នៅកន្លែងនេះជាផ្ទះរបស់ នន រស្មី ដែលមានអាយុ១៩ឆ្នាំក្នុងភូមិទួលសាលាឃុំស្អាងភ្នំ ស្រុកស្អាង ខេត្ដកណ្ដាល។ ពេលដំបូងខ្ញុំជាបេសកជនកូរ៉េបានជួប នន រស្មី ដែលមានអាយុ១៤ឆ្នាំ ហើយកំពុងធ្វើការរោងចក្របានរយៈពេល ២ឆ្នាំ។ បានឈប់រៀន នៅអនុវិទ្យាល័យផងដែរ នៅពេលនោះ គាត់មានជំងឺ គ្រុនដោយសារខ្វះជីវៈជាតិ និង អស់កម្លាំង គាត់ធ្វើការក្នុងរោងចក្រនឿយហត់។ ពេលដែលគាត់មានអាយុ៧ឆ្នាំ ឪពុករបស់គាត់បានស្លាប់ ហើយបានជំពាក់លុយជាច្រើនដោយសារការព្យាបាលជំងឺនិង បុណ្យសពឪពុករបស់គាត់។ ពីព្រោះតារបស់គាត់បានស្លាប់មុនគ្រួសាររបស់គាត់ បានជំពាក់លុយច្រើន ដូច្នេះលោកយាយនិងម្ដាយរបស់គាត់តែងតែ បានធ្វើការផ្សេងៗឥតឈប់ឈរ។ បងស្រីរបស់គាត់បានឈប់រៀនទៅធ្វើការរោងចក្រ ប្អូនស្រី២នាក់បានបញ្ជូនទៅមជ្ឈមណ្ឌលកុមារកំព្រារ។ ទោះបីឪពុករបស់គាត់បានស្លាប់អស់រយៈពេល១០ឆ្នាំជាងក៏ដោយ គ្រួសាររបស់គាត់នៅតែជំពាក់លុយគេដ៏ដែល ហើយនៅពេលនោះគាត់គ្មានសេចក្ដីសង្ឃឹ់ម គាត់បានជួបបេសកជនម្នាក់។ ពេលនោះគាត់បានទទួលប្រាក់ខែ70$ក្នុង១ខែ ទោះបីបានទទួលប្រាក់ខែ៨៤០$ ក្នុង១ឆ្នាំ ក៏ដោយម្ដាយរបស់គាត់ ដែលជឿលើព្រះយេស៊ូវ បានបាត់បង់ប្រាក់ចំណូលលុយនោះ ហើយអោយគាត់បន្ដការសិក្សាវិញ។ ហើយគាត់ចាប់ផ្ដើមទៅរៀនសាលាវិញ ដោយសារជំនួយរបស់បេសកជន គាត់អាចទទួលអាហាររូបករណ៍ ឯកសន្ថាន និង កង់ នន...
ផាក ជីយើង អើយ ព្រះជាម្ចាស់ ជ្រាបទាំងអស់ អំពី អ្នក ហើយ ព្រះជាម្ចាស់ស្រលាញ់អ្នកមែនទែន ខ្ញុំឈ្មោះ ផាក ជីយើង ដែលរស់នៅប្រទេសកូរ៉េ ខ្ញុំមានប្ដីជាគ្រូពេទ្យ និង មានកូនប្រុស២នាក់ កូនច្បងរបស់ខ្ញុំ មានអាយុ២៥ឆ្នាំ ជានិស្សិតសាកលវិទ្យាល័យ កូនប្រុសទី២របស់ខ្ញុំ មានអាយុ២០ឆ្នាំ គាត់កំពុងរៀបចំប្រឡងដើម្បីចូលរៀន នៅសាកលវិទ្យាល័យ។ ចាប់តាំងពីឆ្នាំ២០១៣ គ្រួសាររបស់ខ្ញុំ បានជួបការលំបាក កូនប្រុសទី២ បានចាប់ផ្ដើម ប្រព្រឹត្ដការអាក្រក់ ដូចជាប្រឆាំងឪពុកម្ដាយ គាត់តែងតែខឹង ហើយបានបំផ្លាញឥវ៉ាន់ និងនិយាយមិនល្អ នៅថ្ងៃមួយគាត់បានសាកល្បងសម្លាប់ខ្លួនឯង ខ្ញុំបាននាំគាត់ទៅមន្ទីរពេទ្យ ផ្លូវចិត្ដ ច្រើនដងដើម្បី ទទួលការព្យាបាល ពី គ្រូពេទ្យផ្លូវចិត្ត...
