»ត្រូវស្គាល់ច្បាស់អំពីឈើឆ្កាង
នៅសម័យបុរាណពេលដែលគេធ្វើទោសសម្លាប់ ដល់ អ្នកទោសគេបានឆ្កាងសម្លាប់អ្នកទោសនោះ1 ជាពិសេសរស់នៅក្នុងសម័យបុរាណបានគិត ចំពោះ អ្នកដែលបានស្លាប់នៅលើឈើឆ្កាង គឺត្រូវទទួលបណ្ដាសា ដូច្នេះកាលដែលព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាង គឺជានិមិត្តរូបការទទួលបណ្ដាសា2 ព្រះយេស៊ូវបានទទួលបណ្ដាសា ដើម្បីសុគតជំនួសអំពើបាបរបស់មនុស្សលោកទាំងអស់ ដូច្នេះទ្រង់ទ្រាំរងទុក្ខនៅលើឈើឆ្កាងនិងទទួលសេចក្តីអាម៉ាស។
សម័យនោះអ្នកទោសបានទទួលការលំបាកដូចជាវាយ និង រំពាត់មុនពេលឆ្កាង
ព្រះយេស៊ូវមានរូបអង្គជាព្រះក៏ដោយគង់តែមិនបានរាប់សេចក្ដី ដែលស្មើរនិងព្រះទុកជាសេចក្តីគួរកាន់ខ្ជាប់ខ្ជួននោះឡើយ6 ហើយទ្រង់បានទទួលនាមមួយទុកជាមរតកជានាម ដែលប្រសើជាងនាម របស់ពួកទេវតាទៅទៀត7 ព្រះបន្ទូលក៏ត្រឡប់ជាសាច់ឈាម ហើយបានស្នាក់នៅជាមួយនឹងយើងរាល់គ្នា8 ព្រះ ទ្រង់បានចាត់ព្រះរាជបុត្រាទ្រង់អោយមកចាប់កំណើត និង ស្ត្រីដោយព្រះវិញ្ញាណបរិសុទ្ធបានមកសណ្ឋិតលើនាង9 ព្រះយេស៊ូវបានយាងមកក្នុងសណ្ឋាន ជាមនុស្សហើយទទួលរងទុក្ខជំនួស យើងរាល់គ្នា។
ប៉ុន្តែមុនពេលព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាង ព្រះយេស៊ូវបានអធិស្ឋានថា ” ឱព្រះវរបិតានៃទូលព្រះបង្គំអើយ បើសិនជាអាចសូមឲ្យពែងនេះកន្លងហួសពីទូល
ក្រោយពីព្រះយេស៊ូវមានការរងទុក្ខជាប់នៅឈើឆ្កាងដំដែកគោល នៅលើដៃនិងជើង ការស្រែកដែលព្រះយេស៊ូ ទ្រង់បានបន្លឺឡើង ជាសម្លេងខ្លាំងៗថា “ព្រះអង្គ ព្រះអង្គ នៃទូលបង្គំអើយ ហេតុអ្វីបានជាទ្រង់ចោលទូលបង្គំ ”11 និង” ខ្ញុំស្រេកទឹកណាស់”12 គឺជាសារភាពជំនួសការលំបាករបស់មនុស្សលោក មុនពេលព្រះយេស៊ូវសុគតព្រះយេស៊ូវទ្រង់មានបន្ទូលថា” ឱព្រះវរបិតាអើយសូមអត់ទោសឲ្យអ្នកទាំងនេះផង ដ្បិតគេមិនដឹងជាគេធ្វើអ្វីទេ”13និងមានព្រះបន្ទូលទៀតថា ” កិច្ចការនេះបានសម្រេចហើយ”14 ព្រះបន្ទូលនេះគឺជាការផ្សះផ្សាររបស់ព្រះជាម្ចាស់ដែល ព្រះយេស៊ូវដោះស្រាយបញ្ហា អំពើបាបរបស់មនុស្សលោកទាំងអស់ ការសុគតជា ពិសេសការសុគតរបស់ព្រះយេស៊ូវគឺទុកជាដង្វាយ ហើយជាយញ្ញបូជា15 សំរាប់មនុស្សមានបាប ហើយគឺជា
1(ចោទិយកថា 21:23; កាឡាទី 3:13) 2(ម៉ាថាយ 27:32) 3(ម៉ាថាយ 27:48) 4(យ៉ូហាន 19:32) 5(ភីលីព 2:6-7) 6(ហេព្រើរ 1:4) 7(យ៉ូហាន1:14) 8(កាឡាទី4:4) 9(ម៉ាថាយ26:39) 10(ម៉ាថាយ27:46;ម៉ាកុស15:34) 11(យ៉ូហាន19:28) 12(លូកា23:34) 13(យ៉ូហាន 19:30) 14(ហេព្រើរ9:23-28) 15( រ៉ូម 3:25) 16(រ៉ូម 5:8-11) 17(ម៉ាថាយ 20:28; ម៉ាកុស 10:45) 18(រ៉ូម 6:6; កាឡាទី 2:20; 5:24)