ដូច្នេះចាប់ពេលនេះតើលោកអ្នករស់នៅក្នុងនាមជាកូនរបស់ ព្រះជាម្ចាស់ យ៉ាងដូចម្ដេច?
មនុស្សភាគច្រើនចង់មានលុយច្រើន ដើម្បីតម្រូវការហើយគិតថាមានសុភមង្គល។ឆ្នាំ2015 ការរកលុយទាំងអស់ របស់ជនជាតិខ្មែរម្នាក់(GNI) គឺ1228$ ក្នុងមួយឆ្នាំគឺមានន័យថាម្នាក់រកលុយបាន102$ ក្នុងមួយខែ បច្ចុប្បន្ននេះស្តង់ដាប្រាក់ខែក្នុងរោងចក្រ គឺ140$ ក្នុងមួយខែបើធ្វើការបន្ថែមក្រៅម៉ោងអាចទទួលបានប្រហែល 200$ ប៉ុន្តែមនុស្សភាគច្រើនគិតថាមិនគ្រប់គ្រាន់ក្នុង
ការប្រើប្រាស់ទេ ដូច្នេះអ្នកដែលជឿលើព្រះយេស៊ូវធ្វើយ៉ាងម៉េច?
ក្នុងព្រះគម្ពីររឿងយុវជនឈ្មោះថា អ៊ីសាក់ ដែលមានន័យថា សោច1 ទោះបីស្ថិតក្នុងសេចក្ដីស្លាប់ក៏គាត់ស្តាប់បង្គាប់ ដល់ឪពុក2 ពេលក្រោយដែលគាត់រៀបការ ហើយបានចាកចេញពីភូមិដោយសារមានកើតអំណត់ក្នុងស្រុក នៅពេលនោះគាត់បានស្តាប់បង្គាប់តាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដែលកុំចាកចេញពីស្រុកនោះ3 អ៊ីសាក់ ជាមនុស្សដែលស្តាប់បង្គាប់ព្រះជាម្ចាស់ ដូច្នេះ នៅឆ្នាំនោះគាត់បានផល១ជា១០០ភាគរយ៖ ឡើងពីដីដែលមានគ្រោះទុរភិក្ស ដោយព្រះជាម្ចាស់ ទ្រង់ប្រទានពរឲ្យគាត់ ក៏ត្រឡប់បានជាអ្នកមាន ហើយចេះតែចំរើនជាច្រើនឡើង ទាល់តែមានយ៉ាងស្តុកស្តម្ភ4 អ៊ីសាក់ដែលត្រឡប់ជាអ្នកមានបំផុតបានជីកអណ្តូងនៅទីកន្លែងផ្សេងៗ ដែលរស់នៅ ដើម្បីថែរក្សាជីវិតរបស់សាសន៍ដទៃ និង ក្រុមគ្រួសារនិងសត្វដែលមានជីវិត5 រួចគាត់បានសាងសង់អាសនៈនៅស្រុកនោះ ក៏សរសើរដំកើងដល់ព្រះជាម្ចាស់។6
មែនហើយ លោកអ្នកដែលទទួល សេចក្ដីសង្គ្រោះ និង ត្រឡប់ទៅជាកូនរបស់ព្រះជាម្ចាស់ សូមក្លាយជាអ្នកដែលស្តាប់បង្គាប់ ព្រះបន្ទូល របស់ព្រះជាម្ចាស់ ធ្វើយ៉ាងណាក៏ដោយដើម្បីសព្វព្រះហឫទ័យព្រះជាម្ចាស់នោះ នឹង បានព្រះពរមកពីព្រះជាម្ចាស់7 ព្រះនៃខ្ញុំទ្រង់ នឹង បំពេញព្រមទាំងអស់ដែល អ្នករាល់គ្នាត្រូវការ តាមភោគសម្បត្តិនៃ ទ្រង់ដ៏ឧត្ដម ក្នុងព្រះគ្រីស្ទយេស៊ូវ។8 សូមក្លាយជាសមាជិក ក្នុងក្រុមជំនុំសិន9 ក្រុមជំនុំ គឺជាការប្រជុំរបស់ ពួកអ្នកដែលត្រូវបានជ្រើសរើស និង បានត្រាស់ហៅពីព្រះ ឥឡូវនេះ លោកអ្នកជាម្នាក់ក្នុងចំណោមអ្នកដែលត្រូវបានជ្រើសរើស និង បានត្រាស់ហៅពីព្រះ សូមស្វែងរកទៅក្រុមជំនុំគ្រីស្ទបរិស័ទដែល នៅជិតលោកអ្នក ដើម្បីទទួលសេចក្តីសង្គ្រោះ និង មានការរីកចំរើនក្នុងសេចក្ដីជំនឿ។
1(លោកុប្បត្ដិ 21:3) 2(លោកុប្បត្ដិ 22:9-10) 3(លោកុប្បត្ដិ 26:1-2) 4(លោកុប្បត្ដិ 26:12-13) 5(លោកុប្បត្ដិ 26:18-22, 32-33) 6(លោកុប្បត្ដិ 26:25) 7(ម៉ាថាយ 6:33; អេភេសូ 3:20) 8(ភីលីព 4:19) 9(កិច្ចការ 1:13-15)