នៅខែមករាឆ្នាំថ្មី២០១៧ ខ្ញុំបានទៅសាលាបឋមសិក្សាកំពង់ត្របែកខេត្ដព្រៃវែង នៅពេលត្រឡប់មកភ្នំពេញវិញ ស្ត្រីម្នាក់ឈ្មោះថា អំ សាមិត្ដ ​​​ជិះឡានជាមួយខ្ញុំ។ គាត់មានបំណងចង់ជួបកូនប្រុស កំពុងរៀន នៅសាកលវិទ្យាល័យពេទ្យ ក្នុងទីក្រុងភ្នំពេញ គាត់បានយកអង្ករយ៉ាងធ្ងន់ ហើយដាក់នៅខាងក្រោយ ប៉ុន្ដែគាត់កាន់ថង់១។ ថង់១ដែលគាត់កាន់នៅក្នុងដៃ ហើយជិះឡាននៅខាងក្នុងនោះ គឺជាត្រីទឹកសាបធំៗដែលស្រស់ស្អាត គាត់យកទៅ ផ្ញើរកូនៗនៅទីក្រុងភ្នំពេញ។ គាត់យកត្រីដាក់ថង់ប្លាស្ទិចហើយធ្វើដំណើរមកទីក្រុងភ្នំពេញ ដើម្បីធ្វើម្ហូបសម្រាប់កូនៗ​ជាទីស្រឡាញ់ របស់គាត់ នេះបង្ហាញថា គាត់មានចិត្តស្រលាញ់ ចំពោះ កូនៗរបស់គាត់ដោយមិនគិត អំពី ការនឿយហត់ឡើយ។ ពីស្រុកកំណើតរបស់គាត់មកដល់ទីក្រុងភ្នំពេញមានចម្ងាយ ១៣០គីឡូម៉ែត្រ ពេលដែលខ្ញុំជាបេសកជន បើកឡាន រយៈពេល៣ម៉ោង គាត់កាន់ថង់ដែលមានត្រីនៅរស់រហូត។ ថ្ងៃទី០២ខែមករា ឆ្នាំ២០១៧ ខ្ញុំបានទទួលការប៉ះពាល់ចិត្ដមកពីព្រះជាម្ចាស់ថាៈ ព្រះអម្ចាស់ចង់ប្រទានរបស់ល្អ ដល់ កូនរបស់ព្រះជាម្ចាស់ ដែលព្រះទ្រង់បានជ្រើសរើសនៅលើផែនដីនេះ តាមរយៈការដែលបានជួបស្រ្ដីនោះ ដោយចៃដន្យ។ ​​មែនហើយព្រះជាម្ចាស់ប្រទានរបស់ល្អដល់យើង ជាកូនរបស់ព្រះជាម្ចាស់...
ភាគច្រើនពួកយុវជនជាប់រវល់ជាងគេ នៅតាមជនបទក្នុងប្រទេសកម្ពុជា ក៏ប៉ុន្តែ នៅពេលមានរដូវក្ដៅ ពួកអ្នកដែលរស់នៅ តាមជនបទមានពេលទំនេរ។ ចាប់ពីខែ១០ ចន្លោះ ខែ១២ មានពិធីរៀបការជារៀងរាល់សប្ដាហ៍ ម៉ោង៦៖០០ នៅពេលព្រលឹមមានសម្លេង ដែលប្រកាសអំពីពិធីរៀបការ។ ប្ដីប្រពន្ធរបស់ខ្ញុំ ជាបេសកជនបានចាក់ចេញផ្ទះ តាំងពីម៉ោង៥ នៅពេលព្រលឹម ដើម្បីចូលរួមពិធីរៀបការ ប្រពន្ធរបស់ខ្ញុំកាន់នៅដៃ គឺជា ផ្លែឈើសំរាប់ហែរកំណត់ទៅខាងស្រី។ កូនក្រមុំជាម៉េងគៀងដែលមាន១៨ឆ្នាំ ហើយកូនកំឡោះជា សុខលីម ដែលមានអាយុ២៥ឆ្នាំ ទាំងពីរនាក់បានចូលរួមថ្វាយបង្គំ នៅក្រុមជំនុំផលផ្លែព្រះគ្រីស្ទ ភូមិទួលសាលា ស្រុក សា្អង ខេត្ដកណ្ដាល។ កូនក្រមុំឈ្មោះថា ម៉េងគៀង ដែលមានអាយុតិច កំពុង បំរើដោយក្នុងក្រុមសរសើរដំកើងនៅក្រុមជំនុំនោះ គាត់បាន ទទួលហ្វឹកហាត់ដែលរៀនព្រះបន្ទូល និង ជំនាញកាត់សក់ជាមួយប្ដីរបស់គាត់ផងដែរ។ ចំពោះអ្នកទាំងពីរដែលជាអ្នកធ្វើការរោងចក្រនិងសំណង់ មានការលំបាកច្រើន ចំពោះការរៀបការ ពីព្រោះកូនកំលោះ...
