សូមជួបព្រះយេស៊ូវជីវិតរបស់លោកអ្នកផ្លាស់ប្ដូរ
“Jesus Christ can change your life”
តើខ្ញុំជានរណា?
មនុស្សជាច្រើនមានសំណួរបែបនេះថា តើខ្ញុំជានរណា? តើខ្ញុំទៅកន្លែងណា? គោលបំណងក្នុងជីវិតរបស់ខ្ញុំគឺជាអ្វី? ហេតុអ្វីបានជាមានទុក្ខលំបាកក្នុងជីវិតរបស់ខ្ញុំ? ក្រោយពេលដែលខ្ញុំស្លាប់ តើខ្ញុំត្រឡប់ទៅជាយ៉ាងណា?
ចំពោះសំណួរដូចនេះ គ្មានអ្នកណាអាចឆ្លើយបានទេ ម្យ៉ាងទៀតមនុស្សភាគច្រើនគិតថា មានសុភមង្គលនៅពេលមានលុយច្រើន។
នៅឆ្នាំ2015 ជនជាតិខ្មែរចំនួន720,000នាក់ កំពុងធ្វើការ នៅប្រទេសខាងក្រៅពួកគេខំធ្វើការនៅ ប្រទេស ថៃ ម៉ាឡេស៊ី កូរ៉េ ហើយផ្ញើលុយសម្រាប់គ្រួសារពួកគេសរុបទាំងអស់ គឺចំនួន100 លានដុល្លាក្នុងមួយខែ តើលុយនោះច្រើនមែនឬអត់? ប៉ុនែ្ត បើសិនចែកលុយនេះទាំងអស់ដែល ពួកគេផ្ញើដល់គ្រួសាររបស់ពួកគេតាមរយៈម្នាក់ៗ គឺគ្រាន់តែ116$ ប៉ុណ្ណោះក្នុងមួយខែ ចំនួនលុយនេះតិចជាងលុយដែលធ្វើការរោងចក្រក្នុងប្រទេស ខ្មែរ ហេតុអ្វីបានជាមានលុយតែប៉ុណ្ណោះ? ហេតុផលនោះគឺប្រទេសខាងក្រៅដែលធ្វើការមានរបស់របថ្លៃ ជាងប្រទេសខ្មែរ ដូច្នេះត្រូវការលុយចិញ្ចឹមជីវិតជាច្រើន ម្យ៉ាងទៀតប្រសិនបើពួកគេទទួលបានប្រាក់ខែ ហើយពួកគេត្រូវចំណាយទិញអីវ៉ាន់ច្រើន។
ប៉ុន្តែក៏មានអ្នកខ្លះដែលសន្សំលុយប្រាក់ខែដោយមិនចាយលុយ ហើយអាច ផ្ញើលុយ1,000$ សម្រាប់គ្រួសារគេបានតើគោលបំណងដែលរកលុយ ដោយនឿយហត់គឺជាអ្វី? បើសិនជាលោកអ្នករកលុយបានច្រើន ហើយតើមានសុភមង្គលឬអត់? តើលោកអ្នកដែលកំពុង អានអត្ថបទនេះគិតថាមានសុភមង្គលឬទេ?
ផ្ទះនៃដំណឹងល្អ (Good News House) គឺជារឿងអំពី អស់អ្នកដែលបានជួបព្រះយេស៊ូវរួចហើយបានទទួល សេចក្តីសង្គ្រោះមានសុភមង្គល។
សូមជួបព្រះយេស៊ូវ ជីវិតរបស់លោកអ្នកនឹងបាន ផ្លាស់ប្តូរ។
‘Jesus Christ can change your life! ’
ចូរជឿដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទទៅនោះនឹងបានសង្គ្រោះ ហើយព្រមទាំងពួកគ្រួសារលោកផង (ព្រះគម្ពីរ កិច្ចការ 16:31)