ពេលដំបូងដែលខ្ញុំបានជួប យ៉ាណា ដែលមានអាយុ១៤ឆ្នាំ យ៉ាណាបានធ្វើការកាត់ព្រុយអាវយកមកពីរោងចក្រ កាត់ក្នុងផ្ទះ បើគាត់ធ្វើការកាត់ព្រុយនោះគាត់អាចរកលុយបាន ២$ ក្នុង១ថ្ងៃ បើគាត់ធ្វើការពេញ១ខែគាត់អាចរកលុយ ៦០$ ប៉ុន្ដែថ្ងៃអាទិត្យគាត់បានឈប់សំរាកធ្វើការដើម្បីចូលរួមថ្វាយបង្គំ ពេលសាងសង់ព្រះវិហារគាត់ មានការសប្បាយចិត្ដយ៉ាងខ្លាំង ជាជាងមនុស្សធម្មតា គាត់មានការលូតលាស់ដោយការបំរើក្នុងព្រះវិហារ គាត់បានទទួលហ្វឹកហាត់ (One To One Discipline) ក្នុងព្រះវិហាររយៈពេល៦ខែ ភាគច្រើនសិស្សក្នុងសាលាបានបៀតបៀនគាត់ ជាគ្រីស្ទបរិស័ទ យ៉ាណាដែលរៀនដោយសារអាហាររូបបករណ៍ មកពីអ្នកជំនួញកូរ៉េ គាត់មានប្រលងជាប់លេខ៥ ឬ លេខ១ ក្នុងចំណោមសិស្ស៥៦នាក់ ព្រោះសិស្សដែលជឿលើព្រះយេស៊ូវ បានប្រឡង់ជាប់លេខ១ ដូច្នេះមិត្តភក្ដិដែលបានបៀតបៀនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងណាស់ ឥឡូវនេះគាត់ជាសិស្សវិទ្យាល័យថ្នាក់ទី១២ សិស្សវិទ្យាល័យបានប្រលងជាប់ដែលទទូលសញ្ញាបត្រ៥០% គឺចំនួន 88,488 នាក់ ក្នុងចំណោមប្រជាជនខ្មែរអ្នកដែលបញ្ចប់សាកលវិទ្យាល័យគ្រាន់តែ 8% ប៉ុណ្ណោះ យ៉ាណា ដែលបានធ្វើការជាអ្នកកាត់ព្រុយ បានក្លាយជានិស្សិត ក្នុងសាកលវិទ្យាល័យ តាមរយៈសេចក្ដីអធិស្ឋានរបស់គាត់ ហើយបានទទួលជំនួញពី ជនជាតិកូរ៉េ ឈ្មោះ អ៊ី ហ៊ីសង...
ទីបន្ទាល់ កូនប្រុសរបស់ស្ត្រី សុង ស្រីធំ ដែលព្រះជាម្ចាស់បានសង្រ្គោះជីវិតកូនរបស់គាត់ក្នុងភូមិទូលសាលាមានស្ត្រីឈ្មោះថា សុង ស្រីធំ (អាយុ ៣០ឆ្នាំ) អ្នកភូមិមានជីវភាពក្រីក្រ ប៉ុន្តែក្នុងចំនោមអ្នកភូមិ សុង ស្រីធំ មានជីវភាពក្រីក្រជាងគេ។ អ្នកជិតខាងមានផ្ទះបាយ តូចធ្វើពីស៊ីម៉ង់នឹងឈើ ដើម្បីកុំឱ្យលេខទឹកនៅរដូវវស្សាប៉ុន្តែគាត់មានផ្ទះតូចនៅលើដី ហើយគ្មានផ្ទះបាយតូចទេ។ គាត់ធ្វើការក្រៅម៉ោងជារៀងរាល់ថ្ងៃគឺដេរសម្លៀកបំពាក់អោយរោងចក្រ បើសិនគាត់ខំព្រឹងធ្វើការ នឹងទទួលបានលុយ 60$ ក្នុង១ខែ។ ទោះបី គាត់រកលុយបានតិចទូចក៏ដោយ គាត់តែងតែអរគុណដល់ ព្រះជាម្ចាស់ហើយគាត់តែងតែមាន សេខក្តីអំណរសប្បាយគ្រប់ពេលវេលា។ គាត់ព្យាយាមអានព្រះគម្ពីរ ដូច្នេះគាត់ទទួលព្រះគុណមកពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ នៅថ្ងៃមួយគាត់មានបទពិសោធន៌ដ៏អស្ចារ្យ គឺគាត់បានស្តាប់សម្លេងរបស់ព្រះជាម្ចាស់ដោយផ្ទាល់ខ្លួន។ ការអស្ចារ្យបានកើតឡើងនោះគឺ ជាថ្ងៃសុក្រទី ៣១ ខែ៧ ឆ្នាំ២០១៥ គាត់បានសរសេរទីបន្ទាល់នឹងធ្វើទីបន្ទាល់នៅព្រះវិហារ។ គាត់មានពាងទឹកធំ នៅមុខផ្ទះ កូនរបស់គាត់ដែលមានអាយុ៣ឆ្នាំ កំពុងងួតទឹក ហើយបានលង់ទឹកក្នុងពាងដែលមានទឹកពេញ។ ប៉ុន្តែ គាត់មិនបានដឹងអំពីហេតុការណ៌នោះទេ គាត់កំពុងអង្គុយលើគ្រែនៅមុខរោងចក្រ ស្រាប់តែពេលនោះ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បានប្រាប់ដល់គាត់ថា...
