ខ្ញុំឈ្មោះ ប៉ាន់ សាឃន់ ជាអ្នកដឹកនាំពួកជុំនំទន្លេជីវិតភូមិក្រោល ឃុំគោខ្ចកស្រុកកំពង់ត្របែកខេត្តព្រៃវែង។ មុនពេលទទួលជឿលើព្រះយេស៊ូវ ជីវិតរបស់ខ្ញុំ ដើរក្នុងផ្លូវអាក្រក់ជាច្រើន ស៊ីផឹក លេងល្បែងស៊ីសង លក់ទ្រព្យសម្បត្តិគោក្របីយកទៅលេងល្បែង មិនស្ដាប់តាមការណែនាំ របស់អ្នកណាទាំងអស់ ធ្វើឲ្យគ្រួសារខ្វះមុខខ្វះក្រោយជីវភាពលំបាកខ្លាំង ញាតិមិត្តមិនរាប់អាន ក្រុមគ្រួសារគ្មានសេចក្ដីសុខសោះឡើយ។ ក្រោយពេលទទួលជឿព្រះយេស៊ូវ ជីវិតរបស់ខ្ញុំបានផ្លាស់ប្រែ ជាថ្មីដោយសារ ព្រះអម្ចាស់យេស៊ូវ ព្រះជាម្ចាស់បានប្រទានពរឱ្យខ្ញុំស្គាល់ការល្អ និង ការអាក្រក់ ដូច្នេះ ខ្ញុំឈប់លេងល្បែងស៊ីសង និង ផឹកស្រា ព្រះយេស៊ូវបានប្រទានពរដល់ខ្ញុំ មានជីវិតថ្មី រស់នៅក្នុងសង្គមដែលមានសេចក្ដីសុខសាន្តដូចអ្នកដទៃ។ ខ្ញុំចង់ស្គាល់ច្បាស់លាស់អំពី ព្រះយេស៊ូវ ដូច្នេះ ខ្ញុំបានចាប់ផ្តើមរៀនព្រះបន្ទូល ហើយខ្ញុំបានក្លាយជាគ្រូគង្វាល ព្រះជាម្ចាស់ បានប្រទានពរដល់ខ្ញុំ ដូច្នេះ ខ្ញុំបានបង្កើតផលល្អគ្រប់គ្រាន់ សម្រាប់ចិញ្ចឹមជីវិតគ្រួសារ ហើយមានញាតិមិត្តរាប់អានឡើងវិញ។ ជាពិសេស ព្រះជាម្ចាស់ប្រទានពរ ដល់ កូនប្រុសស្រីបានរៀនសូត្រ កូនប្រុសរបស់ខ្ញុំ បានបញ្ចប់ការសិក្សា នៅសាកលវិទ្យាល័យ នៅឯទីក្រុងភ្នំពេញ បន្ទាប់មកកំពុងរៀនបន្ថែមទៀត នៅប្រទេសឥណ្ឌូនេស៊ី កូនស្រីទី១កំពុងរៀននៅសាលាគម្ពីរ កូនស្រីទី២កំពុងរៀន នៅសាកលវិទ្យាល័យ នៅទីក្រុងភ្នំពេញ ហើយធ្វើការក្នុងក្រុមហ៊ុនកូរ៉េផងដែរ ជាទូទៅអ្នកជនបទ ការរៀនពិបាកជាងអ្នកនៅទីក្រុង ប៉ុន្តែ កូន៣នាក់ទាំងអស់កំពុងរៀន នៅសាកលវិទ្យាល័យ ព្រមទាំងអោយខ្ញុំ បានជួបលោកគ្រូអ្នកគ្រូ ដែលផ្សាយដំណឹងល្អមកពី កូរ៉េ យ៉ាងឆ្ងាយផងដែរ។ ខ្ញុំបានទទួលព្រះពរច្រើន មកពីព្រះជាម្ចាស់ ដូច្នេះ និមិត្តរបស់ខ្ញុំ គឺជា ការផ្សាយដំណឹងល្អ ដល់ អ្នកស្រុក កំពង់ត្របែក ដើម្បីគេបានទទួលជឿលើព្រះយេស៊ូវទាំងអស់គ្នា និង ទទួលការសង្គ្រោះរួចពីបាប ព្រះយេស៊ូវ ដែលបានផ្លាស់ប្តូរជីវិតរបស់ខ្ញុំ ជាព្រះដ៏ពិត នឹង ជាព្រះអង្គសង្គ្រោះ ព្រះយេស៊ូវស្រលាញ់យើងខ្ញុំ អាម៉ែន។
បានជាបើអ្នកណានៅក្នុងព្រះគ្រីស្ទ នោះឈ្មោះថាបានកើតជាថ្មីហើយ អស់ទាំងសេចក្តីចាស់បានកន្លងបាត់ទៅ មើល គ្រប់ទាំងអស់បានត្រឡប់ជាថ្មីវិញ (ព្រះគម្ពីរ ២កូរិនថូស៥:១៧)