យូ ជូវ៉ុន មានអាយុ 7ឆ្នាំ ជាកូនសិស្សថ្នាក់ទីមួយនៅបឋមសិក្សា ដែលធ្វើនំខេកថ្ងៃខួបកំណើតសម្រាប់ប៉ា ជាមួយប្អូនប្រុសមានអាយុ 5ឆ្នាំ ជំនួយម៉ាក់របស់គាត់ ជួយផ្ដល់ឲ្យគ្រឿងម្ហូបដល់កូនស្រីប៉ុណ្ណោះ។

យូ ជូវ៉ុន មានអាយុ 7ឆ្នាំ

ទោះបី យូ ជូវ៉ុន មានអាយុត្រឹមតែ 7ឆ្នាំ ប៉ុន្តែ គាត់រៀនពីរបៀបធ្វើនំតាមសៀវភៅ ហើយបានធ្វើ នំខេក ថ្ងៃខួបកំណើតសម្រាប់ប៉ារបស់គាត់។

កុមារីជនជាតិកូរ៉េ ឈ្មោះថា យូ ជូវ៉ុន ជាសិស្សថ្នាក់ទីមួយនៅបឋមសិក្សាគាត់ស្វែងរកសមត្ថភាពរបស់ខ្លួនឯង នៅពេលដែលមិនបានទៅរៀននៅសាលា ដោយសារ កូរ៉ូណា Covid-19។

នៅឆ្នាំ 2020 កុមារី យូ ជូវ៉ុន មានអាយុ 7ឆ្នាំ។ ជាទូទៅ កុមារា កុមារី ដែលមានអាយុ 7ឆ្នាំ ចាប់ផ្ដើមចូលរៀនបឋមសិក្សា នៅខែ 3 ក្នុងប្រទេសកូរ៉េ តែខែ 3 ឆ្នាំនេះ សាលាមិនទាន់ចូលរៀន ហើយរង់ចាំពេលវេលា ក្រោយមកសាលាចាប់ផ្ដើមចូលរៀន ខែ 5 ប៉ុន្តែគាត់គ្រាន់តែទៅសាលាម្ដង ក្នុងមួយសប្ដាហ៍ប៉ុណ្ណោះ។ សព្វថ្ងៃនេះ គាត់ទៅរៀននៅសាលា 4ដង ក្នុងមួយសប្ដាហ៍ ជាពិសេស នៅពេលមានជម្ងឺឆ្លង កូរ៉ូណា Covid-19 មានការលំបាកច្រើនចំពោះកូនសិស្សថ្នាក់ទីមួយ ដែលទើបចាប់ផ្ដើមចូលរៀនជាលើកដំបូង ពីព្រោះគ្រូបង្រៀន និងមិត្តភក្តិទាំងអស់ពាក់ម៉ាស ដូចនេះ ពួកគេមិនស្គាល់មុខគ្នាច្បាស់លាស់ទេ ភាគច្រើនកូនសិស្សមិនមានទំនាក់ទំនងជាមួយមិត្តភក្ដិទេ។

កូនសិស្សរៀនតាមរយៈ អនឡាញន៍ (Online) ហើយពួកគេមើលកុំព្យូទ័រ ឬ ស្មាតហ្វូន ដោយខ្លួនឯង រយៈពេលយូរ។ ជាទូទៅ កូនសិស្សថ្នាក់ទីមួយ មានសមត្ថភាពនិង អត្តចរិក រីកចម្រើនលូតលាស់ នៅក្នុងសាលា កុមារា កុមារី ដែលមានអាយុ 7 – 8ឆ្នាំ មានពេលវេលាសម្រាប់ទំនាក់ទំនងជាមួយមិត្តភក្ដិ ដែលមានអាយុដូចគ្នា ប៉ះពាល់គ្នាទៅវិញទៅមកតាមរយៈ ចិត្តវិទ្យា,អភិវឌ្ឍន៍។ ដូច្នេះ នៅពេលនោះពួកគេដឹងពីរបៀបដោះស្រាយបញ្ហា ជាមួយមិត្តភក្ដិ តាមរយៈការទាក់ទងជាមួយមិត្តភក្ដិផងដែរ ប៉ុន្តែឥឡូវនេះ ពួកគេមិនមានបទពិសោធន៍បែបនេះទេ ពួកគេស្នាក់នៅផ្ទះ រយៈពេលជាយូរ ដូច្នេះ ទួនាទី និងការប៉ះពាល់គឺទទួលពីម្ដាយរបស់គេច្រើនជាងមុនផងដែរ។