ព្រះជាម្ចាស់ប្រទានផ្ទះដ៏ល្អបំផុត ដល់គ្រួសាររបស់ខ្ញុំតាមរយៈសេចក្តីអធិស្ឋាន ខ្ញុំឈ្មោះ សុខ គុយអ៊ឹង ដែលរស់នៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្ដកណ្ដាល។ ខ្ញុំមានបងប្អូន ចំនួន៥នាក់​ ស្រី៣នាក់ ប្រុស២នាក់ ខ្ញុំជាកូនទី២ ក្នុងចំណោមបងប្អូនទាំងប្រាំនាក់ ខ្ញុំបានរៀបការរួចហើយ សព្វថ្ងៃនេះខ្ញុំមាន កូន២នាក់ កូនមានឈ្មោះ គីម ម៉ី កូនទី២ មានឈ្មោះ ដាវីឌ កូនរបស់ខ្ញុំ ទាំងពីរនាក់ បានទទួលជឿព្រះយេស៊ូវគ្រីស្ទ ហើយ នៅថ្ងៃមួយប្ដីរបស់ខ្ញុំ គាត់បានឮដំណឹងល្អពីអង្គការ គ្រីស្ទានមួយ ឈ្មោះ អង្គការ សង្គ្រោះពិភពលោកកម្ពុជា បានប្រកាសជ្រើសរើបុគ្គលិក ធ្វើការងារជាអ្នកស្ម័គ្រចិត្ដនៅតាមសហគមន៍ ប្ដីរបស់ខ្ញុំពេលនោះ គាត់ជឿព្រះយេស៊ូវ រួចហើយ នៅតែខ្ញុំទេ...
ខ្ញុំដឹងថាអ្វីៗទាំងអស់ គឺជាផែនការរបស់ព្រះ ជាម្ចាស់ សម្រាប់ជីវិតរបស់ខ្ញុំ ខ្ញុំឈ្មោះ សៅ នាង ដែលរស់នៅទីក្រុងភ្នំពេញ។ ខ្ញុំមានបងប្អូន៦នាក់ ខ្ញុំជាកូនទី៥ ហើយគ្រួសាររបស់ខ្ញុំ មានជីវភាពក្រីក្រ។ ស្រុកកំណើតរបស់ខ្ញុំ ភូមិដាច់ស្រយាលមួយ នៅក្នុងខេត្តកំពង់ឆ្នាំង ភាគច្រើននៅភូមិរបស់ខ្ញុំ មិនសូវមាននរណាបានរៀនចប់ថ្នាក់ទី១២ទេ ពីព្រោះសាលារៀន នៅឆ្ងាយពីផ្ទះខ្លាំងណាស់។ ដូច្នេះ កាលពីខ្ញុំរៀនចប់ថ្នាក់ទី៦ ត្រូវចូលរៀនថ្នាក់ទី៧ ប៉ុន្តែសាលារៀននោះឆ្ងាយណាស់ ដូច្នេះឪពុកម្តាយរបស់ខ្ញុំ មិនចង់អោយខ្ញុំទៅរៀនទេ ពីព្រោះ នៅភូមិរបស់ខ្ញុំ ភាគច្រើនមិនមានមនុស្សស្រីទៅរៀនទេ។ ប៉ុន្តែ ទោះបីយ៉ាងណាក៏ដោយ ខ្ញុំបានអង្វរ ឪពុកម្តាយរបស់ខ្ញុំ រៀនបន្តទំាងឪពុកម្តាយរបស់ខ្ញុំ មិនពេញចិត្ត ប៉ុន្ដែ ឪពុកម្តាយរបស់ខ្ញុំ ក៏យល់ព្រម ហើយពួកគាត់អោយខ្ញុំរៀនត្រឹមថ្នាក់ទី៩ នៅពេលនោះខ្ញុំក៏យល់ព្រម។ នៅពេលខ្ញុំចូលរៀន...
