ជនជាតិចិន ជីន ហាន់ណា

ខ្ញុំមកប្រទេសកម្ពុជា ដើម្បីជួយដល់មនុស្សពិការថ្លង់ ដែលមិនអាចស្ដាប់ឮ និងនិយាយបាន

ជំរាបសួរ ខ្ញុំឈ្មោះ ជីន ហាន់ណា មកពីប្រទេសចិន

ខ្ញុំចាប់ផ្ដើមធ្វើបេសកម្មរបស់ព្រះជាម្ចាស់ សម្រាប់មនុស្សពិការថ្លង់ តាំងពីឆ្នាំ 2009 ​មកម្ល៉េះ
ខ្ញុំបានមកដល់ប្រទេសកម្ពុជា នៅខែ 12 ឆ្នាំ 2019​ តួនាទីជាបេសកជន ហើយកំពុងធ្វើបេសកម្មរបស់ព្រះជាម្ចាស់ សម្រាប់មនុស្សពិការថ្លង់ផងដែរ។ ភាគច្រើនមនុស្សមិនសូវស្គាល់ ចំពោះមនុស្សពិការថ្លង់ទេ ដូច្នេះ ខ្ញុំចង់និយាយអំពី​រឿង ដែលព្រះជាម្ចាស់បានណែនាំផ្លូវ ឲ្យជួយដល់មនុស្សពិការថ្លង់។

ពេលខ្ញុំជាសិស្សនៅវិទ្យាល័យ ខ្ញុំពិបាកចិត្ត ទទួលស្រ្តេសពីការសិក្សា និងមានការភ័យខ្លាចពីអនាគតរបស់ខ្ញុំ តាំងពីពេលនោះ ខ្ញុំបានគិតថា ខ្ញុំមើលឃើញគ្រប់ទាំងអស់ក្នុងពិភពលោក គឺដោយសារមានព្រះអាទិករ ព្រះអង្គគ្រប់គ្រងគ្រប់កន្លែង និងគ្រប់ទាំងអស់ក្នុងពិភពលោក ខ្ញុំចង់ស្គាល់អំពីព្រះជាម្ចាស់​អស់ពីចិត្ត ក៏ប៉ុន្តែមិនមានព្រះវិហារនៅស្រុកកំណើតទេ ដូច្នេះហើយ មិនមានឱកាសបានឮដំណឹងល្អ និងជួបគ្រិស្ទបរិស័ទផងដែរ តែខ្ញុំបានឮដំណឹងល្អ ពីមិត្តភក្តិក្នុងក្រុមបេសកជន នៅសាកលវិទ្យាល័យ នៅក្នុងព្រះគម្ពីរ ម៉ាថាយ 7 : 8 ថា

“ដ្បិតអស់អ្នកណាដែលសូម នោះរមែងបាន អ្នកណាដែលរក នោះរមែងឃើញ ហើយនឹងបើកឲ្យអ្នកណាដែលគោះដែរ” នៅពេលនោះខ្ញុំជានិស្សិតឆ្នាំទី 2 ក្នុងសាកលវិទ្យាល័យ បន្ទាប់មកខ្ញុំបានចូលរួមក្រុមនោះ ហើយបានដឹងថា បំណងព្រះហឬទ័យរបស់ព្រះចំពោះខ្ញុំគឺជាអ្វី។

ខ្ញុំបានចូលរួមថ្វាយបង្គំអស់ពីចិត្តដោយអំណរ ហើយបានបម្រើ ក្នុងក្រុមសិក្សាព្រះបន្ទូល ពេលវេលាស្ងៀមស្ងាត់ (Quiet Time) ការផ្សព្វផ្សាយដំណឹងល្អ ក្នុងសាកលវិទ្យាល័យ ហើយនិងក្រុមសេចក្ដីអធិស្ឋានផងដែរ។

បេសកជនកូរ៉េដែលបង្រៀនព្រះបន្ទូល និយាយថា (ហាន់ណា អើយ តើសួរនិមិត្តរបស់អ្នកដល់ព្រះជាម្ចាស់ឬនៅ?) ហើយខ្ញុំបានគិតថា តើខ្ញុំអាចធ្វើការងារបេសកម្មរបស់ព្រះជាម្ចាស់ឬអត់? ខ្ញុំបានអធិស្ឋានដល់ព្រះជាម្ចាស់ ទូលអង្វរ អំពីនិមិត្តរបស់ខ្ញុំ។

ខែ 8 ឆ្នាំ 2006 ខ្ញុំបានធ្វើដំណើបេសកម្ម ទៅដល់ភូមិក្រីក្រដែលមានភ្នំខ្ពស់ក្នុងប្រទេសចិន រយៈពេលមួយសប្ដាហ៍ ពេលនោះខ្ញុំមានបទពិសោធន៍ខាងព្រលឹងវិញ្ញាណ ហើយមានសេចក្ដីជំនឿខ្លាំងជាងមុន។

