តាំងពី អ៊ួ ហារៀម មានអាយុ១០ គាត់បានមកប្រទេសកម្ពុជាច្រើនដងជាមួយឪពុករបស់គាត់។

ពេលដែលគាត់មានវិស្សមកាល នៅក្នុងខែ៨ គាត់តែងតែមកប្រទេសកម្ពុជា ជាមួយឪពុកជាគ្រូពេទ្យ ដើម្បីជួយដល់អ្នកជំងឺក្នុងកម្ពុជាដោយឥតគិតថ្លៃ។

ប៉ុន្មានឆ្នាំមុនគាត់បានមកភូមិទួលសាលា ស្រុកសា្អង ខេត្ដកណ្ដាល ក្នុងរដូវភ្លៀង ពេលនោះឡានតូរី បានរអិលធ្លាក់ចុះក្នុងប្រឡាយ។

ប៉ុន្ដែទោះបីគាត់បានជួបគ្រោះថ្នាក់បែបនេះក៏ដោយក៏គាត់នៅ តែចង់ត្រឡប់មកកម្ពុជាវិញចាប់តាំងពីគាត់រៀនថ្នាក់ទី៤ ក្នុងបឋមសិក្សាទៅ ដល់ ថ្នាក់ទី១១នៅក្នុងវិទ្យាល័យ គាត់បានមកប្រទេសកម្ពុជា ៧ដងគឺមកជារៀងរាល់ឆ្នាំ។

ហារៀមបានទៅភូមិផ្សេងៗច្រើនដងហើយគាត់បានមើលឃើញ កុមារាកុមារីដើរលេងដោយមិនពាក់ស្បែកជើង។

ហារៀម បានអធិស្ឋានថា បើខ្ញុំនឹងចាប់ផ្ដើមធ្វើការ ខ្ញុំនឹងអោយកាដូរស្បែកជើងដល់កុមារាកុមារី ក្នុងប្រទេសកម្ពុជា។

ពេលដែលគាត់ជាសិស្ស នៅវិទ្យាល័យថ្នាក់ទី១១ គាត់បានផ្ញើរសំ​បុត្រមកបេសកជននៅក្នុងប្រទេសកម្ពុជា។

គាត់បានរសសេរថា បើខ្ញុំជាបេសកជនផ្ញើរខ្សែដៃខ្មែរផ្សេងៗដល់គាត់ បន្ទាប់មកគាត់លក់ខ្សែដៃដល់ពួកមិត្ដភក្ដិ នៅក្នុងសាលា ដើម្បីជួយផ្ដល់អោយស្បែកជើងសម្រាប់កុមារាកុមារីខ្មែរផងដែរ។

ខ្ញុំជាបេសកជនក្នុងប្រទេសខ្មែរបានទទួលប៉ះពាល់ចិត្ដមកពីគាត់ ដូច្នេះខ្ញុំបានទិញខ្សែដៃច្រើន ហើយផ្ញើរវាដល់គាត់នៅប្រៃសណីយ៍។

ពេលនោះគាត់កំពុងរៀន នៅវិទ្យាល័យក្នុងប្រទេសអាមេរិច គាត់បាននិយាយអំពីកុមារាកុមារីដែលអត់មានស្បែកជើងដល់ពួកមិត្ដភក្ដិ។

ពួកមិត្ដភក្ដិរបស់គាត់មកពីប្រទេសផ្សេងៗ ដើម្បីរៀន ក្នុងប្រទេសអាមេរិចទោះបីពួកគេមានស្ថានភាពផ្សេងៗក៏ដោយ ក៏ពួកគេចង់ជួយ។

ពួកមិត្ដភក្ដិរបស់គាត់បានទិញខ្សែដៃខ្មែរ ទោះបីមិនកំណត់តម្លៃនោះ ពួកគេបានអោយលុយគ្រប់គ្រាន់ ដើម្បីផ្ដល់អោយស្បែកជើងដល់កុមារាកុមារីខ្មែរ។

លោកនាយក និង គ្រូបង្រៀនទាំងអស់ បានស្ដាប់ពត៌មានទាក់ទង់ និង ហារៀមដែលគាត់មានចិត្ដចង់ជួយ ដល់ កុមារាកុមារីខ្មែរ ហើយមានការអស្ចារ្យកើតឡើងចំពោះ ហារៀម។

