ប្ដីប្រពន្ធរបស់ខ្ញុំជាបេសកជនកូរ៉េ បានមកដល់ប្រទេសខ្មែរ 11ឆ្នាំមុន ហើយបានសាងសង់ព្រះវិហារ នៅភូមិទួលសាសា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។
ពេលនោះ ប្ដីប្រពន្ធរបស់ខ្ញុំ បានជួបពួកយុវជន ក្នុងភូមិនោះ ក្នុងចំណោមពួកគេ យាណ្ណា ជាសិស្សនៅអនុវិទ្យាល័យ ហើយ នន រស្មី បានធ្វើការរោងចក្រកាត់ដេរ។
ពេលនោះ ពួកយើងបានអធិស្ឋានដល់ព្រះជាម្ចាស់ថា សូមប្រទានប្រាជ្ញា ដល់ពួកគេ ដើម្បីចូលរៀនសាកលវិទ្យាល័យ ហើយសូមផ្ដល់អាហារូបករណ៍ សម្រាប់ពួកគេផងដែរ។
ពេលវេលាបានកន្លងទៅ 10ឆ្នាំហើយ ឥឡូវនេះ នន រស្មី ក្លាយជាគ្រូបង្រៀននៅមតេយ្យសិក្សា ដោយបានចូលរៀនអនុវិទ្យាល័យវិញ បន្ទាប់ពីគាត់បានចប់រៀន សាកលវិទ្យាល័យ សាលាគម្ពីរ។
យាណ្ណា បានបញ្ចប់សាកលវិទ្យាល័យ ហើយ បីនាក់ទៀតកំពុងរៀនសាកលវិទ្យាល័យ ក្នុងទីក្រុងភ្នំពេញ ព្រះជាម្ចាស់បានឮសេចក្ដីអធិស្ឋានរបស់យើង ហើយបានឆ្លើយតបបែបនេះ។
ក្រោយមក ពួកយើងអធិស្ឋានបន្តទៀតថា សូមជួយផ្ដល់ការងារ ដើម្បីពួកយើងធ្វើការ តាមរយៈព្រះហឬទ័យរបស់ព្រះជាម្ចាស់។
ពេលនោះ ពួកយើងមានចំណងជើងនៃសេចក្ដីអធិស្ឋាន មាន 3 ចំណុចថា
ទី1 ប្ដីប្រពន្ធរបស់ខ្ញុំបានមើលឃើញថា ពួកយុវជនឈឺច្រើនដង ជាពិសេស នន រស្មី ឈឺខ្លាំងជាងពួកគេ ដូច្នេះហើយ ចង់មានការងារ ដែលជួយឲ្យពួកគេមានសុខភាពល្អបាន។
ទី2 បានស្វែងរកការងារដោយពេញចិត្ត។
យាណ្ណា បានធ្វើការ 8ម៉ោង ចាប់ពី ម៉ោង 6 ពេលព្រឹក ដល់ម៉ោង 2 រសៀល គាត់មានពេលញ៉ាំអាហារគ្រាន់តែ 20នាទីប៉ុណ្ណោះ ដូច្នេះ គាត់អស់កម្លាំង និងឈឺជាញឹកញាប់ផងដែរ។
ទី3 ការងារនោះត្រូវឈប់សម្រាកនៅថ្ងៃអាទិត្យ ដើម្បីចូលរួមថ្វាយបង្គំ
ពេលមុន ចិន្ដា មានបទពិសោធន៍ថា ទោះបីដាក់បញ្ចូល ពាក្យសុំការងារ CV ដើម្បីធ្វើការនៅក្រុមហ៊ុន តែកន្លែងនោះធ្វើការនៅថ្ងៃអាទិត្យ ទើបគាត់បានលះបង់ការងារនោះ នេះហើយជាការងារទាំង 3 ចំណុចដែលពួកយើងបានស្វែងរក។
មានព្រះបន្ទូលក្នុងព្រះគម្ពីរថា” ចូរសូម នោះតែងនឹងឲ្យមកអ្នក ចូររក នោះតែងនឹងឃើញ ចូរគោះ នោះតែងនឹងបើកឲ្យអ្នក” ព្រះជាម្ចាស់សន្យាជាមួយយើងតាមរយៈព្រះបន្ទូលនេះ
