ហាលេលូយ៉ា ខ្ញុំសូមសរសើរដំកើងព្រះជាម្ចាស់ ដែលមានអំណាចដ៏អស្ចារ្យបំផុត ហើយព្យាបាលសម្រាប់មនុស្ស។ ខ្ញុំឈ្មោះ ផាក់ ខ្យុនអុក ដែលរស់នៅប្រទេសកូរ៉េ ឥឡូវនេះម្តាយរបស់ខ្ញុំ មានអាយុ៨៦ឆ្នាំ ពេលមុនម្តាយខ្ញុំឈឺចង្កេះ និង ជើង ជាយូរឆ្នាំមកហើយ ដូច្នេះបានទៅមន្ទីរពេទ្យជាច្រើន ញ៉ាំថ្នាំច្រើនផងដែរ ប៉ុន្តែ ព្យាបាលមិនជា ចុងក្រោយម្តាយខ្ញុំបានសំរេចចិត្តវះកាត់ នៅមន្ទីរពេទ្យធំជាងគេ សាំសុង ហើយបានរង់ចាំ ពេលទទួលវះកាត់ ពេលនោះ ខ្ញុំបានឮថាបេសកជនកូរ៉េ ជីកអណ្តូងនៅភូមិដែលគាត់ផ្សាយដំណឹងល្អ ដូច្នេះម្តាយខ្ញុំឈ្មោះ លី ណាំលី មានបំណងចង់ជួយគាត់ ហើយគាត់បានផ្ញើរលុយដើម្បីជីកអណ្តូង នៅកម្ពុជាហើយប៉ុន្មានថ្ងៃក្រោយ គឺ នៅព្រឹកថ្ងៃអាទិត្យ ម្តាយខ្ញុំបានអធិស្ឋាន ពេលនោះគាត់បានហូរទឹកភ្នែកជាច្រើនបំផុត ក្នុងជីវិតរបស់គាត់ បន្ទាប់មកគាត់ឈរឡើង ហើយបាត់ឈឺចង្កេះ និង ជើង ដូច្នេះ គាត់អាចចាប់ផ្តើមដើរ កន្លែងផ្សេងៗបាន ហាលេលូយ៉ា គឺជា ការដ៏អស្ចារ្យសម្រាប់ម្តាយខ្ញុំ ព្រះជាម្ចាស់បានព្យាបាលមា្តយខ្ញុំ ដូច្នេះ មិនចាំបាច់ទទួលការវះកាត់ពីមន្ទីរពេទ្យទេ។ ពេលក្រោយដែលបានអធិស្ឋាន សម្រាប់បេសកជននៅព្រះវិហារ ខ្ញុំបានទទួលស្គាល់ អំពី ការជាសះស្បើយម្តាយរបស់ខ្ញុំ គឺជា តំលៃការជីកអណ្តូង នៅកម្ពុជា ពីព្រះវិញ្ញាណបរិសុទ្ធ ព្រះជាម្ចាស់ចងចាំ អំពី ការចែកចាយតិចតូចរបស់យើង ហើយប្រទានពរដល់យើង ពេលដែលមានការអស្ចារ្យនោះ គឺក្នុង ខែ៤ ឆ្នាំ ២០១៣ ដូច្នេះកន្លងហួស២ឆ្នាំ ដែលខ្ញុំមានបទពិសោធន៍ដ៏អស្ចារ្យនោះ ឥឡូវនេះ ម្តាយខ្ញុំដើរច្រើន ដោយសារគ្មានការឈឺចង្កេះ និង ជើង។ ហាលេលូយ៉ា សូមសរសើរដំកើងព្រះជាម្ចាស់ ដែលមានព្រះហឫទ័យមេត្តាករុណា សូមអរព្រះគុណ ដល់ព្រះអម្ចាស់។

អ្នកណាដែលមានចិត្តអាណិត ចែកដល់ពួកទាល់ក្រ នោះឈ្មោះថាថ្វាយឲ្យព្រះយេហូវ៉ាខ្ចី ទ្រង់ នឹង តបស្នងសងគុណ អ្នកនោះវិញ។ (ព្រះគម្ពីរសុភាសិត១៩:១៧)

សូមចុចអានអំពីសេចក្តីអធិស្ឋាន