ខ្ញុំឈ្មោះ សាក់ ម៉េងគៀង ដែលរស់នៅក្នុងភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ។ កាលពីខ្ញុំមានអាយុ៨ឆ្នាំ ខ្ញុំមានជំងឺភ្នែក នៅពេលនោះភ្នែករបស់ខ្ញុំ មានការស្រវាំង និង ចុកផ្សា ក្នុងគ្រាប់ភ្នែកខ្លាំងណាស់ នៅពេលដែលម្តាយរបស់ខ្ញុំ បាននាំខ្ញុំទៅឲ្យពេទ្យពិនិត្យ គ្រូពេទ្យបាននិយាយថា ភ្នែករបស់ខ្ញុំរលៀកកែវភ្នែក ហើយគ្រូពេទ្យនោះ ក៏បានឲ្យថ្នាំដាក់ភ្នែកមកខ្ញុំ តែមិនបានជាសះស្បើយទេ គ្រាន់តែបាត់មួយរយៈពេល ប៉ុណ្ណោះ បន្ទាប់មកម្តាយរបស់ខ្ញុំ ក៏នាំទៅមន្ទីពេទ្យផ្សេងទៀត៣កន្លែង ព្រមទាំងកាត់វ៉ែនតាអោយខ្ញុំទៀតផង នៅតែមិនបានជាសះស្បើយសោះ ក្រោយមកទៀត ដល់ខ្ញុំមានអាយុ១២ឆ្នាំ ខ្ញុំក៏ឈប់រៀន   នៅថ្នាក់ទី៧ ដើម្បីធ្វើការងាររោងចក្រយកលុយមកជួយដល់គ្រួសាររបស់ខ្ញុំ ពីព្រោះម្តាយរបស់ខ្ញុំ បានជំពាក់ប្រាក់គេជាច្រើន ដោយសារព្យាបាលជំងឺដល់ខ្ញុំ និង ប្អូនប្រុសរបស់ខ្ញុំដែលវះកាត់ជើង លើកដំបូងដែលខ្ញុំទៅព្រះវិហារ គឺ ពេលខ្ញុំអាយុ១៣ឆ្នាំ ខ្ញុំបានស្គាល់ព្រះយេស៊ូវគ្រីស្ទតាមរយៈលោកយាយរបស់ខ្ញុំ ហើយពេលនោះខ្ញុំ បានជួបគ្រូគង្វាលដែលជាបេសកជនកូរ៉េ គាត់បានអធិស្ឋាន សម្រាប់ខ្ញុំ និង នាំខ្ញុំទៅព្យាបាលភ្នែក នៅមន្ទីរពេទ្យហេប្រុន ដែលជាមន្ទីរពេទ្យគ្រីស្ទាន ហើយគ្រូពេទ្យនោះ បាននិយាយថា ភ្នែករបស់ខ្ញុំគ្រាន់តែស្ងួតខ្វះទឹកភ្នែក ប៉ុណ្ណោះ ទើបបានជាភ្នែកខ្ញុំមានពណ៌ប្រផេះ តាំងពីពេលនោះ មកខ្ញុំក៏មានសេចក្តីជំនឿកាន់តែខ្លាំងឡើង  ពីព្រោះ ខ្ញុំបានដឹងថា ព្រះជាម្ចាស់ព្យាបាលភ្នែករបស់ខ្ញុំអោយបានជា និង គ្មានបញ្ហាដូចពីមុនទៀតឡើយ ហើយមកដល់ ពេលនេះខ្ញុំមានអាយុ១៨ឆ្នាំ ហើយតែគ្មានជំងឺភ្នែកទៀតឡើយ គឺ ដោយសារបេសកជនបានអធិស្ឋានសម្រាប់ខ្ញុំ ព្រះជាម្ចាស់បានព្យាបាលខ្ញុំអោយបានជា ម្យ៉ាងទៀត បេសកជនបានជួយអោយខ្ញុំ ចូលរៀនជំនាញកាត់សក់ ព្រមទាំងបើកហាងកាត់សក់អោយខ្ញុំ ដើម្បីធ្វើការ បណ្ដើរផ្សាយដំណឹងល្អ អំពី ព្រះយេស៊ូវដែល ខ្ញុំបានជួប នៅហាងកាត់សក់ក្នុងទីក្រុងភ្នំពេញ ដូច្នេះ ខ្ញុំក៏មានសុភមង្គល ហើយសូមអរព្រះគុណដែល ព្រះជាម្ចាស់ប្រទានពរសម្រាប់ខ្ញុំ ខ្ញុំស្រលាញ់ព្រះយេស៊ូវគ្រីស្ទ។

៤១តើចង់ឲ្យខ្ញុំធ្វើអ្វីឲ្យអ្នក គាត់ទូលថា ឱព្រះអម្ចាស់អើយ សូមឲ្យភ្នែកទូលបង្គំបានភ្លឺឡើង ព្រះយេស៊ូវមានបន្ទូលទៅគាត់ថា ឲ្យភ្លឺចុះសេចក្តីជំនឿអ្នកបានសង្គ្រោះអ្នកហើយ ៤៣ស្រាប់តែភ្នែកគាត់បានភ្លឺភ្លាម ហើយដើរតាមទ្រង់ទាំងពណ៌នា សរសើរដំកើងព្រះ ឯមនុស្សទាំងអស់ដែលឃើញក៏សរសើរដល់ព្រះដែរ។ (ព្រគម្ពីរ លូកា១៨:៤១-៤៣)

សូមចុចអានអំពីសេចក្តីអធិស្ឋាន