ចាស់ទុំជនជាតិកូរ៉េ គីម ឆាន់ជូ (អាយុ 60ឆ្នាំ)

ពេលមុនខ្ញុំជានិស្សិតក្រីក្រ ប៉ុន្តែខ្ញុំទទួលជោគជ័យក្នុងការងារ 26 កន្លែង ក្នុងប្រទេសផ្សេងៗ

ខ្ញុំឈ្មោះ គីម ឆាន់ជូ ជាចាស់ទុំ បានធ្វើការនៅក្រុមហ៊ុនផលិតឡាន 26 កន្លែងក្នុងប្រទេសផ្សេងៗ រយៈពេល 34ឆ្នាំ ហើយបានលាឈប់ពីការងារនៅ ខែ 9 ឆ្នាំ 2019។

តាំងពីពេលនោះរហូតដល់ឆ្នាំមុន ខ្ញុំបានធ្វើការក្នុងឋានៈខ្ពស់ នៅក្រុមហ៊ុនផលិតឡានក្នុង ដេអ៊ូ ប្រទសកូរ៉េ (DAEWOO) ដេអ៊ូ ប្រទេស ប៉ូឡូញ (DW-FSO), GM ប្រទេសថៃ (GM Thailand), ប្រទេសវៀតណាម (Vinfast)

មនុស្សជាច្រើនគ្មានបទពិសោធន៍ ធ្វើដំណើទៅក្រៅប្រទេស ប៉ុន្តែខ្ញុំបានធ្វើការនៅក្រុមហ៊ុនល្អមួយ ក្នុងឋានៈខ្ពស់ និងទៅក្រៅប្រទសសផ្សេងៗ អ្នកទាំងអស់នោះមានបំណងប្រាថ្នាចង់ធ្វើការដូចខ្ញុំ។

តើការអស្ចារ្យនេះកើតឡើងចំពោះ ខ្ញុំជាមនុស្សទន់ខ្សោយ និងមិនមានសមត្ថភាព រយៈពេល 34ឆ្នាំបានយ៉ាងម៉េច?

ខ្ញុំបានកើតខែ 01 ឆ្នាំ 1960 ក្នុងក្រុមគ្រួសារក្រីក្រ នៅជនបទប្រទេសកូរ៉េ ឪពុកម្ដាយរបស់ខ្ញុំមានអាយុច្រើន សម័យនោះមានការលំបាកខ្លាំង ក្រោយបញ្ចប់សង្រ្គាមកូរ៉េរយៈពេល 3ឆ្នាំ។

ដូច្នេះ ខ្ញុំនឹកឃើញពេលដែលខ្ញុំនៅក្មេង ក្រីក្រ ឃ្លាន និងមានការខ្វះខាតទៀតផង។

ទោះបីមានការលំបាក ឪពុកម្ដាយខ្ញុំបានព្យាយាមផ្គត់ផ្គង់ ដើម្បីឲ្យខ្ញុំបញ្ចប់វិទ្យាល័យ និងចូលរៀនសាកលវិទ្យាល័យនៅជនបទ។ បន្ទាប់មក ខ្ញុំត្រូវដោះស្រាយបញ្ហាគ្រប់មុខ ហើយរស់នៅដោយខ្លួនឯង ពេលរៀននៅសាកលវិទ្យាល័យ ពីព្រោះឪពុកម្ដាយខ្ញុំមិនអាចជួយខ្ញុំបានទៀតទេ។ ដូច្នេះ ខ្ញុំរៀននៅពេលថ្ងៃ ហើយធ្វើការពេលយប់ ដើម្បីបង់ថ្លៃការសិក្សា និងផ្គត់ផ្គង់ជីវភាពខ្លួនឯង ដែលខ្វះខាតរៀងរាល់ថ្ងៃ។

ពេលខ្ញុំជានិស្សិតសាកលវិទ្យាល័យ 4ឆ្នាំ ខ្ញុំមានជម្ងឺគេងមិនលក់ ដោយសារមានការព្រួយបារម្ភ និងទទួលស្រ្តេសច្រើន ពីអនាគតដែលគ្មានសេចក្ដីសង្ឃឹម ហេតុនេះ ខ្ញុំសាកល្បងសម្លាប់ខ្លួនឯងផងដែរ។

ថ្ងៃមួយ គ្រីស្ទបរិស័ទម្នាក់បានផ្សព្វផ្សាយដំណឹងល្អដល់ខ្ញុំ ជាមនុស្សដែលគ្មានសង្ឃឹម ហើយខ្ញុំទៅព្រះវិហារជាមួយគាត់ តែការពិតខ្ញុំបានចូលរួមថ្វាយបង្គំ ដោយបង្ខំចិត្តទេ ក៏ប៉ុន្តែខ្ញុំបានទទួលព្រះគុណខ្លាំង ខ្ញុំមានអារម្មណ៍ថា ការអធិប្បាយព្រះបន្ទូលនោះ ដូចជារឿងរបស់ខ្ញុំ ដែលចង់ស្លាប់។ ខ្ញុំបានឮដំណឹងល្អដ៏អស្ចារ្យថា “ខ្ញុំជាអ្នកមានបាបដែលត្រូវស្លាប់ ប៉ុន្តែព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាង ដើម្បីបង់ថ្លៃបាបរបស់ខ្ញុំ ហើយបីថ្ងៃក្រោយ ទ្រង់មានព្រះជន្មរស់ឡើងវិញ”

