ភាគច្រើនពួកយុវជនជាប់រវល់ជាងគេ នៅតាមជនបទក្នុងប្រទេសកម្ពុជា ក៏ប៉ុន្តែ នៅពេលមានរដូវក្ដៅ ពួកអ្នកដែលរស់នៅ តាមជនបទមានពេលទំនេរ។
ចាប់ពីខែ១០ ចន្លោះ ខែ១២ មានពិធីរៀបការជារៀងរាល់សប្ដាហ៍ ម៉ោង៦៖០០ នៅពេលព្រលឹមមានសម្លេង ដែលប្រកាសអំពីពិធីរៀបការ។
ប្ដីប្រពន្ធរបស់ខ្ញុំ ជាបេសកជនបានចាក់ចេញផ្ទះ តាំងពីម៉ោង៥ នៅពេលព្រលឹម ដើម្បីចូលរួមពិធីរៀបការ ប្រពន្ធរបស់ខ្ញុំកាន់នៅដៃ គឺជា ផ្លែឈើសំរាប់ហែរកំណត់ទៅខាងស្រី។
កូនក្រមុំជាម៉េងគៀងដែលមាន១៨ឆ្នាំ ហើយកូនកំឡោះជា សុខលីម ដែលមានអាយុ២៥ឆ្នាំ ទាំងពីរនាក់បានចូលរួមថ្វាយបង្គំ នៅក្រុមជំនុំផលផ្លែព្រះគ្រីស្ទ ភូមិទួលសាលា ស្រុក សា្អង ខេត្ដកណ្ដាល។
កូនក្រមុំឈ្មោះថា ម៉េងគៀង ដែលមានអាយុតិច កំពុង បំរើដោយក្នុងក្រុមសរសើរដំកើងនៅក្រុមជំនុំនោះ គាត់បាន ទទួលហ្វឹកហាត់ដែលរៀនព្រះបន្ទូល និង ជំនាញកាត់សក់ជាមួយប្ដីរបស់គាត់ផងដែរ។
ចំពោះអ្នកទាំងពីរដែលជាអ្នកធ្វើការរោងចក្រនិងសំណង់ មានការលំបាកច្រើន ចំពោះការរៀបការ ពីព្រោះកូនកំលោះ គ្មានសមត្ថភាព ជួនបណ្ណាការ ទៅខាងស្រី។
គឺបណ្ណាការ មានន័យថា កូនកំលោះត្រូវជួនលុយ ដល់ ឪពុកម្ដាយរបស់កូនក្រមុំ ដែលបានបង្កើត និង ចិញ្ចឹម តាមរយៈទំនឹមទម្លាប់ខ្មែរ ។
គាត់ត្រូវចំណាយលុយ 1800$ ដើម្បីរៀបការ ប៉ុន្ដែ កូនកំលោះ សុខលីម គ្រាន់តែមានលុយ 600$ ប៉ុណ្ណោះ បានមកពីការដែលលក់ម៉ូតូ។
បើលោកអ្នកជាឪពុកម្ដាយរបស់កូនក្រមុំ តើលោកអ្នកធ្វើយ៉ាងដូចម្ដេច? បើរៀបការគាត់ត្រូវចំណាយ ថវិការជាច្រើន ប៉ុន្ដែ ខាងប្រុសមិនបានជួនបណ្ណាការ ដូច្នេះ គាត់ត្រូវជំពាក់លុយគេជាច្រើន។
ជាទូទៅគ្រីស្ទបរិស័ទពេលជួបស្ថានភាពបែបនេះ តែងតែមានការល្បួង ប៉ុន្ដែកូនក្រមុំដែលមានអាយុតិច បានសម្រេចចិត្ដថា នឹង មានពិធីរៀបការតាមគ្រីស្ទបរិស័ទ ដោយមានសេចក្ដីជំនឿមាំ។
ក្រោយមកគាត់ទាំង២នាក់ មានពិធីរៀបការជាមួយគ្នា គឺ ដោយសារព្រះគុណរបស់ព្រះជាម្ចាស់ មេក្រូដែលបន្លឺសម្លេងឡើង បានធ្វើអោយ មានការភ្ញាក់ផ្អើលដល់អ្នកជិតខាង ប៉ុន្ដែ សម្លេងនោះ គឺ ជាការសរសើរដំកើង និង ព្រះបន្ទូលរបស់ព្រះជាម្ចាស់ វិញ។
នៅពេលដែលពួកគេរៀបការ ពួកគេបានទទួលចំណងដៃ 1600$ និង កួចដៃ 200$ ដូច្នេះ ពួកគេមិនខ្វះខាត ក្នុងការចំណាយ នៅក្នុងពិធីរៀបការ។
មានព្រះបន្ទូលក្នុងព្រះគម្ពីរ (យ៉ាកុប២៖២៦ ) ថា ពីព្រោះសេចក្តីជំនឿ បើគ្មានការប្រព្រឹត្តតាម នោះឈ្មោះថាស្លាប់ហើយ ប្រៀបដូចជារូបកាយ បើឥតមានព្រលឹងវិញ្ញាណទេ នោះក៏ស្លាប់ហើយដែរ។ កូនក្រមុំដែលមានអាយុ១៨ឆ្នាំ អាចបង្ហាញពីសេចក្ដីជំនឿដោយការប្រព្រឹត្ដបែបនេះ។
ម៉េងគៀងបានទទួលជឿលើព្រះយេស៊ូវចាប់តាំងពីអាយុ១៣ឆ្នាំ រហូតមកដល់ពេលនេះ ក្នុងភូមិទួលសាលា ហើយគាត់បានចំរើនឡើង ខាងឯសេចក្ដីជំនឿ ហើយបានទទួលព្រះពរ ដោយសារសេចក្ដីជំនឿ តាមរយៈការប្រព្រឹត្ដ។
១ ឱព្រះយេហូវ៉ាអើយ ទ្រង់បានពិនិត្យមើល ហើយបានស្គាល់ទូលបង្គំផង ២ ទ្រង់ជ្រាបការដែលទូលបង្គំ អង្គុយចុះ និងការដែលទូលបង្គំក្រោកឡើងផង ទ្រង់ក៏យល់គំនិតរបស់ទូលបង្គំ ពីចំងាយដែរ ៣ ទ្រង់ពិនិត្យពិចារណាផ្លូវច្រក និងទីដេករបស់ទូលបង្គំ ក៏ស្គាល់អស់ទាំងផ្លូវប្រព្រឹត្តរបស់ទូលបង្គំដែរ ៤ ដ្បិត ឱព្រះយេហូវ៉ាអើយ ពាក្យសំដីមិនទាន់មាននៅអណ្តាតទូលបង្គំនៅឡើយ នោះទ្រង់ក៏ជ្រាបគ្រប់ជំពូកហើយ (ព្រះគម្ពីរ ទំនុកដំកើង ១៣៩៖១-៤)
កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភឡើយ អ្នករាល់គ្នាជឿដល់ព្រះហើយ ចូរជឿដល់ខ្ញុំដែរ (ព្រះគម្ពីរ យ៉ូហាន១៤៖១)