ដូច្នេះចាប់ពេលនេះតើលោកអ្នករស់នៅក្នុងនាមជាកូនរបស់ ព្រះជាម្ចាស់ យ៉ាងដូចម្ដេច? មនុស្សភាគច្រើនចង់មានលុយច្រើន ដើម្បីតម្រូវការហើយគិតថាមានសុភមង្គល។ឆ្នាំ2015 ការរកលុយទាំងអស់ របស់ជនជាតិខ្មែរម្នាក់(GNI) គឺ1228$ ក្នុងមួយឆ្នាំគឺមានន័យថាម្នាក់រកលុយបាន102$ ក្នុងមួយខែ បច្ចុប្បន្ននេះស្តង់ដាប្រាក់ខែក្នុងរោងចក្រ គឺ140$ ក្នុងមួយខែបើធ្វើការបន្ថែមក្រៅម៉ោងអាចទទួលបានប្រហែល 200$ ប៉ុន្តែមនុស្សភាគច្រើនគិតថាមិនគ្រប់គ្រាន់ក្នុង ការប្រើប្រាស់ទេ ដូច្នេះអ្នកដែលជឿលើព្រះយេស៊ូវធ្វើយ៉ាងម៉េច? ក្នុងព្រះគម្ពីររឿងយុវជនឈ្មោះថា អ៊ីសាក់ ដែលមានន័យថា សោច1 ទោះបីស្ថិតក្នុងសេចក្ដីស្លាប់ក៏គាត់ស្តាប់បង្គាប់ ដល់ឪពុក2 ពេលក្រោយដែលគាត់រៀបការ ហើយបានចាកចេញពីភូមិដោយសារមានកើតអំណត់ក្នុងស្រុក នៅពេលនោះគាត់បានស្តាប់បង្គាប់តាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដែលកុំចាកចេញពីស្រុកនោះ3 អ៊ីសាក់ ជាមនុស្សដែលស្តាប់បង្គាប់ព្រះជាម្ចាស់ ដូច្នេះ នៅឆ្នាំនោះគាត់បានផល១ជា១០០ភាគរយ៖ ឡើងពីដីដែលមានគ្រោះទុរភិក្ស ដោយព្រះជាម្ចាស់ ទ្រង់ប្រទានពរឲ្យគាត់ ក៏ត្រឡប់បានជាអ្នកមាន ហើយចេះតែចំរើនជាច្រើនឡើង ទាល់តែមានយ៉ាងស្តុកស្តម្ភ4 អ៊ីសាក់ដែលត្រឡប់ជាអ្នកមានបំផុតបានជីកអណ្តូងនៅទីកន្លែងផ្សេងៗ ដែលរស់នៅ ដើម្បីថែរក្សាជីវិតរបស់សាសន៍ដទៃ និង ក្រុមគ្រួសារនិងសត្វដែលមានជីវិត5...
តើជីវិតរបស់យើងរស់នៅយ៉ាងដូចម្ដេច? សូមព្រះអង្គប្រទានពរ កូនរបស់ព្រះជាម្ចាស់ដែលទទួលជឿលើព្រះយេស៊ូវ នឹង ទទួលព្រះពរបែបនេះ អស់អ្នកដែលត្រូវបានរាប់ជាសុចរិតហើយ នោះព្រះទ្រង់ទទួលដោយគាប់ព្រះទ័យនៅក្នុង និងដោយសារព្រះយេស៊ូវគ្រីស្ទដែលជាព្រះរាជបុត្រាទ្រង់តែមួយ ឲ្យក្លាយជាអ្នករួមចំណែកក្នុងព្រះគុណនៃការរាប់ជាកូនចិញ្ចឹមរបស់ទ្រង់ ដែលតាមរយៈនោះ1 ពួកគេត្រូវបានដាក់បញ្ចូលទៅក្នុងភាពសប្បាយរីករាយ មានសេរីភាព ហើយនិងឯកសិទ្ធិជាបុត្រធីតានៃព្រះ។2 មានព្រះនាមទ្រង់ដាក់នៅលើពួកគេ ទទួលព្រះវិញ្ញាណនៃការទទួលជាកូនចិញ្ចឹម3 អាចនឹងចូលទៅដល់បល្ល័ងនព្រះគុណដោយក្លាហាន4 ព្រះយេស៊ូវគង់នៅជាមួយយើងហើយជួយឲ្យយើងអាចនឹងស្រែកឡើងថា អ័ប្បា ព្រះវរបិតាអើយ5 ព្រះវរបិតាជាឪពុកដែលមានព្រះហឫទ័យអាណិតអាសូរកូន6 ការពារ7 ផ្គត់ផ្គង់8 និងធ្វើឲ្យបរិសុទ្ធដោយសារទ្រង់ក្នុងឋានៈជាឪពុកម្នាក់9 តែពួកគេមិនដែលត្រូវបានបោះបង់ចោលនោះទេ10 ប៉ុន្តែត្រូវបាន បោះត្រាចំណាំសម្រាប់ដល់ថ្ងៃនៃការប្រោសលោះ11 ហើយគ្រងមរតកនៃសេចក្តីសន្យា ក្នុងឋានៈ ជាអ្នកគ្រងមរតកនៃ សេចក្តីសង្គ្រោះអស់កល្បជានិច្ច។12ពួគយើងបានក្លាយទៅជាគ្រួសាររបស់ព្រះ13 នឹងបានក្លាយទៅជាអ្នកបង្កើតអោយ ចំរើនជាច្រើនឡើង14 និងមានពេញពាស15 ជាអ្នកគ្រងមរតករបស់ព្រះ16 បានកើតជាថ្មីហើយដោយសារបានទទួលជីវិតថ្មី17 មានសេចក្ដីសុខសាន្តរបស់ព្រះ18 ប្រសិនបើអធិស្ឋានឹងបានទទួលនូវការឆ្លើយតប19 ប្រសិនបើស្តាប់បង្គាប់នឹងបានទទួលនូវព្រះពរ20 រស់នៅមានព្រះពរ21 ប្រសិនបើសញ្ជឹងគិតព្រះបន្ទូល នឹង កើតការនៅគ្រប់ទាំងផ្លូវ ហើយ នឹង បានចំរើនឡើងផង22 នឹងបាននរគស្ថានសួគ៌...
ប៉ុន្តែ អស់អ្នកណាដែលទទួលទ្រង់ គឺអស់អ្នកដែលជឿដល់ព្រះនាមទ្រង់ នោះទ្រង់បានប្រទានអំណាច អោយបានត្រឡប់ជាកូនព្រះ (ព្រះគម្ពីរ យ៉ូហាន1:12) ឥឡូវនេះ លោកអ្នកចង់ទទួលជឿលើ ព្រះយេស៊ូវជាព្រះអម្ចាស់សង្គ្រោះ សូមសារភាពតាមរយៈ សេចក្ដីអធិស្ឋានដូចខាងក្រោម៖ ឱព្រះវរបិតា ដែលពេញ ដោយសេចក្ដីស្រឡាញ់ ដ៏បរិបូរណ៌អើយ! សូមអរព្រះគុណទ្រង់ ដែលបានបង្កើតខ្ញុំ ហើយបានប្រទានឲ្យមានជីវិតរស់នៅ រហូតដល់សព្វថ្ងៃនេះ កូនសូមអរព្រះគុណ ដោយអស់ពីចិត្ត ពីព្រោះ បានជឿព្រះយេស៊ូវ ធ្វើជាព្រះអង្គសង្គ្រោះរបស់ខ្ញុំ និង ជាព្រះអម្ចាស់ខ្ញុំ សូមអត់ទោស អំពើបាបរបស់កូនដែលមិនបានស្គាល់ព្រះអង្គ និង រស់នៅតាមទំនើងចិត្តខ្លួនឯង តាំងពី អតីតកាលកន្លងមក រហូតដល់ពេលនេះ សូមទ្រង់យាងមក គង់ក្នុងចិត្តរបស់ខ្ញុំ កែ ប្រែខ្ញុំជាថ្មី កូនជឿថា ព្រះយេស៊ូវបានសុគត ដោយដំ...
