Home ពត៌មាន ការផ្លាស់ប្តូរជីវិតរបស់លោកអ្នក គឺជាអ្វី?

ការផ្លាស់ប្តូរជីវិតរបស់លោកអ្នក គឺជាអ្វី?

0

មាននារីម្នាក់ នារីនោះបានក្លាយជាម្តាយនៅពេលមានអាយុ១៨ឆ្នាំ គាត់បានរៀបការនៅពេល ដែលមាន អាយុតិច ឥឡូវនេះ កូនរបស់គាត់មានអាយុ៣ឆ្នាំ ប៉ុន្ដែគាត់នៅតែទៅធ្វើការរោងចក្រ ដើម្បីរកលុយ ពេលដែលមនុស្សកំពុងរស់នៅជួប
ការលំបាកច្រើនដង ដូចនេះ ពេលនោះតើលោកអ្នកធ្វើយ៉ាងណា? តើលោកអ្នកសម្រេចចិត្តការងារទាំងអស់នោះ ដោយខ្លួនឯងតាមរបៀបណា? បើលោកអ្នកគិតថាជីវិតរបស់ខ្ញុំគឺជារបស់ខ្ញុំ ដូច្នេះតើលោកអ្នកសម្រេចចិត្តអ្វីៗតាមចិត្ត
ខ្លួនឯងមែនទេ? បើលោកអ្នកធ្វើដូចនេះ តើធ្លាប់សោកស្ដាយដែរឬទេ?

បើលោកអ្នកជួបការលំបាក តើលោកអ្នកសុំជំនួយពីអ្នកណា? ឪពុកម្ដាយឬមិត្តភក្តិ? ប៉ុន្តែបើពួកគេជួយមិនបានតើពេលនោះត្រូវធ្វើយ៉ាងណា? ពេលនោះទោះបីជាលោកអ្នកមិនស្គាល់ព្រះក៏ដោយលោកអ្នកអាច ស្វែងរកជំនួយពីព្រះនិងអធិស្ឋានទៅកាន់ព្រះ?

មានព្រះបន្ទូលក្នុងព្រះគម្ពីរថា ខ្ញុំអាចនឹងធ្វើគ្រប់ទាំងអស់ បានដោយសារព្រះគ្រីស្ទដែលទ្រង់ចំរើនកំឡាំងដល់ខ្ញុំ មែនហើយនៅពេលលោកអ្នកមានការលំបាក អ្នកណាធ្វើជាទីជ្រកកោនរបស់លោកអ្នក អ្នកនោះគឺជាព្រះជាម្ចាស់។

ផ្ទះនៃដំណឹងល្អ (good news house) ណែនាំដើម្បីឲ្យលោកអ្នកអាចស្គាល់អំពីព្រះជាម្ចាស់យ៉ាងត្រឹមត្រូវ ហើយជួបព្រះយេស៊ូវបាន ពេលមុនលោកអ្នកបានរស់នៅតាមចិត្ដខ្លួនឯង ចាប់ពីឥឡូវនេះសូមស្គាល់អំពីព្រះជាម្ចាស់និង ក្លាយជាជីវិតដែលមានព្រះពរ ព្រោះ ព្រះជាម្ចាស់មានគម្រោងការដ៏អស្ចារ្យចំពោះលោកអ្នក។

ការដែលមនុស្សធ្វើមិនកើត នោះព្រះទ្រង់អាច នឹង ធ្វើកើតទាំងអស់ (ព្រះគម្ពីរលូកា 18:27) មែនហើយលោកអ្នកមិនអាច ផ្លាស់ប្ដូរជីវិតរបស់ខ្លួនឯងបានទេ តែបើលោកអ្នកជួបព្រះយេស៊ូវជីវិតរបស់លោកអ្នក នឹង អាចផ្លាស់ប្តូរបាន។

“Jesus Christ can change your life”

» សូមអានការផ្លាស់ប្តូរជីវិតរបស់លោកអ្នក គឺជាអ្វី?

សូមចុចអានអំពីសេចក្តីអធិស្ឋាន

Exit mobile version