តើជីវិតរបស់យើងរស់នៅយ៉ាងដូចម្ដេច?

សូមព្រះអង្គប្រទានពរ កូនរបស់ព្រះជាម្ចាស់ដែលទទួលជឿលើព្រះយេស៊ូវ នឹង ទទួលព្រះពរបែបនេះ

អស់អ្នកដែលត្រូវបានរាប់ជាសុចរិតហើយ នោះព្រះទ្រង់ទទួលដោយគាប់ព្រះទ័យនៅក្នុង និងដោយសារព្រះយេស៊ូវគ្រីស្ទដែលជាព្រះរាជបុត្រាទ្រង់តែមួយ ឲ្យក្លាយជាអ្នករួមចំណែកក្នុងព្រះគុណនៃការរាប់ជាកូនចិញ្ចឹមរបស់ទ្រង់ ដែលតាមរយៈនោះ1 ពួកគេត្រូវបានដាក់បញ្ចូលទៅក្នុងភាពសប្បាយរីករាយ មានសេរីភាព ហើយនិងឯកសិទ្ធិជាបុត្រធីតានៃព្រះ។2

មានព្រះនាមទ្រង់ដាក់នៅលើពួកគេ ទទួលព្រះវិញ្ញាណនៃការទទួលជាកូនចិញ្ចឹម3 អាចនឹងចូលទៅដល់បល្ល័ងនព្រះគុណដោយក្លាហាន4 ព្រះយេស៊ូវគង់នៅជាមួយយើងហើយជួយឲ្យយើងអាចនឹងស្រែកឡើងថា អ័ប្បា ព្រះវរបិតាអើយ5 ព្រះវរបិតាជាឪពុកដែលមានព្រះហឫទ័យអាណិតអាសូរកូន6 ការពារ7 ផ្គត់ផ្គង់8 និងធ្វើឲ្យបរិសុទ្ធដោយសារទ្រង់ក្នុងឋានៈជាឪពុកម្នាក់9 តែពួកគេមិនដែលត្រូវបានបោះបង់ចោលនោះទេ10 ប៉ុន្តែត្រូវបាន បោះត្រាចំណាំសម្រាប់ដល់ថ្ងៃនៃការប្រោសលោះ11 ហើយគ្រងមរតកនៃសេចក្តីសន្យា ក្នុងឋានៈ ជាអ្នកគ្រងមរតកនៃ សេចក្តីសង្គ្រោះអស់កល្បជានិច្ច។12ពួគយើងបានក្លាយទៅជាគ្រួសាររបស់ព្រះ13 នឹងបានក្លាយទៅជាអ្នកបង្កើតអោយ

ចំរើនជាច្រើនឡើង14 និងមានពេញពាស15 ជាអ្នកគ្រងមរតករបស់ព្រះ16 បានកើតជាថ្មីហើយដោយសារបានទទួលជីវិតថ្មី17 មានសេចក្ដីសុខសាន្តរបស់ព្រះ18 ប្រសិនបើអធិស្ឋានឹងបានទទួលនូវការឆ្លើយតប19 ប្រសិនបើស្តាប់បង្គាប់នឹងបានទទួលនូវព្រះពរ20 រស់នៅមានព្រះពរ21 ប្រសិនបើសញ្ជឹងគិតព្រះបន្ទូល នឹង កើតការនៅគ្រប់ទាំងផ្លូវ ហើយ នឹង បានចំរើនឡើងផង22 នឹងបាននរគស្ថានសួគ៌ សេចក្ដីកំសាន្តចិត្ត មរតក ឆ្អែត សេចក្ដីមេត្តាករុណា នឹងបាន ឃើញព្រះហើយ នឹងបានហៅជាកូនរបស់ព្រះ។23


1(អេភេសូ1:5; កាឡាទី4:4-5) 2(រ៉ូម8:17; យ៉ូហាន1:12) 3(រ៉ូម8:15) 4(អេភេសូ3:12; រ៉ូម5:2) 5(កាឡាទី4:6) 6(ទំនុកដំកើង103:13) 7(សុភាសិត14:26) 8(ម៉ាថាយ6:30,32; 1ពេត្រុស5:7) 9(ហេព្រើរ12:6) 10(បរិទេវ3:31) 11(អេភេសូ4:30) 12(ហេព្រើរ6:12; 1ពេត្រុស1:3-4; ហេព្រើរ1:14) 13(អេភេសូ2:19) 14(យ៉ូហាន1:12) 15(លោកុប្បតិ្ដ1:28) 16(រ៉ូម9:8; អេភេសូ3:6) 17(2កូរិនថូស5:17) 18(យ៉ូហាន14:27) 19(ម៉ាថាយ7:7) 20(ចោទិយកថា28:1-14) 21(ទំនុកដំកើងជំពូក1) 22(យ៉ូស្វេ1:8-9) 23(ម៉ាថាយ5:1-12)

» បើលោកអ្នកចង់ស្គាល់ច្បាស់ អំពីនគរស្ថានសួគ៌ សូមសែ្វងរកអត្ថបទនេះ

សូមចុចអានអំពីសេចក្តីអធិស្ឋាន