កូនខ្ញុំលង់ទឹកព្រះយេស៊ូវបានសង្រ្គោះ
ខ្ញុំឈ្មោះ សុង ស្រីធំ រស់នៅភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។ ខ្ញុំទៅព្រះវិហារ ដែលសាងសង់ដោយសារបេសកជន ដើម្បីថ្វាយបង្គំព្រះជារៀងរាល់ថ្ងៃអាទិត្យ ខ្ញុំមានកូនប្រុស២នាក់រាល់ថ្ងៃ ខ្ញុំតែងតែអានព្រះគម្ពីរ និង ធិសា្ឋនសុំសេចក្តីសុខសាន្ត មកពីព្រះជាម្ចាស់ សម្រាប់គ្រួសារខ្ញុំ នៅថ្ងៃសុក្រទី៣១ ខែ៧ ឆ្នាំ២០១៥ ជាថ្ងៃពិសេសសម្រាប់ខ្ញុំ ដែលមានអរព្រះគុណចំពោះព្រះជាម្ចាស់ ពេលនោះកូនប្រុសទី២របស់ខ្ញុំ កំពុងងួតទឹកពាងមុខផ្ទះ ហើយខ្ញុំកំពុងអង្គុយនៅលើគ្រែមុខរោងចក្រ ស្រាប់តែពេលនោះ ព្រះវិញ្ញាណរបស់ព្រះបានប្រាប់ដល់ខ្ញុំថា កូនប្រុសរបស់ខ្ញុំលង់ទឹកពាង ហើយពាងនោះ មានទឹកពេញ ដូច្នេះ ខ្ញុំក៏ស្ទុះ ទៅភ្លាមស្រាប់តែបានឃើញ កូនប្រុសរបស់ខ្ញុំបញ្ឈរភ្នែក និង ត្រដរខ្យល់ ហើយខ្ញុំចាប់លើកកូនប្រុសរបស់ខ្ញុំចេញពីក្នុងពាង បន្ទាប់មកខ្ញុំបានស្រែក នៅក្នុងចិត្តថា ព្រះយេស៊ូវអើយ សូមជួយកូនប្រុសរបស់ខ្ញុំផង រួចហើយខ្ញុំបានរឹតដើមទ្រូង ហើយរឹតខ្នងកូនរបស់ខ្ញុំ ដូច្នេះ កូនប្រុសរបស់ខ្ញុំ ក៏ក្អួតចេញទឹកមកក្រៅវិញ រួចខ្ញុំក៏អរគុណដល់ព្រះជាម្ចាស់យ៉ាងខ្លាំងទាំងហូរទឹកភ្នែក ដែលព្រះជាម្ចាស់បាន ទុកជីវិតឲ្យកូនប្រុសខ្ញុំ បើសិនជាគ្មានព្រះជាម្ចាស់ទេ ជីវិតកូនរបស់ខ្ញុំបា្រកដជាសា្លប់មិនខាន នៅថ្ងៃអាទិត្យខ្ញុំបានធ្វើទីបន្ទាល់ ក្នុងព្រះវិហារ អំពីការដែល ព្រះជាម្ចាស់សង្គ្រោះជីវិតកូនប្រុសរបស់ខ្ញុំ ដល់ អ្នកទាំងអស់គ្នា នៅក្នុងជីវិតរបស់ខ្ញុំ គ្មានព្រះណាក្រៅពីព្រះជាម្ចាស់នោះឡើយ ហាលេលូយ៉ា អាម៉ែន។
១២មានពរហើយ នគរណាដែលយកព្រះយេហូវ៉ាទុកជាព្រះរបស់ខ្លួន គឺជាសាសន៍ដែលទ្រង់បានរើស ទុកជាមរដករបស់ទ្រង់ ១៣ព្រះយេហូវ៉ាទ្រង់ទតមកពីលើស្ថានសួគ៌ ទ្រង់ឃើញមនុស្សលោកទាំងអស់ ១៤ទ្រង់ទតមកពីសា្ថនដ៏ជាទីលំនៅ របស់ទ្រង់ក៏ឃើញអស់អ្នកដែលនៅផែនដីផង (ព្រះគម្ពីរ ទំនុកដំកើង៣៣:១២-១៤)