» ត្រូវស្គាល់ច្បាស់អំពីនគរស្ថានសួគ៌ បើសិនជាលោកអ្នកស្លាប់តើព្រលឹងវិញ្ញាណរបស់លោកអ្នក នឹង ទៅជាយ៉ាងណា? គ្រីស្ទបរិស័ទដែលទទួលជឿលើព្រះយេស៊ូវអាចទទួលសេចក្ដីសង្គ្រោះ ហើយអាចទៅនគរស្ថានសួគ៌បាន រូបកាយរបស់មនុស្ស បន្ទាប់ពីស្លាប់ហើយនឹងត្រឡប់ទៅជាដីវិញហើយត្រូវពុករលួយ1 ប៉ុន្តែព្រលឹងរបស់ពួកគេដែល(មិនស្លាប់ឬក៏ដេកលក់នោះទេ) ដែលស្ថិតនៅអស់កល្បនោះ ត្រូវត្រឡប់ទៅឯព្រះវិញភ្លាមដែលទ្រង់ជាអង្គដែលបានប្រទានព្រលឹងដល់ ពួកគេ2 ព្រលឹងរបស់មនុស្សសុចរិត នឹង បានទទួលបរិសុទ្ធឥតខ្ចោះ ត្រូវបានទទួលអោយចូលទៅក្នុងស្ថានសួគ៌ដ៏ខ្ពស់បំផុត ដែលនៅទីនោះ ពួកគេអាចនិងឃើញព្រះភក្ត្រនៃព្រះក្នុងពន្លឺនិងសិរីរុងរឿង ដោយរង់ចាំការប្រោសលោះដ៏ពេញលេញចំពោះរូបកាយរបស់ពួកគេ។3 ប៉ុន្តែ ព្រលឹងរបស់មនុស្សអាក្រក់ ត្រូវបានបោះចោលទៅស្ថាននរក4 ដែលពួកគេត្រូវទទួលនូវទារុណកម្ម និង សេចក្ដីងងឹតទាំងស្រុងដោយត្រូវបានត្រៀមទុកសំរាប់ ការជំនុំជំរះនៃថ្ងៃចុងក្រោយ5 អ្នកមានម្នាក់ដែលបានធ្លាក់ទៅក្នុងបឹងភ្លើង6 ស្រែកថា ឱលោកឪពុកអើយ បើដូច្នេះសូមលោកចាត់ឲ្យឡាសារទៅឯផ្ទះឪពុកខ្ញុំបន្ដិច ដ្បិតខ្ញុំមានបងប្អូន៥នាក់ សូមអោយគាត់ទៅធ្វើទីបន្ទាល់ប្រាប់គេផង ក្រែងលោគេធ្លាក់មកស្ថាននរកនេះដែរ។7 រូបកាយនៃមនុស្សទុច្ចរិតនឹងរស់ឡើងវិញដោយព្រះចេស្ដានៃព្រះគ្រីស្ទ ដើម្បីទទួលកី្ដអាប់យស ចំណែករូបកាយនៃមនុស្សសុចរិតនឹងរស់ឡើងវិញដោយព្រះវិញ្ញាណទ្រង់ ដើម្បីទទួលកត្ដិយសវិញ ហើយត្រូវបានធ្វើអោយត្រូវនឹងរូបកាយដែលមានសិរីល្អរបស់ទ្រង់។8 ដូច្នេះសេចក្ដីស្លាប់គឺជាថ្ងៃនៃការជំនុំជំរះនិងជាថ្ងៃនៃការបំផ្លាញចំពោះ មនុស្សដែលមិនជឿ ប៉ុន្ដែចំពោះយើងដែលជឿគឺជាថ្ងៃនៃសេចក្ដីសង្គ្រោះ និង ជាថ្ងៃព្រះពរអស់កល្បជានិច្ច។ នគរស្ថានសួគ៌គឺជាកន្លែងដ៏ស្អាតបំផុត ជាពិតប្រាកដច្រើនជាងអ្វីៗដែលយើងមើលឃើញដោយភ្នែកដែលយើងគិតស្មានមិនដល់ នគរស្ថានសួគ៌គឺជាកន្លែងដែលពេញទៅដោយសុភមង្គលនិងសេចក្ដីអំណរ...
