ខ្ញុំឈ្មោះ ជីន ស៊ុកហ្យុន រស់នៅប្រទេសកូរ៉េ ហើយគ្រួសារខ្ញុំ មានបងប្អូនស្រី៤ម្នាក់ ខ្ញុំជាកូនស្រីទី៣ ឪពុករបស់ខ្ញុំ ចង់មានកូនប្រុស ប៉ុន្តែ មិនចង់បានកូនស្រីទេ ដូច្នេះនៅពេលខ្ញុំក្មេង ខ្ញុំបានរស់នៅ ដោយគ្មានការយកចិត្តទុកដាក់ពីឪពុក ដូច្នេះ ពេលវេលាកាន់តែទៅមុខ ខ្ញុំគ្មានសេចក្តីអំណរ និង គ្មានសេចក្តីសង្ឃឹម ខ្ញុំបានគិតថា បើសិនជាខ្ញុំ មានអាយុ២០ឆ្នាំ ស្ថានភាពរបស់ខ្ញុំប្រហែលល្អជាងមុន ប៉ុន្តែ ខ្ញុំកាន់តែខ្ញុំអស់កំឡាំង និង ធុញទ្រាន់ ដូច្នេះ ខ្ញុំចង់សម្លាប់ខ្លួនឯង ប៉ុន្តែ ខ្ញុំបានសរសេរស្ថានភាពរបស់ខ្ញុំ ហើយទុកក្នុងប្រអប់ ដើម្បីបើសិនជាខ្ញុំស្លាប់ គ្រួសារ នឹង គ្មានការភ្ញាក់ផ្អើល នៅពេលប្រអប់នោះ ជិតពេញខ្ញុំគិតថា ខ្ញុំជិតសា្លប់ហើយ ។ ពេលដែលខ្ញុំមានអាយុ ២៣ឆ្នាំនោះ ស្រាប់តែបងស្រីរបស់ខ្ញុំ បានណែនាំទៅព្រះវិហារដល់ខ្ញុំ ប៉ុន្តែ ខ្ញុំមិនដែលស្គាល់ អំពី ព្រះវិហារទេ នៅពេលបានទៅព្រះវិហារជាមួយបងស្រីរបស់ខ្ញុំ ខ្ញុំបានមើលឃើញថា យុវជនដែលមានអាយុដូចខ្ញុំ ថ្វាយបង្គំដោយអំណរ ខ្ញុំបានឆ្ងល់ថា  ហេតុអ្វីបានជា ពួកគេសប្បាយរីករាយយ៉ាងខ្លាំងបែបនេះ ពីព្រោះ ខ្ញុំចង់មានអំណរដូចពួកគេ ដូច្នេះ ខ្ញុំបានចាប់ផ្តើម ទៅព្រះវិហារ ដើម្បីចូលរួមថ្វាយបង្គំ ពួកគេទាំងអស់មានភាពស្និតស្នាលជាមួយខ្ញុំ ហើយពួកគេក្លាយជាមិត្តភក្ដិរបស់ខ្ញុំ ដូច្នេះ ជីវិតដែល នៅក្នុងព្រះវិហារមានសុភមង្គលជាង ជីវិតដែលរស់នៅ២៣ឆ្នាំ ក្នុងគ្រួសារ ក្រោយពេល ខ្ញុំមានសេចក្តីអំណរក្នុងចិត្តហើយ ខ្ញុំបាត់បង់ការដែលចង់សម្លាប់ខ្លួនឯង ។ នៅពេលដែលខ្ញុំបានចូលរួមសិក្ខាសាលា ហើយខ្ញុំបានអធិស្ឋាន ពេលនោះខ្ញុំបាន ចាប់ផ្តើមនិយាយភាសាដ៏ទៃ ដែលខ្ញុំមិនដែលស្គាល់ អ្នកដឹកនាំ បាននិយាយថា ភាសានោះជាភាសាដ៏ទៃ គឺជា អំណោយទានមកពីព្រះជាម្ចាស់ ដើម្បីសន្ទនាជាមួយព្រះជាម្ចាស់ ដូច្នេះ ខ្ញុំបានភ្ញាក់ផ្អើល និង សប្បាយរីករាយខ្លាំងណាស់។ បើសិនជាខ្ញុំ ជួបព្រះយេស៊ូវលឿនជាងនេះ ខ្ញុំក៏មិនគិតចង់សម្លាប់ខ្លួនដែរ ពេលក្រោយ ព្រះជាម្ចាស់បានប្រទានប្តីល្អ ហើយខ្ញុំមានកូនប្រុសម្នាក់ និងកូនស្រីម្នាក់ ឥឡូវនេះខ្ញុំកំពុងរស់នៅ ដោយមានសុភមង្គលផងដែរ។

ដ្បិតអ្នកណាដែលនិយាយភាសាដទៃ នោះមិនមែននិយាយនឹងមនុស្ស គឺទូលនឹងព្រះវិញ ពីព្រោះគ្មានអ្នកណាស្តាប់បានទេ ប៉ុន្តែ អ្នកនោះ និយាយជាសេចក្តីអាថ៌កំបាំង ដោយនូវវិញ្ញាណ (ព្រះគម្ពីរ ១កូរិនថូស១៤:២)

សូមចុចអានអំពីសេចក្តីអធិស្ឋាន