នៅកន្លែងនេះជាទន្លេមេគងដែលស្ថិតនៅមិនសូវឆ្ងាយពីក្រុមជំនុំភូមិទួល សាលាក្នុងខេត្ដកណ្ដាលនៅថ្ងៃមួយមានយុវជនម្នាក់បានឡើងដើមឈើ ហើយគាត់បានមើលឃើញកន្លែងឆ្ងាយ។ តើយុវជននោះមើលឃើញអ្វីខ្លះនៅលើដើមឈើ? គឺគាត់មើលឃើញត្រើយម្ខាងទៀត ហើយគាត់ចង់ឆ្លងកាត់ទន្លេដើម្បីទៅកន្លែងផ្សេងៗទៀត។ បច្ចុប្បន្ននេះប្រជាជនខ្មែរមាន15,480,000នាក់ ហើយជាមធ្យមមានអាយុ 25ឆ្នាំ ប៉ុន្ដែ ប្រទេសខ្មែរមិនសូវ មានកន្លែងធ្វើការ ដើម្បីពួកគេរកលុយទេ។ ប្រទេសខ្មែរមានរោងចក្រប្រមាណជា 40,400 កន្លែង ប៉ុន្ដែមានអ្នកដែលធ្វើការប្រមាណជា 710,000នាក់ ដែលកំពុងធ្វើការ នៅរោងចក្រកាត់ដេចំនួន1,088 កន្លែងប៉ុណ្ណោះ។ ជាទូទៅពួកគេទទួលបានប្រាក់ខែជាមធ្យម ១ខែ 140$ ប៉ុណ្ណោះ ក្នុងចំណោមប្រាក់ខែនោះ ពួកគេចំណាយទៅលើម្ហូបអាហារ បង់ថ្លៃផ្ទះជួល និង ផ្ញើរលុយដល់ក្រុមគ្រួសារនៅស្រុកកំណើត ពួកគេតែងតែខ្វះខាតលុយក្នុងការចាយវាយ។ ដូច្នេះ ភាគច្រើនពួកយុវជនចង់ទៅធ្វើការ នៅប្រទេសខាងក្រៅដើម្បីរកលុយឥឡូវនេះ មានចំនួន 700,000នាក់ បានទៅធ្វើការនៅប្រទេសខាងក្រៅផ្សេងៗ ដូចជាប្រទេសកូរ៉េមានចំនួន 45,000នាក់។ ប៉ុន្ដែ ទោះបីពួកគេទៅធ្វើការ នៅប្រទេសខាងក្រៅក៏ដោយមិនសូវសល់លុយទេ ពីព្រោះ នៅប្រទេសខាងក្រៅមានរបស់របរថ្លៃជាងប្រទេសខ្មែរ ហើយមានការល្បួងច្រើន...
នៅប្រទេសខ្មែរមានទន្លេមេគង បើឆ្លងទន្លេអ្នកលឿង ទៅត្រើយខាងកើតមានបឋមសិក្សា ម៉ាផាស្សាដែលសិ្ថតនៅក្នុងភូមិ ទំពាំងត្រាវ ស្រុកកំពង់ត្របែកខេត្តព្រៃវែង មានបឋមសិក្សាម៉ាផាស្សាក្នុងភូមិនោះ មានបន្ទប់ថ្នាក់៧ គ្រូបង្រៀន៤នាក់ កូនសិស្ស២៧១នាក់ មានរៀនពេលព្រឹកនិងពេលល្ងាច។ កូនសិស្សទាំងអស់នៅទីនេះ ទៅសាលាតាមរយៈ ស្មើរជើង និងជិះកង់ នៅពេលអាកាសធាតុក្ដៅ ដូច្នេះកូនសិស្សជាច្រើនស្រេកទឹក ប៉ុន្ដែអត់មានទឹកផឹក។ មានព្រះបន្ទូលក្នុងព្រះគម្ពីរថា ក៏ត្រូវផឹកទឹកដោយវាលដែរ គឺ២កំប៉ុងក្នុង១ថ្ងៃ ហើយត្រូវផឹកទឹក បន្តិចម្ដងៗ ដូចគ្នា គឺមានន័យថាត្រូវផឹកទឹក8 លីត្រ ក្នុងមួយថ្ងៃ។ មនុស្សធម្មតាត្រូវផឹកទឹកបែបនេះ ប៉ុន្ដែខ្វះខាតទឹក ទោះបីត្រូវការទឹកក្នុងបន្ទប់ទឹកនៅក្នុងសាលា ប៉ុន្ដែអត់មានទឹក។ សព្វថ្ងៃនេះកូនសិស្សបឋមសិក្សាម៉ាផាស្សា ព្រោះដោយសារការជីកអណ្ដូងនៅបឋមសិក្សានោះ តាមរយៈ កូនឈ្មោះថា យូហាជីន ដែលមានអាយុ១ឆ្នាំ។ ហាជីនដែលមានអាយុ១ឆ្នាំមានបងប្រុសឈ្មោះថា ហាសន ដែលមានអាយុ២ឆ្នាំឪពុកម្ដាយរបស់គេ បានជួយជីកអណ្ដូង ជំនួយនោះមកពីខួបកំណើត១ឆ្នាំកូន ប្រុសរបស់គាត់។ នៅពេលនោះខ្ញុំបានជួប យ៉ូសែប ដែលរស់នៅខេត្ដកណ្ដាល...
