មាននារីម្នាក់ នារីនោះបានក្លាយជាម្តាយនៅពេលមានអាយុ១៨ឆ្នាំ គាត់បានរៀបការនៅពេល ដែលមាន អាយុតិច ឥឡូវនេះ កូនរបស់គាត់មានអាយុ៣ឆ្នាំ ប៉ុន្ដែគាត់នៅតែទៅធ្វើការរោងចក្រ ដើម្បីរកលុយ ពេលដែលមនុស្សកំពុងរស់នៅជួប ការលំបាកច្រើនដង ដូចនេះ ពេលនោះតើលោកអ្នកធ្វើយ៉ាងណា? តើលោកអ្នកសម្រេចចិត្តការងារទាំងអស់នោះ ដោយខ្លួនឯងតាមរបៀបណា? បើលោកអ្នកគិតថាជីវិតរបស់ខ្ញុំគឺជារបស់ខ្ញុំ ដូច្នេះតើលោកអ្នកសម្រេចចិត្តអ្វីៗតាមចិត្ត ខ្លួនឯងមែនទេ? បើលោកអ្នកធ្វើដូចនេះ តើធ្លាប់សោកស្ដាយដែរឬទេ? បើលោកអ្នកជួបការលំបាក តើលោកអ្នកសុំជំនួយពីអ្នកណា? ឪពុកម្ដាយឬមិត្តភក្តិ? ប៉ុន្តែបើពួកគេជួយមិនបានតើពេលនោះត្រូវធ្វើយ៉ាងណា? ពេលនោះទោះបីជាលោកអ្នកមិនស្គាល់ព្រះក៏ដោយលោកអ្នកអាច ស្វែងរកជំនួយពីព្រះនិងអធិស្ឋានទៅកាន់ព្រះ? មានព្រះបន្ទូលក្នុងព្រះគម្ពីរថា ខ្ញុំអាចនឹងធ្វើគ្រប់ទាំងអស់ បានដោយសារព្រះគ្រីស្ទដែលទ្រង់ចំរើនកំឡាំងដល់ខ្ញុំ មែនហើយនៅពេលលោកអ្នកមានការលំបាក អ្នកណាធ្វើជាទីជ្រកកោនរបស់លោកអ្នក អ្នកនោះគឺជាព្រះជាម្ចាស់។ ផ្ទះនៃដំណឹងល្អ (good news house) ណែនាំដើម្បីឲ្យលោកអ្នកអាចស្គាល់អំពីព្រះជាម្ចាស់យ៉ាងត្រឹមត្រូវ ហើយជួបព្រះយេស៊ូវបាន ពេលមុនលោកអ្នកបានរស់នៅតាមចិត្ដខ្លួនឯង ចាប់ពីឥឡូវនេះសូមស្គាល់អំពីព្រះជាម្ចាស់និង ក្លាយជាជីវិតដែលមានព្រះពរ ព្រោះ ព្រះជាម្ចាស់មានគម្រោងការដ៏អស្ចារ្យចំពោះលោកអ្នក។ ការដែលមនុស្សធ្វើមិនកើត នោះព្រះទ្រង់អាច...
សូមជួបព្រះយេស៊ូវជីវិតរបស់លោកអ្នកផ្លាស់ប្ដូរ "Jesus Christ can change your life" តើខ្ញុំជានរណា? មនុស្សជាច្រើនមានសំណួរបែបនេះថា តើខ្ញុំជានរណា? តើខ្ញុំទៅកន្លែងណា? គោលបំណងក្នុងជីវិតរបស់ខ្ញុំគឺជាអ្វី? ហេតុអ្វីបានជាមានទុក្ខលំបាកក្នុងជីវិតរបស់ខ្ញុំ? ក្រោយពេលដែលខ្ញុំស្លាប់ តើខ្ញុំត្រឡប់ទៅជាយ៉ាងណា? ចំពោះសំណួរដូចនេះ គ្មានអ្នកណាអាចឆ្លើយបានទេ ម្យ៉ាងទៀតមនុស្សភាគច្រើនគិតថា មានសុភមង្គលនៅពេលមានលុយច្រើន។ នៅឆ្នាំ2015 ជនជាតិខ្មែរចំនួន720,000នាក់ កំពុងធ្វើការ នៅប្រទេសខាងក្រៅពួកគេខំធ្វើការនៅ ប្រទេស ថៃ ម៉ាឡេស៊ី កូរ៉េ ហើយផ្ញើលុយសម្រាប់គ្រួសារពួកគេសរុបទាំងអស់ គឺចំនួន100 លានដុល្លាក្នុងមួយខែ តើលុយនោះច្រើនមែនឬអត់? ប៉ុនែ្ត បើសិនចែកលុយនេះទាំងអស់ដែល ពួកគេផ្ញើដល់គ្រួសាររបស់ពួកគេតាមរយៈម្នាក់ៗ គឺគ្រាន់តែ116$ ប៉ុណ្ណោះក្នុងមួយខែ ចំនួនលុយនេះតិចជាងលុយដែលធ្វើការរោងចក្រក្នុងប្រទេស ខ្មែរ ហេតុអ្វីបានជាមានលុយតែប៉ុណ្ណោះ? ហេតុផលនោះគឺប្រទេសខាងក្រៅដែលធ្វើការមានរបស់របថ្លៃ ជាងប្រទេសខ្មែរ ដូច្នេះត្រូវការលុយចិញ្ចឹមជីវិតជាច្រើន ម្យ៉ាងទៀតប្រសិនបើពួកគេទទួលបានប្រាក់ខែ ហើយពួកគេត្រូវចំណាយទិញអីវ៉ាន់ច្រើន។ ប៉ុន្តែក៏មានអ្នកខ្លះដែលសន្សំលុយប្រាក់ខែដោយមិនចាយលុយ ហើយអាច ផ្ញើលុយ1,000$...