ខ្ញុំបានឮចម្រៀងសរសើរតម្កើងមួយបទ ចម្រៀងនោះចំណងជើងថា “មានចិត្តអរគុណដល់ព្រះ” ក្នុងឡានក្រុងជាច្រើនដង នៅតាមផ្លូវទៅលើភ្នំ ចម្រៀងសរសើរតម្កើងនោះជា ចម្រៀងដែលខ្ញុំបានរៀនក្នុងក្រុម ភាសាសញ្ញា គ ថ្លង់ នៅឆ្នាំទី 1 ក្នុងសាកលវិទ្យាល័យ នៅពេលឮចម្រៀងសរសើរតម្កើងនោះ ព្រះវិញ្ញាណបរិសុ​ទ្ធមានព្រះបន្ទូលថា មនុស្សធម្មតាអាចឮសម្លេងតាមត្រចៀក ក៏គេមិនបានឮដំណឹងល្អដែរ។ មានអ្នកណាផ្សព្វផ្សាយដំណឹងល្អ ដល់មនុស្សគថ្លង់ ដែលមិនអាចស្ដាប់ឮ មិនអាចនិយាយឬអត់? ខ្ញុំទទួលការប៉ះពាល់ចិត្តខ្លាំង ហើយនិយាយថា “ព្រះអង្គអើយ ទូលបង្គំនៅទីនេះ ហើយសូមចាត់ទូលបង្គំចុះ” (អេសាយ 6 : 8)។

ខ្ញុំយល់ថាការចាប់អារម្មណ៍ រៀនភាសាសញ្ញា គ ថ្លង់ គឺធ្វើតាមគម្រោងផែនការរបស់ព្រះជាម្ចាស់ដែរ ទោះបីខ្ញុំអត់សូវពូកែក៏ដោយ តែខ្ញុំនឹងផ្សាយដំណឹងល្អដល់មនុស្ស គ ថ្លង់ តាមយៈភាសាសញ្ញា គ ថ្លង់ ហើយខ្ញុំជឿជាក់ថា នេះជានិមិត្តរបស់ខ្ញុំ។

ក្រោយបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ ខ្ញុំសម្រេចចិត្តថា មិនស្វែងរកការងារ ខាងលោកិយទេ ខ្ញុំនឹងធ្វើការងារបេសកម្មរបស់ព្រះជាម្ចាស់ ហើយខ្ញុំបានទទួលការហ្វឹកហាត់បេសកម្ម។ ក្រោយមកនៅខែ 7 ឆ្នាំ 2009 ខ្ញុំបានទៅព្រះវិហារ មនុស្សពិការដើម្បីជួបពួកគេ និងរស់នៅជាមួយគ្នារយៈពេល 6 ខែ ពេលនោះខ្ញុំបានស្នាក់នៅជាមួយ មនុស្សពិការស្រី 4 នាក់ ហើយខ្ញុំបានរៀនភាសាសញ្ញា គ ថ្លង់ ច្បាស់លាស់ជាងមុន និងបានយល់ច្រើនអំពីពួកគេ។

ជីវិតរបស់មនុស្សពិការ ពិបាក និងទទួលការមើលងាយណាស់ នៅប្រទេសចិន មានមនុស្សពិការ 30,000,000 នាក់ ប៉ុន្តែព្រះវិហារសម្រាប់គេមានតិចតួចណាស់ ខ្ញុំពិបាកចិត្តចំពោះព្រលឹងវិញ្ញាណរបស់គេ ពីព្រោះខ្ញុំ ខ្វះបទពិសោធន៍ និងមិនសូវពូកែខាងភាសាសញ្ញា គ ថ្លង់ ទើបខ្ញុំចង់រៀនភាសាសញ្ញា គ ថ្លង់ ឲ្យបានពូកែ។ ពេលនោះព្រះជាម្ចាស់បានបើកផ្លូវ ឲ្យជួបបេសកជនកូរ៉េ ហើយគាត់បានជួយខ្ញុំដើម្បីរៀនការបកប្រែកាយវិកា ភាសាសញ្ញា គ ថ្លង់ បន្ទាប់មកខ្ញុំបានធ្វើការក្នុងក្រុមមនុស្សពិការ​ គ ថ្លង់ ជាមួយគាត់ផងដែរ។

