ព្រះជាម្ចាស់ប្រទានផ្ទះដ៏ល្អបំផុត ដល់គ្រួសាររបស់ខ្ញុំតាមរយៈសេចក្តីអធិស្ឋាន

ខ្ញុំឈ្មោះ សុខ គុយអ៊ឹង ដែលរស់នៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្ដកណ្ដាល។ ខ្ញុំមានបងប្អូន ចំនួន៥នាក់​ ស្រី៣នាក់ ប្រុស២នាក់ ខ្ញុំជាកូនទី២ ក្នុងចំណោមបងប្អូនទាំងប្រាំនាក់ ខ្ញុំបានរៀបការរួចហើយ សព្វថ្ងៃនេះខ្ញុំមាន កូន២នាក់ កូនមានឈ្មោះ គីម ម៉ី កូនទី២ មានឈ្មោះ ដាវីឌ កូនរបស់ខ្ញុំ ទាំងពីរនាក់ បានទទួលជឿព្រះយេស៊ូវគ្រីស្ទ ហើយ នៅថ្ងៃមួយប្ដីរបស់ខ្ញុំ គាត់បានឮដំណឹងល្អពីអង្គការ គ្រីស្ទានមួយ ឈ្មោះ អង្គការ សង្គ្រោះពិភពលោកកម្ពុជា បានប្រកាសជ្រើសរើបុគ្គលិក ធ្វើការងារជាអ្នកស្ម័គ្រចិត្ដនៅតាមសហគមន៍ ប្ដីរបស់ខ្ញុំពេលនោះ គាត់ជឿព្រះយេស៊ូវ រួចហើយ នៅតែខ្ញុំទេ មិនទាន់ទទួលជឿ ពេលនោះខ្ញុំយល់ព្រមឲ្យប្ដីរបស់ខ្ញុំ គាត់ដាក់ពាក្យហើយចូលធ្វើតេស្ដ ក៏បានជាប់ រួចហើយអង្គការនោះ ក៏បានហៅប្ដីរបស់ខ្ញុំ ធ្វើការជាអ្នកស្ម័គ្រចិត្ដ អស់រយៈពេលចំនួន៣ខែ។ ក្រោយមកគាត់បានជាបុគ្គលិកពេញសិទ្ធផ្នែកផ្សាយដំណឹងល្អ ពីព្រះយេស៊ូវគ្រីស្ទ នៅពេលនោះដែលប្ដីរបស់ខ្ញុំ គាត់បានពន្យល់ និង ផ្សាយដំណឹងល្អ របស់ព្រះយេស៊ូវគ្រីស្ទ ប្រាប់ដល់ខ្ញុំ ជារៀងរាល់ពេលវេលាហើយខ្ញុំ ក៏បានសំរេចចិត្ដ និងយល់ព្រមទទួលជឿព្រះយេស៊ូវគ្រីស្ទ តាំងពីពេលនោះមក ហើយរហូត ដល់ សព្វថ្ងៃនេះ អស់រយៈពេលបាន១២ឆ្នាំហើយ ក្រោយមកប្ដីរបស់ខ្ញុំ គាត់ឈប់ពីការងារ អង្គការសង្គ្រោះពិភពលោក កម្ពុជា នៅក្នុងឆ្នាំ២០១០ ហើយប្ដីខ្ញុំបានប្រកបមុខរបរថ្មីមួយទៀត គឺ ដាំផ្សិត រហូតមកដល់សព្វថ្ងៃនេះ ក្រុមគ្រួសាររបស់ខ្ញុំ នៅតែធ្វើការបំរើព្រះអង្គ សរសើរដំកើងនិងថ្វាយបង្គំព្រះអង្គដដែល នៅព្រះវិហារផលផ្លែព្រះគ្រីស្ទនៅភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ។ ក្រោយមកទៀតក្រុមគ្រួសាររបស់ខ្ញុំ សំរេចចិត្ដ អធិស្ឋានសុំ ព្រះអង្គនូវ ផ្ទះមួយខ្នង សំរាប់រស់នៅ និង សរសើរដំកើងថ្វាយបង្គំព្រះរយៈពេល៤ឆ្នាំ ក្រោយមកព្រះអង្គបានឆ្លើយតបនូវ សេចក្ដីអធិស្ឋាន និងការទូលអង្វរ របស់ក្រុមគ្រួសារខ្ញុំ ពិតប្រាកដមែន នៅពេលកំពុងសាងសង់ផ្ទះ មានការលំបាកច្រើនដូចជា ខ្វះខាតលុយកាត់ ផ្ទះរបស់ខ្ញុំត្រូវផ្អាក ការសាងសង់មួយរយៈសិន។ បន្ទាប់មកទៀតក្រុមគ្រួសាររបស់ខ្ញុំ បានសំរេចចិត្ដ ខ្ចីលុយធនាគារ ដើម្បីយកមកបន្ដការសាងសង់បង្ហើយ។ ឥឡូវនេះ គ្រួសាររបស់ខ្ញុំ សព្វថ្ងៃ​ត្រូវការសងលុយ ធនាគារ រំលួសវិញជារៀងរាល់ខែ ដូចនេះ គ្រួសារខ្ញុំមានការលំបាកច្រើន ចំពោះបញ្ហានេះ ប៉ុន្ដែ ក្រុមគ្រួសាររបស់ខ្ញុំ មិនអស់ សង្ឃឹមឡើយ នៅតែអធិស្ឋាន អរគុណ ដល់ ព្រះអង្គជានិច្ច ទោះបី ជួបបញ្ហា ការលំបាកក្នុងជីវិត រស់នៅរាល់ថ្ងៃយ៉ាង ណាក៏ដោយ នៅតែមានសេចក្ដីសង្ឃឹមជានិច្ច ចំពោះគ្រួសាររបស់ខ្ញុំ ហើយក្រុមគ្រួសាររបស់ខ្ញុំ នៅតែសង្ឃឹម​ នឹង ជឿជាក់ថាៈ ព្រះជាម្ចាស់ ដោះអស់ទាំងគ្រប់បន្ទុក នៃការជំពាក់លុយ កាត់ធនាគារឲ្យរួចសម្រាប់ក្រុមគ្រួសាររបស់ខ្ញុំ ជាទីបញ្ចប់នៃទីបន្ទាល់របស់គ្រួសារខ្ញុំ សូមអរព្រះគុណ ដល់ ព្រះជាម្ចាស់ ដ៏ជាព្រះធំឧត្ដម ដែលគង់នៅស្ថានសួគ៌ដ៏ខ្ពស់ បំផុត បានប្រទានពរ និង ផ្គត់ផ្គង់សម្រាប់ក្រុមគ្រួសារនាងខ្ញុំ ជាចុងក្រោយខ្ញុំមានក្ដីអំណររីករាយណាស់សម្រាប់បង ប្អូន រួមជំនឿទាំងអស់ជាទីស្រលាញ់ក្នុងព្រះអម្ចាស់យេស៊ូវគ្រីស្ទ ដែលបានអានហើយស្តាប់នូវទីបន្ទាល់នេះ ខ្ញុំសូមលើក ទឹកចិត្ដនូវ ព្រះគម្ពីរ យ៉ូហាន ១៤៖១៤ ថាបើ​អ្នក​រាល់​គ្នា​នឹង​សូម​អ្វី ដោយ​នូវ​ឈ្មោះ​ខ្ញុំ នោះ​ខ្ញុំ​នឹង​សំរេច​ឲ្យ។

បើ​អ្នក​រាល់​គ្នា​នឹង​សូម​អ្វី ដោយ​នូវ​ឈ្មោះ​ខ្ញុំ នោះ​ខ្ញុំ​នឹង​សំរេច​ឲ្យ (ព្រះគម្ពីរ យ៉ូហាន ១៤៖១៤) 

ខ្ញុំ​ស្រឡាញ់​ព្រះយេហូវ៉ាដ្បិត​ទ្រង់​តែង​ស្តាប់​សំឡេង​ខ្ញុំនិង​ពាក្យ​ដែល​ខ្ញុំ​ទូលអង្វរ​  ហេតុ​ព្រោះ​ទ្រង់​បាន​ផ្អៀង​ព្រះកាណ៌​មក​ស្តាប់​ខ្ញុំបាន​ជា​ខ្ញុំ​នឹង​អំពាវនាវ​ដល់​ទ្រង់​អស់​១​ជីវិត (ព្រះគម្ពី ទំនុកដំកើង ១១៦៖១-២)

សូមចុចអានអំពីសេចក្តីអធិស្ឋាន