ខ្ញុំឈ្មោះ ចេង ប៊ុនធឿន ដែលរស់នៅទីក្រុងភ្នំពេញ ក្នុងឆ្នាំ២០០៣ ខ្ញុំជាទាហានបានជួបគ្រោះថ្នាក់ ដោយសារគ្រាប់មីននៅក្នុងទឹក ដូច្នេះ ខ្ញុំបានកំបុតជើងស្តាំពាក់កណ្តាល ហើយឈឺជើងរហូត ខ្ញុំបានកា្លយជាអ្នកពិការជើងខាងស្តាំ ដោយសារគ្រាប់មីន ក្នុងអាយុ២៥ឆ្នាំ ចាប់ពីពេលនោះមក ខ្ញុំពិតជាអស់សង្ឃឹម ហើយតើត្រូវនៅរស់ដោយយ៉ាងម៉េច ខ្ញុំបានធ្វើការ ផ្សេងៗរយៈពេល៤ឆ្នាំ មានការលំបាកក្នុងជីវិត ប៉ុន្តែ តាំងពីពេលនោះរហូតដល់ឥឡូវនេះ ខ្ញុំកំពង់ធ្វើការក្នុងក្រុមហ៊ុន ដែលបង្កើតឡើងដោយបេសកជន ដើម្បីជួយដល់មនុស្សពិការដោយសារគ្រាប់មីន ហើយខ្ញុំជឿលើព្រះយេស៊ូវតាមរយៈ ក្រុមហ៊ុននោះ ពេលដែលខ្ញុំធ្វើការក្នុងក្រុមហ៊ុននោះ រយៈពេល១០ឆ្នាំ ព្រះយេស៊ូវបានធ្វើការអស្ចារ្យសម្រាប់ខ្ញុំ។ នៅថ្ងៃមួយខ្ញុំបានចូលរួមសិក្ខាសាលា ហើយព្រះមានបន្ទូលថា ព្រះអង្គ នឹងព្យាបាលអោយជាថ្ងៃនោះ ខ្ញុំបានបង្ហាញជើងសម្បនិម្មិត្តដល់គ្រូគង្វាល ក្នុងសិក្ខាសាលាដោយ សេចក្តីជំនឿ ហើយខ្ញុំបានធ្វើតាមព្រះបន្ទូល និង សេចក្តីអធិស្ឋានរបស់គាត់ នេះជាការអស្ចារ្យខ្លាំងមែនទែនជើងរបស់ខ្ញុំ ដែលធ្លាប់តែឈឺ ប៉ុន្តែ ឥឡូវនេះបានជា ហើយលែងមានការឈឺចាប់អ្វីទាំងអស់ ពេលនោះខ្ញុំក្រោកឈរឡើង និង ដើរបានដោយគ្មានការឈឺចាប់ ព្រះជាម្ចាស់បានព្យាបាលខ្ញុំ ទោះបី ខ្ញុំបានបាត់បង់ជើងម្ខាងក៏ដោយ ខ្ញុំនៅតែមានសង្ឃឹមដ៏ធំសំរាប់អនាគត ពីព្រោះ ព្រះជាម្ចាស់មានគម្រោងការដ៏ល្អ ចំពោះខ្ញុំ មុនពេលដែលខ្ញុំបានកើត ព្រះជាម្ចាស់ពិតជាស្រលាញ់យើងគ្រប់គ្នាខ្លាំងណាស់ ព្រះជាម្ចាស់ អាចធ្វើអ្វីៗបានទាំងអស់ ដែលយើងមិនអាចធ្វើបាន សូមអរព្រះគុណទ្រង់គ្រប់ពេលវេលា។
៤តាមដែលទ្រង់បានជ្រើសរើសយើងរាល់គ្នាក្នុងព្រះគ្រីស្ទ តាំងពីមុនកំណើតលោកីយមកប្រយោជន៍ឲ្យយើងរាល់គ្នាបានបរិសុទ្ធ ហើយឥតកន្លែងបន្ទោសបាននៅចំពោះទ្រង់ ដោយសេចក្តីស្រលាញ់ ៥ពីព្រោះទ្រង់បានដំរូវយើងរាល់គ្នាទុកជាមុន សំរាប់ឲ្យទ្រង់បានទទួល យើងជាកូនចិញ្ចឹមដោយសារ ព្រះយេស៊ូវគ្រីស្ទ តាមបំណងព្រះហប្ញទ័យទ្រង់ ៦ដើម្បីនឹងសរសើរដល់ព្រះគុណដ៏ឧត្តមរបស់ទ្រង់ ដែលបានផ្តល់មកយើងរាល់គ្នាទទេ ក្នុងព្រះរាជបុត្រាស្ងួនភ្ងារបស់ទ្រង់ (ព្រះគម្ពីរ អេភេសូរ ១:៤-៦)