អារក្្សសាតាំងបានចាកចេញពីកូនរបស់ខ្ញុំ

ខ្ញុំឈ្មោះ នូន សិ ដែលរស់នៅក្នុងភូមិក្រោល ឃុំគោខ្ចក ស្រុកកំពង់ត្របែកខេត្តព្រៃវែង។ ថ្ងៃមួយខ្ញុំបានជួបការលំបាកក្នុងគ្រួសារខ្ញុំ ដោយសារកូនប្រុសដែលមានយុ១០ឆ្នាំ សា្រប់តែមានជំងឺស្ពឹកខ្លួននិងខ្វិនដៃខ្វិនជើង ម្យ៉ាទៀតរួញអណ្តាតនិយាយមិនកើត និង ញ៉ាំអាហារមិនបានផងដែរ ខ្ញុំបានភ្ញាក់ផ្អើល ហើយមានការព្រួយបារម្មណ៍ ដូច្នេះ ខ្ញុំបាននាំគាត់ទៅមណ្ឌលសុខភាព និង មន្ទីរពេទ្យធំនៅទីក្រុងភ្នំពេញ បើសិនទៅទីក្រុងភ្នំពេញនោះមានចំងាយឆ្ងាយណាស់។ គ្រួពេទ្យជាច្រើនបាននិយាយថា គាត់មានជំងឺគ្រុនឈាមនឹងរលាកស្រោមខួរក្បាលធ្ងន់ធ្ងរ ប៉ុន្តែ មិនព្យាបាលកូនខ្ញុំ គាត់ឈឺអស់រយ:ពេល៣ខែ គាត់ស្គមខ្លាំងណាស់ នៅតែស្បែក និង ឆ្អឹង ហើយមិនអាចអង្គុយបាន គឺគ្រាន់តែអង្គុយផ្អែកទៅលើមនុស្សដ៏ទៃ។ ថ្ងៃមួយបេសកជនកូរ៉េ បានមកដល់ផ្ទះខ្ញុំ ហើយបានអធិស្ឋានសម្រាប់កូនប្រុសខ្ញុំ គាត់បានអធិស្ឋានតាមរយ:ព្រះគម្ពីរកិច្ចការ ៣:៦ បេសកជនកូរ៉េនោះ បានអធិស្ឋានដោយនូវ ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ ពេលនោះកូនប្រុសរបស់ខ្ញុំ បានបញ្ឈរភ្នែកនិងរើបម្រាស់យ៉ាងខ្លាំង បន្ទាប់មកអារក្សសារតាំងបានចេញពីគាត់ ក្រោយពេលនោះកូនប្រុសរបស់ខ្ញុំ អាចដើរបាននិយាយរួចហើយញ៉ាំបាន ដូច្នេះខ្ញុំបានធ្វើទីបន្ទាល់ នៅក្នុងព្រះវិហារអំពីការអស្ចារ្យដែលទ្រង់បានធ្វើសម្រាប់កូនប្រុសខ្ញុំ ហើយខ្ញុំសូមសរសើដំកើងនិងថា្វយសិរីរុងរឿង ដល់ ព្រះអម្ចាស់សូមអរព្រះគុណដល់ព្រះយេស៊ូវគ្រីស្ទអាម៉ែន។

តែពេត្រុសនិយាយថា ឯប្រាក់ ហើយនឹងមាស ខ្ញុំគ្មានទេតែរបស់ដែលខ្ញុំមាន នោះខ្ញុំនឹងឲ្យដល់អ្នក គឺដោយសារ ព្រះនាមព្រះយេស៊ូវគ្រីស្ទ ពីស្រុកណាសារ៉ែត ចូរអ្នកក្រោកឡើងដើរទៅចុះរួចក៏ចាប់ដៃស្តាំលើកគាត់ឡើង ស្រាប់តែប្រអប់ជើង នឹងភ្នែកគោរបស់គាត់ មានកំឡាំងឡើងភ្លាម គាត់ក៏ស្ទុះឈរឡើងដើរទៅមក ហើយចូលទៅក្នុងព្រះវិហារជាមួយនឹងអ្នកទាំង២នោះ ទាំងដើរ ទាំងលោត ទាំងសរសើរដល់ព្រះផង បណ្តាលជនទាំងអស់គ្នាក៏ឃើញគាត់ដើរ ទាំងសរសើរព្រះដូច្នោះ។ (ព្រះគម្ពីរ កិច្ចការ៣:៦-៩)

សូមចុចអានអំពីសេចក្តីអធិស្ឋាន