ជាទូទៅរឿងនោះស្ដាប់មិនយល់ទេ ប៉ុន្តែថ្ងៃនោះខ្ញុំបានទទួលប៉ះពាល់ចិត្តយ៉ាងខ្លាំង គឺព្រះបានសុគតជំនួសខ្ញុំ ដើម្បីប្រទានសេចក្ដីសង្រ្គោះ នោះគឺជាព្រះយេស៊ូវគ្រីស្ទ ខ្ញុំបានទទួលព្រះយេស៊ូវជាព្រះសង្រ្គោះ តាមរយៈព្រះបន្ទូលថា “ហើយគ្រប់គ្នា គឺអស់អ្នកណា ដែលអំពាវនាវដល់ព្រះនាមព្រះអម្ចាស់ នោះនឹងបានសង្រ្គោះ” (ព្រះគម្ពីរ រ៉ូម 10:13) ហាលេលូយ៉ា។

ចាប់ពីខ្ញុំទទួលជឿលើព្រះយេស៊ូវ ខ្ញុំមានជីវិតថ្មី ទោះបីស្ថានភាពរបស់ខ្ញុំមិនផ្លាស់ប្ដូរ ប៉ុន្តែខ្ញុំមានសេចក្ដីសុខសាន្តក្នុងចិត្ត ហើយមានសុភមង្គល និងសប្បាយរៀងរាល់ថ្ងៃ ខ្ញុំតែងតែមានការព្រួយបារម្ភពីអនាគតរបស់ខ្ញុំ ប៉ុន្តែថ្ងៃមួយវាក៏បាត់ទៅ។ ខ្ញុំមានបទពិសោធន៍ថា ខ្ញុំបានកើតជាមនុស្សថ្មីតាមរយៈព្រះបន្ទូល “បានជាបើអ្នកណានៅក្នុងព្រះគ្រីស្ទ នោះឈ្មោះថាបានកើតជាថ្មីហើយ អស់ទាំងសេចក្ដីចាស់បានកន្លងបាត់ទៅ” (2កូរិនថូស 5:17)

នៅពេលអានព្រះគម្ពីរ ព្រះបន្ទូលនោះផ្អែមដូចជាទឹកឃ្មុំ ដូច្នេះខ្ញុំអានព្រះគម្ពីរអស់ពីចិត្ត រយៈពេល 8ម៉ោងក្នុងមួយថ្ងៃ ខ្ញុំអានព្រះគម្ពីរមួយក្បាល ដែលមានសញ្ញាចាស់និងថ្មី 66កណ្ឌ មាន 1753 ទំព័រ រយៈពេលមួយខែ។ បន្ទាប់មកខ្ញុំចង់ផ្សព្វផ្សាយដំណឹងល្អខ្លាំងណាស់ ហើយនិយាយរឿងព្រះយេស៊ូវ មានព្រះជន្មរស់ឡើងវិញដល់មនុស្សដទៃ ហាលេលូយ៉ា។

ខ្ញុំបានបញ្ចប់រៀនសាកលវិទ្យាល័យ មិនសូវល្បីល្បាញនៅជនបទ ដូចនេះហើយ ចង់ចូលទៅធ្វើការនៅក្រុមហ៊ុន វាមិនមែនជារឿងងាយស្រួលទេ។ ជាធម្មតា មានតែអ្នកដែលបញ្ចប់សាកលវិទ្យាល័យល្បីល្បាញទេ ទើបបានទទួលការអនុញ្ញាត ឲ្យធ្វើការនៅក្រុមហ៊ុនធំៗ និងល្អៗ ប៉ុន្តែខ្ញុំបានដាក់ពាក្យសុំធ្វើការ(ប្រវត្តិរូបសង្ខេប) CV នៅក្រុមហ៊ុន ផលិតឡានល្បីល្បាញមួយ ដោយមានសេចក្ដីជំនឿ តាមរយៈព្រះបន្ទូល ហេព្រើ 11:6 ថា “តែបើឥតមានសេចក្ដីជំនឿទេ នោះមិនអាចនឹងគាប់ដល់ព្រះហឫទ័យព្រះបានឡើយ ដ្បិតអនកណាដែលចូលទៅឯព្រះ នោះត្រូវតែជឿ មានព្រះមែន ហើយថា ទ្រង់ប្រទានរង្វាន់ ដល់អស់អ្នកណាដែលស្វែងរកទ្រង់” ហើយខ្ញុំអាចចូលធ្វើការនៅក្រុមហ៊ុននោះបាន មនុស្សទាំងអស់បានភ្ញាក់ផ្អើល ហើយបាននិយាយថានេះជាការអស្ចារ្យ។