កិច្ចការដែលហារៀមបានធ្វើគឺជាទីបន្ទាល់សម្រាប់ជីវិតរបស់គាត់ ហើយគាត់បានទទួលរង្វាន់ជាសំបុត្រយន្ដហោះពីសាលា។

តម្លៃសំបុត្រយន្ដហោះទៅវិញទៅមកនោះគឺថ្លៃណាស់ ប៉ុន្ដែ លោកនាយកនិងគ្រូបង្រៀនបានអោយកាដូរសំបុត្រយន្ដហោះដល់គាត់។

ចាប់តាំងពីគាត់រៀនថ្នាក់ទី៤ក្នុងបឋមសិក្សាគាត់បានសម្រេចនិមិត្ដ លើកទី៨ហើយដែលគាត់បានមកប្រទេសកម្ពុជា។

ដើម្បីគាត់មកប្រទេសកម្ពុជាគាត់បានជិះយន្ដហោះពីប្រទេសអាមេរិច មកប្រទេសកូរ៉េ រយៈពេល១៣ម៉ោងបន្ទាប់មក គាត់បានជិះយន្ដហោះផ្សេងទៀត ពីប្រទេសកូរ៉េដល់កម្ពុជាមានរយៈពេល៥ម៉ោង។

ហើយគាត់បានជិះឡានរយៈពេល៣ម៉ោង ដើម្បីទៅដល់សាលាបឋមសិក្សា១ក្នុងស្រុកកំពង់ត្របែកក្នុងខេត្ដព្រៃវែង។

ទោះបី ហារៀម ធ្វើដំណើរ នឿយហត់ហើយអស់កំឡាំង ប៉ុន្ដែគាត់មានចិត្ដសប្បាយរីករាយ ដោយព្រោះបានជួបកុមារាកុមារី និង អោយស្បែកជើងដល់ពួកគេទុកជាកាដូរអនុស្សាវរីយ៍។

តើហារៀមបានសម្រេចការងារនេះយ៉ាងដូចម្ដេចដែរ? គឺគាត់បានជឿជាក់ថាៈ ដើម្បីសម្រេចនិមិត្ដរបស់គាត់ ត្រូវមានការប្រព្រឹត្ដ។

ហើយគាត់បានអធិស្ឋានទូលអង្វរដល់ព្រះជាម្ចាស់ ដូច្នេះគាត់បានទទួលបា្រជ្ញា ហើយទទួលការណែនាំផ្លូវថ្មី  ដើម្បីសម្រេចកិច្ចការងារនោះមកពីព្រះជាម្ចាស់។

ហារៀម គឺជាអ្នកដែលទទួលជឿលើព្រះយេស៊ូវជាព្រះអង្គសង្គ្រោះ ទោះបី ក្នុងកិច្ចការតិចតូចក៏ដោយ ក៏គាត់បំរើអស់ពីចិត្ដ ដូច្នេះគាត់កំពុងរៀននៅសាកលវិទ្យាល័យដ៏ធំ នៅប្រទេសអាមេរិចតាមរយៈព្រះពរដ៏ធំ របស់ព្រះជាម្ចាស់សម្រាប់ជីវិតរបស់គាត់។

ចូរ​ស្វែង​រក​នគរ និង​សេចក្តី​សុចរិត​នៃ​ព្រះ​ជា​មុន​សិន ទើប​គ្រប់​របស់​ទាំង​នោះ នឹង​បាន​ប្រទាន​មក​អ្នក​រាល់​គ្នា​ថែម​ទៀត​ផង (ព្រះគម្ពីរ ម៉ាថាយ ៦៖៣៣)

ហើយ​ការ​អ្វី​ដែល​ត្រូវ​ធ្វើ​ក៏​ដោយ ចូរ​ធ្វើ​ឲ្យ​អស់​ពី​ចិត្ត ទុក​ដូច​ជា​ធ្វើ​ថ្វាយ​ដល់​ព្រះអម្ចាស់ មិន​មែន​ដល់​មនុស្ស​ទេ (ព្រះគម្ពីរ កូឡូស ៣៖២៣)

សូមចុចអានអំពីសេចក្តីអធិស្ឋាន