែរ ហើយដល់ពេលកំណត់ ទ្រង់បានយកនិស្ស័យជាមនុស្ស4 ដោយមានគ្រប់លក្ខណៈសម្បត្តិដូចជាមនុស្ស និង សេចក្ដីកំសោយ ប៉ុន្តែទ្រង់គ្មានបាបសោះ5 ទ្រង់ចាបដិសន្ធិដោយព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធ ក្នុងផ្ទៃនាងម៉ារាជាស្ត្រីព្រហ្មចារីយ៍ ដោយព្រះវិញ្ញាណបរិសុទ្ធសណ្ឋិតលើនាង6 ដូច្នេះ និស្ស័យពីរទាំងមូល គ្រប់សព្វ និងផ្សេងគ្នា ពោលគឺនិស្ស័យជាព្រះ និងជាមនុស្ស7 ត្រូវបានរួមបញ្ចូលគ្នាក្នុងបុគ្គលតែមួយដោយមិនអាចបំបែកពីគ្នាបាន ដោយគ្មានកាផ្លាស់ប្តូរ គ្មានកាផ្សំចូលគ្នា ឬការច្របល់គ្នាឡើយ ដែលបុគ្គលនោះគឺជាព្រះដ៏ពិត និងមនុស្សពិត តែជាព្រះគ្រីស្ទតែមួយព្រះអង្គនោះឯង ជាស្ពានមេត្រី រវាងព្រះនិងមនុស្ស។8 ព្រះអម្ចាស់យេស៊ូវស្ថិតក្នុងនិស្ស័យជាមនុស្សរបស់ទ្រង់ ហើយដែលរួបរួមជាមួយនឹងនិស្ស័យជាព្រះនោះ ត្រូវបានធ្វើឲ្យបានបរិសុទ្ធ និងចាក់ប្រេងតាំងដោយព្រះវិញ្ញាណបរិសុទ្ធឲ្យហួសពីកម្រឹតមនុស្សធម្មតា9 ដោយមានគ្រប់ទាំងសម្បត្ដិនៃព្រះបា្រជ្ញាញាណ និងចំណេះដឹង10...
ទោះបីភាសាជាច្រើនក៏មិនអាចពន្យល់អំពីព្រះជាម្ចាស់បានឡើយ ប៉ុន្តែព្រះជាម្ចាស់ស្រលាញ់លោកអ្នក ព្រះអម្ចាស់ដ៏បរិសុទ្ធបំផុតប្រទានសេចក្តីស្រឡាញ់និងព្រះគុណដល់ គ្រប់មនុស្សទាំងអស់ ដោយព្រះហឫទ័យសប្បុរសរបស់ទ្រង់1 ព្រះជាម្ចាស់ជាសេចក្តីស្រឡាញ់មានព្រះបន្ទូលថា យើងរាល់គ្នាបានស្គាល់ ហើយក៏ជឿចំពោះសេចក្តីស្រឡាញ់ ដែលព្រះទ្រង់មានដល់យើង ព្រះទ្រង់ជាតួសេចក្តីស្រឡាញ់ ឯអ្នកណាដែលនៅជាប់ក្នុងសេចក្តីស្រឡាញ់ នោះក៏បាននៅជាប់ក្នុងព្រះ ហើយព្រះទ្រង់គង់នៅក្នុងអ្នកនោះដែរ2 ព្រះជាម្ចាស់ស្តាប់ សម្លេងសេចក្ដីអធិស្ឋានរបស់យើង ជាកូនរបស់ព្រះជាម្ចាស់ ដូចជា ជនជាតិខ្មែរ និង ជនជាតិកូរ៉េ ក្នុងទីបន្ទាល់ ព្រះជាម្ចាស់ប្រទានសេចក្ដីសង្គ្រោះ ហើយថែរក្សានិងប្រោសអោយជាសះស្បើយពីជំងឺ ឲ្យរស់ពីសា្លប់ ឡើងវិញ ហើយចិញ្ចឹមដោយម្ហូប បង្រៀន និងចែកចាយសេចក្តីស្រលាញ់ដល់យើងជាកូនរបស់ព្រះ ព្រះជាម្ចាស់ជាសេចក្ដីស្រឡាញ់ ពីព្រោះព្រះអម្ចាស់ទ្រង់បរិសុទ្ធ ទ្រង់ស្អប់អំពើបាប ប៉ុន្តែព្រះអង្គសង្គ្រោះអស់អ្នកដែលទ្រង់បានជ្រើសរើស។ តើគន្លឹះនៃការរស់នៅដោយសប្បាយរីករាយអំពីជីវិតមានព្រះពរ បន្ទាប់ពីបានស្រោចស្រង់ដែលក្លាយទៅជាកូនរបស់ព្រះ គឺជាអ្វីខ្លះ? នោះជាការសាមញ្ញធម្មតាគឺបានស្រោចស្រង់យើងឡើងវិញ អំពី ទំនាក់ទំនងផ្ទាល់រវាងព្រះនិងខ្លួនយើង ហើយនិងបានដោះស្រាយ បញ្ហាអំពើបាបដែលបិតបាំងរួចហើយ។ 1(រ៉ូម9:13; 1ធីម៉ូថេ1:14; និក្ខមនំ20:6) 2(1យ៉ូហាន4:16) សូមចុចអានអំពីសេចក្តីអធិស្ឋាន