បន្ទាប់ពីមានអស្ចារ្យមកពីព្រះជាម្ចាស់ដល់យើងរួច ប្រទេសខ្មែរជាធម្មតា នាំចូលសំឡីអនាម័យ មកពីប្រទេសខាងក្រៅ ទោះបីមិនមានបទពិសោធក៏ដោយ ក៏ពួកយើងទទួលសំឡីអនាម័យមកពីប្រទេសកូរ៉េ។
ជាពិសេស សំឡីអនាម័យធ្វើពីកប្បាសធម្មជាតិ 100% មានគុណភាពល្អ ហើយអាចការពាររាងកាយស្រ្តីខ្មែរ ដែលខ្វះខាតក្នុងការអនាម័យ។
មានការងារម្យ៉ាងទៀត តាំងពីពេលនោះរហូតដល់ឥឡូវនេះ ជនជាតិខ្មែរជឿលើអបិយជំនឿ និងមានអារម្មណ៍ខ្មាសអៀន អំពីការមករដូវ ដោយសារមិនបានទទួលព័ត៌មានច្បាស់លាស់ ដូច្នេះ ពួកយើងបានបង្កើត អ៊ីនធឺណិត សាយ មករដូវ (mokrodou.com) ដើម្បីផ្ដល់ព័ត៌មានច្បាស់លាស់ អំពីការអនាម័យ និងការមករដូវផងដែរ។
ព្រះជាម្ចាស់ប្រទានប្រាជ្ញា , លុយ ដែលចាំបាច់ និងអ្នកជំនួយ ដូច្នេះហើយ បានបង្កើតគំនូររូបភាពដែលគូររូបរាងជាក្មេងស្រី ហើយធ្វើប្រអប់សំឡីអនាម័យដែលបោះពុម្ភអក្សរជាភាសាខ្មែរ ដើម្បីអ្នកទាំងអស់គ្នា អានវាបានផងដែរ ហើយមានព្រះបន្ទូលខាងក្នុងគម្របប្រអប់ទៀតផង។
សំឡីអនាម័យនោះ ផលិតហើយនាំចូលពីប្រទេសកូរ៉េក៏ដោយ តែមានតម្លៃសមរម្យ ដើម្បីមនុស្សទាំងអស់គ្នាអាចប្រើបាន ម្យ៉ាងទៀត ពួកយើងកំពុងផ្ដល់ឲ្យ ដល់សិស្សក្រីក្រ មនុស្សពិកា ថ្លង់ អ្នកធ្វើការមានអាយុតិចនៅរោងចក្រកាត់ដេររៀងរាល់ខែ។
បច្ចុប្បន្ននេះយើងមានហាងលក់នៅផ្សារឈូកមាស ហើយមានបុគ្គលិក ដែលបានបញ្ចប់សាកលវិទ្យាល័យ ហើយបុគ្គលិកផ្សេងទៀតកំពុងធ្វើការពេលព្រឹកឬពេលល្ងាច តាមរយៈពេលម៉ោងរៀននៅសាកលវិទ្យាល័យ ថ្ងៃអាទិត្យពូកគេចូលរួមថ្វាយបង្គំ ច្រៀងសរសើរតម្កើងព្រះជាម្ចាស់។
តើការងារទាំងអស់នេះសម្រេចយ៉ាងដូចម្ដេច? គឺពួកយើងអធិស្ឋានអស់ពីចិត្ត ដល់ព្រះជាម្ចាស់ ហើយព្រះទ្រង់ឆ្លើយតបផងដែរ ដូច្នេះ ទោះបីយើងមើលមិនឃើញព្រះជាម្ចាស់ ប៉ុន្តែព្រះជាម្ចាស់មានព្រះជន្មគង់នៅ ហើយកំពុងឮ សេចក្ដីអធិស្ឋានរបស់យើង។
ចាប់ពីពេលនេះ អ្នកទាំងអស់គ្នា សូមជួបព្រះយេស៊ូវ មានព្រះបន្ទូលថា “ប៉ុន្តែអស់អ្នកណាដែលទទួលទ្រង់ នោះទ្រង់បានប្រទានអំណាច ឲ្យបានត្រឡប់ជាកូនព្រះ” (ព្រះគម្ពីរ យ៉ូហាន 1:12) សូមទទួលព្រះពរដោយជឿព្រះយេស៊ូវ ហើយក្លាយជាកូនរបស់ព្រះជាម្ចាស់តាមរយៈសេចក្ដីជំនឿ អាម៉ែន។

សូមចុចអានអំពីសេចក្តីអធិស្ឋាន