សេចក្ដីជំនឿ
តើលោកអ្នកអានទីបន្ទាល់ទាំងអស់របស់ជនជាតិខ្មែរ និង ជនជាតិកូរ៉េរួច ហើយតើលោកអ្នកគិតថារឿងនេះ អាចកើតឡើងដូចម្តេចកើត?
បើលោកអ្នកមានចម្ងល់និងចង់ស្គាល់ច្បាស់លាស់អំពី ព្រះវរបិតា ព្រះយេស៊ូវដែលពួកគេបានជួប ថ្ងៃនេះការអស្ចារ្យ ក៏ និង កើតមានឡើងក្នុងជីវិតរបស់លោកអ្នកដែល គឺជាការត្រាស់ហៅ។ ពីព្រោះមានចិត្តដែលចង់ស្គាល់អំពីព្រះវរបិតានិងការជឿលើព្រះយេស៊ូវ គឺមិនមែនជាគំនិតរបស់មនុស្សទេព្រោះដោយ ព្រះវិញ្ញាណបរិសុទ្ធណែនាំសំរាប់លោកអ្នក ព្រះដែលណែនាំដល់អ្នកអានទីបន្ទាល់នេះគឺជាព្រះវិញ្ញាណបរិសុទ្ធ។
លោកអ្នកជាកូនរបស់ព្រះជាម្ចាស់ សូមស្តាឡើងនូវទំនាក់ទំនងលោកអ្នកនិងព្រះជាម្ចាស់។
តើលោកអ្នកជានរណា? តើលោកអ្នកបានកើតពីអ្នកណា?
តាមរយៈ ការគិតរបស់យើងគឺថាខ្ញុំជាមនុស្សម្នាក់ដែលមានឈ្មោះមាន ក្រុមគ្រួសារមានមិត្តភកិ្ដបងប្អូនមានស្រុកកំណើត មានគេស្រលាញ់រាប់អាននៅក្នុងសង្គម ហើយខ្ញុំបានកើតមកពីឪពុកម្តាយរបស់ខ្ញុំ តែបើយើងគិតឬមានចម្ងល់ អំពីឪពុកម្តាយរបស់យើងគាត់បានកើតមកពីណា ហើយក៏បានរៀបរាបតគ្នា នោះរហូតដល់ចុងបញ្ចប់ យើងនឹងឃើញថា មនុស្ស គឺព្រះជាម្ចាស់ ជាអ្នកបង្កើតមក ដូច្នោះមនុស្សទាំងអស់សុទ្ធតែបានកើតមកពីព្រះជាម្ចាស់។
ព្រះជាម្ចាស់បានបង្កើតផ្ទៃមេឃ និង ផែនដី1 ហើយបានបង្កើតមនុស្សអោយដូចជារូបអង្គទ្រង់ 2
មនុស្សនោះដែលព្រះជាម្ចាស់បានបង្កើតជាលើកដំបូង ជាឪពុកម្តាយដើមដំបូងបង្អស់របស់យើង ដូច្នេះយើងត្រឡប់ជាកូនរបស់ព្រះជាម្ចាស់ ប៉ុន្តែចាប់ពីពេលនោះ រហូតដល់ឥឡូវនេះយើងមិនស្គាល់រឿងពិតនោះ ហេតុអ្វីយើងមិនអាចស្គាល់រឿងនោះ? ហេតុផលនោះគឺអំពើបាប ខណ្ឌរវាងព្រះជាម្ចាស់និងមនុស្សលោក3 យើងត្រូវមានទំនាក់ទំនងសេចក្តីស្រឡាញ់ជាមួយទ្រង់ ប៉ុន្តែយើងតែងតែមានការភ័យខ្លាចចំពោះទ្រង់ ដោយសារអំពើបាបរបស់យើង។
ឪពុកម្ដាយដើមដំបូងរបស់យើងបានធ្លាក់ចុះដោយសារការមិនស្ដាប់បង្គាប់ និងការល្បូងរបស់អារក្សសាតាំង ក៏ធ្វើអំពើបាបដោយបរិភោគផ្លែឈើដែលព្រះបានហាមឃាត់4 អ្នកដែលធ្វើអំពើបាបដើមដំបូងឈ្មោះថា អ៍ដាម និង អេវ៉ា ដោយព្រោះពួកគេមិនស្តាប់បង្គាប់ពីព្រះជាម្ចាស់ ដូច្នេះពេលដែលពួកគេឮសម្លេងព្រះជាម្ចាស់ ពួកគេក៏បានពួននៅក្នុងសួនច្បារ5 ព្រោះគ្រប់គ្នា បានធ្វើបាប ហើយដាច់ចេញពី ការទំនាក់ទំនងរវាងមនុស្ស និង ព្រះ ហើយក៏មិនអាចមើលឃើញ ព្រះភ័ក្រ្តព្រះជាម្ចាស់។6
ដូច្នេះមនុស្សជាតិដែលបានកើតតាមពូជអ៍ដាម និង អេវ៉ាបានធ្លាក់ក្នុងអំពើបាបដែលហៅថាអំពើបាបដើម7 ដោយព្រោះអំពើបាបដើម ពួកយើងស្អប់ព្រះជាម្ចាស់ដ៏បរិសុទ្ធ ហើយមិនស្វែងរកព្រះជាម្ចាស់ទេ ទោះបីពួកយើងធ្វើអំពើបាបក៏ដោយ ពួកយើងមិនស្គាល់វាជាការធ្វើអំពើបាប មនុស្សទាំងអស់បានកើតពីអំពើបាបដើម ហើយពេលដែលកំពុងរស់នៅលើផែនដីនេះ មនុស្សទាំងអស់កំពុងធ្វើអំពើបាបដូចជាការនិយាយ កុហក កិច្ចកល ការកាប់សម្លាប់ លោភលន់ កំណាច មិនជឿលើព្រះ8 ការធ្វើអំពើបាបដូចនេះហៅថាអំពើបាបផ្ទាល់ខ្លួន ឥឡូវនេះនៅតែមានមនុស្សភាគច្រើន មិនទាន់យល់ពីអំពើបាបរបស់ខ្លួនឯង ដែលនាំទៅរកសេចក្ដីហិនវិនាស តាមរយៈសេចក្ដីប៉ងប្រាថ្នារបស់សាច់ឈាមនិងសេចក្ដីប្រាថ្នារបស់ភ្នែក ហើយសេចក្ដីអំនួតរបស់ជីវិតដែលមិនកើតមក ពីព្រះវរបិតា9 ។
1(លោកុប្បត្តិ1:1) 2(លោកុប្បត្តិ1:27) 3(អេសាយ59:2) 4(លោកុប្បត្តិ3:13 ; 2កូរិនថូស11:3) 5(លោកុប្បត្តិ3:8) 6(អេសាយ59:2 ; រ៉ូម3:23) 7(លោកុប្បត្តិ2:17 ; 3:4 ; 6:19;1កូរិនថូស15:22) 8(លោកុប្បត្តិ5:22 ; រ៉ូម1:28-31 ; 1កូរិនថូស1:21) 9(រ៉ូម1:28;1យ៉ូហាន2:16; រ៉ូម6:16)