ព្រះជាម្ចាស់ជាឳពុក របស់យើងដែលជ្រាប អំពី គំនិត នឹង ការស្មុគស្មាញរបស់យើងផងដែរ ខ្ញុំឈ្មោះ ចន ហេជីន ដែលរស់នៅប្រទេសកូរ៉េ ខ្ញុំកំពុងធ្វើការ ក្នុងក្រុមហ៊ុន កុំព្យូទ័រដ៏ធំមួយ។ ពេលដែលខ្ញុំ នៅក្មេងឪពុករបស់ខ្ញុំ ឈឺខ្លាំងដែលទទួលវះកាត់៥ដង ម្យ៉ាងទៀត គាត់បានទទួលព្យាបាល ដែលផ្លាស់ប្ដូរឈាម២ដង ជារៀងរាល់១សប្ដាហ៍ ហើយពេលដែលខ្ញុំ មានអាយុ៣០ឆ្នាំ គាត់បានស្លាប់ ដូច្នេះ គ្រួសាររបស់ខ្ញុំ មានជំពាក់លុយជាច្រើន ម្ដាយ និង ប្អូនរបស់ខ្ញុំ មិនធ្វើការ ដូច្នេះ ខ្ញុំត្រូវថែរក្សាគ្រួសាររបស់ខ្ញុំ ពីព្រោះ ខ្ញុំធ្វើការច្រើនដើម្បីរកលុយ ខ្ញុំបានភ្លេច ព្រះជាម្ចាស់ នៅក្នុងជីវិតរបស់ខ្ញុំ ខ្ញុំគ្រាន់តែគេងរយៈពេល៤ម៉ោង ហើយខំធ្វើការ គ្មានឈប់សំរាក់...
កន្លែងនេះគឺជាផ្លូវជាតិលេខ១ដែលស្ថិតនៅត្រើយខាងកើតនៃទន្លេមេគង់ ក្នុងរូបភាពនេះកំឡុងពេលម៉ោង១រសៀលដែលមានកំដៅ 40oC ។ ផ្លាកហាងកាហ្វេដែលធ្វើ ពីកង់ឡានចាស់បានសរសេរថា ហាងប៉ះ កង់ ឡាន ម៉ូត និង លក់កាហ្វេទោះបីនៅទីនេះឆ្ងាយ ពីទីក្រុង យ៉ាងណាក៏ដោយហាង នេះមាន Free Wifi ។ ប្រជាជនខ្មែរ មានចំនួន 15,480,000 នាក់ ជាមធ្យមអាយុ 25 ឆ្នាំ ពួកគេប្រើប្រាស់បណ្ដាញសង្គមហ្វេសបុក (Facebook)និង យ៉ួធូប (Youtube) អ៊ីនធឺណែតតាមរយៈស្មាតហ្វូន (Smart Phone) ដូច្នេះគ្រប់ទីកន្លែងមានហាងកាហ្វេរដែលមានអ៊ីនធឺណែត។ នៅទីនេះជាហាងកាហ្វេដែលអាចឈប់សំរាកនិងលេងហ្វាយៗបាន ដូច្នេះពួកគេអាចស្វែងករព័ត៌មានជាច្រើនតាមរយៈ Smart Phone បច្ចុប្បន្ននេះយើងរស់នៅក្នុងលោកីយដែលការវិវត្ត និង បច្ចេទេជឿនលឿនជាងមុន។ ខ្ញុំជាបេសកជនដែលជួយធ្វើអណ្ដូងសម្រាប់សាលាបឋមសិក្សាផ្សេងៗ ក្នុងខេត្ដព្រៃវែង ពេលថ្ងៃត្រង់ខ្ញុំបានញ៉ាំកាហ្វេ...