អ្នកដែលបំពេញដោយព្រះវិញ្ញាណបរិសុទ្ធ 1)យ៉ូសែបដែលបានបកស្រាយសុប៉ិនរបស់ស្ដេច ផារ៉ោន ក្នុងប្រទេសអេស៊ីព តាមរយៈព្រះវិញ្ញាណបរិសុទ្ធ30 2)បេតសាលាលដែលសាងសង់ព្រះវិហារតាមរយៈប្រាជ្ញាមកពី ព្រះជាម្ចាស់31 3)ម៉ូសេដែលមានទំនាក់ទំនងស្និតស្នាលជាមួយព្រះជាម្ចាស់ នៅភ្នំស៊ីណាយ32 4)គ្រូទាយបាឡាមដែលជួនពរដល់ប្រទេសអ៊ីស្រាអែល តាមរយៈការបង្គាប់របស់ព្រះជាម្ចាស់33 5)យ៉ូស្វេដែលជាអ្នកដឹកជនជាតិអ៊ីស្រាអែល34 6)ពួកចៅហ្វាយអូធ្នាលដែលឈ្នះសង្គ្រាមជាមួយសេ្ដចគូសាន-រីសាថែម35 7)ពួកចៅហ្វាយគេឌាន ដែលយកឈ្នះសង្គ្រាមជាមួយ សាសន៍ ម៉ាឌានដោយសារទាហាន៣០០នាក់ប៉ុណ្ណោះ36 8)ពួកចៅហ្វាយយែបថាដែលឈ្នះសង្គ្រាមលើសាសន៍អាំម៉ូន37 9)ពួកចៅហ្វាយ សាំសុន ដែលយកឈ្នះលើជនជាតិភីលីស្ទីន38 10)ស្ដេចសូលក្នុងប្រទេសអ៊ីស្រាអែលដែលបានឈ្នះសង្គ្រាម លើសាសន៍អាំម៉ូ ហើយសង្គ្រោះប្រជាជនយ៉ាបេស-កាឡាត39 11)ស្ដេចដាវិឌក្នុងប្រទេសអ៊ីស្រាអែលដែលបានចាក់ប្រេងតាំង មកពីហោរាសាំយ៉ូអែល ហើយបានពេញដោយព្រះវីញ្ញណបរិសុទ្ធ40 12)សាការីដែលជាកូនរបស់សម្ដេចសង្ឃយេហូយ៉ាដាដែលបានស្ដីបន្ទោស ប្រជនអ៊ីស្រាអែល ទើបស្ដេចយ៉ូអាសបានសម្លាប់គាត់ នៅក្នុងព្រះវិហារ41 13)ហោរាអេសេគាលដែលបានដឹងអំពី ស្ថានភាពប្រទេសអ៊ីស្រាអែល នៅថ្ងៃអនាគត តាមរយៈព្រះជាម្ចាស់42 14)ហោរាដានីយ៉ែលបកស្រាយសុប៉ិនរបស់ស្ដេចនេប៊ូក្នេសា តាមរយៈព្រះវិញ្ញាណបរិសុទ្ធ43 15)ការជ្រើសរើសអ្នកបំរើប្រាំពីនាក់ ក្រុមជំនុំតាមរយៈ ការដែលពេញដោយព្រះវិញ្ញាណបរិសទ្ធ44 16)អ្នកបំរើស្ទេផានមុនពេលគេសម្លាប់បានមើលឃើញបល្ល័ង្កនៃព្រះវរបិតា និង ព្រះយេស៊ូវដែលឈរនៅខាងស្ដាំព្រះវរបិតា45 17)អ្នកបំរើភីលីពដែលផ្សាយដំណឹងល្អ ដល់សាសន៍អេធីយ៉ូពី តាមការណែនាំ របស់ព្រះវិញ្ញាណបរិសទ្ធ46 18)មេទ័ពកូនេលាស និង គ្រួសាររបស់គាត់ ដែលពេញដោយព្រះវិញ្ញាណបរិសុទ្ធ តាមរយៈ ការអធិប្បាយរបស់សាវ័កពេត្រុស47 19)លោកយ៉ូហានបានពេញដោយព្រះវិញ្ញាណបរិសុទ្ធ តាំងពី នៅក្នុងផ្ទៃរបស់ម្តាយ48 20)អេលីសាបិតបានពេញដោយព្រះវិញ្ញណបរិសុទ្ធ ហើយសរសើរដំកើង ព្រះយេស៊ូវ...
