សេចក្ដីជំនឿ
តើលោកអ្នកអានទីបន្ទាល់ទាំងអស់របស់ជនជាតិខ្មែរ និង ជនជាតិកូរ៉េរួច ហើយតើលោកអ្នកគិតថារឿងនេះ អាចកើតឡើងដូចម្តេចកើត?
បើលោកអ្នកមានចម្ងល់និងចង់ស្គាល់ច្បាស់លាស់អំពី ព្រះវរបិតា ព្រះយេស៊ូវដែលពួកគេបានជួប
លោកអ្នកជាកូនរបស់ព្រះជាម្ចាស់ សូមស្តាឡើងនូវទំនាក់ទំនងលោកអ្នកនិងព្រះជាម្ចាស់។
តើលោកអ្នកជានរណា? តើលោកអ្នកបានកើតពីអ្នកណា?
តាមរយៈ ការគិតរបស់យើងគឺថាខ្ញុំជាមនុស្សម្នាក់ដែលមានឈ្មោះមាន ក្រុមគ្រួសារមានមិត្តភកិ្ដ
ព្រះជាម្ចាស់បានបង្កើតផ្ទៃមេឃ និង ផែនដី1 ហើយបានបង្កើតមនុស្សអោយដូចជារូបអង្គទ្រង់ 2
មនុស្សនោះដែលព្រះជាម្ចាស់បានបង្កើតជាលើកដំបូង ជាឪពុកម្តាយដើមដំបូងបង្អស់របស់យើង ដូច្នេះយើងត្រឡប់ជាកូនរបស់ព្រះជាម្ចាស់ ប៉ុន្តែចាប់ពីពេលនោះ រហូតដល់ឥឡូវនេះយើងមិនស្គាល់រឿងពិតនោះ ហេតុអ្វីយើងមិនអាចស្គាល់រឿងនោះ? ហេតុផលនោះគឺអំពើបាប ខណ្ឌរវាងព្រះជាម្ចាស់និងមនុស្សលោក3 យើងត្រូវមានទំនាក់ទំនងសេចក្តីស្រឡាញ់ជាមួយទ្រង់ ប៉ុន្តែយើងតែងតែមានការភ័យខ្លាចចំពោះទ្រង់ ដោយសារអំពើបាបរបស់យើង។
ឪពុកម្ដាយដើមដំបូងរបស់យើងបានធ្លាក់ចុះដោយសារការមិនស្ដាប់បង្គាប់ និងការល្បូងរបស់អារក្សសាតាំង ក៏ធ្វើអំពើបាបដោយបរិភោគផ្លែឈើដែលព្រះបានហាមឃាត់4 អ្នកដែលធ្វើអំពើបាបដើមដំបូងឈ្មោះថា អ៍ដាម និង អេវ៉ា ដោយព្រោះពួកគេមិនស្តាប់បង្គាប់ពីព្រះជាម្ចាស់ ដូច្នេះពេលដែលពួកគេឮសម្លេងព្រះជាម្ចាស់ ពួកគេក៏បានពួននៅក្នុងសួនច្បារ5 ព្រោះគ្រប់គ្នា បានធ្វើបាប ហើយដាច់ចេញពី ការទំនាក់ទំនងរវាងមនុស្ស និង ព្រះ ហើយក៏មិនអាចមើលឃើញ ព្រះភ័ក្រ្តព្រះជាម្ចាស់។6
1(លោកុប្បត្តិ1:1) 2(លោកុប្បត្តិ1:27) 3(អេសាយ59:2) 4(លោកុប្បត្តិ3:13 ; 2កូរិនថូស11:3) 5(លោកុប្បត្តិ3:8) 6(អេសាយ59:2 ; រ៉ូម3:23) 7(លោកុប្បត្តិ2:17 ; 3:4 ; 6:19;1កូរិនថូស15:22) 8(លោកុប្បត្តិ5:22 ; រ៉ូម1:28-31 ; 1កូរិនថូស1:21) 9(រ៉ូម1:28;1យ៉ូហាន2:16; រ៉ូម6:16)