ព្រះជាម្ចាស់ជាឳពុក របស់យើងដែលជ្រាប អំពី គំនិត នឹង ការស្មុគស្មាញរបស់យើងផងដែរ

ខ្ញុំឈ្មោះ ចន ហេជីន ដែលរស់នៅប្រទេសកូរ៉េ ខ្ញុំកំពុងធ្វើការ ក្នុងក្រុមហ៊ុន កុំព្យូទ័រដ៏ធំមួយ។ ពេលដែលខ្ញុំ នៅក្មេងឪពុករបស់ខ្ញុំ ឈឺខ្លាំងដែលទទួលវះកាត់៥ដង ម្យ៉ាងទៀត គាត់បានទទួលព្យាបាល ដែលផ្លាស់ប្ដូរឈាម២ដង ជារៀងរាល់១សប្ដាហ៍ ហើយពេលដែលខ្ញុំ មានអាយុ៣០ឆ្នាំ គាត់បានស្លាប់ ដូច្នេះ គ្រួសាររបស់ខ្ញុំ មានជំពាក់លុយជាច្រើន ម្ដាយ និង ប្អូនរបស់ខ្ញុំ មិនធ្វើការ ដូច្នេះ ខ្ញុំត្រូវថែរក្សាគ្រួសាររបស់ខ្ញុំ ពីព្រោះ ខ្ញុំធ្វើការច្រើនដើម្បីរកលុយ ខ្ញុំបានភ្លេច ព្រះជាម្ចាស់ នៅក្នុងជីវិតរបស់ខ្ញុំ ខ្ញុំគ្រាន់តែគេងរយៈពេល៤ម៉ោង ហើយខំធ្វើការ គ្មានឈប់សំរាក់ រយៈពេល២០ឆ្នាំ ខ្ញុំមិនរៀបការ ហើយគោលបំណងរបស់ខ្ញុំ គឺ គ្រាន់តែរកលុយច្រើន ដូច្នេះ ខ្ញុំទទួលជោគជ័យក្នុងក្រុមហ៊ុន ដូច្នេះ ខ្ញុំកាន់តែមានអំនួតខ្លាំង ហើយខ្ញុំបានគិតថា ហេតុផលខ្ញុំជោគជ័យដោយ ព្រោះខ្ញុំមានប្រាជ្ញា និង ខំធ្វើការដោយសម្ថតភាពខ្លួនឯង ស្រាប់តែ ខ្ញុំមានការស្មុគស្មាញក្នុងក្រុមហ៊ុន ការងាររបស់ខ្ញុំ ចំណូលរបស់ខ្ញុំបានធ្លាក់ចុះ ហើយខ្ញុំគ្មានលុយរយៈពេល២ឆ្នាំ ពីព្រោះ ខ្ញុំបានជួបការលំបាកក្នុងជីវិត ដូចនេះ ខ្ញុំអស់កំឡាំងខ្លាំង និង ទទួលស្ត្រេះជាច្រើន នៅថ្ងៃមួយខ្ញុំបានជ្រុសធ្មេញ ពេលកំពុងគេង ម្យ៉ាងទៀត ប្អូនរបស់ខ្ញុំសាកល្បងសម្លាប់ខ្លួនឯង និង ចូលមន្ទីរពេទ្យផ្លូវចិត្ត ខ្ញុំមានការពិបាកចិត្ត ចំពោះគ្រួសាររបស់ខ្ញុំ ប៉ុន្ដែ ប្អូនរបស់ខ្ញុំដែលចូលសំរាក ក្នុងមន្ទីរពេទ្យផ្លូវចិត្ត គាត់បានចេញពីមន្ទីរពេទ្យនោះ ហើយចាប់ផ្ដើមទៅព្រះវិហារ ម្យ៉ាងទៀត គាត់ចង់ចូលរួមថ្វាយបង្គំជាមួយខ្ញុំ ពេលនោះ ខ្ញុំបានគិតថា ខ្ញុំបានចាកចេញ ពី ព្រះជាម្ចាស់ជាយូរ ព្រះជាម្ចាស់ចងចាំខ្ញុំឬអត់ ខ្ញុំបានចូលរួមថ្វាយបង្គំវិញ ខ្ញុំគ្រាន់តែបានយំ ហើយខ្ញុំជឿជាក់ថា មនុស្សមានបាបដូចខ្ញុំ អាចទទួលសេចក្ដីសង្គ្រោះ តាមរយៈព្រះគុណរបស់ ព្រះជាម្ចាស់ ដូច្នេះ ជីវិតរបស់ខ្ញុំ ចាប់ផ្ដើមស្ដារឡើងវិញ ហើយបានផ្លាស់ប្ដូរល្អជាងមុន ខ្ញុំឈប់មានអំនួត ជាពិសេសខ្ញុំ ឈប់ត្អូញត្អែរដាក់ម្ដាយព្រមទាំងថែរក្សា គាត់អស់ ពី ចិត្ត ខ្ញុំអរគុណដល់ ម្ដាយ ដែលបានអធិស្ឋានឥតឈប់ឈរសំរាប់ខ្ញុំ ខ្ញុំគិតថា ឪពុកម្ដាយ ដែលមានសេចក្ដីជំនឿវិសេសជាង ឪពុកម្ដាយដែលមានទ្រព្យសម្បត្ដិជាច្រើនអោយកូន ព្រះហឫទ័យរបស់ ព្រះជាម្ចាស់ចង់អោយខ្ញុំត្រឡប់មកឯទ្រង់វិញ តាមរយៈការលំបាកបែបនោះ ហើយព្រះជាម្ចាស់បានរៀបចំក្រុមហ៊ុន ល្អជាងពេលមុនទៅទៀតសំរាប់ខ្ញុំ បើសិនជា ព្រះជាម្ចាស់ មិនមែនជាឪពុករបស់ខ្ញុំ តើខ្ញុំរស់នៅដោយរបៀបណា? ខ្ញុំសូមសរសើរដំកើងដល់ព្រះជាម្ចាស់ដែលគង់នៅជាមួយខ្ញុំ។

 ចូរ​យក​ព្រះយេហូវ៉ា​ជា​សេចក្តី​អំណរ​របស់​អ្នកនោះ ​ទ្រង់​នឹង​ប្រទាន​ឲ្យ​អ្នក​បាន​ដូច​បំណង​ចិត្ត ចូរ​ទុក​ដាក់​ផ្លូវ​អ្នក​នឹង​ព្រះយេហូវ៉ា​ចុះថែម​ទាំង​ទុក​ចិត្ត​ដល់​ទ្រង់​ផង នោះ​ទ្រង់​នឹង​ប្រោស​ឲ្យ​បាន​សំរេច (ព្រះគម្ពីរ ទំនុកដំកើង៣៧៖៤-៥)

 

សូមចុចអានអំពីសេចក្តីអធិស្ឋាន