» ត្រូវស្គាល់ច្បាស់លាស់អំពីព្រះវិញ្ញាណបរិសុទ្ធ ព្រះយេស៊ូវមានព្រះបន្ទូលថា ព្រះវិញ្ញាណបរិសុទ្ធដែលព្រះដ៏ជាជំនួយមួយអង្គទៀត13 ព្រះនោះមានប្រយោជន៍ ដល់ពួកបរិសុទ្ធ14 ព្រះវរបិតាទ្រង់គឺជាព្រះវិញ្ញាណ15 ដែលគង់នៅជាមួយគ្រីស្ទបរិស័ទហើយធ្វើការតាមរយៈ ព្រះវិញ្ញាណបរិសុទ្ធ16 ការដែលព្រះវរបិតាព្រះវិញ្ញាណគង់នៅជាមួយយើងគឺ ដូចជាព្រះគ្រីស្ទ គង់នៅជាមួយយើងដែរ17 ទីសំគាល់នៃព្រះជាម្ចាស់កើតឡើង នៅថ្ងៃបុណ្យទី៥០ ក្នុងប្រជុំទាំងអស់គ្នា នៅក្លែងតែមួយដែលផ្ទះនៃ ម៉ាកុស ក្នុងព្រះគម្ពីរសញ្ញាថ្មី18 ការនេះគឺ ជាការអស្ចារ្យថ្មីដែលបានកើតឡើង ដូចជាកំណើតព្រះយេស៊ូវ តាមរយៈព្រះវិញ្ញាណបរិសុទ្ធ។ ពេលបុណ្យថ្ងៃទី៥០ស្រាប់តែមានឮសូរពីលើមេឃ ដូចជាខ្យល់បក់គំហុកយ៉ាងខ្លាំង មកពេញក្នុងផ្ទះដែលគេអង្គុយនៅ ក៏មានអណ្ដាត ដូចជាអណ្ដាតភ្លើង ដែលបែកចេញពីគ្នា លេចមកឲ្យគេឃើញ ហើយមកសណ្ឋិតលើគេគ្រប់គ្នា រួចគេបានពេញជាព្រះវិញ្ញាណបរិសុទ្ធទាំងអស់ ក៏តាំងនិយាយភាសាផ្សេងៗ តាមដែលព្រះវិញ្ញាប្រទានឲ្យ19 ការនេះធ្វើអោយភ្ញាក់ផ្អើល ដល់សាសន៍យូដា ដែលចូលរួមថ្ងៃបុណ្យទី៥០ នៅទីក្រុងយេរូសាឡិម ពីកន្លែងផ្សេងគ្នាសាវ័កពេត្រុសយល់ព្រមស្ថានភាពនេះ គឺសម្រេចដូច ព្រះបន្ទូលហោរាយ៉ូអែលបានទាយទុក ក្នុងព្រះគម្ពីរសញ្ញាចាស់20 ម្យ៉ាងទៀតដោយសារ ការអធិប្បាយរបស់សាវ័កពេត្រុស ដែលបំពេញដោយព្រះវិញ្ញាណបរិសុទ្ធ...
