ជនជាតិចិន ជីន ហាន់ណា

ខ្ញុំមកប្រទេសកម្ពុជា ដើម្បីជួយដល់មនុស្សពិការថ្លង់ ដែលមិនអាចស្ដាប់ឮ និងនិយាយបាន

ជំរាបសួរ ខ្ញុំឈ្មោះ ជីន ហាន់ណា មកពីប្រទេសចិន

ខ្ញុំចាប់ផ្ដើមធ្វើបេសកម្មរបស់ព្រះជាម្ចាស់ សម្រាប់មនុស្សពិការថ្លង់ តាំងពីឆ្នាំ 2009 មកម្ល៉េះ
ខ្ញុំបានមកដល់ប្រទេសកម្ពុជា នៅខែ 12 ឆ្នាំ 2019 តួនាទីជាបេសកជន ហើយកំពុងធ្វើបេសកម្មរបស់ព្រះជាម្ចាស់ សម្រាប់មនុស្សពិការថ្លង់ផងដែរ។ ភាគច្រើនមនុស្សមិនសូវស្គាល់ ចំពោះមនុស្សពិការថ្លង់ទេ ដូច្នេះ ខ្ញុំចង់និយាយអំពីរឿង ដែលព្រះជាម្ចាស់បានណែនាំផ្លូវ ឲ្យជួយដល់មនុស្សពិការថ្លង់។

ពេលខ្ញុំជាសិស្សនៅវិទ្យាល័យ ខ្ញុំពិបាកចិត្ត ទទួលស្រ្តេសពីការសិក្សា និងមានការភ័យខ្លាចពីអនាគតរបស់ខ្ញុំ តាំងពីពេលនោះ ខ្ញុំបានគិតថា ខ្ញុំមើលឃើញគ្រប់ទាំងអស់ក្នុងពិភពលោក គឺដោយសារមានព្រះអាទិករ ព្រះអង្គគ្រប់គ្រងគ្រប់កន្លែង និងគ្រប់ទាំងអស់ក្នុងពិភពលោក ខ្ញុំចង់ស្គាល់អំពីព្រះជាម្ចាស់អស់ពីចិត្ត ក៏ប៉ុន្តែមិនមានព្រះវិហារនៅស្រុកកំណើតទេ ដូច្នេះហើយ មិនមានឱកាសបានឮដំណឹងល្អ និងជួបគ្រិស្ទបរិស័ទផងដែរ តែខ្ញុំបានឮដំណឹងល្អ ពីមិត្តភក្តិក្នុងក្រុមបេសកជន នៅសាកលវិទ្យាល័យ នៅក្នុងព្រះគម្ពីរ ម៉ាថាយ 7 : 8 ថា

“ដ្បិតអស់អ្នកណាដែលសូម នោះរមែងបាន អ្នកណាដែលរក នោះរមែងឃើញ ហើយនឹងបើកឲ្យអ្នកណាដែលគោះដែរ” នៅពេលនោះខ្ញុំជានិស្សិតឆ្នាំទី 2 ក្នុងសាកលវិទ្យាល័យ បន្ទាប់មកខ្ញុំបានចូលរួមក្រុមនោះ ហើយបានដឹងថា បំណងព្រះហឬទ័យរបស់ព្រះចំពោះខ្ញុំគឺជាអ្វី។

ខ្ញុំបានចូលរួមថ្វាយបង្គំអស់ពីចិត្តដោយអំណរ ហើយបានបម្រើ ក្នុងក្រុមសិក្សាព្រះបន្ទូល ពេលវេលាស្ងៀមស្ងាត់ (Quiet Time) ការផ្សព្វផ្សាយដំណឹងល្អ ក្នុងសាកលវិទ្យាល័យ ហើយនិងក្រុមសេចក្ដីអធិស្ឋានផងដែរ។

បេសកជនកូរ៉េដែលបង្រៀនព្រះបន្ទូល និយាយថា (ហាន់ណា អើយ តើសួរនិមិត្តរបស់អ្នកដល់ព្រះជាម្ចាស់ឬនៅ?) ហើយខ្ញុំបានគិតថា តើខ្ញុំអាចធ្វើការងារបេសកម្មរបស់ព្រះជាម្ចាស់ឬអត់? ខ្ញុំបានអធិស្ឋានដល់ព្រះជាម្ចាស់ ទូលអង្វរ អំពីនិមិត្តរបស់ខ្ញុំ។

ខែ 8 ឆ្នាំ 2006 ខ្ញុំបានធ្វើដំណើបេសកម្ម ទៅដល់ភូមិក្រីក្រដែលមានភ្នំខ្ពស់ក្នុងប្រទេសចិន រយៈពេលមួយសប្ដាហ៍ ពេលនោះខ្ញុំមានបទពិសោធន៍ខាងព្រលឹងវិញ្ញាណ ហើយមានសេចក្ដីជំនឿខ្លាំងជាងមុន។