តើអ្នកណាជាអ្នកហៅព្រះជាម្ចាស់អ័ប្បាព្រះវរបិតា8 អើយ? ព្រះវរបិតាបានរៀបចំពិធីសម្រាប់លោកអ្នកដែលវិលត្រឡប់មកវិញ ទោះបីលោកអ្នកស្ថិតក្នុងស្ថានភាព អំពើបាបយ៉ាងណាក៏ដោយ9។ ការកែប្រែចិត្តទៅកាន់ជីវិតគឺជាព្រះគុណនៃការផ្សាយដំណឹងល្អមួយ10 ដោយសារការប្រែចិត្តនោះ មនុស្សមានបាបសោកស្តាយ និងឈឺចាប់ ព្រមទាំងស្អប់ចំពោះអំពើបាបរបស់ខ្លួនដោយចេញពីការមើលឃើញ និង ការដឹងឮ មិនត្រឹមតែជាគ្រោះថ្នាក់ប៉ុណ្ណោះទេ តែក៏អំពីភាពអាប់ឱន និងភាពគួរស្អប់ខ្ពើមរបស់បាប ដែលវាផ្ទុយពីនិស្ស័យបរិសុទ្ធនិងក្រឹត្យវិន័យដ៏សុចរិតនៃព្រះ ហើយនៅលើការយល់ដឹង11 ពីក្តីមេត្តាករុណានៃព្រះក្នុងព្រះគ្រីស្ទ ហើយពួកគេបែរចេញពីការប្រព្រឹត្តអាក្រក់ទាំងអស់ទៅរកព្រះជាម្ចាស់ មានបំណង និងខិតខំប្រឹងប្រែងដើរ ជាមួយទ្រង់តាមគ្រប់ទាំងផ្លូវនៃបញ្ញត្តិទ្រង់12 ការប្រែចិត្ត មានភាពចាំបាច់ខ្លាំងណាស់ សម្រាប់មនុស្ស អ្នកមានដែលបាប បើគ្មានវាទេ នោះគ្មានអ្នកមានបាបណាម្នាក់មានរំពឹង នឹង ទទួលការអត់ទោសបាបបានឡើយ13។ បើលោកអ្នកស្តាប់ ព្រះបន្ទូលនេះ ហើយអាចយល់នេះជាការពិត គឺលោកអ្នកទទួល ការណែនាំពីព្រះវិញ្ញាណបរិសុទ្ធ14 ពីព្រោះមនុស្សលោកដែលមានបាប និង ធ្លាក់ក្នុង សេចក្តីល្បួងមិនមានសេរីភាពពីការអាក្រក់ និង អំពើបាបដើមទេ។ ព្រះវិញ្ញាណបរិសុទ្ធចេញពីព្រះវរបិតា15 ដែលបង្កើតពិភពលោកនេះមកគង់នៅជាមួយយើងជានិច្ច16 ទ្រង់ និងបង្រៀនអ្នករាល់គ្នា...
ការសាងសង់ព្រះវិហារ ជួយសាងសង់ព្រះវិហារនៅក្នុងប្រទេសកម្ពុជា សូមចុចអានអំពីសេចក្តីអធិស្ឋាន  
ការផ្ដល់ជូនព្រះគម្ពីរៈ សំរាប់គ្រីបរិស័ទដែលខ្វះខាតព្រះគម្ពីរ សូមចុចអានអំពីសេចក្តីអធិស្ឋាន
ព័ន្ធកិច្ចកាត់សក់ៈ សំរាប់ក្មេងៗនិងមនុស្សចាស់ៗ ក្នុងភូមិផ្សេង និងព្រះវិហារគ្រីស្ទបរិស័ទដោយឥតគិតថ្លៃ។ សូមចុចអានអំពីសេចក្តីអធិស្ឋាន
ជួយទិញសត្វសម្រាប់ចិញ្ចឹមៈ ដើម្បីអភិវឌ្ឍន៍ព្រះវិហារជនបទ សូមចុចអានអំពីសេចក្តីអធិស្ឋាន
ការចែកចាយគ្រាប់បន្លែ មកពីកូរ៉េៈសំរាប់អោយជីវៈជាតិគ្រប់គ្រាន់ សូមចុចអានអំពីសេចក្តីអធិស្ឋាន  
ការផ្ដល់ជូនអង្កៈ សំរាប់គ្រីស្ទបរិស័ទក្រីក្រក្នុងភូមិទូលសាលាខេត្ដកណ្ដាល។ សូមចុចអានអំពីសេចក្តីអធិស្ឋាន