“ឯថ្មដែលពួកជាងសង់ផ្ទះបានចោលចេញ នោះបានត្រឡប់ជាថ្មជ្រុងយ៉ាងឯកហើយ នេះគឺជាការដែលព្រះយេហូវ៉ាទ្រង់ធ្វើ ហើយក៏អស្ចារ្យនៅភ្នែកនៃយើងខ្ញុំ”(ទំនុកដំកើង 118:22-23)

មែនហើយ ជាទូទៅ មេជាងតែងតែជ្រើសរើសថ្មល្អ ហើយប្រើជាថ្មជ្រុងយ៉ាងសំខាន់ នៅកន្លែងសាងសង់។ ហើយបោះចោលថ្មមិនល្អ។ ប៉ុន្តែ ព្រះជាម្ចាស់មិនធ្វើបែបនោះទេ ព្រះអង្គជ្រើសរើស អ្នកទន់ខ្សោយដូចជាខ្ញុំ និងប្រើខ្ញុំឲ្យដូចជាថ្មជ្រុងយ៉ាងឯក។

ខ្ញុំរំលឹកជីវិតរបស់ខ្ញុំថា ខ្ញុំបានធ្វើការ 26 កន្លែងនៅប្រទេសផ្សេងៗ ដូចជា អាមេរិក ថៃ វៀតណាម និងអឺរ៉ុប ជាដើម តាមរយៈលក្ខខណ្ឌពិសេសដូចជាថ្មជ្រុងដ៏ល្អ។

ការអស្ចារ្យនេះមិនមែនជា សមត្ថភាពរបស់ខ្ញុំទេ នេះគឺមកពីព្រះគុណរបស់ព្រះជាម្ចាស់ ដែលបានសង្រ្គោះ និងត្រឡប់ជាកូនរបស់ព្រះជាម្ចាស់។ ខ្ញុំជឿថានេះជាការទទួលព្រះពរ ព្រះបានរាប់ខ្ញុំថា ជាកូនរបស់ព្រះជាម្ចាស់ ខ្ញុំអរគុណដល់ព្រះគុណរបស់ព្រះជាម្ចាស់ ខ្ញុំបានសន្យាជាមួយព្រះអង្គថា “បើព្រះជាម្ចាស់ប្រទានឱកាស ឲ្យខ្ញុំក្លាយជាបេសកជន ដូចជាគ្រីស្ទបរិស័ទដែលបានផ្សព្វផ្សាយដំណឹងល្អដល់ខ្ញុំ ជានិស្សិតនៅពេលមុន ហើយនិងធ្វើការបេសកកម្មរបស់ព្រះជាម្ចាស់ នៅកន្លែងដែលព្រះអង្គចាត់មក ឥឡូវនេះ ខ្ញុំឈប់ធ្វើការនៅក្រុមហ៊ុន ដែលធ្វើការរយៈពេល 34ឆ្នាំ ហើយកំពុងធ្វើការងារបេសកកម្មរបស់ព្រះ នៅប្រទេសកូរ៉េ ថៃ និងកម្ពុជាផងដែរ។

សូមសរសើរតម្កើង និងថ្វាយសិរីរុងរឿងដល់ ព្រះជាម្ចាស់ ដែលណែនាំផ្លូវរហូតដល់ឥឡូវនេះ ។

ខ្ញុំចង់ប្រាប់ដល់អ្នកទាំងអស់គ្នាថា មនុស្សជាច្រើនមើលឃើញអ្នកទាំងអស់គ្នា ដូចជាថ្ម ដែលជាងបានបោះចោលទៅក្នុងលោកិយ ប៉ុន្តែអ្នកទាំងអស់គ្នា ក្លាយជាថ្មជ្រុងយ៉ាងសំខាន់មកពីព្រះជាម្ចាស់។

ព្រះអង្គ មិនបោះបង់ចោលអ្នកទាំងអស់គ្នា និងខ្ញុំទេ ហើយទោះបីជួបការលំបាកយ៉ាងណាក៏ដោយ សូមចុះចាញ់ និងកុំបោះបង់ចោលឡើយ។

សូមទទួលជឿលើព្រះយេស៊ូវ និងជួបព្រះយេស៊ូវ

Never Give up!

“ហើយគ្រប់គ្នា គឺអស់អ្នកណា ដែលអំពាវនាវដល់ព្រះនាមព្រះអម្ចាស់ នោះនឹងបានសង្រ្គោះ” (ព្រះគម្ពីរ រ៉ូម 10:13)

បើមានអ្នកដែលចង់ស្គាល់ អំពីព្រះយេស៊ូវ សូមអញ្ជើញមកព្រះវិហារ នៅខាងក្រោម សូមទាក់ទងនៅទីនេះ ៖ Jesus Village Church (ក្រុមជំនុំភូមិព្រះយេស៊ូវ) #795, Street K5, Sangkat Toulseng Ke, Khan Russey Keo, Phnom Penh 010 520 935

សូមចុចអានអំពីសេចក្តីអធិស្ឋាន