ការកើតជាថ្មីមានន័យថាលះបង់ចោលនិស្ស័យចាស់ទាំងអស់ ដោយបានកើតទៅជីវិតថ្មី ព្រោះតែអំពើបាបមនុស្សត្រូវស្លាប់ ខាងរូបកាយខាងឯវិញ្ញាណ ប៉ុន្តែផ្លាស់ប្តូរជីវិតថ្មីតាមរយៈព្រះគុណរបស់ព្រះ1 ការនេះសម្រេចដោយអំណាចចេស្ដារបស់ព្រះជាម្ចាស់ ដូច្នេះព្រះគម្ពីរចែងទុកថា គឺជាកូនដែលមិនមែនកើតមកពី សាច់ឈាមឬប្រាថ្នាខាងរូបសាច់ឬតាមចំណងនៃមមនុស្សឡើយ គឺកើតមកព្រះវិញ2 កូនរបស់ព្រះជាម្ចាស់3 អ្នកដែលបានកើតជាថ្មីវិញ4  ការកើតជីវិតថ្មីដោយ5 (1)ជឿលើព្រះយេស៊ូវ6 (2)មានប្រយោជន៍រហូត7 (3)ការចាប់ផ្ដើមចំរើនឡើងខាងព្រលឹងវិញ្ញាណ8 (4)ភ្ជាប់គ្នាជាមួយសេចក្ដីសង្គ្រោះក្នុងថ្ងៃចុងក្រោយ9 តើត្រូវកើតជាថ្មីយ៉ាងណា? ទី១ជឿលើការកើតដោយសារព្រះបន្ទូលរបស់ព្រះ។ ព្រះគម្ពីរ គឺជាព្រះបន្ទូលរបស់ទ្រង់ សម្រាប់មនុស្សគ្រប់គ្នា ព្រះគម្ពីរ គឺជាខ្នាតនៃសេចក្ដីជំនឿ និងជាជីវិតរបស់គ្រីស្ទបរិស័ទ ដែលត្រូវបានកត់ត្រាឡើង ដោយសារព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណ បណ្តាលឲ្យតែងទេ ក៏មានប្រយោជន៍សំរាប់ការបង្រៀន ការរំឭកឲ្យដឹងខ្លួន ការប្រដៅដំរង់ នឹង ការបង្ហាត់ខាងឯសេចក្ដីសុចរិត ដូច្នេះព្រះគម្ពីរ គឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលគ្មានកំហុសសោះ ហើយណែនាំមនុស្សលោកឲ្យបានកើតជាថ្មី នឹង ជឿជាក់លើសេចក្ដីសង្គ្រោះរបស់ទ្រង់10 ទី២ បានកើតជាថ្មី ដោយសារការយល់ដឹង ពីអំពើបាបទាំងអស់របស់ខ្លួនឯង ហើយនឹងការប្រែចិត្ត។ មនុស្សដែលត្រូវបានបង្កើតឡើង ឲ្យដូចជារូបអង្គទ្រង់...
»ត្រូវស្គាល់ច្បាស់អំពីឈើឆ្កាង នៅសម័យបុរាណពេលដែលគេធ្វើទោសសម្លាប់ ដល់ អ្នកទោសគេបានឆ្កាងសម្លាប់អ្នកទោសនោះ1 ជាពិសេសរស់នៅក្នុងសម័យបុរាណបានគិត ចំពោះ អ្នកដែលបានស្លាប់នៅលើឈើឆ្កាង គឺត្រូវទទួលបណ្ដាសា ដូច្នេះកាលដែលព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាង គឺជានិមិត្តរូបការទទួលបណ្ដាសា2 ព្រះយេស៊ូវបានទទួលបណ្ដាសា ដើម្បីសុគតជំនួសអំពើបាបរបស់មនុស្សលោកទាំងអស់ ដូច្នេះទ្រង់ទ្រាំរងទុក្ខនៅលើឈើឆ្កាងនិងទទួលសេចក្តីអាម៉ាស។ សម័យនោះអ្នកទោសបានទទួលការលំបាកដូចជាវាយ និង រំពាត់មុនពេលឆ្កាង ព្រះយេស៊ូវ ក៏ទទួលវាយនិងរំពាត់មុនពេលគេឆ្កាងទ្រង់ដែរ3 