ម៉េង គៀង ដែលរស់នៅក្នុងភូមិទូលសាលាងមានអាយុ ១៨ឆ្នាំ ហើយ សំ លិម ជាគូរដណ្តឹងរបស់ ម៉េង គៀង ហើយគាត់មានអាយុ ២៥ឆ្នាំ ហើយអ្នកទាំងពីរបានធ្វើការក្នុងរោងចក្រជាមួយគ្នា សព្វថ្ងៃនេះ សំ លិម មានការស្មុកស្មាញមួយ ទោះបីគាត់ចង់រៀបការជាមួយ ម៉េង គៀង ក៏ដោយគាត់ពុំមានលុយគ្រប់គ្រាន់សម្រាប់ជូនបណ្តាការចំនួន ១៥០០០ ដុល្លារ។ ដើម្បីរៀបចំលុយថ្លៃជូនបណ្តាការគាត់រត់ម៉ូតូដុបបន្ថែមទៀត ប៉ុន្តែគាត់នៅតែមានភាពខ្វះខាតលុយដ៏ដែល ម្យ៉ាងទៀតប្រសិនបើអ្នកទាំងពីរៀបការជាមួយគ្នា ម៉េង គៀង ត្រូវធ្វើការនៅរោងចក្រដើម្បីថែរក្សាប្អូនៗបីនាក់ និង ឱពុកម្តាយរបស់គាត់ បើ សំ លិម រៀបការគាត់នឹងត្រូវខ្ចីលុយគេ ប៉ុន្តែ គាត់អត់មានសម្ថភាព សងលុយតែម្នាក់ឯងនោះទេ ភាគច្រើនអ្នករស់នៅ តាមជនបទតែងតែជួបបញ្ហាបែបនេះ ដែលមានជំពាក់លុយគេ ដើម្បីយកទៅរៀបការ ប៉ុន្តែអ្នកទាំងពីរមានសេចក្តីសង្ឃឹមពីព្រោះពួកគាត់មានជំនួយមកពី បេសកជនកូរ៉េ ព្រះបន្ទូលនៅក្នុងព្រះគម្ពី កិច្ចការ...
គ្រូទាយបានធ្វើមន្ដអាគមដល់រូបព្រះ ដើម្បីធ្វើអោយ ប្ដី របស់ខ្ញុំបោះបង់ចោលព្រះយេស៊ូវ ប៉ុន្ដែប្ដីរបស់ខ្ញុំយកចិត្ដទុកដាក់ខ្លាំងជាងមុន ខ្ញុំឈ្មោះ អ៊ី មីហាំង ដែលរស់នៅប្រទេសកូរ៉េ មុខរបរបស់ខ្ញុំ ជាសាស្ត្រាចារ្យដែលបង្រៀន នៅសាកលវិទ្យាល័យ។ ៨ឆ្នាំមុន ខ្ញុំបានពិចារណា អំពី ការលែងលះជាមួយ ប្ដី របស់ខ្ញុំ ពេលនោះខ្ញុំជាអ្នកកាន់សាសនាព្រះពុទ្ធ ប៉ុន្ដែគាត់បានជឿលើព្រះយេស៊ូវ រយៈពេល១ឆ្នាំ ហើយខ្ញុំបានឮថា បើសិនជាជឿលើព្រះ២ ប្រភេទ ក្នុងគ្រួសារមួយតែងតែមានការបែកបាក់គ្នា ដូច្នេះ ខ្ញុំបានទៅរកគ្រូទាយ ដើម្បីធ្វើអោយ ប្ដី របស់ខ្ញុំបោះបង់ចោល ព្រះយេស៊ូវ គ្រូទាយបានធ្វើមន្ដអាគមដល់រូបព្រះ ប៉ុន្ដែ គាត់បានទទួលអំណោយទានភាសាដ៏ទៃ និង យកចិត្ដទុកដាក់ជឿព្រះយេស៊ូវ ខ្លាំងជាងមុន ពេលមុនគាត់បានស្អប់ អ្នកដែលជឿលើព្រះយេស៊ូវ ដូច្នេះ ខ្ញុំមានចម្ងល់...