ការកើតជាថ្មីមានន័យថាលះបង់ចោលនិស្ស័យចាស់ទាំងអស់ ដោយបានកើតទៅជីវិតថ្មី ព្រោះតែអំពើបាបមនុស្សត្រូវស្លាប់ ខាងរូបកាយខាងឯវិញ្ញាណ ប៉ុន្តែផ្លាស់ប្តូរជីវិតថ្មីតាមរយៈព្រះគុណរបស់ព្រះ1 ការនេះសម្រេចដោយអំណាចចេស្ដារបស់ព្រះជាម្ចាស់ ដូច្នេះព្រះគម្ពីរចែងទុកថា គឺជាកូនដែលមិនមែនកើតមកពី
សាច់ឈាមឬប្រាថ្នាខាងរូបសាច់ឬតាមចំណងនៃមមនុស្សឡើយ គឺកើតមកព្រះវិញ2 កូនរបស់ព្រះជាម្ចាស់3 អ្នកដែលបានកើតជាថ្មីវិញ4 ការកើតជីវិតថ្មីដោយ5 (1)ជឿលើព្រះយេស៊ូវ6 (2)មានប្រយោជន៍រហូត7 (3)ការចាប់ផ្ដើមចំរើនឡើងខាងព្រលឹងវិញ្ញាណ8 (4)ភ្ជាប់គ្នាជាមួយសេចក្ដីសង្គ្រោះក្នុងថ្ងៃចុងក្រោយ9 តើត្រូវកើតជាថ្មីយ៉ាងណា? ទី១ជឿលើការកើតដោយសារព្រះបន្ទូលរបស់ព្រះ។
ព្រះគម្ពីរ គឺជាព្រះបន្ទូលរបស់ទ្រង់ សម្រាប់មនុស្សគ្រប់គ្នា ព្រះគម្ពីរ គឺជាខ្នាតនៃសេចក្ដីជំនឿ និងជាជីវិតរបស់គ្រីស្ទបរិស័ទ ដែលត្រូវបានកត់ត្រាឡើង ដោយសារព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណ បណ្តាលឲ្យតែងទេ ក៏មានប្រយោជន៍សំរាប់ការបង្រៀន ការរំឭកឲ្យដឹងខ្លួន ការប្រដៅដំរង់ នឹង ការបង្ហាត់ខាងឯសេចក្ដីសុចរិត ដូច្នេះព្រះគម្ពីរ គឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលគ្មានកំហុសសោះ ហើយណែនាំមនុស្សលោកឲ្យបានកើតជាថ្មី នឹង ជឿជាក់លើសេចក្ដីសង្គ្រោះរបស់ទ្រង់10
ទី២ បានកើតជាថ្មី ដោយសារការយល់ដឹង ពីអំពើបាបទាំងអស់របស់ខ្លួនឯង ហើយនឹងការប្រែចិត្ត។ មនុស្សដែលត្រូវបានបង្កើតឡើង ឲ្យដូចជារូបអង្គទ្រង់ គឺជាស្នាព្រះហស្ដរបស់ព្រះល្អជាងគេ ដែលព្រះបានបង្កើតមក មនុស្សមានលទ្ធភាពគ្មានដែនកំណត់ ដែលអាចប្រព្រឹត្តសេចក្ដីល្អបាន ប៉ុន្តែ បាត់បង់លទ្ធភាពដូចនេះ ដោយសារតែមិនស្ដាប់បង្គាប់ដល់ព្រះជាម្ចាស់ ដូច្នេះ មនុស្សលោកត្រូវបណ្ដាសា បានផ្តាច់ចេញពីព្រះ និងរស់នៅជាមួយនឹងអំពើបាប ប៉ុន្ដែ ឥឡូវនេះ យើងអាចកើតជាថ្មី បានដោយសារជឿលើព្រះយេស៊ូវគ្រីស្ទ ស្គាល់អំពើបាប និង កែប្រែចិត្តផងដែរ។11
ទី៣ បានកើតជាថ្មី ដោយសារជឿ និងទទួលព្រះយេស៊ូវគ្រីស្ទ។
ការប្រែក្លាយពីខ្ញុំ ជាឈ្នូលរបស់អំពើបាប ប្ដូរទៅព្រះជាអ្នកទទួលឈ្នូល
អំពើបាបជំនូសខ្ញុំវិញ នឹង អាចប្រែក្លាយ ដោយសារជឿ និង ទទួលព្រះគ្រីស្ទ គឺផ្ទេរខ្លួនខ្ញុំ ដាក់ទៅលើព្រះគ្រីស្ទ ហើយជឿ និង អរព្រះគុណដល់ ព្រះយេស៊ូវ ដែលបានទទួលអំពើបាបរបស់ខ្ញុំ និង សុគតនៅលើឈើឆ្កាង ដើម្បីឲ្យមនុស្សទាំងអស់បានទទួលទ្រង់ ដូច្នេះខ្ញុំបានបើកទ្វារចិត្ត និង ទទួលព្រះយេស៊ូវ ធ្វើជាព្រះអង្គសង្គ្រោះ និង ជាព្រះរបស់ខ្ញុំ អស់អ្នកដែលបានយាងព្រះអម្ចាស់គង់នៅក្នុងជីវិត គឺ ចាប់ផ្ដើមជីវិតថ្មីដ៏ពេញបរិបូរណ៌ដែលព្រះបានរៀបចំ។12
1(យ៉ូហាន 3:3; 1:ពេត្រុស 1:3) 2(យ៉ូហាន 1:13; 1 យ៉ូហាន 3:9) 3(យ៉ូហាន 1:12) 4(កាឡាទី 6:15) 5( 2 កូរិនថូស 5:17) 6(យ៉ូហាន 14:6) 7(រ៉ូម 6:4) 8(អេភេសូ 4:24) 9(1 ពេត្រុស 1:3-12) 10(1 ពេត្រុស 1:23) 11(លូកា 19:8-9) 12(យ៉ូហាន 1:12-13)