ខែ 5 ឆ្នាំ 2017 ប្ដីប្រពន្ធបេសកជនកូរ៉េមួយគូ បានចាប់ផ្ដើមធ្វើការនៅប្រទេសកម្ពុជា ពេលនោះខ្ញុំបានទៅប្រទេសកម្ពុជាលើកដំបូង បន្ទាប់ពីខ្ញុំធ្វើដំណើរបេសកម្មច្រើនដងផងដែរ។ ចុងខែឆ្នាំ 2019 ក្រុមរបស់យើង បានមកប្រទេសកម្ពុជា ឥឡូវនេះ ពួកយើងដឹកនាំក្រុមបេសកម្មរបស់ព្រះជាម្ចាស់ ដូចជា បង្រៀនព្រះបន្ទូល និងហ្វឹកហាត់ការងារនៅទីក្រុងភ្នំពេញ ទោះបីមានការលំបាកក៏ដោយ តែខ្ញុំជឿជាក់ថា អាចឈ្នះដោយសារ ព្រះគុណរបស់ព្រះជាម្ចាស់។

ជាទូទៅមនុស្សពិការថ្លង់ ពិបាកស្វែងរកការងារណាស់នៅប្រទេសកម្ពុជា ព្រោះពួកគេមិនអាចស្ដាប់ឮ និងនិយាយបាន បើពួកគេចូលធ្វើការនៅក្រុមហ៊ុន អ្នកគ្រប់គ្រងនៅទីនោះ ឲ្យធ្វើការងារ 3D ជាការងារមិនសូវមានតម្លៃ ឬការ​ងារពិបាក(Difficult) មិនមានអនាម័យ(Dirty) និងការងារដែលមានគ្រោះថ្នាក់(Dangerous)ផងដែរ។ ដូច្នេះ ទោះបីពួកគេបានបញ្ចប់ការសិក្សាក៏ដោយ មនុស្សពិការថ្លង់ មិនបានធ្វើការងារនៅកន្លែងល្អទេ។ បេសកជនកូរ៉េ ជាអ្នកទទួលខុសត្រូវក្នុងក្រុមរបស់យើង បានបើកហាង ភីហ្សា និង មាន់បំពង ដើម្បីផ្គត់ផ្គង់ការងារ និងផ្ដល់កន្លែងធ្វើការសម្រាប់មនុស្ស គ ថ្លង់ នៅទីនោះបាន ម្យ៉ាងទៀតបេសកជនដែលនិយាយបាន កំពុងជួយបម្រើពួកគេផងដែរ។

មនុស្សជាច្រើនមិនសូវស្គាល់អំពី បេសកម្មរបស់ព្រះជាម្ចាស់ សម្រាប់មនុស្សគថ្លង់ មិនសូវមានការជួយឧបត្ថម្ភ សម្រាប់ពួកគេ ដូច្នេះ ក្រុមរបស់យើងបង្កើតហាង ភីហ្សា និងមាន់បំពង ដើម្បីផ្សព្វផ្សាយដំណឹងល្អ បង្កើតព្រះវិហារសម្រាប់ហ្វឹកហាត់ ដល់អ្នកដឹកនាំឲ្យមានការចម្រើនឡើង ហើយខ្ញុំកំពុងធ្វើការជាមួយគ្នាផងដែ។

ខ្ញុំសូមសរសើរតម្កើងដល់ព្រះជាម្ចាស់ ដែលណែនាំផ្លូវដល់ខ្ញុំ អាមែន!

ដ្បិតអស់អ្នកណាដែលសូម នោះរមែងបាន អ្នកណាដែលរក នោះរមែងឃើញ ហើយនឹងបើកឲ្យអ្នកណាដែលគោះដែរ (ម៉ាថាយ 7 : 8)

រួចខ្ញុំឮសូរសៀងរបស់ព្រះអម្ចាស់ មានព្រះបន្ទូលមកថា តើអញនឹងចាត់អ្នកណាឲ្យទៅ តើអ្នកណានឹងទៅឲ្យអញ នោះខ្ញុំទូលឆ្លើយថា ទូលបង្គំនៅឯណេះហើយ សូមចាត់ទូលបង្គំចុះ (អេសាយ 6 : 8)

បើមានអ្នកចង់ជួយ បង្រៀនជំនាញធ្វើម្ហូប ភីហ្សា និងមាន់បំពង សម្រាប់មនុស្សពិការថ្លង់កម្ពុជា ដើម្បីឲ្យពួកគេអាចបើកហាងដោយខ្លួនឯង និងចូលរួមថ្វាយបង្គំជាមួយគ្នា សូមទាក់ទងនៅទីនេះ។

លក់ភីហ្សា និងមាន់បំពងឈ្ងុយឆ្ងាញ់ មានដឹកជញ្ជូន
ទីតាំង : Korean Pizza & Chicken, ភ្នំពេញថ្មី (សូមឆែកផែនទីតាម Google maps)
ទូរស័ព្ទ : កូរ៉េ 096 3700 530  /  ខ្មែរ 096 3700 172

សូមចុចអានអំពីសេចក្តីអធិស្ឋាន