ខ្ញុំដឹងថាអ្វីៗទាំងអស់ គឺជាផែនការរបស់ព្រះ ជាម្ចាស់ សម្រាប់ជីវិតរបស់ខ្ញុំ
ខ្ញុំឈ្មោះ សៅ នាង ដែលរស់នៅទីក្រុងភ្នំពេញ។ ខ្ញុំមានបងប្អូន៦នាក់ ខ្ញុំជាកូនទី៥ ហើយគ្រួសាររបស់ខ្ញុំ មានជីវភាពក្រីក្រ។ ស្រុកកំណើតរបស់ខ្ញុំ ភូមិដាច់ស្រយាលមួយ នៅក្នុងខេត្តកំពង់ឆ្នាំង ភាគច្រើននៅភូមិរបស់ខ្ញុំ មិនសូវមាននរណាបានរៀនចប់ថ្នាក់ទី១២ទេ ពីព្រោះសាលារៀន នៅឆ្ងាយពីផ្ទះខ្លាំងណាស់។ ដូច្នេះ កាលពីខ្ញុំរៀនចប់ថ្នាក់ទី៦ ត្រូវចូលរៀនថ្នាក់ទី៧ ប៉ុន្តែសាលារៀននោះឆ្ងាយណាស់ ដូច្នេះឪពុកម្តាយរបស់ខ្ញុំ មិនចង់អោយខ្ញុំទៅរៀនទេ...