តើព្រះយេស៊ូវជានរណា?
ព្រះទ្រង់សព្វព្រះហឫទ័យ នៅក្នុងគោលបំណងអស់កល្បជានិច្ចរបស់ទ្រង់ ដើម្បីជ្រើសរើស តាំងព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រាទ្រង់តែមួយឲ្យធ្វើជាស្ពានមេត្រីរវាងព្រះហើយនិងមនុស្ស3 ព្រះរាជបុត្រានៃព្រះ ជាអង្គទីពីរនៅក្នុងព្រះត្រៃឯក គឺជាព្រះដ៏ពិត និងអស់កល្បជានិច្ច ទ្រង់រូមគ្នាតែមួយជាមួយព្រះវរបិតា ក៏ស្មើរគ្នានឹងព្រះវរបិតាដែរ ហើយដល់ពេលកំណត់ ទ្រង់បានយកនិស្ស័យជាមនុស្ស4 ដោយមានគ្រប់លក្ខណៈសម្បត្តិដូចជាមនុស្ស និង សេចក្ដីកំសោយ ប៉ុន្តែទ្រង់គ្មានបាបសោះ5 ទ្រង់ចាបដិសន្ធិដោយព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធ ក្នុងផ្ទៃនាងម៉ារាជាស្ត្រីព្រហ្មចារីយ៍ ដោយព្រះវិញ្ញាណបរិសុទ្ធសណ្ឋិតលើនាង6 ដូច្នេះ និស្ស័យពីរទាំងមូល គ្រប់សព្វ និងផ្សេងគ្នា ពោលគឺនិស្ស័យជាព្រះ និងជាមនុស្ស7 ត្រូវបានរួមបញ្ចូលគ្នាក្នុងបុគ្គលតែមួយដោយមិនអាចបំបែកពីគ្នាបាន ដោយគ្មានកាផ្លាស់ប្តូរ គ្មានកាផ្សំចូលគ្នា ឬការច្របល់គ្នាឡើយ ដែលបុគ្គលនោះគឺជាព្រះដ៏ពិត និងមនុស្សពិត តែជាព្រះគ្រីស្ទតែមួយព្រះអង្គនោះឯង ជាស្ពានមេត្រី រវាងព្រះនិងមនុស្ស។8
ព្រះអម្ចាស់យេស៊ូវស្ថិតក្នុងនិស្ស័យជាមនុស្សរបស់ទ្រង់ ហើយដែលរួបរួមជាមួយនឹងនិស្ស័យជាព្រះនោះ ត្រូវបានធ្វើឲ្យបានបរិសុទ្ធ និងចាក់ប្រេងតាំងដោយព្រះវិញ្ញាណបរិសុទ្ធឲ្យហួសពីកម្រឹតមនុស្សធម្មតា9 ដោយមានគ្រប់ទាំងសម្បត្ដិនៃព្រះបា្រជ្ញាញាណ និងចំណេះដឹង10 ហើយព្រះវរបិតាសព្វព្រះហឫទ័យឲ្យគ្រប់ទាំងភាពពោរពេញស្ថិតនៅក្នុងទ្រង់11 គឺទៅគោលដៅដែលមានភាពបរិសុទ្ធគ្មានទោស ភាពមិនខូចអាក្រក់ និងពោរពេញដោយព្រះគុណនិងសេចក្ដីពិត12 ដើម្បីអោយព្រះយេស៊ូវសម្រេចបេសកម្មនេះ13 បេសកម្មនេះ ព្រះវរបិតាបានចាត់ព្រះយេស៊ូវដើម្បីបំពេញភារៈកិច្ចនេះ14 ព្រះវរបិតានៃទ្រង់ ដាក់គ្រប់ទាំងអំណាច និង ការជំនុំជំរះក្នុងព្រះហស្ថទ្រង់ និង ផ្តល់ឲ្យទ្រង់នូវបញ្ជាសម្រាប់ នឹង អនុវត្តការងារនោះ។15 ការងារនេះព្រះអម្ចាស់យេស៊ូវទ្រង់ទទួលរ៉ាប់រង់ដោយស្ម័គ្រ ពី ព្រះទ័យទ្រង់បំផុត16 ទ្រង់អាចនឹងបំពេញការងារនោះ ទ្រង់ត្រូវបានដាក់ឲ្យនៅក្រោមក្រឹត្យវិន័យ17 ហើយបំពេញតាមក្រឹត្យវិន័យនោះយ៉ាងឥតខ្ចោះ18 ទ្រង់ស៊ូទ្រាំចំពោះការឈឺផ្សារខាងព្រលឹងវិញ្ញាណ19 និងរងការឈឺចាប់បំផុតខាងឯរូបកាយដែរ20 ទ្រង់ត្រូវគេឆ្កាង ហើយសុគត21 ត្រូវបញ្ចុះក្នុងផ្នូរ និងត្រូវស្ថិតក្រោមអំណាចនៃសេចក្ដីស្លាប់ តែទ្រង់មិនទទួលភាពពុករលួយទេ22 នៅថ្ងៃទីបីទ្រង់មានព្រះជន្មរស់ឡើងវិញ23 ដោយមានរូបកាយដដែល ដែលបានរងទុក្ខនោះ24 ហើយក៏ត្រូវយាងទៅស្ថានសួគ៌ជា មួយនឹងរូបកាយនោះដែរទ្រង់គង់នៅខាងស្តាំនៃព្រះវរបិតានៅឯស្ថានសួគ៌25 កំពុងតែធ្វើការទូលអង្វរសម្រាប់រាស្រ្តទ្រង់26 ហើយទ្រង់នឹងយាងត្រឡប់មកវិញ ដើម្បីជំនុំជំរះមនុស្សនិងទេវតានៅថ្ងៃចុង បំផុតនៃពិភពលោកនេះ27។
3(អេសាយ42:1; 1ពេត្រុស1:19,20 ; យ៉ូហាន3:16; 1ធីម៉ូថេ2:5) 4(យ៉ូហាន1:1,14, 1យ៉ូហាន5:20, ភីលីព2:6;កាឡាទី4:4) 5(ហេព្រើរ2:14,16-17; 4:15) 6(លូកា1:27,31,35; កាឡាទី4:4) 7(លូកា1:35; កូឡូស2:9; រ៉ូម9:5 ;1ពេត្រុស3:18;1ធីម៉ូថេ3:16) 8(រ៉ូម1:3,4; 1ធីម៉ូថេ2:5) 9(ទំនុកដំកើង45:7; យ៉ូហាន3:34) 10(កូឡូស2:3) 11(កូឡូស1:19) 12(ហេព្រើរ7:26; យ៉ូហាន1:14) 13(កិច្ចការ10:28; ហេព្រើរ12:24; 7:22) 14(ហេព្រើរ5:4-5) 15(យ៉ូហាន5:22,27; ម៉ាថាយ28:18; កិច្ចការ2:36) 16(ទំនុកដំកើង40:7-8 ; ហេព្រើរ10:5-10; យ៉ូហាន10:18; ភីលីព2:8) 17(កាឡាទី4:4) 18(ម៉ាថាយ3:15; 5:17) 19(ម៉ាថាយ26:37-38; លូកា22:44; ម៉ាថាយ27:46) 20(ម៉ាថាយ26:27) 21(ភីលីព2:8) 22(កិច្ចការ2:23-24,27; កិច្ចការ13:37; រ៉ូម6:9) 23(1កូរិនថូស15:3-5) 24(យ៉ូហាន20:25,27) 25(ម៉ាកុស16:19) 26(រ៉ូម8:34; ហេព្រើរ9:24; 7:25) 27(រ៉ូម14:9,10; កិច្ចការ1:11; 10:42; ម៉ាថាយ13:40-42; យ៉ូដាសខ6; 1ពេត្រុស2:4)