ខ្ញុំឈ្មោះ ចាង ចុងបុក ដែលរស់នៅប្រទេសកូរ៉េ ។ ខ្ញុំមានកូនស្រីម្នាក់ និង កូនប្រុសម្នាក់ កូនទី១ ជាកូនស្រី ឈ្មោះថា ស៊ិន កូអ៊ុន ខ្ញុំបានអធិស្ឋានអស់ពីចិត្តសំរាប់កូនរបស់ខ្ញុំ ពេលដែលកូនស្រីបានរៀបចំប្រលងដើម្បីចូលរៀននៅសាកលវិទ្យាល័យ ពេលនោះព្រះជាម្ចាស់បង្ហាញអំពីការដែលគាត់នឹងក្លាយជាគ្រូពេទ្យ ប៉ុន្តែគាត់មិនបានជាប់ប្រលងដែលមិនអាចរៀននៅសាកលវិទ្យាល័យ ខ្ញុំមានអារម្មណ៍ពិបាក់ចិត្ត ខ្លាំងណាស់ ដូចជាព្រះជាម្ចាស់បានបោះបង់ខ្ញុំចោល ដូច្នេះខ្ញុំមិនចង់ទៅព្រះវិហារដើម្បីចូលរួមថ្វាយបង្គំទេ។ប៉ុន្តែប្តីរបស់ខ្ញុំបាននាំខ្ញុំទៅព្រះវិហារដើម្បីថ្វាយបង្គំ ពេលនោះខ្ញុំមានបទពិសោធន៍ដ៏អស្ចារ្យ គឺស្រាប់តែខ្ញុំបានឮសម្លេងចេញពីឈើឆ្កាងក្នុងព្រះវិហារ គឺ ខ្ញុំស្រលាញ់អ្នក ខ្ញុំស្រលាញ់អ្នក ខ្ញុំស្រលាញ់អ្នក៣ដង នៅឈើឆ្កាងក្នុងព្រះវិហារ ពេលនោះប្តីរបស់ខ្ញុំដែលអង្គុយជាប់ខ្ញុំមិនបាន ឮ សំលេងរបស់ព្រះយេស៊ូវ ប៉ុន្តែខ្ញុំបានឮសំលេងរបស់ព្រះយេស៊ូវយ៉ាងខ្លាំងណាស់ ដូច្នេះការលំបាកក្នុងចិត្តរបស់ខ្ញុំបានបាត់បង់ ហើយខ្ញុំបានថ្វាយសិរីរុងរឿងដល់ព្រះយេស៊ូវ ដោយសេចក្តីអំណរ។ពេលក្រោយមានការដ៏អស្ចារ្យកើតឡើងបន្ថែមទៀត គឺ ថ្ងៃមួយកូនស្រីរបស់ខ្ញុំបានទទួលការអនុញ្ញាត ពីសាកលវិទ្យាល័យចំពោះសិស្សដែលធ្លាប់ប្រលងធ្លាក់ ដូច្នេះគាត់អាចចូលរៀនបាន ហើយគាត់បានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យនោះ ឥឡូវនេះកូនស្រីរបស់ខ្ញុំ កំពុងធ្វើការជាគ្រូពេទ្យផ្នែកព្យាបាលជំងឹភ្នែក នៅមន្ទីរពេទ្យរយៈពេល២ឆ្នាំហើយព្រះជាម្ចាស់ទ្រង់ តែងតែមានព្រះហឫទ័យ មេត្តាកុរណា ហើយស្រលាញ់យើងបែបនេះ ខ្ញុំសូមថ្វាយសិរីរុងរឿងដល់ព្រះជាម្ចាស់់ អាម៉ែន ។

យើងរាល់គ្នាបានស្គាល់ ហើយក៏ជឿចំពោះសេចក្តីស្រលាញ់ ដែលព្រះទ្រង់មានដល់យើង ព្រះទ្រង់ជាតួ សេចក្តីស្រលាញ់ ឯអ្នកណាដែលនៅជាប់ក្នុងសេចក្តីស្រលាញ់ នោះក៏បាននៅជាប់ក្នុងព្រះ ហើយព្រះទ្រង់គង់នៅក្នុងអ្នកនោះដែរ (ព្រះគម្ពីរ ១យ៉ូហាន៤:១៦)

សូមចុចអានអំពីសេចក្តីអធិស្ឋាន