ទោះបីភាសាជាច្រើនក៏មិនអាចពន្យល់អំពីព្រះជាម្ចាស់បានឡើយ ប៉ុន្តែព្រះជាម្ចាស់ស្រលាញ់លោកអ្នក

ព្រះអម្ចាស់ដ៏បរិសុទ្ធបំផុតប្រទានសេចក្តីស្រឡាញ់និងព្រះគុណដល់ គ្រប់មនុស្សទាំងអស់ ដោយព្រះហឫទ័យសប្បុរសរបស់ទ្រង់1 ព្រះជាម្ចាស់ជាសេចក្តីស្រឡាញ់មានព្រះបន្ទូលថា យើងរាល់គ្នាបានស្គាល់ ហើយក៏ជឿចំពោះសេចក្តីស្រឡាញ់ ដែលព្រះទ្រង់មានដល់យើង ព្រះទ្រង់ជាតួសេចក្តីស្រឡាញ់ ឯអ្នកណាដែលនៅជាប់ក្នុងសេចក្តីស្រឡាញ់ នោះក៏បាននៅជាប់ក្នុងព្រះ ហើយព្រះទ្រង់គង់នៅក្នុងអ្នកនោះដែរព្រះជាម្ចាស់ស្តាប់ សម្លេងសេចក្ដីអធិស្ឋានរបស់យើង ជាកូនរបស់ព្រះជាម្ចាស់ ដូចជា

ជនជាតិខ្មែរ និង ជនជាតិកូរ៉េ ក្នុងទីបន្ទាល់ ព្រះជាម្ចាស់ប្រទានសេចក្ដីសង្គ្រោះ ហើយថែរក្សានិងប្រោសអោយជាសះស្បើយពីជំងឺ ឲ្យរស់ពីសា្លប់ ឡើងវិញ ហើយចិញ្ចឹមដោយម្ហូប បង្រៀន និងចែកចាយសេចក្តីស្រលាញ់ដល់យើងជាកូនរបស់ព្រះ

ព្រះជាម្ចាស់ជាសេចក្ដីស្រឡាញ់ ពីព្រោះព្រះអម្ចាស់ទ្រង់បរិសុទ្ធ ទ្រង់ស្អប់អំពើបាប ប៉ុន្តែព្រះអង្គសង្គ្រោះអស់អ្នកដែលទ្រង់បានជ្រើសរើស។

តើគន្លឹះនៃការរស់នៅដោយសប្បាយរីករាយអំពីជីវិតមានព្រះពរ បន្ទាប់ពីបានស្រោចស្រង់ដែលក្លាយទៅជាកូនរបស់ព្រះ គឺជាអ្វីខ្លះ? នោះជាការសាមញ្ញធម្មតាគឺបានស្រោចស្រង់យើងឡើងវិញ អំពី ទំនាក់ទំនងផ្ទាល់រវាងព្រះនិងខ្លួនយើង ហើយនិងបានដោះស្រាយ បញ្ហាអំពើបាបដែលបិតបាំងរួចហើយ។


1(រ៉ូម9:13; 1ធីម៉ូថេ1:14; និក្ខមនំ20:6) 2(1យ៉ូហាន4:16)

សូមចុចអានអំពីសេចក្តីអធិស្ឋាន