កាលពីដើមត្រចៀកទូលបង្គំបានគ្រាន់តែឮថ្លែងពីទ្រង់ប៉ុណ្ណោះ តែឥឡូវនេះ ភ្នែកទូលបង្គំបានឃើញទ្រង់ជាក់វិញ
មានរឿងស្ត្រីម្នាក់ដែលមានជំងឺធ្លាក់ឈាមរយៈពេល១២ឆ្នាំក្នុងព្រះគម្ពីរ ស្ត្រីនោះចំណាយទ្រព្យសម្បត្ដិទាំងអស់ ដើម្បី ទទួលការព្យាបាល តែជំងឺនោះកាន់តែខ្លាំងឡើង ពេលដែលគាត់មានការលំបាកបែបនេះ គាត់បានឮដំណឹងអំពីព្រះយេស៊ូវហើយជឿជាក់លើដំណឹងនោះ ហើយគាត់ចូលមកក្នុងហ្វូងមនុស្សពីក្រោយទៅពាល់ព្រះពស្រ្ដទ្រង់
មានបទពិសោធន៍នៃការអស្ចារ្យពីព្រះយេស៊ូវបែបនេះ ដែលមានក្នុងសៀវភៅ រូបភាព យើងខ្ញុំសង្ឃឹមថា ឥឡូវនេះ បើមានអ្នកមានទុក្ខលំបាក សូមទទួលសេចក្ដីសង្ឃឹម តាមរយៈសៀវភៅនេះ។
• សៀវភៅទីបន្ទាល់ដែលខ្ញុំបានជួបព្រះយេស៊ូវ (ទំហំ A5 មាន១២ទំព័រ មានពណ៌និងរូបភាព)
• សៀវភៅតូចសំរាប់ផ្សាយដំណឹងល្អ
• សៀវភៅទំហំ A5 ១ក្បាលតម្លៃ១០០០៛ (0.25$) / សៀវភៅតូច១ក្បាល៥០០៛
• បើលោកអ្នកត្រូវការសៀវភៅទាំងអស់នេះ យើងខ្ញុំអាចផ្ញើតាមឡានក្រុងសូរិយ៉ា