ទោះបី យូ ជូវ៉ុន មានអាយុត្រឹមតែ 7ឆ្នាំ ប៉ុន្តែ គាត់រៀនពីរបៀបធ្វើនំតាមសៀវភៅ ហើយបានធ្វើ នំខេក ថ្ងៃខួបកំណើតសម្រាប់ប៉ារបស់គាត់។ ម្យ៉ាងទៀត គាត់ចូលចិត្តតុកត្តា ហើយបង្កើតរឿងនិងគូររូបតុកត្តាតាម អាយផេត (I pad) គាត់មានទេពកោសល្យច្រើន បើអ្នកបានមើលរឿងតុកត្តារបស់គាត់ មិនគួរឲ្យជឿថា គាត់មានអាយុ 7ឆ្នាំនោះទេ។ សព្វថ្ងៃនេះ គាត់ចាប់អារម្មណ៍ភាសាអង់គ្លេស ហើយកំពុងរៀនកំឡុងពេល 6ម៉ោង ក្នុងមួយសប្ដាហ៍ នៅវិទ្យាស្ថានអង់គ្លេស។ ជាពិសេសនៅពេលកុមារី ធ្វើម្ហូប គាត់ប៉ះពាល់គ្រឿងម្ហូបផ្សេងៗ ដូច្នេះ សមត្ថភាពរបស់គាត់រីកចម្រើនឡើង ប្រាំយ៉ាងគឺ ការមើលឃើញ ស្ដាប់ ក្លិន ភ្លក់រសជាតិ និងអារម្មណ៍នៃការប៉ះពាល់។ គាត់រៀនពាក្យអំពីមុខម្ហូប និងអាចចាប់អារម្មណ៍ភាសាអង់គ្លេសផងដែរ ឧទាហរណ៍ថា នៅពេលគាត់ធ្វើនំខេកថ្ងៃខួបកំណើត ជាដំបូងគាត់គូររូប នំខេក និងតុបតែងនៅលើនំខេក ចេញពីគំនិតរបស់គាត់។ ដូច្នេះ ការសង្កេត និងភាពច្នៃប្រឌិតរបស់គាត់បានលូតលាស់ឡើង បន្ទាប់មក គាត់មានសមត្ថផល និងមានភាពជឿជាក់លើខ្លួនឯង។ ដូច្នេះ ការធ្វើម្ហូប រូបភាព និងភាសាអង់គ្លេសបែបនេះ មានភ្ជាប់ជាមួយគ្នា ទោះបី ឪពុកម្ដាយ មិនប្រាប់ក៏ដោយ ក៏កុមារីនោះ ស្វែងរកចំណង់ចំណូលចិត្តរបស់ខ្លួន ហើយរៀនធ្វើដោយខ្លួនឯងបាន។