ខ្ញុំបានឮចម្រៀងសរសើរតម្កើងមួយបទ ចម្រៀងនោះចំណងជើងថា “មានចិត្តអរគុណដល់ព្រះ” ក្នុងឡានក្រុងជាច្រើនដង នៅតាមផ្លូវទៅលើភ្នំ ចម្រៀងសរសើរតម្កើងនោះជា ចម្រៀងដែលខ្ញុំបានរៀនក្នុងក្រុម ភាសាសញ្ញា គ ថ្លង់ នៅឆ្នាំទី 1 ក្នុងសាកលវិទ្យាល័យ នៅពេលឮចម្រៀងសរសើរតម្កើងនោះ ព្រះវិញ្ញាណបរិសុទ្ធមានព្រះបន្ទូលថា មនុស្សធម្មតាអាចឮសម្លេងតាមត្រចៀក ក៏គេមិនបានឮដំណឹងល្អដែរ។ មានអ្នកណាផ្សព្វផ្សាយដំណឹងល្អ ដល់មនុស្សគថ្លង់ ដែលមិនអាចស្ដាប់ឮ មិនអាចនិយាយឬអត់? ខ្ញុំទទួលការប៉ះពាល់ចិត្តខ្លាំង ហើយនិយាយថា “ព្រះអង្គអើយ ទូលបង្គំនៅទីនេះ ហើយសូមចាត់ទូលបង្គំចុះ” (អេសាយ 6 : 8)។

ខ្ញុំយល់ថាការចាប់អារម្មណ៍ រៀនភាសាសញ្ញា គ ថ្លង់ គឺធ្វើតាមគម្រោងផែនការរបស់ព្រះជាម្ចាស់ដែរ ទោះបីខ្ញុំអត់សូវពូកែក៏ដោយ តែខ្ញុំនឹងផ្សាយដំណឹងល្អដល់មនុស្ស គ ថ្លង់ តាមយៈភាសាសញ្ញា គ ថ្លង់ ហើយខ្ញុំជឿជាក់ថា នេះជានិមិត្តរបស់ខ្ញុំ។

ក្រោយបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ ខ្ញុំសម្រេចចិត្តថា មិនស្វែងរកការងារ ខាងលោកិយទេ ខ្ញុំនឹងធ្វើការងារបេសកម្មរបស់ព្រះជាម្ចាស់ ហើយខ្ញុំបានទទួលការហ្វឹកហាត់បេសកម្ម។ ក្រោយមកនៅខែ 7 ឆ្នាំ 2009 ខ្ញុំបានទៅព្រះវិហារ មនុស្សពិការដើម្បីជួបពួកគេ និងរស់នៅជាមួយគ្នារយៈពេល 6 ខែ ពេលនោះខ្ញុំបានស្នាក់នៅជាមួយ មនុស្សពិការស្រី 4 នាក់ ហើយខ្ញុំបានរៀនភាសាសញ្ញា គ ថ្លង់ ច្បាស់លាស់ជាងមុន និងបានយល់ច្រើនអំពីពួកគេ។

ជីវិតរបស់មនុស្សពិការ ពិបាក និងទទួលការមើលងាយណាស់ នៅប្រទេសចិន មានមនុស្សពិការ 30,000,000 នាក់ ប៉ុន្តែព្រះវិហារសម្រាប់គេមានតិចតួចណាស់ ខ្ញុំពិបាកចិត្តចំពោះព្រលឹងវិញ្ញាណរបស់គេ ពីព្រោះខ្ញុំ ខ្វះបទពិសោធន៍ និងមិនសូវពូកែខាងភាសាសញ្ញា គ ថ្លង់ ទើបខ្ញុំចង់រៀនភាសាសញ្ញា គ ថ្លង់ ឲ្យបានពូកែ។ ពេលនោះព្រះជាម្ចាស់បានបើកផ្លូវ ឲ្យជួបបេសកជនកូរ៉េ ហើយគាត់បានជួយខ្ញុំដើម្បីរៀនការបកប្រែកាយវិកា ភាសាសញ្ញា គ ថ្លង់ បន្ទាប់មកខ្ញុំបានធ្វើការក្នុងក្រុមមនុស្សពិការ គ ថ្លង់ ជាមួយគាត់ផងដែរ។