អ្នកទោសដែលទទួលទោសនៅលើឈើឆ្កាងត្រូវដំដែកគោល នៅលើដៃ និង នៅជើង ហើយរងទុក្ខក្រោមកំដៅថ្ងៃរយៈពេលពីរបីថ្ងៃអ្នកទោសនោះក៏ស្លាប់ អ្នកទោសនោះត្រូវមានការលំបាកនៅក្រោមកំដៅថ្ងៃ និង មានការស្រេកទឹក ហើយសត្វស្លាប គឺ សត្វក្អែកចិកស៊ីសាច់អ្នកទោសនោះ គេត្រូវរងទុក្ខឈឺចាប់ខ្លាំងណាស់ តាមទម្លាប់ពួកទាហានយកទឹកខ្មេះអោយអ្នកទោសផឹក4 ព្រះយេស៊ូវបានជាប់ឆ្កាង ហើយពួកទាហានយកលំពែងចាក់ ទ្រង់នៅត្រង់ចំហៀងទ្រង់ក៏ចេញឈាមហើយ នឹង ទឹកមក ក្រោយមកទ្រង់ក៏សុគត។5 ព្រះយេស៊ូវមានរូបអង្គជាព្រះក៏ដោយគង់តែមិនបានរាប់សេចក្ដី ដែលស្មើរនិងព្រះទុកជាសេចក្តីគួរកាន់ខ្ជាប់ខ្ជួននោះឡើយ6 ហើយទ្រង់បានទទួលនាមមួយទុកជាមរតកជានាម ដែលប្រសើជាងនាម របស់ពួកទេវតាទៅទៀត7...
មានព្រះបន្ទូលក្នុងព្រះគម្ពីរថា ឯសេចក្ដីជំនឿ ក៏បែបដូច្នោះដែរ បើគ្មានការប្រព្រឹត្តតាមទេនោះ ក៏សា្លប់នៅតែឯង1ឥឡូវនេះ សូមរស់នៅដោយសេចក្ដីជំនឿ ហើយមានការប្រព្រឹត្ត ទ្រង់ល្អ ហើយទ្រង់ធ្វើល្អដល់ទាំងអស់ ដូច្នេះហើយទ្រង់ គួរត្រូវបានកោតខ្លាច ស្រឡាញ់សរសើរតម្កើង អំពាវនាវរក ទុកចិត្ដលើ និង បំរើដោយអស់ពីចិត្ត អស់ពីព្រលឹង និងអស់ពីកម្លាំង។2 ការដែលស្រឡាញ់ព្រះជាម្ចាស់អោយអស់អំពីចិត្តគឺជាការថ្វាយបង្គំ ការថ្វាយបង្គំគឺត្រូវបានថា្វយដល់ព្រះ គឺជាព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ ហើយដល់ទ្រង់តែមួយព្រះអង្គប៉ុណ្ណោះ3 មិនមែនទៅកាន់ទេវតា ពួកបរិសុទ្ធ ឬក៏ស្នាព្រះហស្ថណាផ្សេងទៀតនោះទេ។4 យើងត្រូវថ្វាយបង្គំនៅគ្រប់ទីកន្លែង5 ដោយវិញ្ញាណនិងសេចក្តីពិត6 មិនថានៅក្នុងគ្រួសារជាឯកជន7 ជាប្រចាំថ្ងៃ8 និងម្នាក់ៗមានពេលស្ងាមស្ងាត់ដោយខ្លួនឯង។9 ទ្រង់បានតាំងជាពិសេសនៅថ្ងៃមួយ ក្នុងចំណោមប្រាំពីរថ្ងៃ ជាថ្ងៃឈប់សំរាក ឲ្យត្រូវបានរក្សាជាបរិសុទ្ធចំពោះទ្រង់ គឺជាការថ្វាយបង្គំក្នុងថ្ងៃនៃព្រះអម្ចាស់10 ក្រោយពីព្រះគ្រីស្ទមានព្រះជន្មរស់ឡើងវិញមក នោះថ្ងៃទី១នៃសប្តាហ៍11 ដែលក្នុងព្រះគម្ពីរហៅថា ថ្ងៃនៃព្រះអម្ចាស់12 ថែមទាំងត្រូវចំនាយពេលទាំងអស់សំរាប់ការថ្វាយបង្គំទាំងជាសាធារណៈ និងជាឯកជនក្ដី ព្រមទាំងទៅលើភារៈកិច្ចដែលចាំបាច់និងសំរាប់ជាក្ដីមេត្ដាករុណា។13 សេចក្ដីអធិស្ឋានជាការទាក់ទងជាមួយព្រះជាម្ចាស់...