ជាទូទៅ នៅពេលថ្នាក់ទីមួយ ចំពោះកុមារា កុមារី ជាពេលវេលាដែលត្រូវមានទំនាក់ទំនងជាមួយមិត្តភក្ដិ និង សមត្ថភាពក្នុងសង្គមរីកចម្រើនឡើង ប៉ុន្តែ ស្ថានភាពរបស់ពួកគេ សព្វថ្ងៃនេះ មានការទាក់ទងគ្នាពីចម្ងាយជាមួយមិត្តភក្ដិដោយសារ កូរ៉ូណា Covid-19។ តើយើងបំពេញពេលវេលា សម្រាប់ពួកគេនៅពេលសម័យ កូរ៉ូណា Covid-19 នេះដោយរបៀបណា? ករណី កុមារី យូ ជូវ៉ុន ជនជាតិកូរ៉េ មានឥទ្ធិពល ដល់អ្នកម្ដាយទាំងអស់ជាជនជាតិខ្មែរ។

សូមចងចាំមួយចំណុច ហើយចូរធ្វើវាតាមចំណង់ចំណូលចិត្តខ្លួនឯងនៅពេលក្មេងៗឮថា “កុំធ្វើ” 3000ដង ពួកគេចងចាំវាក្នុងខួរក្បាល គឺមានន័យថា ពួកគេមានការចង់ដឹង ចង់ឃើញច្រើន សព្វថ្ងៃនេះភាគច្រើនម្ដាយនៅជាមួយកូនពេញមួយថ្ងៃនៅផ្ទះ ហើយប្រាប់ថា “កុំធ្វើ”ដល់ពួកគេច្រើនដង។ ប៉ុន្តែ តើម្ដាយផ្ដល់ឱកាសដល់កូនរបស់គាត់ធ្វើអ្វីៗបានយ៉ាងដូចម្ដេច ម្ដាយដែលចិញ្ចឹមកូន ឲ្យចេះធ្វើអ្វីមួយដោយខ្លួនឯង នោះកូននឹងមានបទពិសោធន៍ជោគជ័យតូចៗបន្ថែមទៀត គាត់អាចសម្រេចជោគជ័យធំបាន ការដែលសំខាន់នៅពេលឥឡូវនេះគឺ ម្ដាយត្រូវផ្ដល់ឱកាសឲ្យកូន ដើម្បីកូនធ្វើដោយខ្លួនឯងតាមចំណង់ចំណូលចិត្តពួកគេផងដែរ។

ឪពុកម្ដាយភាគច្រើនមិនទាន់រៀបចំសម្រាប់កូន និងមិនដែលមានបទពិសោធន៍អនុវត្តន៍ មិនមែនជាឪពុកម្ដាយល្អនៅក្នុងពិភពលោកទេ។ ដូច្នេះនៅពេលឪពុកម្ដាយ រៀនអំពីចំណេះដឹងក្នុងការចិញ្ចឹមកូន ហើយអនុវត្តន៍តាម និងរីកចម្រើនឡើង ក្លាយជាឪពុកម្ដាយល្អផងដែរ។ សូមព្យាយាមប្រើពេលវេលាកំឡុងពេល កូរ៉ូណា Covid-19 នៅសព្វថ្ងៃនេះ ដើម្បីមានទំនាក់ទំនងល្អជាមួយកូន។

ប៉ុន្តែទ្រង់ហៅពួកសិស្សមកមានព្រះបន្ទូលថា ទុកឲ្យកូនតូចមកឯខ្ញុំឯណេះ កុំឃាត់វាឡើយ ព្រោះនគរព្រះមានសុទ្ធតែមនុស្សដូចវារាល់គ្នាដែរ។ (ព្រះគម្ពីរ លូកា 18 : 16)

បងប្អូនណា ដែលអានទីបន្ទាល់របស់ខ្ញុំហើយ ចង់ដឹងអំពីព្រះយេស៊ូវ
សូមអញ្ជើញមកព្រះវិហារ អ៊ូននូរី (ONNURI CHURCH)
ក្រុង ស៊ូវ៉ុន(SUWON), ប្រទេសកូរ៉េ(KOREA), លេខទូរស័ព្ទ ព្រះវិហារ : 031 895 6500~3
http://vision.onnuri.org/sw/

សូមចុចអានអំពីសេចក្តីអធិស្ឋាន