ខែ 5 ឆ្នាំ 2017 ប្ដីប្រពន្ធបេសកជនកូរ៉េមួយគូ បានចាប់ផ្ដើមធ្វើការនៅប្រទេសកម្ពុជា ពេលនោះខ្ញុំបានទៅប្រទេសកម្ពុជាលើកដំបូង បន្ទាប់ពីខ្ញុំធ្វើដំណើរបេសកម្មច្រើនដងផងដែរ។ ចុងខែឆ្នាំ 2019 ក្រុមរបស់យើង បានមកប្រទេសកម្ពុជា ឥឡូវនេះ ពួកយើងដឹកនាំក្រុមបេសកម្មរបស់ព្រះជាម្ចាស់ ដូចជា បង្រៀនព្រះបន្ទូល និងហ្វឹកហាត់ការងារនៅទីក្រុងភ្នំពេញ ទោះបីមានការលំបាកក៏ដោយ តែខ្ញុំជឿជាក់ថា អាចឈ្នះដោយសារ ព្រះគុណរបស់ព្រះជាម្ចាស់។

ជាទូទៅមនុស្សពិការថ្លង់ ពិបាកស្វែងរកការងារណាស់នៅប្រទេសកម្ពុជា ព្រោះពួកគេមិនអាចស្ដាប់ឮ និងនិយាយបាន បើពួកគេចូលធ្វើការនៅក្រុមហ៊ុន អ្នកគ្រប់គ្រងនៅទីនោះ ឲ្យធ្វើការងារ 3D ជាការងារមិនសូវមានតម្លៃ ឬការងារពិបាក(Difficult) មិនមានអនាម័យ(Dirty) និងការងារដែលមានគ្រោះថ្នាក់(Dangerous)ផងដែរ។ ដូច្នេះ ទោះបីពួកគេបានបញ្ចប់ការសិក្សាក៏ដោយ មនុស្សពិការថ្លង់ មិនបានធ្វើការងារនៅកន្លែងល្អទេ។ បេសកជនកូរ៉េ ជាអ្នកទទួលខុសត្រូវក្នុងក្រុមរបស់យើង បានបើកហាង ភីហ្សា និង មាន់បំពង ដើម្បីផ្គត់ផ្គង់ការងារ និងផ្ដល់កន្លែងធ្វើការសម្រាប់មនុស្ស គ ថ្លង់ នៅទីនោះបាន ម្យ៉ាងទៀតបេសកជនដែលនិយាយបាន កំពុងជួយបម្រើពួកគេផងដែរ។

មនុស្សជាច្រើនមិនសូវស្គាល់អំពី បេសកម្មរបស់ព្រះជាម្ចាស់ សម្រាប់មនុស្សគថ្លង់ មិនសូវមានការជួយឧបត្ថម្ភ សម្រាប់ពួកគេ ដូច្នេះ ក្រុមរបស់យើងបង្កើតហាង ភីហ្សា និងមាន់បំពង ដើម្បីផ្សព្វផ្សាយដំណឹងល្អ បង្កើតព្រះវិហារសម្រាប់ហ្វឹកហាត់ ដល់អ្នកដឹកនាំឲ្យមានការចម្រើនឡើង ហើយខ្ញុំកំពុងធ្វើការជាមួយគ្នាផងដែ។

ខ្ញុំសូមសរសើរតម្កើងដល់ព្រះជាម្ចាស់ ដែលណែនាំផ្លូវដល់ខ្ញុំ អាមែន!

ដ្បិតអស់អ្នកណាដែលសូម នោះរមែងបាន អ្នកណាដែលរក នោះរមែងឃើញ ហើយនឹងបើកឲ្យអ្នកណាដែលគោះដែរ (ម៉ាថាយ 7 : 8)

រួចខ្ញុំឮសូរសៀងរបស់ព្រះអម្ចាស់ មានព្រះបន្ទូលមកថា តើអញនឹងចាត់អ្នកណាឲ្យទៅ តើអ្នកណានឹងទៅឲ្យអញ នោះខ្ញុំទូលឆ្លើយថា ទូលបង្គំនៅឯណេះហើយ សូមចាត់ទូលបង្គំចុះ (អេសាយ 6 : 8)

បើមានអ្នកចង់ជួយ បង្រៀនជំនាញធ្វើម្ហូប ភីហ្សា និងមាន់បំពង សម្រាប់មនុស្សពិការថ្លង់កម្ពុជា ដើម្បីឲ្យពួកគេអាចបើកហាងដោយខ្លួនឯង និងចូលរួមថ្វាយបង្គំជាមួយគ្នា សូមទាក់ទងនៅទីនេះ។

លក់ភីហ្សា និងមាន់បំពងឈ្ងុយឆ្ងាញ់ មានដឹកជញ្ជូន
ទីតាំង : Korean Pizza & Chicken, ភ្នំពេញថ្មី (សូមឆែកផែនទីតាម Google maps)
ទូរស័ព្ទ : កូរ៉េ 096 3700 530 / ខ្មែរ 096 3700 172

សូមចុចអានអំពីសេចក្តីអធិស្ឋាន