Home ពត៌មានផ្សព្វផ្សាយ ស្ថានភាពជីវិតពិតរបស់ខ្មែរ

ស្ថានភាពជីវិតពិតរបស់ខ្មែរ

ទីបន្ទាល់ កូនប្រុសរបស់ស្ត្រី សុង ស្រីធំ ដែលព្រះជាម្ចាស់បានសង្រ្គោះជីវិតកូនរបស់គាត់

0-1

ក្នុងភូមិទូលសាលាមានស្ត្រីឈ្មោះថា សុង ស្រីធំ (អាយុ ៣០ឆ្នាំ) អ្នកភូមិមានជីវៈភាពក្រីក្រ ប៉ុន្តែក្នុងចំនោមអ្នកភូមិ សុង ស្រីធំ មានជីវៈភាពក្រីក្រជាងគេ។

0-2

អ្នកជិតខាងមានផ្ទះបាយ តូចធ្វើពីស៊ីម៉ង់នឹងឈើ ដើម្បីកុំឱ្យលេខទឹកនៅរដូវវស្សាប៉ុន្តែគាត់មានផ្ទះតូចនៅលើដី ហើយគ្មានផ្ទះបាយតូចទេ។

0-3

គាត់ធ្វើការក្រៅម៉ោងជារៀងរាល់ថ្ងៃគឺដេរសម្លៀកបំពាក់ឱ្យរោងចក្រ បើសិនគាត់ខំព្រឹងធ្វើការ នឹងទទួលបានលុយ 60$ ក្នុង១ខែ។

0-4

ទោបីគាត់រកលុយបានតិចទូចក៏ដោយ គាត់តែងតែអរគុណដល់ព្រះជាម្ចាស់ហើយគាត់តែងតែមានសេខក្តីអំណរសប្បាយគ្រប់ពេលវេលា។

0-5

គាត់ព្យាយាមអានព្រះគម្ពីរ ដូច្នេះគាត់ទទួលព្រះគុណមកពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។

0-6

ដូច្នេះថ្ងៃមួយគាត់មានបទពិសោធន៌ដ៏អស្ចារ្យ គឺគាត់បានស្តាប់សម្លេងរបស់ព្រះជាម្ចាស់ដោយផ្ទាល់ខ្លួន។

0-7

ការកើតឡើងដ៏អស្ចារ្យនោះគឺជាថ្ងៃសុក្រទី ៣១ ខែ៧ ឆ្នាំ២០១៥ គាត់បានសរសេរទីបន្ទាល់នឹថធ្វើទីបន្ទាល់នៅព្រះវិហារ។

0-8

កាត់មានពាងទឹកធំនៅមុខផ្ទះកូនរបស់គាត់ដែលមានអាយុ ៣ឆ្នាំកំពុងងួតទឹកបានលង់ទឹកក្នុងពាងពេញដោយទឹក។

0-9

ប៉ុន្តែកាត់មិនបានដឹងអំពីហេតុការណ៌នោះទេ គាត់កំពុងអង្គុយលើគ្រែនៅមុខរោងចក្រ ស្រាប់តែពេលនោះព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បានប្រាប់ដល់គាត់ថាកូនប្រុសរបស់គាត់លង់ទឹកពាង។

0-10

ដូច្នេះគាត់ស្ទុះទៅភ្លាមស្រាប់តែឃើញកូនប្រុសរបស់គាត់ប្រឈរភ្នែកនិងត្រដរខ្យល់។

0-11

គាត់បានធ្វើទីបន្ទាល់ “ខ្ញុំចាប់លើកកូនប្រុសរបស់ខ្ញុំចេញពីក្នុងពាងបន្ទាប់មកខ្ញុំបានស្រែកក្នុងចិត្តព្រះយេស៊ូវអើយ សូមជួយកូនប្រុសខ្ញុំផង”។

0-12

គាត់បានរឹតដើមទ្រូងហើយរឹតខ្នងកូនរបស់គាត់ ដូច្នេះកូនប្រុសរបស់គាត់ក៏ក្អូតចេញទឹកមកក្រៅវិញ។

0-13

ទីបន្ទាល់របស់គាត់ថា “រួចខ្ញុំក៏អរគុណដល់ព្រះជាម្ចាស់យ៉ាងខ្លាំងទាំហូរទឹកភ្នែកដែលព្រះបានទុកជីវិត្តឱ្យកូនប្រុសរបស់ខ្ញុំ ប្រសិនបើគ្មានព្រះជាម្ចាស់ទេជីវិតកូនប្រុសរបស់ខ្ញុំប្រាកដជាស្លាប់ជាមិនខាន ព្រះជាម្ចាស់គង់នៅក្នុងជីវិតរបស់ខ្ញុំ”

0-14

កាត់ដែលបានស្តាប់សំឡេងពីព្រះជាម្ចាស់ កំពុងអានព្រះបន្ទូលនៅថ្ងៃនេះ ហើយចែកចាយអំពីព្រះគុណដល់អ្នកទាំងអស់គ្នា។
១២មានពរហើយ នរគណាដែលយកព្រះយេហូវ៉ាទុកជារបស់ខ្លួន គឺជាសាសន៌ដែលទ្រង់បានរើស ទុកជាមរដករបស់ទ្រង់ ១៣ព្រះយេហូវ៉ាទ្រង់ទតមកពីលើស្ថានសួគ៌ទ្រង់ឃើញមនុស្សលោកទាំងអស់ ១៤ទ្រង់ទតមកពីស្ថានដ៏ជាទីលំនៅរបស់ទ្រង់ក៏ឃើញអស់អ្នកដែលនៅផែនដីផង (ព្រះគម្ពីរ ទំនុកដំកើង ៣៣:១២-១៤)